💜💜💜💜💜💜Our cover story 💜💜💜💜💜
———————-//////———————-/////———ដៃតូចស្រឡូនមួយគូ កំពុងមមាញឹករៀបចំអាហារប្រណិតជាច្រើនមុខនៅលើតុអាហារដ៏សែនវែង អាចអោយ មនុស្សប្រហែល២០នាក់អង្គុយ តែបែរជាមានតែកៅអីខ្មៅក្បាច់មាសប្រណិតតែពីរ មួយនៅក្បាលតុនិងមួយទៀតនៅស្តាំដៃ
«ហេតុអីមិនទុកអោយបរិវារៀបចំ?» សំលេងនឹងស្មើរមក ព្រមនិងដៃមួយគូអោបពីក្រោយរាងតូច ហើយក៏ថើបថ្ពាល់បន្ទាប់ពីបញ្ចប់ប្រយោគ សំរាប់អ្នកផ្សេងអាចខ្លាចក្រែងនិងសំលេងត្រជាក់ដែលស្តាប់ទៅគ្មានអារម្មណ៌ តែសំរាប់ខ្ញុំដែលនៅក្នុងដៃគេ បែរជាញញឹមផ្អែមល្ហែមដោយដៃនៅតែបន្តរៀបចំ ខ្ញុំមិនយល់ថាហេតុអីខ្ញុំនៅទីនេះ?ហេតុអីខ្ញុំមានសុភមង្គលបែបនេះ? ចុះមនុស្សប្រុសម្នាក់នេះជាអ្នកណាទៅ? សាច់គេត្រជាក់ហួសពីសីតុណ្ហភាពដែលមនុស្សគួរមាន បរិយាកាសពេលគេបង្ហាញខ្លួនចុះត្រជាក់ទាំងដែលមុននេះកន្លែងនេះវាត្រជាក់ណាស់ទៅហើយ តែខ្ញុំបែរជាមានអារម្មណ៌កក់ក្តៅសុវត្ថិភាព? ខ្ញុំព្យាយាមងាកទៅមើលគេ តែថាហេតុអីខ្ញុំមិនអាចបញ្ជារាងកាយខ្លួនឯងបាន ដោយខ្ញុំនៅតែបន្តររៀបចំអាហារនៅពីមុខហាក់ដូចនេះមិនមែនជារាងកាយខ្ញុំ ខ្ញុំព្យាយាមប្រឆាំងនិងខ្លួនឯង ព្យាយាមបញ្ជាអោយខ្លួនឯងងាកក្រោយម្តងហើយ ម្តងទៀត..
«ដៃសុី!!!!!!!» ហ្វេស្រែកដាក់ត្រចៀកខ្ញុំ ស្ទើរបែកត្រចៀកទៅហើយ មិនយល់ពីយាយនេះសោះ
«អ៊ូយយយ~~~នៅក្បែរគ្នាសោះ ចាំបាច់ស្រែកធ្វើអីហ៎ាស់ យាយហ្វេ? » ខ្ញុំរអ៊ូបណ្តើរ យកដៃញីត្រចៀកបណ្តើរ
«អឺ យើងក៏ឆ្ងល់នៅក្បែរគ្នាសោះហេតុអីយើងហៅឡើងស្អកក ទៅហើយនៅមិនឮទៀត អារម្មណ៌ហោះហើរទៅដល់ណាហើយ? គេចេញទៅអស់ហើយ » ហ្វេរអ៊ូរៀបរាប់ អេ៎! តែថានេះគ្រូចេញហើយហេ៎យ? ខ្ញុំងាកមើលឆ្វេងស្តាំ ឃើញថាសិស្សផ្សេងចេញទៅបាត់អស់ នេះមកពីរវល់តែគិតពីយល់សប្តិកាលពីយប់មិញនេះ បើថាទៅវាមិនមែនលើកទី១ទេ ខ្ញុំតែងតែយល់សប្តិដដែលៗ ជាញឹកញាប់ចាប់តាំងពីដឹងក្តីមក គ្រាន់តែលើកនេះចំលែកជាងរាល់ដងត្រង់ថារូបភាពវាចាប់ផ្តើមច្បាស់ រាល់ដងត្រឹមតែដូចថាជារូបភាពព្រិលៗ ដឹងតែថាខ្ញុំតែងតែឃើញខ្លួនឯងក្នុងប្រាសាទពណ៌ខ្មៅ រូបរាងបែបណាក៏មិនច្បាស់ គ្រាន់តែមានអារម្មណ៌សុំានិងទីនោះ និងតែងតែមានអារម្មណ៌ថាខ្លួនតាមរកអ្វីមួយ រហូតមកដល់យប់មិញអ្វីៗឃើញច្បាស់ អារម្មណ៌ដែលតែងតែស្វែងរកបែរជាមិនមាន ពេល មនុស្សប្រុសម្នាក់នោះចូលមក
«ហ្វេ~~យប់មិញយើងយល់សប្តិទៀតហើយ» ខ្ញុំនិយាយចេញទៅ ហ្វេដឹងរឿងយល់សប្តិរបស់ខ្ញុំ ព្រោះខ្ញុំតែងតែប្រាប់នាងពីរឿងនេះហើយហ្វេតែងតែនិយាយថាដោយសារតែឧបទ្ទេវហេតុពីកាលនោះ នាងធ្លាប់ចាប់ខ្ញុំទៅពេទ្យពិនិត្យម្តងរួចហើយ តែលទ្ធផលខ្ញុំប្រក្រតីគ្រប់យ៉ាង
«ទៀតហើយឫ? ឯងគួរតែសុំាហើយណាយាយដៃសុី» វានិយាយបណ្តើរដៃរៀបចំរបស់បណ្តើរ
YOU ARE READING
When you call your devil (Slow update )
Fantasyសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...