បន្លំខ្លួនផ្សងស្នេហ៌ Part 16

2.8K 213 2
                                    

( សម្ភាសការងារ ) write by sakurak

*ថ្ងៃបន្ទាប់
នៅប្រហែលម៉ោ7ជាពេលដែលអ្នកគ្រប់គ្មាត្រូវស្រស់ស្រូបអាហារពេលព្រឹកដោយឃើញថា ជុងហ្គុក អុីលីង និង ម៉ៃស្លៀកពាក់រៀបចំទៅខ្លួនទៅកន្លែងមួយដូចតែអ្នកតាមដានដឹងស្រាប់ដោយដើរតម្រង់មកតុធ្វើឲគេគ្រប់គ្នាក្នុងផ្ទះកើតចិត្តឆ្ងល់មិនបាន
« មូយីង មីងសុីង ហើយកូនម៉ៃទៅណា » អ្នកស្រីគីម រៀបចំចានបណ្ដើរសួរបណ្ដើរ
« គឺរឿងជែកម៉ាក់គឺថ្ងៃនឹងកូនទាំង3ទៅរកការងារធ្វើនឹងណាម៉ាក់នៅជិតនេះ » មូយីងដែលត្រូវជាអុីលីងពន្យល់ប្រាប់អ្នកស្រីគី
« ចឹងក៏តាមចិត្តពួកកូនចុះណាព្រោះម៉ាក់មិនបង្ខំនោះទេ » អ្នកស្រីគីមង៉ល់ក្បាលយល់នៅប្រយោគដែលមូយីង ( អុីលីង ) និយាយ
« ចាសម៉ាក់ ចុះថេរយ៉ុងចង់ទៅទេ » មូយីងងាកទៅសួរថេរយ៉ុងដែលកំពុងញាំបាយធ្វើមិនដឹង
« គឺយើងមិនទាន់ចង់ទៅទេចាំមើលអាទិត្យក្រោយចំថ្ងៃចន្ទទៅថ្ងៃនេះជាថ្ងៃសុក្រខ្ជិល » រាងតូចនិយាយបណ្ដើរដៃនៅមិនស្ងៀមឆ្កឹសបាយលេង
ផាច់!!
« អូយ ហេតុអីម៉ាក់បានវ៉ៃដៃខ្ញុំ » រាងតូចស្រែកភ្ញាក់អង្អែលដៃខ្លួនធ្វើមាត់ពេប
« មកពីកូននឹងធំហើយម៉ាក់ប្រាប់ហើយកុំឲឆ្កឹសបាយលេងនៅតែមិនស្តាប់ចង់ឲម៉ាក់វៃមែនទេនិយាយមិនចេះស្ដាប់សោះឫ» អ្នកស្រីគីមនិយាយស្ដីឲកូនស្វាតូចញ៉ាច់ៗតែកូនស្វាវិញនៅមិននៅឆ្កឹសប្រហើនទៀតធ្វើឲអ្នកស្រីគីមតម្លើងសម្លេង
« ហូយម៉ាក់ឈប់ហើយ គ្រាន់ពិននឹងសោះក៏វ៉ៃដែរ»
« មិនចេះខ្មាសគេ » យូមីងជាន់រាងតូចថែមប្រៀបដូចជាយកសាំងចាក់នៅលើភ្លើងដែលកំពុងឆេះឲឆួលឆាបមកថែមទៀត
« កុំចេះប្រយ័ត្នផ្កាប់លើតុ » រាងតូចប្រើក្រសែរភ្នែកមុតស្រួចដូចឆ្មាកំពុងត្រូវសត្រូវចង់ធ្វើបាប,ឃើញបែបនេះយូមីងប្រញាប់អោនមុខចុះដៃតូចមានសាច់ម៉ាប់ៗកាន់ជាយអាវលោកឪពុកដែលនៅជិតដៃយកមកបាំងមុខកុំឲបងប្រុសមើលទៀត
« បានហើយថេរហាសល្មមញាំបាយឲហើយទៅ » លោកគីមឃើញបែបនេះស្ដីឲកូនប្រុសច្បង
« បាទប៉ា » រាងតូចនិយាយរួចក៏អង្គុយញាំបាយធម្មតា
30នាទីក្រោយមក
« ថេរយកចានទៅលាងថ្ងៃនឹងកូននៅផ្ទះម្ដងទៅបានទេ » អ្នកស្រីគីមនិយាយបណ្ដើរយកកន្សែងតូចស្ដើងជូតមាត់សម្អាតតិចៗ
« បាទ ម៉ាក់តែបើធ្វើអីហើយខ្ញុំសុំទៅលេងទឹកជ្រោះបានទេ » រាងតូចង៉ក់ក្បាលសប្បាយចិត្តមិនស្ទើរព្រោះដោយសារគេមិនដែលបាននៅផ្ទះទេត្រូវទៅធ្វើស្រែចម្ការហត់តែពេលនេះបានសម្រាកនៅផ្ទះកុំឲនៅតែផ្ទះពេកក៏សុំម្ដាយគេទៅលេងទឹកជ្រោះនៅឆ្ងាយពីភូមិបន្តិចដែលជាព្រៃក្នុងនោះមានទឹកជ្រោះមួយកន្លែងដែលគេតែងតែទៅលេងនៅទីនោះជាមួយគីយូ
« បានតែពេលធ្វើកិច្ចការផ្ទះហើយឲតែ1ម៉ោងទេណាហាមលើសម៉ោង4ឲសោះ» និយាយរួចក៏រៀបចំខ្លួនទៅស្រែចម្ការនិងរាងក្រាស់ទាំងពីរនាក់រួមជាមួយអុីលីងវិញគឺត្រូវទៅហាងកាហ្វេរបស់ហូស៊ុកតាមការពិតគេមិនមែនទៅធ្វើការនៅកន្លែងហូស៊ុកនោះទេគេទៅធ្វើការនៅទីក្រុងតែម្ដងខុសតែជុងហ្គុកដែលត្រូវធ្វើការនៅកន្លែងហូស៊ុកព្រោះពេលយ៉ន់ជីផ្ញើរឯកសារមកគេគ្រាន់តែពិនិត្យបន្តិចរួចឲយ៉ន់ជីសញ្ញេគឺរួចហើយ ប្រាក់ខែដែលធ្វើបែបនេះបានត្រឹម 1000$ នោះទេព្រោះគេមិនបានធ្វើពេញលេញពិនិត្យការងារនោះឡើយ បើយ៉ន់ជីទាំងឆែកពិនិត្យនិងច្រើនទៀត មួយខែយ៉ាងណា4500$ដែរត្រឹមរួចខ្លួនចាយខ្លួនឯងព្រមទាំងបូករួមជាមួយក្រុមហ៊ុនគេច្រើនកន្លែងទៀតយកទៅណាមិនអស់នោះទេ គេមកក្រុមហ៊ុនជុងហ្គុកនេះគេចង់ជួយដោយស្ម័គ្រចិត្តទើបគេមកតែអ្នកស្រីចនក៏រៀងរអៀសខ្លួនមិនតិចដូចគ្នាបើជួយមិនយកលុយអីនោះវាមិនសមនោះទេទើបរំអុកឲគេយក,ចំណែកអុីលីងបានប្រាប់ម៉ាក់របស់នាងឲគេយកCV មក dae gu កែរឈ្មោះដាក់លីមូយីង និង បងម៉ៃ លីវ៉ុន ដដែលមកណាឲលឿនជាបន្ទាន់ក្នុងរយៈពេល 2 ម៉ោង ពេលនេះពួកគេបានតេហើយរួចអស់ក៏ជិះឡានសម្ដៅទៅទីក្រុងDaegu ដែលមើលទៅអ៊ូអរ មិនចាញ់ស៊េអ៊ូឡើយ ដោយម៉ៃគេជាអ្នកបើកតែពីរនាក់អុីលីងតែប៉ុណ្ណោះព្រោះរាងក្រាស់បានចុះមកហាងកាហ្វេរបស់ហ៊ូស៊ុកហើយទាំងពេលនោះឈ្លោះគ្នាជាមួយអុីលីងដោយសម្ដីកាច់កុងគ្នាមិនចេះចប់ ដោយជុងហ្គុកឃើញខ្លា និងកូនតោមួយក្បាលនេះសម្លឹងខាំមាត់ដាក់គ្នាមិនឈប់ក៏បំបែកគ្នាតែម្ដងកុំឲមានរឿងទាន់
2 ម៉ោងក្រោយមក
« Like an arrow in the blue sky to ha ru do na ra ga ji » សម្លេងទូរស័ព្ទបន្លឺឡើងដោយមានមនុស្សម្នាក់តេមក នាងតូចរហ័សយកចេញពីកាបូបដោយឃើញថានេះជាលេខរបស់Yang ដែលជាកូនចៅជំនិតប៉ារបស់គេ
« អាឡូ បងយ៉ាង »
« បាទ អ្នកនាងតូចឥឡូវអ្នកនាងតូចនៅឯណា »
« ខ្ញុំនៅជិតអគារពាណិជ្ជកម្មរបស់បងយ៉ន់ »
« អូ ខ្ញុំបាទមកហួសតិចហើយខ្ញុំបាទបកក្រោយបន្តិចសិន » និយាយចប់គេក៏ដាក់ទូរស័ព្ទនៅកន្លែងអង្គុយផ្នែកខាងស្ដាំរួចបង្វែរចង្កូតឡានបកទៅក្រោយវិញ
ទឺតៗៗ
សម្លេងសុីផ្លេឡានពេលនោះនាងតូចបើកទ្វារទៅយកឯកសារដោយគ្រងសម្លៀកបំពាក់របៀបថ្លៃថ្នូរដោយអាវពណ៌សមានលេវដៃវែងខោរឹបខ្មៅបង្ហាញឲឃើញជើងស្រឡូនស្អាតដែលខំប្រឹងហាត់ប្រាណទាំងយប់ថ្ងៃអត់សូវញាំអាហារ ជាមួយនឹងការទម្លាក់សក់ពណ៌ត្នោតហួសស្មា និង ពាក់វ៉ែនតាខ្មៅទៀតវាធ្វើឲនាងតូចមានសម្រស់កាន់តែស្រស់ស្អាតថ្លៃថ្នូរខ្លាំងណាស់ ( ស្រមៃមើលអ្នកអាន ) នាងតូចដើរទៅយកដោយស្បែកជើងកែងកម្ពស់ទាបល្មមជាមួយនិងកាបូបដែលធ្វើមកពីសាច់ក្រពើដែលមានតម្លៃថ្លៃនៅប្រទេសអាមេរិចដែលម៉ាក់របស់នាងទិញឲ
« នេះអ្នកនាងតូច » នាយយ៉ាងហុចឯកសារពីរសាមីឲទៅនាងតូចដែលកំពុងឈរជិតឡាន
« អរគុណណាស់បងយ៉ាង » នាងតូចទទួលទាំងញញឹម
« បាទ ចឹងខ្ញុំបាទទៅសិនហើយ »
« ចាសបងធ្វើដំណើរដោយសុវត្ថិភាព » នាងតូចនិយាយទាំងភ្ជាប់ស្នាមញញឹមដាក់ទៅគេ ចំណែកយ៉ាងញញឹមអោនគោរពរួចបើកចេញទៅវិញពេលនោះនាយម៉ៃបានបើកមើលការងារតាមផ្លូវពេលនោះមានធនាគារមួយដាក់ផ្លាកថារើសបុគ្គលិក
« ឈប់បងម៉ៃ » រាងតូចប្រាប់ឲម៉ៃឈប់
« អ្នកនាងតូចរកការងារឃើញហើយមែនទេ »
« ចាស ឥឡូវចេះទៅខ្ញុំចូលធ្វើការនៅទីនេះហើយបងធ្វើនៅជិតនេះទៅណា »
« Ok អ្នកនាង » ក៏យល់ការអស់ហើយនាងតូចក៏បើកទ្វារឡានចេញរួចក៏ដើរចូលទៅកន្លែងការងារនោះមើលទៅការងារនេះទំនងជាក្រុមហ៊ុនមួយទំនងណាស់ នាងតូចក៏ញញឹមតិចៗរួចបោះជំហ៊ានចូលទៅពេលនោះគ្រាន់តែចូលមកក៏ដឹងថាធំណាស់នាងតូចងាកមើលជុំវិញបន្តិចរួចក៏ប្រទះឃើញមនុស្សម្នាក់ដើរមកក៏សួរជាលក្ខណៈគួរសម
« សួស្ដីបងស្រី ខ្ញុំឮថាក្រុមហ៊ុននេះមានអ្នករើសបុគ្គលិកមែនទេ » នាងតូចដោះវ៉ែនតាសួរជាការគោរព
« ចាសប្អូន ប្អូនចង់ដាក់ពាក្យមែនទេ » ស្រីក្រមុំវ័យប្រហែលបងនាង2ឆ្នាំសួរទាំងញញឹម
« ចាសបងតើបន្ទប់សម្ភាសនៅឯណា »
« អរ គឺនៅជាន់ទី12 លើគេប្អូន ប្អូនកុំឲចំណាយពេលយូរជិះជណ្ដើរយន្តនៅខាងឆ្វេងដៃនោះទៅអូន » នាងក្រកុំនិយាយរៀបរាប់ណែនាំកន្លែងរួចចង្អុលទៅច្រកខាងឆ្វេងដែលជាច្រកជណ្ដើរយន្ត
« អូ អរគុណណាស់បងស្រី ចឹងខ្ញុំទៅសិនហើយអរគុណម្ដងទៀត » នាងតូចញញឹមរួចអោនអរគុណបន្តិចរួចដើរទៅតាមទិសដៅដែលនាងក្រមុំប្រាប់អំបាញ់មិញ
« ទេ កូនស្រីម្នាក់នឹងដូចធ្លាប់ស្គាល់ » នាងតូចដើរទៅបាត់នាងក្រមុំចាប់ផ្ដើមគិតថាជាអ្នកណាខំប្រឹងនឹកគិតតែមិនឃើញក៏មិនខ្វល់ដើរទៅធ្វើការ
បន្តទៀត។
_____________
យប់តិចហើយជាប់ប្លង 💜🥺
#sakurak

បន្លំខ្លួនផ្សងស្នេហ៌ [Completed ]Where stories live. Discover now