26

732 58 13
                                    

«គ្មានប្រយោជន៌ដដែលមែនទេ?» ហូស៊ុគសួរប្អូនដែលទើបត្រលប់មកវិញ ដោយសមីខ្លួនគ្មានប្រតិកម្មតបតគិតតែដកដង្ហើមធំ
«ហឺម~~~»

«ជូន~~ឯងប្រើខួរក្បាលអច្ឆរិយៈឯងបន្តិចទៅ មកជួយឫមកអង្គុយមើល? អាទី៦មិនមែនវិញ្ញាណដែលឯងត្រូវអង្គុយស្កេនវាស្ងាត់ៗ ហើយកាត់ទោសទេ  ហឺយ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ជូន~~ឯងប្រើខួរក្បាលអច្ឆរិយៈឯងបន្តិចទៅ មកជួយឫមកអង្គុយមើល? អាទី៦មិនមែនវិញ្ញាណដែលឯងត្រូវអង្គុយស្កេនវាស្ងាត់ៗ ហើយកាត់ទោសទេ ហឺយ..ពួកអាប្អូនអស់នេះ!! បើសិនជាមានប្អូនស្រីវិញ..ជិវិតយើងបែបវាស្រស់បំព្រងជាងនេះ» ជីនអត់មិនបាននិងថាអោយណាមជូនដែលតាំងពីមកដល់មិនគិតជួយនិយាយមួយមាត់ គិតតែអង្គុយថ្លឹងថ្លែងដូចរាល់ពេលគេបើកសាវនាការនរកគ្មានខុស ទើបអត់មិនបាននិងឃ្នើសចិត្ត ប្អូនគេគ្រប់គ្នាសុទ្ធតែឆ្កួតនិងការងារឥតស្រាកស្រាន្ត

«ពួកយើងក៏សង្ឃឹមថានិងមានបងស្រីជាងបងប្រុសដែរ» ហូស៊ុគតបទៅវិញភ្លាមៗ

«ឯង!! ហឹ.. ឯងគិតថាបងស្រីអាចជួយមើលការខុសត្រូវពួកឯងបាន ដូចបងប្រុសសង្ហាមានទាំងព្រមដូចយើងឫ? »

«ដុំលោហៈ» ណាមជូនសុខៗក៏និយាយឡើង ធ្វើអោយក្រសែភ្នែក៥បាញ់ទៅគេយ៉ាងឆ្ងល់

«លោហៈ?? លោហៈស្អី?» ជីន

«ឯងឆ្លងចរឹកពីម្ចាស់បងទី២ឫយ៉ាងម៉េច? និយាយអោយលំអិតបន្តិចមក ដុំលោហៈស្អីគេ? » ហូស៊ុគជ្រួញចិញ្ចើមសួរ

«គឺតាមដែលស្តាប់មក ក្រោយខ្ញុំវិនិច្ឆ័យផ្អែកលើដើមហេតុដែ..»

« ឈប់!! ឈប់ !! នេះមិនមែនសាវនាការប្រាសាទនារតីទេ ឈប់និយាយដូចកំពុងកាត់ក្តីទៅ » ជីនប្រញាប់លើកដៃហាម ដោយដៃម្ខាងទៀតញីសៀតផ្កា

When you call your devil (Slow update )Where stories live. Discover now