« Agus~~ » ខ្ញុំហៅម្ហបៗ គេដែលនៅក្នុងសំលៀកបំពាក់អាវធំក្រហមក្រម៉ៅស្ទើរតែគិតថាជាពណ៌ខ្មៅ ជាមួយអាវនិងខោដែលជាពណ៌តែមួយ កែវភ្នែកដែលតែងតែជាពណ៌ទឹកសមុទ្រនារដូវក្តៅ ពេលនេះក្លាយជាពណ៌ចាស់ដូចសមុទ្រជ្រៅនាពេលយប់
មានពន្លឺ អានមិនដាច់ ម៉េចបានគេមកទីនេះបាន? ហេតុអីក៏គេនិយាយហាក់ស្គាល់គ្នានិងជីមីន?« សួស្តី ដៃសុី » Agus ញញឹមអើតមករាក់ទាក់ខ្ញុំដែលត្រូវជីមីនឈរបាំង ហាក់ដូចជួបដោយចៃដន្យតាមផ្លូវអីចឹង
« ហ..ហេតុអីក៏បងនៅទីនេះ? » ទីបំផុតខ្ញុំក៏សួរចេញទៅ
មានប្រផ្នូរមិនល្អសោះ ទើបរឹតតែក្តាប់បន្តោងខ្សែកជាប់« អោ៎! គឺបងមកជួយយើងនោះអី អេ៎! ត្រូវនិយាយថាមកទទួលដៃសុីទៅកន្លែងបង តាមដែលយើងធ្លាប់បានណាត់គ្នានោះអី
បើមិនដោយសារអាថេយ៉ុងវារារាំងទេ » គេនិយាយហាក់
លលេងនិងខ្ញុំមិនឈប់ ខ្ញុំសំលឹងមើលគេហើយក្រវីក្បាលតិចៗមនុស្សដែលកំពុងនិយាយនេះមុខមាត់រូបរាងរបស់គេជាបងប្រុសក្បែរផ្ទះ តែបែជាមានអារម្មណ៌ថាខ្ញុំមិនធ្លាប់ស្គាល់គេសោះ។ គេបាត់ពីកន្លែងដែលកំពុងឈរ ហើយក៏លេចឡើងនៅក្បែរខ្ញុំក្នុងមួយពព្រិចភ្នែក
គេ...មិនមែនជាមនុស្សទេ....
ខ្ញុំរួញខ្លួនដោយភាពភ័យខ្លាចភ្លាមពេលគេលុតជង្គង់ម្ខាងនៅមុខខ្ញុំហើយលូកដៃមកវែកសក់ដែលធ្លាក់បាំងមុខអោយ ចុងម្រាម
ដែលប៉ះ វាត្រជាក់មិនខុសអីពីពួករាជបុត្រនរកឡើយ
រោមគ្រប់សរសៃក៏បះឡើងយ៉ាងអត់មិនបាន« ហេតុអីមើលមកបងដោយកែវភ្នែកបែបនោះ?
ទៅជាមួយបង...បងសន្យាថាយើងនិងមិនជួបរឿងបែបនេះ
ទៀតទេ តែបងសុំពេលបន្តិច » គេថាចប់ក៏បែរក្រោយស្ទុះទៅរកជីមីនដែលឈរកន្លែងដដែលមិនឆ្ងាយ ជីមីនត្រូវ១ដៃក៏បើុងទៅបុកដើមឈើនៅក្រោយខ្នង ធ្វើអោយស្រុតខ្លួនទៅដីដោយដៃម្ខាងក្តាប់អាវត្រង់ទ្រូង ភ្នែកងើបមើលអ្នកដែលវាយប្រហារខ្លួន បន្ទាប់ពីព្រួសឈាមមិនតិចចេញពីមាត់« បានន័យថាម៉េច? » សំលេងសួរមួយៗតាមចរិកតែបង្កប់ដោយភាពក្តៅក្រហាយ
YOU ARE READING
When you call your devil (Slow update )
Fantasyសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...