27

797 65 8
                                    

ជំហ៊ានវែងបោះកាត់សាលប្រាសាទល្ហល្ហេវ បរិវាស្រីៗដែលឆ្លងកាត់ប្រញាប់ក្រាបសំពះទៅរាងខ្ពស់មាំដែលមិនរំខាននិងបែរ
ក្រសែរភ្នែកមកមើលពីទិសដៅដែលខ្លួនឆ្ពោះទៅ។ មិនយូរប៉ុន្មានក៏មកដល់សួនផ្កាខាងក្រោយប្រាសាទ គេឈប់បន្តិច ភ្នែកវាស
រកមើលអ្នកដែលខ្លួនចង់ជួប ក៏ឃើញថាកំពុងរៀបផ្កានៅម្ខាងសួន មិនចាំយូរគេក៏ដើរទៅរក
បរិវាស្រីដែលឈរចាំបំរើក៏ក្រាបសំពះភ្លាមៗពេលដឹងដល់វត្តមានរបស់គេ ធ្វើអោយអ្នកកំពុងរៀបផ្កាបង្អាក់ដៃហើយបែរមកមើល
អ្នកដែលសុខៗក៏មករកខ្លួន

«មាតា~~» គេហៅហើយថើបថ្ពាល់អ្នកជាម្តាយមុននិងដាក់បង្គុយចុះក្បែរ

« អូ៎!! បុត្រមាតា ~~ ថ្ងៃនេះហេតុអីក៏ទំនេរមកលេងមាតាបាន
បែបនេះ ?» ថាបណ្តើររួចទំលាក់គ្រប់យ៉ាងចោល ហើយងាក
មកមើលបុត្រខ្លួនដែលរវល់មិនចេះទំេនរ តែថ្ងៃនេះបែរជាមក
លេងនាងដល់កន្លែង ច្បាស់ជាមានអីមិនខាន តាមរយៈទឹកមុខដែលស្រងូតស្រងាត់នោះ។ នាងងាកទៅបក់ដៃបណ្តេញបរិវា
ដែលលួចមើលអ្នកដែលអង្គុយធ្មឹងៗលាក់អាការៈឈ្លក់វង្វេងមិនជិត ដែលនាងតែងតែធ្វើអោយនាងមិនចូលចិត្តយ៉ាងខ្លាំង។ បន្ទាប់ពីនៅតែ២នាក់ ប្រុសកំលោះដែលតែងតែមើលទៅត្រជាក់មុឺងម៉ាត់
ក៏ប្រាស់ខ្លួនដេកកើយភ្លៅម្តាយ ក្លាយជាក្មេងប្រុសទន់ភ្លន់ភ្លាមៗ

« អ្នកណាធ្វើអីអោយបុត្ររបស់មាតាខ្វល់ព្រះទ័យដល់ម្លឹង? » សំលេងស្រទន់ពិរោះសួរទៅកូនប្រុស ស្របនិងដៃដែលអង្អែលសក់ខ្មៅរលើបរបស់កូនយ៉ាងថ្នាក់ថ្នម

« បុត្រទាល់ប្រាជ្ញាពិតមែន » គេតបតិចៗទាំងបិតភ្នែក
« បុត្រមិនយល់~~~ មិនដែលយល់ដល់ចិត្តនាង..មិនថាបុត្រធ្វើអ្វី គ្រប់យ៉ាងតែងតែបញ្ចប់ទៅជាធ្វើអោយនាងឈឺចាប់ទៅវិញ.. បុត្រព្យាយាមហើយ តែនាងនៅតែមិនយល់~~» គេរៀបរាប់យ៉ាងគ្មានកំលាំងកំហែង

« ឡ៉រ៉ាមែនទេ? បុត្ររកនាងឃើញវិញហើយ? » នាងសួរទៅ
អ្នកដែលនៅតែបិតភ្នែក មានតែស្រីម្នាក់ប៉ុណ្ណោះដែលអាចវឹកវរបុត្រនាងដែលមានចរឹកអត់ធ្មត់ជាងគេម្នាក់នេះអោយក្លាយជាក្តៅដូចភ្លើងបាន

When you call your devil (Slow update )Donde viven las historias. Descúbrelo ahora