«ហេតុអីលោកទើបបង្ហាញខ្លួន..» ខ្ញុំងើយសួរទៅគេទាំងទឹកដក់ពេញភ្នែក
«ព្រោះយើងមិនអាចប្រឆាំងនិងច្បាប់បាន ហើយក្នុងនាមយើងជាអ្នកកាន់ច្បាប់ រិតតែមិនអាចបំពានបាន..នាងច្បាស់ជាចាំ
គ្រោះថ្នាក់កាលពីពេលនោះ យើងបានបំពានច្បាប់ដើម្បីជួយនាង រួចម្តងហើយ ក៏ត្រូវបុព្វបុរសដាក់ទ័ណ្ឌកម្មធ្វើអោយបាត់បង់ថាមពលអស់៤០% ត្រូវសមាធិអស់ជាច្រើនថ្ងៃដើម្បីកំលាំងត្រលប់មកដូចដើមវិញ បើយើងនៅតែបន្តល្មើសច្បាប់ មិនត្រឹមតែយើងបាត់បង់តំណែង និងថាមពល នាងក៏ត្រូវមានគ្រោះថ្នាក់ដែរ..» គេឈប់បន្តិច
«ដែលនាងរស់នៅស្ងប់សុខអស់ជាច្រើនឆ្នាំមកនេះ ក៏ព្រោះយើងតែងតែតាមមើលនាងជានិច្ច.. ដោយសារនាងជាកូនក្រមុំរបស់យើង ដូច្នេះហើយ មិនថាជាវិញ្ញាណឫបិសាច តែងតែប៉ងចង់បាន វិញ្ញាណរបស់នាងដើម្បីដោះដូរថាមពលពីខាងរាជវង្ស
បើសិនពួកវាបានសុីវិញ្ញាណនាង នោះថាមពលរបស់
យើងនឹងបានទៅលើអ្នកដែលបានសុីវិញ្ញាណនាងពាក់កណ្តាល.. ចឹងហើយតើនាងនៅគិតថាយើងទុកនាងចោលទៀតឫអត់?» គេនិយាយហើយសម្លឹងភ្នែកខ្ញុំមិនដាក់ដូចចង់បញ្ជាក់ថាគ្រប់យ៉ាងគេក៏ឈឺចាប់។ ខ្ញុំមើលគេមិនយល់ មានសំនួរជាច្រើនដែលចង់សួរគេ តែគ្រប់ពាក្យដែលចង់និយាយវាហាក់ទើរនៅត្រឹមបំពង់ ក.. ចំណែកគេហាក់យល់ន័យរបស់ខ្ញុំ ក៏និយាយបន្ត«គ្រប់ភពតែងតែមានច្បាប់រាងខ្លួន វាដូចជាវិន័យរបស់គ្រួសារនិមួយៗ នៅនរកក៏ដូចគ្នា ដ៏រាបណាកូនក្រមុំមិនទាន់ដល់អាយុ១៨ឆ្នាំ កូនកំលោះគ្មានសិទ្ធទៅជួបឡើយបើទោះក្នុងលក្ខ័ណ្ឌណាក៏ដោយ ដូច្នេះហើយទើបយើងអាចមកជួបនាងពេលដែលនាងគ្រប់អាយុ១៨ឆ្នាំតែប៉ុណ្ណោះ ហើយវាជាថ្ងៃដែលនាងហៅយើងនៅលើឡានក្រុងនោះឯង»
ពិតមែនហើយ ថ្ងៃនោះជាថ្ងៃខួបកំណើតគ្រប់១៨ឆ្នាំរបស់ខ្ញុំ
«ល..លោកស្តាប់ឮអ្វីដែលខ្ញុំគិតឫ?» ខ្ញុំសួរយ៉ាងភ្ញាក់ផ្អើល ព្រោះកាលនោះខ្ញុំបានហៅគេនៅក្នុងចិត្តមែន ស្លាប់..ស្លាប់..បើចឹងមែន នោះដែលខ្ញុំលួចនិន្ទាពីគេក្នុងចិត្តគេមិនដឹងអស់ទៅហើយទេហេ៎យ?? នាងដៃសុីអើយ...ខ្ញុំគេចភ្នែកគេបែរទៅទិសផ្សេងពេលដែលគេញញឹមហាក់ដូចអស់សំណើច តែគេក៏ចាប់ចង្ការខ្ញុំថ្នមៗអោយបែរមកសម្លឹងភ្នែកគេវិញ
ហើយម្រាមចង្អុររបស់ដៃគេម្ខាងទៀតក៏លូកមកឆ្កឹះបន្តោងខ្សែ ក ដែលនៅនឹង ក ខ្ញុំឡើងមក
YOU ARE READING
When you call your devil (Slow update )
Fantasyសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...