«បើនាងឃើញមុខម្ចាស់បងទី២របស់យើង នាងហ្នឹងលែងសួរសំនួរនោះមកយើងហើយ ..នាងទុកសំនួរនេះសួរទ្រង់ចុះ ហឹហឹ» គេសើចសំលេងតិចៗ
«ន..ន..នោះលោកសើច???» មិនជឿ មិនជឿជាដាច់ខាត គេក្រវីក្បាលដកដង្ហើមធំបែបថាហួសចិត្តដែលខ្ញុំប្រតិកម្មជ្រុល ហឺយ..មិនស្គាល់ពាក្យថាលេងសើចមែន«ស្រមៃអ្នកដែលលោកនិយាយថាលេងទឹកមុខនេះឈ្នះលោកមិនចេញទេ» ធ្វើមុខមិនជឿពេញទំហឹង មិនជឿពិតមែនហ្នឹងណា
«ទ្រង់ជាអ្នកកាន់ប្រាសាទខាងជើង គ្រប់គ្រងច្រកចូល ឫទ្វារនរក ដែលវិញ្ញាណត្រូវឆ្លងកាត់មុនគេបំផុតពេលដល់នរក ហើយទ្រង់ពិបាកចូលដល់ជាងគេ បើទោះយើងឈរទល់មុខទ្រង់ក៏នៅតែមានអារម្មណ៏ថានៅម្ខាងម្នាក់ដែរ តាំងពីប្រសូតមកដល់ពេលនេះយើងមិនដែលបានឃើញទ្រង់ផ្លាស់ប្តូរទឹកមុខម្តងណាទេ ហើយបើគ្មានការសំខាន់ក៏គ្មានអ្នកណាអាចរកទ្រង់ឃើញដែរ»
«ចឹងបើមិនដឹងថាគេនៅឯណា ចុះបានអ្នកណាមើលការខុសត្រូវច្រកចូលទៅ? ហើយបើមានការត្រូវរកគេយ៉ាងម៉េចបើមិនដឹងថាគេនៅឯណាផង..បងលោកនេះចំលែក»
«យើងសូមអោយនាងផ្លាស់ប្តូរភាសាពេលដែលបានជួបទ្រង់ ហាមនិយាយបែបនេះជាដាច់ខាត ជាពិសេសពេលទៅដល់កន្លែងយើងទោះជាមិននៅមុខទ្រង់ក៏ដោយ..ដើម្បីសុវត្ថិភាពរបស់ នាង..យើងអាចមិនដឹងថាទ្រង់នៅទីណា តែទ្រង់ដឹងថាយើង នៅកន្លែងណា ទ្រង់ដឹងគ្រប់យ៉ាង ក្នុងនាមជាអ្នកកាន់ច្រក ទ្រង់មានញ្ញាណពិសេសដែលដឹង និង ឮគ្រប់យ៉ាង នៅនរកតាមដែលទ្រង់ចង់ ដូច្នេះហើយរាល់ពេលដែលមានបញ្ហាទ្រង់និងបង្ហាញខ្លួនមុនគេ» គេឈប់បន្តិចហើយក៏បន្ត
«នៅច្រកនរកមានសេនា និង សត្វនរកនៅយាម ពួកវាមានច្រមុះនិងភ្នែករវាស ដែលចាប់ផ្តើមវាយប្រហាររាល់ពេលដែលប៉ះបាន ភាពមិនប្រក្រតី ដូចជាបិសាចដែលព្យាយាមបន្លំខ្លួនចូល ឫវិញ្ញាណដែលចង់រត់គេច ហើយគ្មានអ្វីអាចបញ្ឈប់ពួកវាបានទេ មានតែទ្រង់មួយអង្គប៉ុណ្ណោះដែលអាចបញ្ជា និងបញ្ឈប់ពួកវាបាន»
YOU ARE READING
When you call your devil (Slow update )
Fantasyសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...