💜I wanna show u my artwork . this one fit this story tho💜
———————————📌———————————-«អ្នកនាង.. ព្រះអង្គម្ចាស់យាងមកដល់ហើយ» សំលេងស្ត្រីចំណាស់ក្នុងឯកសណ្ធានបំរើពណ៌ខ្មៅនិយាយមកកាន់ខ្ញុំដែលកំពុងសិតសក់មុខកញ្ចក់យ៉ាងឱនលំទោន ។ ខ្ញុំងាកទៅងក់ក្បាលញញឹម ហើយបែរមកបង្វិលខ្លួនមុខកញ្ចក់ម្តងទៀត ញញឹមពេញចិត្តនឹងរ៉ូបវែងប៉ោងពណ៌ប្រផេះអូសដីរបស់ខ្លួនដែលចំណាយពេលរើសពេញមួយថ្ងៃ ជាមួយនឹងសក់ខ្មៅទឹករលកដែលត្រូវបានក្រងដាក់ផ្កាពណ៌ប្រផេះសុីនឹងរូប ។ ជាចុងក្រោយក៏យកក្រវិលមកពាក់
បណ្តើរក្រហឹមជាបទចំរៀងបណ្តើរ ហេតុអីខ្ញុំមានក្តីសុខ ម្លេះហ្ន៎? ខ្ញុំបង្វែរខ្លួនដើរទៅទ្វារដោយរាំតាមចង្វាក់ភ្លេងដែលខ្លួនច្រៀងយ៉ាងមានក្តីសុខ រួចក៏ឈប់មុនពេលដល់ជណ្តើរ ក្បាច់ដែល ពទ្ធ័ចុះទៅក្រោម។ ខ្ញុំសំរួលដង្ហើម ដៃម្ខាងលើក រ៉ូប ដៃម្ខាងកាន់បង្កាន់ដៃចុះជណ្តើរម្តង១កាំៗយឺតៗ រហូតដល់ពាក់កណ្តាល ក៏ឃើញមនុស្សប្រុសម្នាក់ក្នុងឈុតថាក់សុីដូខ្មៅប្រណិតឈររង់ចាំនៅឯចុងជណ្តើរខាងក្រោម។ ខ្ញុំព្យាយាមមើលមុខគេ តែមិនអាចមើលឃើញច្បាស់ដោយសារតែពន្លឺចង្កៀងគោមដ៏ធំចាំងជះស្រមោលមកលើគេ បើទោះបីជាពន្លឺនោះស្រទន់យ៉ាងណាក៏ដោយ។ ហើយនៅទីបំផុតក៏មកដល់កាំចុងក្រោយ គេបន្ទន់ខ្លួនបែបសុភាពបុរស ហើយហុចដៃមកខាងមុខ ខ្ញុំក៏ហុចដៃទៅដាក់លើដៃត្រជាក់ តែកក់ក្តៅរបស់គេ។ ខ្ញុំងើយមើលទៅមុខគេម្តងទៀត តែមុខគេនៅបាំងដោយស្រមោលដដែល បានត្រឹមតែឃើញបបូរមាត់ស្តើងដែលកោងឡើងតែបន្តិចរបស់គេ
ប៉ុណោះ តែខ្ញុំដឹងថាគេកំពុងញញឹម។«សុំព្រះរាជទានទោស ដែលអោយទ្រង់រង់ចាំយូរ» ខ្ញុំនិយាយហើយបន្ទន់ជង្គង់
«មិនអីទេ យើងទើបមកដល់តែប៉ុណោះ..» គេនិយាយបណ្តើរដាក់ដៃខ្ញុំអោយថ្ពក់ដៃគេបណ្តើរដោយកាយវិការ យ៉ាងថ្នាក់ថ្នម
«យើងមានរបស់អោយ» គេបន្ត ដោយនាំខ្ញុំដើរតាមផ្លូវ មួយដែលតាមជញ្ជាំង លំអរដោយអំពូលស្រទន់ ហើយ មិនយូរប៉ុន្មានក៏មកដល់ក្រៅវិមាន ដែលមានបរិយាកាសជុំវិញត្រជាក់ ផ្ទៃមេឃពណ៌ខ្មៅតែមិនងងឹតដូចយប់ឡើយ ដោយអាចអោយយើងមើលឃើញជុំវិញខ្លួន វាដូចពេលដែលមេឃងងឹតជិតភ្លៀងខ្លាំងអីបែបនោះ តែមិនផ្តល់អារម្មណ៌អ៊ួរអាប់ ដូចថាវាធម្មតាតែងតែបែបនេះ។ គេនាំខ្ញុំឡើងឡានខ្មៅរលោងមិនដឹងម៉ាកមួយដែលបានចតចាំស្រាប់
YOU ARE READING
When you call your devil (Slow update )
Fantasyសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...