៧:៥០នាទីព្រឹក
«នាងដៃសុី!! នេះឯងក្លាយជា Zombie ចេះដើរហើយហេ៎?» ហ្វេស្ទុះចេញពីជួរមកអង្រួនខ្ញុំដែលទើបតែដើរធ្លាក់ស្មាមកដល់កន្លែងដងទង់ជាតិដែលសិស្សមកតំរង់ជួរជុំគ្នា ..«កាលពីយប់ឯងរវល់ធ្វើស្អីបានមានសភាពបែបនេះ? កុំប្រាប់ណា..ថានាងជេនីប្អូនជីដូនមួយឯងប្រើឯងដាច់យប់អោយសោះ!! យើស!! នេះនាងជេនី វាហួសហេតុពេកហើយ យើងនឹងទៅប្រដៅវាអោយដឹងដៃម្តង» ហ្វេនិយាយយ៉ាងខាងសម្បារ ព្រមទាំងលាត់ដៃអាវពេលឃើញសភាពខ្ញុំដែល ភ្នែកស្លក់ខ្មៅព្រោះមិនបានគេងកាលពីយប់ មុខស្លេកស្លាំងដើរមកសាលាដោយគ្មានកំលាំង អោយមានយ៉ាងម៉េចបើកាលពីយប់មានរឿងមិនចេះចប់បែបនោះ
«មិនមែនបែបនោះទេ គឺវាមានរឿងបន្តិចបន្តួច កុំបារម្មណ៌អីណាយាយហ្វេ.. អ៎ា!! នេះស្មាណាបានគ្រូចេញមកទៅ?» ខ្ញុំនិយាយហើយអោបដៃវាចូលទៅតំរង់ជួរបណ្តើរជាការគេចវេស សំនួរដែលវាប្រុងសួរបន្ត ។ ខ្ញុំមិនចង់អោយហ្វេដឹងលឺរឿងអស់នេះនោះទេ ខ្លាចដូចពាក្យចាស់ថាដឹងច្រើនវាគ្រោះថ្នាក់អីបែបនេះ
ងឺងងងងង.. សម្លេងកុងក្បាលមេក្រូលាន់ឡើងធ្វើអោយសិស្សគ្រប់គ្នាលើកដៃញុកត្រចៀកស្ទើរមិនទាន់
«ថ្ងៃនេះដែលគ្រូអោយប្អូនៗមកជុំគ្នា ព្រោះគ្រូចង់មកនិយាយបញ្ជាក់ម្តងទៀតពីកម្មវិធីជប់លៀងបំណាច់ឆ្នាំរបស់សាលាយើង នៅថ្ងៃខានស្អែកនេះ» អ្នកគ្រូសិលធម៌និយាយ ហើយគ្រប់គ្នាក៏អ៊ូរឡើង មែនហើយខានស្អែកនេះនិងដល់ថ្ងៃជប់លៀងបំណាច់ឆ្នាំដែលសាលាតែងតែធ្វើរាល់ឆ្នាំ សិស្ស និងលោកគ្រូអ្នកគ្រូនិងមកជុំគ្នាដោយមានពិធីរាំរែក និងកម្មវិធីសប្បាយៗជាច្រើន។ កម្មវិធីនេះខ្ញុំតែងតែហៅថាកម្មវិធីប្រកួតស្រីស្អាតប្រុសសង្ហារ ព្រោះ
ម្នាក់ៗតែងខ្លួនដូចជាទៅ fashion showចឹងឯង
«ហ្វេឯងនៅស្តាប់ទៅណា គ្នាទៅបន្ទប់ទឹកមួយភ្លេត» ខ្ញុំកេះហ្វេដែលអង្គុយខាងមុខខ្ញុំបន្ទាប់ពីអង្គុយស្តាប់អស់មួយសន្ទុះធំ
សុខៗមកឈឺអីពេលនេះ«គ្នាជូនទៅទេ សភាពឯងដូចមិនស្រួលសោះ» ហ្វេងាកមកសួរយ៉ាងព្រួយបារម្មណ៌
ESTÁS LEYENDO
When you call your devil (Slow update )
Fantasíaសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...