20

623 66 27
                                    

«មិននឹកស្មានសោះថាត្រឹមជាបញ្ញើរក្អែក ជាបន្ទុកអ្នកដទៃ ហើយធ្វើការតាមម៉ាតតូចៗដូចជានាងនៀ៎ក មានសមត្ថភាពទិញឈុតថ្លៃបែបនេះ! ឫក៏មានការងារពិសេសអី?»ជេនីដែលដើរកាត់ខ្ញុំទៅរកឡានសេរីចុងក្រោយរបស់នាង ងាកមកមើលខ្ញុំដែលនៅក្នុងឈុតរ៉ូបខ្មៅវាល ក ដៃតូច ដែលជាកាដូថ្ងៃកំណើតពីហ្វេ
ពីក្បាលដល់ចុងជើងរួចក៏ពេបមាត់..ហឺយយ នេះខំគេចថានិងចេញទៅអោយបានមុនហើយ តែយាយហ្វេបែរជាយឺតទើបត្រូវមកជួបជេនីអោយទាល់តែបាន។ ខ្ញុំញាក់ស្មាខ្ជិលតបអោយ មានរឿងវែងឆ្ងាយព្រោះជេនីជាប្រភេទថាជឿតែលើគំនិតខ្លួនឯងប៉ុណ្ណោះ
ទីតៗ សំលេងសុីផ្លេពីឡានដែលថ្លៃជាងរបស់ជេនី ឈប់ពីមុខខ្ញុំហើយកញ្ចក់បាំងក្រោយក៏ទំលាក់ចុះ

«ដៃសុី!! ឡើងឡានអោយឆាប់ឡើង យើងមិនចង់នៅទីនេះយូរអោយឆ្លងជំងឺដើរច្រណែនឈ្នានីសគេទេ» ហ្វេអើតមុខមកស្រែកហៅខ្ញុំដោយធ្វើមុខធ្វើមាត់ដាក់ជេនីដែលឈរ ហុយផ្សែងតាមត្រចៀក
«នាងហ្វេ...ថាអោយអ្នកណាហ៎ាស់? ចូលមកដល់ផ្ទះយើង
បានយ៉ាងម៉េច?»ជេនីចង្អុរមុខស្រែកតបទៅហ្វេពីក្រោយខ្ញុំដែលរត់វាងទៅបើកទ្វារម្ខាងទៀតយ៉ាងប្រញាប់ បើនៅយូរពីរនាក់នេះមុខជាបានធ្វើសង្រ្គាមផ្លូវកាយមិនខាន

«តាមទ្វារហ្នឹងហើយ!! នេះមិនត្រឹមតែដើរច្រណែនគេទេហើយថែមទាំងល្ងង់ទៀត»ហ្វេតបទៅទៀតមិនទុកមាត់ ខ្ញុំឈោងទៅចុចកញ្ចក់ឡើងជាការបញ្ចប់សង្រ្គាមទឹកមាត់

«អ៎ា!!!!! នាងហ្វេ!!!! ត្រលប់មកនិយាយអោយដឹងគ្នា អ៎ា!!!!»

«ហឹហឹ...អារម្មណ៌ល្អដល់ហើយឯង» ហ្វេសើចរលាក់បន្ទាប់ពីបែរពីងាកក្រោយមើលជេនីដែលកំពុងទន្រ្ទាំជើងខឹង

«អារម្មណ៌ល្អទៅ ពេលយើងមកផ្ទះវិញមុខជាត្រូវរករឿងមិនឈប់មិនខាន» ខ្ញុំដកដង្ហើមធំពេលគិតដល់កាលកន្លងមកពេលដែល២នាក់នេះប៉ះគ្នាពេលណា ដោយសារជេនីឈ្លោះមិនដែលឈ្នះហ្វេទើបតែងតែមករករឿងខ្ញុំមិនឈប់

«ហេតុអីឯងមិនចេញពីផ្ទះមេធ្មប់នោះ? បើបារម្មណ៌រឿងកន្លែងនៅ យើងប្រាប់ឯងហើយថាមកនៅផ្ទះយើងមក..ប៉ាម៉ាក់ក៏ស្រលាញ់ឯង»
«យើងមិនចង់រំខានគ្រួសារឯងជាងនេះទេ.. យើងមានផែនការជិវិតរបស់យើងរួចរាល់ហើយ ទ្រាំតែប៉ុន្មាណខែទៀតប៉ុណ្ណោះយើងនិងចេញទៅរស់នៅដោយខ្លួនឯង» ដោយសារគ្រួសារហ្វេរតែងតែផ្គត់ផ្គង់ខ្ញុំមិនឈប់ទោះខ្ញុំប្រកែកមិនទទួលយ៉ាងណាក៏ដោយ ដូច្នេះហើយទើបខ្ញុំមិនអាចទទួលការជួយពីពួកគាត់ទៀតទេ ខ្ញុំចង់រស់ដោយខ្លួនឯង មិនធ្វើជាបន្ទុកអ្នកណា

When you call your devil (Slow update )Where stories live. Discover now