រាងខ្ពស់ដើរចូលបន្ទប់ដេកធំរបស់ខ្លួនដែលបានបិទភ្លើងអស់ តែក៏មិនបានងងឹតឈឹង ក្រសែភ្នែកមុតស្រួចមើលទៅរាងតូចស្រឡូនដែលបិតភ្នែកលង់លក់នៅលើគ្រែ គេបន្តដើរទៅឈប់នៅក្បែរឈរមើលមុខតូចច្រមិចដែលមិនថាជាមើលប៉ុន្មាណដង ឃើញប៉ុន្មានមុឺនថ្ងៃ ក៏នៅតែស្រស់ស្អាតនិងគួរអោយគយគន់មិនចេះជិនណាយ គេឈរមើលបែបមមើមមាយបែបនោះអស់ពេលជាយូរទើបដើរទៅផ្លាស់សំលៀកបំពាក់។ គ្រាន់តែស្រមោលធំបាត់ទៅភ្នែកដែលបិទជិតក៏បើកឡើង អារម្មណ៌ជាច្រើនបុកផ្ទប់ក្នុងទ្រូងមិនស្រាកស្រាន តែគិតមិនបានយូរប៉ុន្មាណពូកម្ខាងទៀតក៏ទ្រុឌចុះ ចំហាយត្រជាក់របស់រាងកាយដែលទើបតែចូលមករួមភួយធ្វើអោយរោមលើរាងកាយបះឡើង មិនមែនជាអារម្មណ៌រំភើបតែជាអារម្មណ៌រងារ នាងក៏បិទភ្នែកទៅវិញ។ ចំណែកអ្នកកំលោះក្នុងឈុតរាត្រីសូត្រខ្មៅរលោង ផ្អៀងខ្លួនដៃម្ខាងទ្រក្បាលបែរសំលឹងមើលខ្នងស្តើងតូច ដែលមើលទៅដូចជាឯកា ដៃម្ខាងទៀតសំកាំងលើអកាសតាមដែលទំលាប់អោប គេមិនចង់រំខាននាងដែលបានឆ្លងកាត់រឿងរំជួលចិត្តជាច្រើននៅថ្ងៃនេះទេ? ម្យ៉ាងទៀតគេគ្មានហេតុផល ឫលេសដែលអាចដោះស្រាយបាន មិនចង់កុហក រិតតែមិនចង់អោយនាងឈឺចាប់និងពាក្យដោះសាររបស់ខ្លួន តែដោយសារកាតព្វកិច្ចដែលមិនអាចប្រកែកបាន បងប្អូនគេសុទ្ធតែរវល់និងបញ្ហានេះដូចគ្នា មិនថាជាប្អូនពៅដែលពេលនេះហ្វឹកហាត់ឥតមានស្រាកស្រាន្ត ច្រកនរកក៏ហ្វឹកហ្វរ គ្រប់យ៉ាងវារញ៉េរញ៉ៃគេដកដង្ហើមធំទ្រាំមិនបានដែលមិនអាចលួងលោមនាងបានដូចពេលកន្លង ក៏ប្រាស់ខ្លួនងើបចេញទៅ គេត្រូវការពេលវេលាដើម្បីគិតរកផ្លូវចេញ ក៏ដូចចង់ទុកពេលអោយនាងបានត្រជាក់ចិត្តជាងនេះ តែមនុស្សស្រីមិនបានគិតដូចគេឡើយ ដូច្នេះហើយគ្រាន់អ្នកម្ខាងទៀតងើបបាត់ទៅភ្លាម ទឹកភ្នែកក៏ហូរមិនចុះមកម្តងទៀតមិនដឹងជាលើកទីប៉ុន្មានក្នុងថ្ងៃនេះ ។ រាល់ពេលមិនថារឿងមានរឿងរកាំចិត្តនិងគ្នាយ៉ាងណា មិនថាគេមានបញ្ហាធំបែបណាពួកនាងតែងតែបញ្ចប់ទៅនៅលើគ្រែនេះ គេនឹងអោបនាងរហូតដល់ថ្ងៃរះបើទោះជាគ្មានពាក្យពេជ្រណាមួយចេញពីមាត់គេតែនាងក៏ដឹងដល់ការស្រលាញ់និងលួងលោមតាមបែបផែនរបស់គេ ហើយគ្រប់យ៉ាងក៏ប្រសើរឡើង ដែលយូរៗទៅពីទំលាប់ក្លាយជាច្បាប់រវាងគ្នានិងគ្នា ដែលថាមិនថាខឹងគ្នាយ៉ាងណាក៏ត្រូវគេងក្បែរគ្នានិងអោបគ្នាបែបនោះ តែថ្ងៃនេះគេមិនសូម្បីតែប៉ះពាល់នាង មិនសូម្បីទ្រាំអោយបានដល់ថ្ងៃថ្មីបើទោះជានៅតែប៉ុន្មាណម៉ោងទៀតតែ
ប៉ុណ្ណោះ គេប្រញាប់ចេញទៅម្តងទៀតទៅរកអ្នកដែលនៅបន្ទប់ម្ខាងទៀត
« ហឹ..» សំលេងខ្សឹកខ្សួលដែលមិនថាព្យាយាមទប់យ៉ាងណាក៏នៅតែលេចចេញមកដោយហាមមិនបាន នាងវាសភ្នែកមើលជុំវិញបន្ទប់ដែលមិនធ្លាប់ល្ហរល្ហេវដូចជាពេលនេះ
YOU ARE READING
When you call your devil (Slow update )
Fantasyសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...