ភាគទី០៥ ( ចង់សម្លាប់យើងឫ )
ពេលនេះព្រះអាទិត្យបានបង្ខិតខ្កួនឡើងលើផែនដីបន្តិចដាសមនុស្សគ្រប់គ្នាឲភ្ញាក់ទទួលយកថ្ងៃថ្មីពន្កឺតូចៗបានចូលក្នុងចន្លោះវាំងននមួយដាស់មនុស្សដែលនៅលើគ្រែឲភ្ញាក់ រាងតូចបានបើកត្របកភ្នែកសន្សឹមៗរួចក្រោកពីដំណេកញីភ្នែកខ្លួនរូចពត់ពេនខ្លួនរួចបោះជំហ៊ានទៅងូតទឹក
បាន10 នាទីក្រោយមក
រាងតូចបានរួចរាល់ក្នុងការងូតទឹកដោយបង្ហាញល្វែងល្វើយសាច់សខ្ចីញេញក្បាលពោះរាបស្មើរកញ្ចឹងកសខ្ចី ដើរបោះជំហ៊ានទៅទូររួចយកខោអាវពាក់ដើម្បីទៅធ្វើស្រែចម្ការជាមួយឳពុកម្ដាយ
ត្រឡប់មកមើលប្រុសសង្ហារបស់ពួកយើងពេលនេះគេមិនទាន់ភ្ញាក់ពីដំណេកនោះទេនៅគេងទ្រមក់មិនដឹងអីសោះ
តុក តុក
សម្លេងគោះទ្វារបានបន្លឺឡើងតែគេមិនភ្ញាក់ទាល់តែសោះ
« បងហ្គុកបងហ្គុក ភ្ញាក់បងហ្គុក អាហ្គុកភ្ញាក់»នាងល្អិតសក់ត្រឹមប្រាស្មាភ្នែកមូលក្រឡង់គោះហៅបងប្រុសដ៏កម្ជិលខ្លួនខ្លាំងៗ
« ហុឺយអាណាហៅអញអាហ្គុករំលោភខានបានយកប្ដីឥឡូវហើយ » រាងក្រាស់និយាយលុលៗ
« ល្មោបតែស្រីអាបងចម្កួត តែឆ្អល់ត្រង់ថាមិចក៏ម្នាក់ៗដូចលង់នឹងអាបងមុខម៉ូវនឹងមែស មុខដូចស្វារឪសោះនឹងចេះតែលង់ដែរ »
« អឺ កុំនិយាយដើមយើងកាំទម្លុះក្បាលឥឡូវហើយ »
« ងើប បងហ្គុក ខ្ញុំចូលហើយណា » និយាយរួចរាងតូចច្រឡឹងបើកទ្វារបន្ទប់បងខ្លួនតិចៗ ពេលចូលទៅដល់ចង់ធ្លាក់ថ្លើម ខោអាវបោះមិនចូលកន្ត្រកកែវកាហ្វេធ្លាក់មិនចេះរើស និយាយទៅមើលកន្លែងណាក៏ទាស់ភ្នែកដែរលោកព្រះ បើបានអ្នកណាយកបងម្នាក់នេះធ្វើប្ដីមិនបាច់និយាយទេលោកព្រះហប់ខ្យល់ងាប់ រាងតូចច្រឡឹង រៀបចំរបស់របរដែលរញ៉េរញ៉ៃឲស្អាតបាតវិញ រួចដើរសម្ដៅទៅគ្រែបងប្រុសខ្លួន
« បងហ្គុក អេ ភ្ញាក់បងហ្គុកអាជុងហ្គុក » រាងតូចស្រែកលឺៗតែគេវិញមិនភ្ញាក់ទាល់តែសោះ
« មិនភ្ញាក់អីបាន » នាងនិយាយរួចចុះពីគ្រែបងប្រុសខ្លួនរួចដើរចូលបន្ទប់ទឹក ហើយត្រឡប់មកវិញដោយទឹកមួយចានដែកតូចល្មម ( គេយកធ្វើអី 🌚 )
ត្រឡប់មកមើលរាងតូចវិញពេលនេះគេកំពុងស្រស់ស្រូបអាហារពេលព្រឹកដោយស្នាដៃចេញពីម្ដាយរបស់គេ ទោះឆ្ងាញ់មិនឆ្ងាញ់ពួកគេក៏ត្រូវតែថាឆ្ងាញ់ដែរព្រោះម្ដាយដាក់ចិត្តស្លដោយលាយជាមួយនឹងការនឿយហត់ក្ដីស្រឡាញ់ ទើបមានកូនៗខ្លះមិនហ៊ានថានោះទេ
« នេះមីងញាំទៅណាឆាប់ធំបានសង្ហា » អ្នកជាបងប្រុសចាប់ម្ហូបចូលពេញចានប្អូនប្រុសខ្លួន
« បាទហិកហិក មីងនឹងញាំឲអស់ » និយាយរួចគេខំប្រឹងញាំម្ហូបដែលបងប្រុសចាប់ឲ
« ហុឹមឆ្ងាញ់មែនម៉ាក់ » គីយូញាំបានមួយម៉ាត់សរសើរម្ដាយចិញ្ចឹមខ្លួន
« ញាំទៅកូនមានកម្លាំង » អ្នកជាម្ដាយញញឹមរួចអង្អែលខ្នងកូនប្រុសពៅ
អស់រយៈពេលប្រហែល30នាទីពួកគេបានបញ្ចប់អាហារពេលព្រឹករួចដើរសម្ដៅទៅធ្វើស្រែចម្ការ
*Jungkook scene
« ហា ម៉ាក់ជួយកូនផង ម៉ាក់ » រាងតូចចុះមកពីកាំជណ្ដើរយ៉ាងលឿនដូចអាមុិច ចំណែករាងក្រាស់ស្ថិតនៅមុខក្រហមខ្លាំងណាស់ រត់តាមប្អូនស្រីក្បាលខូចខ្លួន
« មីប្អូនឆ្កួតហាមរត់ យើងនឹងវ៉ៃឯងឲហើមគូទមើលមិនជា ឈប់ឲលឿន » រាងក្រាស់នៅតែបន្តដេញប្អូនខ្លួនបន្ត
« នែ៎ៗៗ ម៉ាក់វិលមុខណាស់រត់ជុំវិញនឹងដូចក្មេងអាយុ 2 3 ឆ្នាំហើយ មុខឡើងកញ្ចស់ចូលវ័យយកប្ដីប្រពន្ធអស់ហើយនៅធ្វើដូចក្មេងទៀត » អ្នកស្រី ចន និយាយរួចក្រវីក្បាលចប់នឹងចរិកកូនប្រុសកូនស្រីខ្លួន
« ឈប់ៗប៉ាវិលមុខណាស់អង្គុយឲស្រួលបួល ជុងហ្គុក អុីលីង » នឹងហើយនាងល្អិតមានឈ្មោះ អុីលីង ជុងអុីលីង ជាក្មេងចូលចិត្តភាពសាមញ្ញ មិនចូលចិត្តភាពហៃសូ ឡើយនាងមិនចូលចិត្តស្រីៗអ្នកមានខ្លះទេ ព្រោះគេហៃសូ មិនត្រូវធាតុនឹងនាងឡើយ សព្វថ្ងៃនាងមានមិត្តម្នាក់ឈ្មោះ យូអុីង ជាក្មេងមហាវិទ្យាល័យមកពី ស្រុកស្រែតែអុីលីងមិនដែលប្រកាន់ឡើយ ពេលនេះនាងមានជម្លោះជាមួយបងប្រុសខ្លួនដោយសាអីឫអត់តោះទៅមើល
Flash back
ពេលនាងតូចបានយកទឹកដែលមានក្នុងចានដែកនោះជះមកលើជុងហ្គុក
« ខិខិខិ ស្អីៗអុសភ្លៀងហើយសារខោអាវសិន »
« ឆ្លៀតមកឆ្កួតទៀត នេះ » នាងតូចបោះចានដែកនោះចំកណ្ដាលមុខ
« នេះៗមីប្អូនឆ្កួតលបទេអីចង់សម្លាប់យើងមែនឫមីប្អូនលប » រាងក្រាស់គេក្ដៅស្លឹកត្ររចៀកងឺងខ្លួនប្រាណគេនឹងភួយទទឹកខ្ទេចមិនសល់
« មិនចង់សម្លាប់ទេគ្រាន់តែដាស់ស្រួលមិនចង់ចង់តែអញ្ចឹង អាហ្គុក » និយាយរួចនាងរត់ទៅយ៉ាងលឿនដូចព្យុះ
« នាងប្អូនឆ្កួតហ៊ានជេរយើងផង »
Flash end
__________
To be continued 💜😂
#moony
កាថេរz'kook ជិតជួបគ្នាហើយ
YOU ARE READING
បន្លំខ្លួនផ្សងស្នេហ៌ [Completed ]
Açãoដើម្បីចង់ឲកូនរបស់ខ្លួនមានស្នេហ៌ពិតដោយមិនខ្វល់ពីវណ្ណៈទើបសម្រេចចិត្តឲកូនប្រុសស្រី សំណព្វចិត្តបន្លំខ្លួនធ្វើជាមនុស្សដែលលំបាក ដើម្បីរកស្នេហ៌ពិតនៅទីក្រុង Dae gu BL 💜 COMPLETED 💜✔️ write by moony TAE _LY