បន្លំខ្លួនផ្សងស្នេហ៌ ភាគទី20

2.4K 210 0
                                    

សរសេរដោយ មូនី ( ឯងស្រឡាញ់គេមែនទេ)
បន្ទាប់ពីយ៉ន់ជីចាកចេញទៅជុងហ្គុកត្រូវចំណាយពេលគិតរឿងនោះគេអង្គុយគិតថាតើត្រូវប្រាប់ពេលនេះកើតទេចិត្តមួយទៀតប្រាប់ថាអត់ទេមិនជាដាច់ខាត ពេលនេះវាអាចនិយាយបានថាវ៉ល់ក៏ថាបាន
< ហុឹយ ឈប់គិតអាហ្គុកយ៉ាងណាយើងមិនទាន់ប្រាប់នោះទេយើងនិងចាំមើលបន្តទៀតតើពួកគាត់មានបន្តធ្វើល្អនិងយើងទៀតឫអត់ > គេនិយាយរួចគេក៏ហៅអ្នករត់តុយកCappuccinoមួយកែវឲគេបន្ទាប់ពីញាំហើយអស់គេក៏ទៅផ្ទះវិញដោយជិះតាក់សុីទៅព្រោះពីផ្ទះគេមកហាងកាហ្វេនេះ300ម៉ែត្រយ៉ាងណាចំណាយពេលដើរ20នាទីទៅកន្លះម៉ោងក៏ថាបាន រាងក្រាស់បោះជំហ៊ានចេញពីហាងកាហ្វេទៅខាងមុខក៏ប្រទះឃើញតាក់សុីក៏ស្កាក់តែម្ដង
< ទៅណាដែរក្មួយប្រុស > វ័យចំណាស់ម្នាក់បើកតាក់សុីចុចកញ្ចក់ចុះក្រោមសួរដោយទឹកមុខរួសរាយ
< គឺខ្ញុំទៅស្រែអ៊ុំយកប៉ុន្មានដែរ > រាងក្រាស់ញញឹមតិចៗតបវិញ
< អរ អ៊ុំយកតែ10000₩ទេឡើងមកក្មួយ > នេះគេស្ដាប់ច្រឡំតាក់សុីជូនប៉ុននឹង10$បើនៅក្រុងវិញបើមិន20-30$ដែរតែដោយមិនខ្វល់ច្រើនរាងក្រាស់ក៏ឡើងជិះតែម្ដង តាក់សុីបានរំកិលកង់តិចៗរហូតដល់មើលលែងចង់ទាន់សម្ដៅទៅស្រុកស្រែចម្ការក្នុងរយៈពេល10នាទីដោយអ៊ុំតាក់សុីមានសំណួរសួររាងក្រាស់យ៉ាងច្រើនតែមិនប៉ះរឿងផ្ទាល់ខ្លួនប៉ុន្មាននោះទេ
< អ៊ុំឈប់នៅទីនេះហើយ > រាងក្រាស់ដោយឃើញផ្លូវដើរចូលភូមិហើយក៏បញ្ឈប់អ៊ុំតាក់សុីឲឈប់តែម្ដងព្រោះបានទាំងដូរខោអាវដែរ
< អរគុណអ៊ុំនេះអ៊ុំមិនបាច់អាប់ទេ > រាងក្រាស់ហុចឲ25000₩ទៅអ៊ុំប្រុសម្នាក់នោះដោយទេកមុខញញឹម
< អរគុណក្មួយ > រាងចំណាស់ញញឹមរួចបត់ឡានទៅវិញ រាងក្រាស់ដោយឃើញទៅវិញហើយគេក៏ប្រញាប់ដូរសម្លៀកបំពាក់រួចទៅផ្ទះវិញយ៉ាងលឿន
ពេលដើរមកដល់ផ្ទះឃើញរាងតូចកំពុងស្រោចផ្កាដោយញញឹមរាងក្រាស់ក៏ដើរហួសតែម្ដងប៉ុន្តែមិនគេចពីខ្សែរភ្នែកកូនខ្លាម្នាក់នេះនោះទេ
< មីង សុីងមកពីធ្វើការហើយមែនទេ > រាងតូចទម្លាក់ទុយោបាញ់ទឹកនោះចោលរួចដើរទៅរាងក្រាស់
< ហុឹម > រាងក្រាស់បានត្រឹមក្រហឹម
< អរ ចឹងទៅញាំបាយទៅខ្ញុំរៀបចំហើយៗ>
< អាវ មិចមិនឲគីយូធ្វើក្រែងគេអ្នកធ្វើឫ >
< គឺខ្ញុំប្រសើរឡើងហើយខ្ញុំដេញនាងឲទៅយកបាយឲម៉ាក់ហើយឲធ្វើការជាមួយបណ្ដោយទៅ > រាងតូចនិយាយទាំងសើចស្ញេញតែរាងក្រាស់វិញមើលមុខគេភ្លឹកអូតូតែម្ដង
< មីងសុីង មីងសុីង ហឹមមិចចឹងអរនឹកឃើញហើយ > រាងតូចខំប្រឹងហៅហើយតែមិនកម្រើកសោះសុខៗរាងតូចក៏នឹកឃើញគំនិតមួយតែម្ដងផុសចេញពីប្រព័ន្ធខួរក្បាលដូចកុំព្យូទ័រ
< មីងសុីង!!! > រាងតូចស្រែកផ្អើលគោដែលគេដើរមកកាត់ផ្ទះគេធ្វើឲគោរាងច្រួលច្របល់មិនស្ទើរចំណែករាងក្រាស់វិញភ្ញាក់ដូចគេជះទឹកចំកណ្ដាលមុខឮសូរតែឈូតែម្ដង
< បាទ ស្អីៗៗ >
< ស្រមៃទៅកូនស្រីអ្នកណាបានជាភ្លឹកៗចឹងនែៗៗទៅធ្វើការនិងមិនស្រួលជួបក្រមុំស្អាតៗហើយមើលទៅបានចឹងហាស > រាងតូចនិយាយទាំងធ្វើមុខកំហូចទៀត
< គឺ.... មិនមែនទេតែនេះឯងស្រែកឡើងផញអើលគោគេហើយថេរយ៉ុង > រាងក្រាស់និយាយទាំងចង្អុលទៅគោប៉ុន្មានក្បាលនោះ
< អូ ម្លឹងៗសំទោសពូដែរធ្វើឲគោពូផ្អើល >
< អឺ មិនអីទេតែប្រយ័ត្នថ្ងៃក្រោយផងប្រយ័ត្ន > លោកពូម្នាក់នោះនិយាយរួចក៏ឃ្វាលគោទៅស្រែបន្ត
< ថេរយ៉ុងៗៗ > គីយូមកវិញទាំងទឹកមុខប្រញេបប្រញាប់ទៀតផងមិនដឹងថាមានរឿងអ្វីនោះទេ
< ថី ឯងហាសគីយូ >
< គឺ គឺថា បងយ៉ន់ថ្ងៃនឹងគាត់ទៅស៊េអ៊ូហើយ >
< អាវ មិចចឹង >
< គឺថាគាត់ទៅធ្វើការនៅទីនោះ >
< អូ ជូនយើងទៅផ្ទះគាត់បន្តិចមក មីងសុីងទៅទេ >
< អូ អូខេយើងទៅចាំមួយភ្លែតយើងយកកាតាប
ទុកសិន > និយាយរួចរាងក្រាស់ក៏យកកាតាបគេទុកនៅក្នុងបន្ទប់របស់គេរួចចេញមកវិញហើយដើរទៅផ្ទះរបស់លោក Pil ចំណែក ជីយ៉ន់ពេលនេះគេមិនទាន់ទៅនោះទេគេចាំរាងតូចព្រោះគេជឿជាក់ថារាងតូចនឹងមកជូនដំណើរគេទៅ
< បងយ៉ន់ > រាងតូចស្រែកហៅជីយ៉ន់ពីចម្ងាយធ្វើឲរាងក្រាស់ជីយ៉ន់ញញឹមខ្ជិបតែម្ដង
< នេះបងយ៉ន់ទៅស៊េអ៊ូមែនទេ > រាងតូចនិយាយទាំងមុខមិនសប្បាយចិត្ត
< បាទ តែកុំធ្វើមុខមិនស្អាតទាល់តែញញឹម > រាងក្រាស់និយាយទាំងចាប់ទាញថ្ពាល់របស់រាងតូចឲញញឹម
< អូយ ខ្ញុំឈឺណាបងយ៉ន់ ហិហិ > រាងតូចស្រែកព្រោះឈឺជីយ៉ន់លេងចាប់ទាញមួយទំហឹងៗចឹង
< ហុឹម ចឹងបងទៅហើយថែរខ្លួនផងធ្វើក្មេងឆ្លាតឲចេះធំកុំនៅក្មេងតូចៗចឹងណាប្រយ័ត្មបងមិនមកDaegu វិញ > រាងក្រាស់និយាយទាំងអង្អែលក្បាលរាងតូច
< បាទ បងយ៉ន់នឹកបងស្លាប់ហើយបុិននីស >
< តោះ ឥឡូវបងឱបមួយមក > ជីយ៉ន់បម្រុងឱបរាងតូចហើយតែរាងក្រាស់ចាប់ទាញរាងតូចមកក្រោយក្នុងខ្នងមិនឲឱបថែមទាំងសម្លឹងមុខជីយ៉ន់ហាក់ចង់សុីសាច់គេចឹង
< មិនបាច់ឱបទេឱបខ្ញុំជំនួសក៏បានដែរ >
< មិនបាច់ទេចឹងបងទៅហើយណាថេរថែរខ្លួនណាកុំដើរផ្ដេសផ្ដាសប្រយ័ត្នពួកអស់នោះធ្វើបាប >
< មានខ្ញុំនៅមើលថែរហើយមិនបាច់បារម្មណ៌ទេ >
< ហុឹម បងទៅហើយបាយបាយ > ជីយ៉ន់និយាយរួចក៏ឡើងឡានដោយមិនភ្លេចក្រវីដៃលារាងតូចរហូតដល់ឡានចេញទៅដោយកន្ទុយភ្នែក រាងតូចក្រវីដៃគេសឹងតែចង់យំព្រោះមនុស្សដែលរាងតូចគោរព
ស្រឡាញ់បានទៅស៊េអ៊ូបាត់ទៅហើយ
< ឯងស្រឡាញ់គេមែនទេ > រាងក្រាស់សម្លឹងមើលគេទាំងកែវភ្នែកអន្ទះសារ
< គឺ ខ្ញុំស្រឡាញ់គាត់ > ឮពាក្យនោះភ្លាមរាងក្រាស់ស្រឡាំងកាំងតែម្ដង
< តែ ចាត់ទុកជាបងប្រុសទេ > រាងតូចនិយាយងើបមុខឡើងវិញដែលធ្វើឲរាងក្រាស់ងើបមុខសប្បាយចិត្តឡើងវិញ
< តោះទៅផ្ទះ អាវគីយូទៅណាបាត់ហើយ >
< គឺនាងទៅស្រែបាត់ហើយតាំងពីឯងនិយាយជាមួយគេមកម្ល៉េះ >
< យី មិនប្រាប់មួយម៉ាត់តោះទៅផ្ទះ > និយាយរួចរាងតូចក៏កាន់ដៃរាងក្រាស់ទៅផ្ទះវិញ ចំណែករាងក្រាស់ឃើញគេកាន់ដៃបែបនេះញញឹមខ្ជឹបម៉ងនឹងហា😂
__________________________________
To be continued 💜😽
# sakurak
ដាក់ឲទាំងថ្ងៃតែម្ដងទៅខាន2ង៉ៃហើយ😂💜

បន្លំខ្លួនផ្សងស្នេហ៌ [Completed ]Where stories live. Discover now