ខ្ញុំមកដល់សាលា ពេលដែលគ្រូជិតបិតរបងសាលាទៅហើយ នេះដោយសារតែអាបុិឈុតខ្មៅនោះឯង ថ្ងៃនេះមិនដឹងថាសំណាងឫស៊យអោយប្រាកដ ពីព្រឹកស៊យរលាកដៃ បន្ទាប់មកទេវតាស្លាបខ្មៅក៏បង្ហាញខ្លួនបន្ទាប់ពីបាត់ទៅជាច្រើនឆ្នាំ ពេលនេះសំណាងរត់មកដល់ថ្នាក់ គ្រូបែជាយឺតមិនទាន់ចូល។ ខ្ញុំឈប់ដង្ហក់ខ្យល់មុខថ្នាក់ សំរួលដង្ហើមមួយភ្លែត រួចហើយក៏ដើរចូលថ្នាក់រៀន
«ដៃសុី~~ ទីនេះ» ហ្វេលើកដៃក្រវីហៅខ្ញុំទៅអង្គុយនៅតុពួកយើង ខ្ញុំក្រវីដៃតបហើយក៏ដើរទៅរកនាង
«ម៉េចក៏យឺតម្លេស? នេះថ្ងៃនេះសំណាងហើយ ដែលគ្រូបន្ទុកថ្នាក់មិនមក កុំអី..» ហ្វេសួរព្រោះខ្ញុំមិនដែលមករៀនយឺតទេ ហើយក៏យកដៃអូសកាត់កនៅចុងប្រយោគ គ្រាន់តែគិតតាមក៏ព្រឺដែរ អ្នកណាមិនល្បីគ្រូបន្ទុកថ្នាក់នេះ ថែមជាគ្រូវិន័យ មហាកាចលើលោកមិនបាច់និយាយដល់មករៀនម៉ោងគាត់យឺតទេ។ នឹកដើមដង្ហើមដល់ ខ្ញុំមិនទាន់បានតបផង គ្រូក៏មកដល់ភ្លាម
« ស្ងាត់ៗ~~ ថ្ងៃនេះខ្ញុំមកយឺត ព្រោះថាថ្នាក់យើងមានសិស្សផ្លាស់មកថ្មី ចំពាក់កណ្តាលឆមាស..បាទ..ចូលមកណែនាំខ្លួនដល់មិត្តរួមថ្នាក់បន្តិចទៅ» លោកគ្រូនិយាយយ៉ាងមុឺងម៉ាត់តាមទន្លាប់ដែលមានរហ័សនាមថាជាគ្រូមហាសែនកាច គាត់និយាយមកកាន់ពួកយើងហើយក៏ងាកទៅទ្វារ តែបែជាបន្ទន់កាយវិការហាក់ដូចគោរពអ្នកដែលមានឋានៈខ្ពស់ជាង ទាំងដែលនិយាយជាមួយសិស្សថ្មីសោះ ជារឿងដ៏សែនចម្លែក។ គ្រប់គ្នានៅក្នុងថ្នាក់ស្ថិតក្នុងអាការៈដូចគ្នា គឺដក ក មើលទៅទ្វារយ៉ាងចង់ដឹងថាតើសិស្សថ្មីនោះជាអ្នកណា? ទើបលោកគ្រូនិយាយដោយក្រែងចិត្តយ៉ាងនោះ ហើយស្បែកជើងពណ៌ខ្មៅក៏ឈានចូលមកក្នុងថ្នាក់ ឃើញពណ៌ស្បែកជើងហើយខ្ញុំដូចជាមានប្រផ្នូរតិចៗយ៉ាងម៉េចទេ..
Bingo!!!! ប្រផ្នូរឈុត ម៉េចមិនឈុតបែបនេះអោយរាល់ដងទៅ ក្រែងត្រូវឆ្នោតក្លាយជាសេដ្ធីនិងគេ សិស្សថ្មីគឺ...«សួស្តី~~» វុឺត~~~ (សំលេងខ្យល់) សំដីដ៏សែនគ្មានអារម្មណ៌ធ្វើអោយថ្នាក់ទាំងមូលស្ថិតក្នុងភាពស្ងប់ស្ងាត់ អាបុិនរកកកកកកកកក គេធ្វើអីក្នុងថ្នាក់នេះ
YOU ARE READING
When you call your devil (Slow update )
Fantasyសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...