24

648 72 15
                                    

- នរក -
- អាហារដ្ធាន -

« ឯងដឹងថា២នាក់នោះវាកើតអីវាទេ? » នេជី ដៃស្តាំរាជបុត្រធំសួរទៅមិត្តដែលរួមតុ ហើយក្រសែភ្នែកក៏បាញ់ទៅអ្នកដែលពួកខ្លួននិយាយដល់កំពុងកាន់ថាសអាហារតំរង់មកដោយគ្មានកំលាំងកំហែង
« មិនដឹងដូចគ្នា ឃើញបែបនោះប៉ុន្មាណថ្ងៃហើយ» Adamដៃឆ្វេងរាជបុត្រពៅនិយាយហើយក៏ដួសអាហារដាក់មាត់

« យើងបានលឺល្ហេចល្ហៀងមកថា នៅតំណាក់ខាងត្បូងត្រលប់ទៅដូចកាលពីពេលនោះទៀតហើយ » សាន់ ដៃស្តាំរាជបុត្រទី២និយាយចប់ភ្លាមគ្រប់គ្នាបើកភ្នែកធំភ្ញាក់ផ្អើលងាកមកមើលគេ ហើយត្រលប់ទៅមើលអ្នកដែលពួកខ្លួនកំពុងនិយាយវិញយ៉ាងស្របគ្នា

«ពិតជាដៃស្តាំរាជបុត្រទី២មែន គ្រប់យ៉ាងមិនរំលងឯងសោះឡើយអាសាន់» លៀម ដៃឆ្វេងរាជបុត្រទី៣និយាយហើយកៀក ក មិត្ត ដោយសមីខ្លួនញាក់ស្មាទទួល

ប៉ុក..ប៉ុក ថាសអាហារ២ដាក់លើតុហើយអង្គុយ រួចហើយដាក់ដៃម្ខាងទ្រចង្ការ ដៃម្ខាងឆ្កឹះបាយដោយដកដង្ហើមធំតំណាលគ្នា ហាក់ដូចគ្មានវិញ្ញាណក្នុងខ្លួន

«ពួកឯងត្រលប់មកជាកូនភ្លោះទៀតហើយឫ?» លីនប្អូនភ្លោះលៀម ជាដៃស្តាំរាជបុត្រទី៣ថា

«នេះបើប្រាប់ថាពួកឯងភ្លោះ យើងជឿងជាងអាលៀម និងអាលីនទៅទៀត» ចន ដៃឆ្វេងរាជបុត្រធំ និយាយ

«មានរឿងអី? លឺអាសាន់វាថាតំណាក់ខាងត្បូងត្រលប់ទៅដូចកាលពីពេលនោះទៀតហើយ ក្រែងរាជបុត្រទី៦ទ្រង់រកឃើញម្ចាស់ក្សត្រិយវិញហើយមិនចឹង» អូស្ទីនដៃឆ្វេងរាជបុត្រទី៤និយាយដោយទឹកមុខបារម្មណ៌

«ហឺ~~~អ៊ូយ! អាចង្រៃវៃយើងធ្វើអី កំពុងមានទុក្ខបុិនភ្នំផងវើយ» ជេគបន្ទាប់ពីគិតតែដកដង្ហើមធំក៏ស្រែកចាច អង្អែរក្បាលញាប់ស្អេកពេលត្រូវចនដែលអង្គុយក្បែរទះក្បាលពីក្រោយមួយដៃ
«ពួកយើងចាំស្តាប់ឡើងចង់ស្កកអស់ទៅហើយ ឯងគិតតែអូសកាឡាចាប់កន្លាតឆ្កួតស្អី និយាយម៉ោ ដល់ម៉ោងរវល់ទៀតឥឡូវហើយ»

When you call your devil (Slow update )Donde viven las historias. Descúbrelo ahora