នៅក្នុងកន្លែងដ៏ជ្រៅស្មានមិនដល់ ងងឹតមើលមិនឃើញ..
• « ព្រះអង្គ ម្ចាស់.. ពួកយើងបានដំណឹងពីម្ចាស់ក្សត្រិយហើយ» ចប់សំលេងភ្លាម ពន្លឺភ្លើងពណ៌ក្រហមក៏ភ្លឺឡើង បំភ្លឺកន្លែងដែលងងឹតមុននេះ អោយក្លាយជាដំណាក់ដ៏ធំ ពណ៌ខ្មៅ មិនថាជាជញ្ជាំង គ្រឿងសង្ហារឹមប្រណិតដែលចាំងស្រមោល គ្រប់យ៉ាងសុទ្ធតែជាពណ៌ខ្មៅ ធ្វើអោយស្បែកស ដូចពកសុឺឡែន របស់អ្នកដែលអង្គុយលើបល្ល័ង្គពណ៌ខ្មៅដ៏ធំ កណ្តាលដំណាក់លេចធ្លោ ស្របពេលដែលម្ចាស់ភ្នែកបើកឡើង បង្ហាញអោយឃើញពីកែវភ្នែកពណ៌ក្រហម ភ្លឺដូចត្បូងទទឹម ដែលមិនអាចស្មានដឹងថាម្ចាស់កែវភ្នែកនោះកំពុងគិតអ្វី សំលឹងទៅមុខ យ៉ាងគ្មានគោលដៅ មិនមានប្រតិកម្មតបត ធ្វើអោយអ្នកដែលឈរខាងក្រោមទល់មុខ ដឹងថានេះជាសញ្ញាថាអោយនិយាយបន្ត« ពេលនេះទ្រង់បានចាប់កំណើតក្នុងគ្រួសារតូចមួយនៅភពមនុស្ស» វីសិន ដែលជាអគ្គរក្សដៃស្តាំរៀបរាប់មួយៗតាមចរឹក
« ទ្រង់ ព្រះតំរិះយ៉ាងម៉េចក្រាបទូល បើរឿងនេះផ្សព្វផ្សាយចេញទៅដល់ ព្រះអង្គម្ចាស់ទី៥ និងទី៧ ទូលបង្គំខ្លាចថារឿងគ្រប់យ៉ាងអាចមិនរលូនក្រាបទូល » ជេគ អង្គរក្សដៃឆ្វេងបញ្ចេញយោបល់ខណៈឈរនៅម្ខាង ឆ្លងកាត់អស់ពេលមួយសន្ទុះធំ ទើបអ្នកលើបល័ង្គព្រមនិយាយ«យើងនិងឡើងទៅភពមនុស្ស មើលម្ចាស់ក្សត្រិយរបស់យើង អស់ពេលដែលត្រូវលេងបិតពួនហើយ» ចប់សំដី ស្លាបមួយគូរដ៏ធំគ្របដណ្តប់ដោយរោមខ្មៅរលោង ដូចស្លាបក្អែក
បក់នាំម្ចាស់កប់ទៅក្នុងស្បៃអន្ធរការមួយរំពេច
«វីសិន ឯងគិតថារឿងនេះលាក់ពីព្រះអង្គម្ចាស់ទាំង៦បានយូរប៉ុនណា?» ជេគសួរទៅ មិត្តស្លាប់រស់របស់ខ្លួន ទាំងមិនដកខ្សែរភ្នែកពីទិសដៅដែលម្ចាស់ខ្លួនបាត់ទៅមុននេះ
«រឿងនេះអាស្រ័យទៅលើមាត់ឯងថាជិតបានយូរប៉ុនណា» វីសិននិយាយចប់ក៏ដើរចូលទៅក្នុងប្រាសាទខ្មៅវិញដោយមិនងាកមើលជេគ
«ហេ..ឯងនិយាយបែបនេះបានន័យថាមេច?» ជេគស្ទុះទៅតាមសម្លាញ់ភ្លាមបន្ទាប់ពីទទួលការចោទប្រកាន់រួច
VOUS LISEZ
When you call your devil (Slow update )
Fantasyសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...