ភាគទី០៩ ( ពិសោធន៌ )
ព្រះអាទិត្យបានបញ្ចេញពន្លឺពណ៌មាសយ៉ាងស្រស់ស្អាតដោយបានដាស់មនុស្សពេញមួយប្រទេសឫមួយជំហៀងពិភពលោកឲក្រោកទទួលយកថ្ងៃថ្មីពេលនោះក៏បានឃើញរាងតូចគ្រងដោយសម្លៀកបំពាក់ធូររលុងបង្ហាញឲឃើញឆ្អឹងដងកាំបិតយ៉ាងសខ្ចីញ៉េញតែម្ដងដើរចុះមកក្រោមដើម្បីស្រស់ស្រូបអាហារពេលព្រឹកដោយមិនទាន់ងូតទឹកនៅឡើយទេ បន្ទាប់ពីចុះមកគេក៏រហ័សទៅជួយមើលម៉ាក់របស់គេធ្វើម្ហូបពេលព្រឹកដោយមានគីយូ មូយីងមកជួយហុចនេះហុចនោះចំណែករាងតូចលើកចានបាយសម្ដៅទៅដាក់នៅតុញាំអាហាររៀបចំឲស្អាតបាតរួចដើរទៅស្រេចផ្កានៅក្រៅតែក៏ប្រទះឃើញនាយម៉ៃកំពុងស្រេចផ្កាក៏ខ្ជិលនិយាយច្រើនក៏ដើរទៅងូតទឹកវិញក៏ប្រទះឃើញរាងក្រាស់កំពុងឈរជិតរាងតូចដោយសម្លឹងមើលគេឡើងភ្លឹកតែម្ដង
« នែ៎មើលអីមើលម្ល៉េះហាសចាប់ខ្វេះភ្នែកឥឡូវ » រាងតូចសម្លក់ខាំមាត់ព្រោះគេមិនចូលចិត្តឲអ្នកណាមើលមុខគេនោះទេ
« គឺ ហុឹមហុឹមហុឹម » រាងក្រាស់ប៊ីសនឹងនិយាយទៅហើយតែគេធ្វើសំទោសរាងតូចវិញលើកដៃលើកជើងវិញ(ឃើញទេបងហ្គុកប៊ីសហើយ😂)
« ហុឹមអត់អីទេទៅៗទៅអង្គុយចាំញាំបាយទៅណាខ្ញុំឡើងទៅបន្ទប់ហើយ »
« ហុឹម » រាងក្រាស់ងក់ក្បាលចំណែករាងតូចញញឹមតិចៗរួចដើរចេញទៅរាងក្រាស់ក៏ដើរទៅក្រៅខ្ជិលទាន់ទៅអង្គុយចាំតុអាហារ ពេលគេចេញមកក្រៅគេត្រដាងដៃដកដង្ហើមចូលស្រូបយកទេសភាពធម្មជាតិដ៏ស្រស់ត្រកាល
« អូចាហ្វាយភ្ញាក់ហើយអី »
« អឺតែនិយាយតិចៗទៅអាឆ្កួតតិចបែកការ »
« អូសំទោសចាហ្វាយច្រឡំ »
« អឺតែថ្ងៃនឹងឯងទៅស្រែជាមួយពួកគាត់ដែរមែនទេ»
« បាទគឺទៅព្រោះមកនៅផ្ទះគេហើយអត់ទៅមិនកើតទេ »
« អូខេតែមើលទៅផ្ទះនេះគេញាំតែពងទាត្រីមិនដែលញាំសាច់សោះ »
« គឺខ្ញុំបាទលឺលោកម្ចាស់គាត់និយាយថានៅម្ដុំនេះមិនមានទេអ្នកមាន មានតែលោកមេភូមិទេ តែបើនៅស៊េអ៊ូ គឺដូចតែអ្នកមានជីវភាពធម្មតា »
« អរ ចឹងយើងមានវិធីកុំឲញាំតែត្រីពងទា »
« វិធីអីចាហ្វាយវិធីថោកទាបឫវិធីថ្លៃខ្ពស់ »
« អាឆ្កួតវិធីថ្លៃខ្ពស់នឹងហើយ »
« ចឹងនិយាយប្រាប់ខ្ញុំបាទតិចមកចាហ្វាយ »
« គឺយើងត្រូវយកលុយពីក្នុងកាបូបយើងរួចពេលទៅស្រែយើងធ្វើដើរទៅណាសិនបន្ទាប់មកយើងធ្វើរត់ត្រហេបត្រហបមកថារើសបានលុយ »
« ចុះបើគេថាយើងលួចគេ »
« កម្រិតស្រាលមួយដៃបែកកញ្ចប់មាត់កម្រិតធ្ងន់សម្លាប់ចោលតែម្ដង »
« ម្លឹងទៅចាហ្វាយ »នាយលើកដៃដាក់នៅលើទ្រូងដូចជាភ្ញាក់ផ្អើលណាស់ចឹង
« អឺតែយើងទៅញាំបាយហើយវរៗគេតាមទាន់ទៀតចុមម៉ាយបាត់ »
« បាទចាហ្វាយខ្ញុំក៏ទៅដែរ » និយាយរួចគេក៏ដើរទៅបឹទទុយយោទឹករួចដើរចូលក្នុងពេលនោះតុអាហារក៏បានរៀបចំរួចចំណែកគ្រប់គ្នាក៏ចុះមកញាំបាយជាមួយគ្នាយ៉ាងសប្បាយរីករាយដូចជាគ្រួសារចឹង,ដល់ពេលទៅនោះពួកគេបានរៀបចំទៅទុកតែមូយីងនៅផ្ទះតែប៉ុណ្ណោះ ពេលពួកគេចេញទៅអស់មូយីងក៏បឹទទ្វាររួចដើរទៅក្នុងបន្ទប់យកទូរស័ព្ទមកលេង ចុះឡើងក៏សម្លេងទូរស័ព្ទរបស់នាងបានរោទិ៍
« អាឡូម៉ាក់ »នាងតូចនិយាយបណ្ដើរយោលជើងបណ្ដើរ
« ចាសកូនហើយយ៉ាងមិចហើយកូនដើររកមនុស្សល្អបានអត់ »
« បានម៉ាក់គឺមើលទៅពួកគាត់ចិត្តល្អណាស់ឲកូននៅទីនេះហើយកូនមិនចង់មកនៅផ្ទះគេហើយមិនធ្វើអីក៏កូនប្រាប់ថាជួយធ្វើកិច្ចការទាំងអស់តែម្ដង »
« អូល្អណាស់កូនទៅនៅផ្ទះគេត្រូវចេះជួយកិច្ចការគេខ្លះទៅកូនវាគ្រាន់បើជាងដេកជំទឺតជើងដែរ »
« ចាសម៉ាក់ និយាយចឹងម៉ាក់ញាំបាយព្រឹកហើយឫនៅ »
« ម៉ាក់ញាំហើយៗប្រាប់បងជុងកូនផងថាអ្នកដែលមកមើលការងារឲជុងមួយរយៈគឺក្មួយយ៉ន់ជីណា »
« ចាសម៉ាក់ចាំកូនប្រាប់ចឹងបុិននឹងហើយណា បាយបាយម៉ាក់ជុប » នាងនិយាយរួចថើបនៅលើទូរស័ព្ទអាក្រង់
« ចាសកូនជុប » និយាយរួចការតេនោះក៏បានកាត់ផ្ដាច់ចំណែកនាងតូចវិញក៏បានជូតផ្ទះធ្វើការងារតែមួយល្ងាចរួចអស់រលីងតែម្ដងក៏នាងតូចសម្រេចចិត្តទៅងូតទឹក
ត្រឡប់មកមើលរាងតូចនៅឯស្រែចម្ការវិញពេលនេះនាយម៉ៃចេះធ្វើចំណែករាងក្រាស់ធ្វើទៅដើរជុះនោមនៅឯឆ្ងាយកុំឲគេឃើញពេលនោះគេមកវិញរត់យ៉ាងលឿនមុខញញឹមរួចមកកន្លែងដែលគេនាំគ្នាធ្វើស្រែនោះ
« ហុឹមហុឹមហកហូហូហក » រាងក្រាស់លើកដៃលើកជើងមុខញញឹមរួចពួកគេឆ្ងល់ខ្លាំងណាស់ថេរយ៉ុងក៏បានដើរមកក៏ភ្ញាក់ផ្អើលនេះគេបានលុយច្រើនម្ល៉េះគេលួចគេមែនទេ
« ម៉ាក់សុីងមីងមិនដឹងបានលុយមកពីណាទេច្រើនណាស់ »
« សុីងបានមកពីណា »
« ហុឹម ហកហូហូ » រាងក្រាស់ចង្អុលដើរទៅកន្លែងដែលគេទៅរួចធ្វើកាយវិការបំណងថាមិនបានលួចនោះទេ
« វ៉ាវល្អណាស់ចឹងយកលុយនេះទៅទិញម្ហូបឲពួកគេញាំទៅព្រោះពួកគេរើសបានលុយច្រើនចឹង »គីយូ
« មែនហើយអញ្ចឹងក៏បានដែរចឹងចេះទៅខ្ញុំក៏ចេះដើរផ្សារដែរព្រោះកាលម៉ាក់ខ្ញុំនៅជាមួយខ្ញុំគាត់ប្រើឲខ្ញុំដើរផ្សារដែរ » នាយម៉ៃ
« ចឹងក៏បានខ្ញុំទៅជាមួយលោក »
« អត់ទេ ខ្ញុំទៅជាមួយមីងសុីងបងខ្ញុំក៏បានដែរ »
« អរ ចឹងក៏ចឹងតែប្រញាប់មកវិញណាព្រោះវាឆ្ងាយណាស់ដែរក្មួយ »mr.s Kim
« បាទអ្នកមីងតោះបងប្រុស » នាយម៉ៃងួកក្បាលរួចបណ្ដើររាងក្រាស់ទៅដើម្បីទិញម្ហូបពេលនោះគេដើរមកដល់រាងឆ្ងាយបន្តិចក៏ឃើញឡានពួកគេចតរួចក៏សម្ដៅទៅឡាន
« ហុឺយឯងដឹងទេទំរាំយើងបានមកវិញទៅឡើងជ្រៅដែរឯងប៊ីសវង្វេង »
« ចាហ្វាយទៅជិតៗនឹងទៅអត់ទេ »
« ជិតក្បាលឯងតែចឹងវានៅក្នុងភូមិនឹង »
« អរមែនចាហ្វាយតោះចាហ្វាយទៅប្រញាប់មកវិញដែរ » និយាយរួចគេក៏បត់ឡានរួចចេញទៅយ៉ាងលឿនពេលទៅដល់ផ្សារគេក៏ទិញរបស់យ៉ាងច្រើនភាគច្រើនសាច់ជ្រូកសាច់គោសាច់មាន់អីទេព្រោះគេមិនសូវចូលចិត្តសាច់ត្រីព្រោះគេធ្លាប់ឆ្លាក់ឆ្អឹងត្រី
( អ្នកណាធ្លាប់ប្រាប់តិចមើល អេតមីនក៏ធ្លាប់ដែរ )
« ចាហ្វាយនេះយកទេ »នាយម៉ៃឃើញកាហ្វេក៏ទិញពីរកែវហុចឲរាងក្រាស់មួយកែវដោយលុយនេះជាលុយគេដាក់តាមហោប៉ៅ
« ហុឹមអរគុណ » រាងក្រាស់ក៏ទទួលរួចក៏ក្រេបកាហ្វេតិចៗ
« ចុមមួយកែវប៉ុន្មានហា អាម៉ៃ »
« មួយកែវ1000₩ នឹងចាហ្វាយថោកហើយឆ្ងាញ់ទៀតធ្លាប់តែញាំមួយកែវ10000₩ទាល់តែមកសាកកាហ្វេផ្សារឆ្ងាញ់ជាងប្រ៊េនទៀត »
« ថោកមែនហាសម៉ែអាថោកម៉ង »
« ចាហ្វាយជេរខ្ញុំមែនទេក៏ដល់ម៉ែអាថោកម្ល៉េះ »
« នែ៎ឯងជេរយើងទេ ហាស »
« ចាហ្វាយខ្ញុំថាកាហ្វេនឹងតម្លៃធូរថ្លៃតើ »
« អរ អញស្មានតែឯងជេរយើងតើ »
« មានណាចាហ្វាយតោះចាហ្វាយទៅផ្ទះ »
និយាយរូចក៏ចូលឡានទៅផ្ទះតែម្ដងបើកុងទ័របើកមិនបាច់មើលទេ 60-80 អីនឹង,ពួកគេក៏មកដល់វិញប្រហែលចំណាយពេល15នាទីប៉ុណ្ណោះពួកគេក៏រៀបចំឡានពួកគេកុំគេមើលឃើញរួចដើរទៅផ្ទះវិញ ពួកគេមើលទៅដូចជាស្ងាត់ដល់ហើយម៉ោងទើបតែ6:30 សោះដូចម៉ោង12:00 យប់ចឹង
« តោះចាហ្វាយដាក់មេផាយអី »
« ឯងខ្លាចខ្មោចអី »
« បាទចាហ្វាយ »
« អន់ខ្លាចអីខ្លាចខ្មោច »
« ចាហ្វាយអាបចាហ្វាយអាប »នាយម៉ៃភ្ញាក់ផ្អើលដែលបានប្រទះឃើញពន្លឺងភ្លើងហោះតាមពិតទៅជា.....
« ហាសអាប »គ្រាន់តែលឺថាអាបរាងក្រាស់រត់ដាច់ជើងចោលតែម្ដង
« ចាហ្វាយចាំផង » និយាយរួចនាយម៉ៃរត់ទៅតែម្ដងពេលនោះពួកគេរត់មិនមើលជំពប់ជើងចូលភក់តែបន្លែសាច់មិនអីនោះទេ
« អូយចាហ្វាយយ៉ាងមិចហើយចាហ្វាយ » នាយម៉ៃជួយលើករាងក្រាស់ពេលនោះរាងក្រាស់បែរមក
« ហាសខ្មោចហុឺយទៅមុនហើយខ្មោច » នាយម៉ៃរត់យ៉ាងលឿន មិនចាំរាងក្រាស់បន្តិចសោះបើមុខរាងក្រាស់វិញមិនបាច់មើលទេខ្មោចមើលមិនស្គាល់នោះទេ បើខ្មោចឃើញក៏ខ្លាចដែរ
« ម៉ាអាចម្កួតចង់តែសម្លាប់វាចោលទេជំពប់ជើងយើងហើយទៅចោលយើងទៀត » និយាយទាំងមុខស្អុយរួចក៏យកបន្លែក៏យួរទៅ មើលទៅវាធ្ងន់គួរសមដែរ
ពេលមកដល់ផ្ទះនាតម៉ៃរត់មកយ៉ាងលឿនភ្នែកសរមុខសុទ្ធតែភក់តែម្ដង
« ហាសមកហើយអីក្មួយហើយឯណាសុីងមីងហើយមុខកើតអីបានប្រលាក់ភក់ »
« មិញនេះខ្ញុំបាទបានជួបអាបហើយជួបខ្មោច »
« ហាសនេះវាមិនដែលទីនេះគ្មានទេអាបនោះបើខ្មោចក៏មិនហ៊ាននិយាយថាមានឫអត់ទេព្រោះវាចេញម្ដងម្កាលដែរតែអ្នកភូមិនេះគ្មានអ្នកណាខ្លាចទេ »
« ហាកចឹងតែឯណាចាអាសបងប្រុសខ្ញុំនៅឯណា »
« អាវបងមីងនៅឯណា មិចមិនឃើញ »
« ហកហុឹមហក » រាងក្រាស់មកដល់ផ្ទះធ្វើឲអ្នកនៅក្នុងផ្ទះភ្ញាក់មិនស្ទើរ
« ហើយអឹមម៉ាក់យល់ហើយមូយីងជួយយកមីងសុីងទៅងូតទឹកផងក្មួយ »
« ចាសមីងម៉ោះបងមីង » និយាយរួចនាងតូចក៏នាំរាងក្រាស់ទៅងូតទឹកចំណែករាងក្រាស់សម្លក់នាយម៉ៃដូចជាសាតានចូលខ្លួនគេចឹង
« អឺឥឡូវថេរជួយធ្វើម្ហូបម៉ាក់គីយូក៏ចឹងដែរណាកូនកូនមីងទៅស្រេចផ្កាជាមួយបងម៉ៃទៅណា »
« បាទម៉ាក់ៗតោះបងម៉ៃ » កូនក្មេងតូចច្រឡឹងក៏អូសដៃនាយម៉ៃទៅស្រោចផ្កាចំណែកថេរយ៉ុងចិតបន្លែគីយូ ហាន់សាច់ចំណែកម៉ាកើរាងតូចក៏ចឹងនាំគ្នាជួយគ្នាធ្វើចំណែកលោកគីមវិញគាត់កំពុងងូតទឹកព្រោះធ្វើការហត់ដែរតែបាននាយម៉ៃជួយ
ត្រឡប់មកមើលរាងក្រាស់នឹងមូយីង ( អុីលីង ) វិញពេលនេះរាងក្រាស់ក៏ចូលងូតទឹកចំណែកនាងតូចនឹកឃើញអង្គុយសើចដូចមនុស្សឆ្កួតព្រោះរឿងដែរបងប្រុសគេនិយាយគឺនាងតូចសើចទាំងអស់ ប្រហែល15នាទីក្រោយមករាងក្រាស់ចេញមកវិញដោយមុខស្អាតបាតតែម្ដងរួចក៏មកតុអាហារវិញរួចរៀបចំដួសបាយឲគ្រប់គ្នាញាំយ៉ាងសប្បាយរីករាយរួចពួកគេក៏ប្រមូលចានយកទៅទុកលាងដោយថ្ងៃនេះមូយីងអ្នកលាងម្ដង ( អុីលីង ) ចំណែករាងក្រាស់វិញអង្គុយនៅខាងក្រៅសញ្ជឹងគិត នេះគេនៅបាន2ថ្ងៃតែគេមានអារម្មណ៌ថាកក់ក្ដៅដូចនៅជាមួយគ្រួសារចឹងចិត្តល្អមើលថែរគេដូចកូនបង្កើតទាំងដែលគេប្រាប់ថាជាកូនអ្នកក្រម្ដាយដេញឲមកវិញទាំងគ្មានលុយតែពួកគេមិនថាអ្វីសោះនេះយើងជួបមនុស្សល្អហើយមែនទេរឺមួយក៏ត្រឹមតែដំបូងៗយើងនឹងចាំមើលបន្ត,គេសញ្ជឹងគិតឱបដៃទាំងរងាតិចតួចពេលនោះរាងតូចក៏បានចេញមកក្រៅរួចត្រដាងដៃស្រូបខ្យល់ត្រជាក់នោះយ៉ាងត្រជាក់ចិត្តដោយពាក់អាវក្រៅមកជាមួយ
« អាវហើយមិនទាន់ចូលគេងទេអី » រាងតូចងាកសួររាងក្រាស់ដែលកំពុងមើលគេ រាងក្រាស់បានត្រឹមង៉ក់ក្បាល
« ហឹមហើយលោករងាមែនទេ »
« ហុឹម » រាងក្រាស់ង៉ក់ក្បាល ពេលនោះរាងតូចក៏ដោះអាវក្រៅគេរួចយកមកដាក់នៅលើស្មាររាងក្រាស់ដើម្បីកុំឲរងារ
« ពាក់ទៅណាបើលោកនៅឈរព្រោះនៅទីនេះក៏ត្រជាក់ខ្លាំងដែរតែវាដោយថ្ងៃទេ តែលោកពាក់ទៅព្រោះអាចផ្ដាសាយ »រាងតូចនិយាយរៀបរាប់ទាំងទឹកមុខញញឹមចំណែករាងក្រាស់ក៏ញញឹមដាក់វិញរួចយកដៃមកក្តោបអាវនោះឲជាប់កុំឲរបូត
« ខ្ញុំចូលផ្ទះមុនហើយបើលោកមិនទាន់គេងក៏អង្គុយមើលសិនទៅព្រោះទើបតែម៉ោង8:00ទេ »
« ហុឹម »រាងក្រាស់ង៉ក់ក្បាលរួចញញឹមដាក់ចំណែករាងតូចក៏ដើរចូលផ្ទះទៅបន្ទប់បាត់ទៅ ចំណែករាងក្រាស់គិតម្ដងទៀតហើយ,នេះយើងមានអារម្មណ៌ថាក្មេងនេះពេលនៅជាមួយយើងដូចជាកក់ក្ដៅម្ល៉េះញញឹមក៏ស្អាតជាងមនុស្សស្រីចំណែកអាវគេវិញហុឹមក្រអូបណាស់ចង់លង់គេតាំងពីដំបូងតែមិនអាចព្រោះពិសោធន៌សិនថាគេជាមនុស្សបែបនេះបានត្រឹមដំបូងរឺអត់ រាងក្រាស់គិតរួចដើរចូលផ្ទះមិនភ្លេចបឹទទ្វាររួចដើរទៅបន្ទប់បាត់ទៅ ពេលទៅដល់បន្ទប់រាងក្រាស់អង្គុយមើលទូរស័ព្ទឆែកការងារពេលនោះនាងតូចក៏បានចេញពីបន្ទប់ទឹកនៅឯងផ្ទះបាយដោយផ្ទះថេរយ៉ុងមានតែបន្ទប់ទឹក3ទេគឺបន្ទប់ថេរយ៉ុង បន្ទប់ប៉ាម៉ាក់ និងខាងផ្ទះបាយចំណែកគីយូនៅជាន់ក្រោមនាងងូតទឹកមុនអុីលីងរួចបានអុីលីងងូតក្រោយ,ពេលនាងតូចដើរចូលក្នុងបន្ទប់វិញដោយមានដបសាប៊ូកក់សក់ព្រោះនាងមិនបានកក់សក់2ថ្ងៃហើយ ពេលនាងរៀបចំកន្លែងគេងរួចអីរួចក៏ចំពេលរាងក្រាស់មើលការងារហើយល្មមរួចក៏ឆាប់គេងទាំងអស់គ្នាតែម្ដង។
_______________
TO BE CONTINUED
#moony
YOU ARE READING
បន្លំខ្លួនផ្សងស្នេហ៌ [Completed ]
Actionដើម្បីចង់ឲកូនរបស់ខ្លួនមានស្នេហ៌ពិតដោយមិនខ្វល់ពីវណ្ណៈទើបសម្រេចចិត្តឲកូនប្រុសស្រី សំណព្វចិត្តបន្លំខ្លួនធ្វើជាមនុស្សដែលលំបាក ដើម្បីរកស្នេហ៌ពិតនៅទីក្រុង Dae gu BL 💜 COMPLETED 💜✔️ write by moony TAE _LY