សរសេរដោយ មូនី
អានដោយរីករាយ
______________________
< អើយជ្រេញណាស់ម៉ែប្រពន្ធស្អីទេ > អុីលីងធ្វើមុខជ្រេញអោបដៃពេបមាត់បែរទៅម្ខាង
< ជ្រេញរកមួយដែរទៅ > រាងក្រាស់និយាយប្រហើរចោល
< មិនយកទេសុខចិត្តដេកសុីទ្រព្យខ្លួនឯងរកបានល្អជាងយកប្ដីនាំតែទើសដៃជើង >
< ចឹងsingleដល់ងាប់ចឹងហរ > គីយូដើរមកជិតអុីលីងនិយាយតែម្ដង
< មិនទេបើរកបានបុរសណាស្អាតៗមានមាយាទល្អទើបយកបើព្រានដូចបងហ្គុកក៏មិនយកដែរ >
< នេះគេព្រានមែនឫអ្នកនាងអុីលីង > រាងតូចក្រោកឈរជ្រួញចិញ្ចើមសួរ
< មែនហើយល្មោភស្រីណាស់សុីដូចដូរខោអាវដេកវិញម៉ោង7-8 បានភ្ញាក់បន្ទប់មិនដែលសម្អាតចាំតែខ្ញុំទេហើយ... >
< នែៗមីប្អូនចង្រៃប្រយ័ត្នយើងដាក់មួយតាំងតោទៅណាកុំថាយើងមកនៅផ្ទះគេនេះមិនហ៊ានធ្វើអីឯងនោះ> រាងក្រាស់កាត់សម្ដីអុីលីងនិយាយប៉ាច់ៗម៉ាំងៗ
< ស្មានតែខ្លាចអីដាក់មកប្រាប់ប៉ា >
< ប៉ាមែនទេប៉ា..ប៉ាមិនហ៊ានជួយទេខ្លាចដែរកូនទឹមហាត់លើប្រាណហើយម្សិលមិញឲទៅជួយអត់បានមើលមុខកូនពៅឥឡូវហើយ > ត្រឹមហាត់លើ
ប្រាណនោះគាត់និយាយតិចៗ
< ឃើញទេប៉ាក៏មិនជួយដែរ ហាហាត្រៀមងាប់ទៅកូនទន្សាយ >
< ប៉ាម៉ាក់ជួយផង >
< ប៉ាម៉ាក់នៅផ្ទះឯណោះមិនបានមកទេហាហា >
< ហុឹយបងគិតថាកូនយើងមកនៅផ្ទះគេល្អលែងអីវិញឆ្កួតថែមមិនចេះខ្លាចគេតែម្ដងផ្ទះគេក៏ឈ្លោះខាំគ្នាបានហុឹយថារកដណ្ដឹងកូនគេឲវាឥឡូវធ្វើចរិកចឹងតោះទៅផ្ទះវិញបង > អ្នកស្រីចនមកដល់ដាក់បួនប្រាំបន្ទាត់ទុកជាការនឹករឮកតែម្ដង
< ហាសប៉ាម៉ាក់ហេសៗម៉ាក់ប៉ាមកដល់តាំងពីកាល > រាងក្រាស់ងាកទៅជំហៀងភ្ញាក់ព្រឺតព្រោះពេលនេះអ្នកស្រីចននិងលោកចនបានមកដល់ទីនេះបាត់ទៅហើយដោយទាំងប្រុសសង្ហារបស់អេតមីននោះគឺបងមីងយើងនឹងភ្លេចនៅហាសឈរនៅជិតលោកចនទាំងញញឹមស្រស់តែម្ដង
< យើងហោះមកទេដឹងកូននេះ > លោកចនបន្លឺប្រយោគទាំងក្រវីក្បាល
< អូ!! សួស្ដីលោកលោកស្រីមានកត្តិយសណាស់មកផ្ទះខ្ញុំបាទមានអ្វីដែរបាទ > លោកគីមអោនគោរពរួចចាប់ផ្ដើមរៀបចំទទួលពួកគាត់ទាំងពីរ
< គឺដូចជាដឹងចឹងអ្នកដម្លងថាថ្ងៃនេះខ្ញុំបាទមកនិយាយរឿងកូនៗនិងណាហឹសៗ >
< អរ បាទៗហិសៗថេរយ៉ុងគីយូឆាប់ទៅយកទឹកផ្លែឈើមកទទួលពួកគាត់ឲលឿនកូន> លោកគីមបាញ់ឆេះកូនប្រុសស្រីខ្លួនឲទៅយកទឹកមកទទួលគ្រួសារជុងហ្គុកយ៉ាងលឿនតែម្ដង
< ចាសលោកប៉ាថេរយ៉ុងឯងនៅទីនេះមិនបាច់ទេព្រោះឯងនៅឈឺណា > ថេរយ៉ុងបានត្រឹមងក់ក្បាលព្រោះគេនៅឈឺពិតមែន
< លោក,លោកស្រីអញ្ជើញអង្គុយសំទោសខ្ញុំបាទមិនដឹងថាលោកនិងលោកស្រីទើបមិនបានរៀបចំ >
< មិនអីនោះទេព្រោះខ្ញុំបាទក៏ចង់surpriseដែរអ្នកទាំងអស់គ្នាដែរតែនិយាយចឹងឯណាថេរយ៉ុងនោះ >លោកចនអើតមើលតើថេរយ៉ុងជាម្នាក់ណាព្រោះមកនេះគាត់មិនទាន់ដឹងនោះទេ
< គឺខ្ញុំជម្រាបសួរលោក,លោកស្រី សំទោសដែលខ្ញុំបាទមិនបានទទួលព្រោះខ្ញុំឈឺចង្កេះងើបមិនបាន >
< ហុឹយហៅលោកស្រីធ្វើអីកូនហៅម៉ាក់ៗមកម៉ាក់មានទៅថាអីមែនទេបង >
< មែនហើយកូនហៅប៉ាៗមកប៉ាក៏មិនថាអី >
< បាទ លោកប៉ាអ្នកម៉ាក់ > រាងតូចញញឹមបែបរាក់ទាក់ទៅកាន់ពួកគាត់ទឹកពីរ
< អឺអាសម្លាញ់ខានជួបគ្នាយូរហើយ > ប្រុសមីងរបស់អេតមីនហក់ទៅអោបបងម៉ៃយើងនិងព្រោះខានជួបគ្នាយូរហើយ
< អឺអញក៏ឃើញឯងយូរហើយមិនទាន់ស្លាប់ណាអី > មួយប្រយោគនេះធ្វើឲនាយមីងសើចតែម្ដងព្រោះគេជាមិត្តនឹងគ្នាយូរហើយនិយាយធ្ងន់ជាងនេងទៀតក៏មិនអីដែរ
< អញមិនទាន់ស្លាប់ទេចុះហែងមិនទាន់ងាប់ទេអី >
< យើងនៅទេបើយើងងាប់ទៅលងឯងមុនគេ >
< យើងក៏នៅហើយមកនៅទីនេះចេះធ្វើអីខ្លះតិចកុំប្រាប់ថាចេះញ៉ែរក្របីគោយកធ្វើប្រពន្ធណាវ៉ើយ>
< អត់ទេយើងចេះសឹងតែគ្រប់យ៉ាងឯណោះដាំបន្លែធ្វើចម្ការឃ្វាលគោក្របីធ្វើម្ហូបក៏ចេះដែរមិនមែនដូចអ្នកខ្លះលបៗដូចមនុស្សឆ្កួតបែកម៉ាទឹកកកទេ >
< ហឹស ស្មានតែនៅទីនេះចេះតែញ៉ែរគោក្របីធ្វើប្រពន្ធណ៎កូនណាគេក៏ល្អយ៉ាងនេះ>
< កូនម៉ែឪយើង >
< ចុះមកនៅទីនេះមានស្រីណាស្អាតៗទេប្រហែលជាអត់ហើយព្រោះនៅទីនេះសាច់ខ្មៅស្រអែមៗគ្មានត្រូវប៉ាន់ទេមិនស្រួលនោះ >
< ចុមហ៊ានមើលងាវអ្នកស្រុកស្រែ > គីយូលើកទឹកផ្លែឈើឲលោកចននិងអ្នកស្រីរួចក៏ដើរមកម្ដុំតុម៉ៃនិយាយគ្នាលេងនោះ
< ឆុយ អ្នកណាចេះស្អាតដល់ហើយសាច់សខ្ចីញ៉េញហាសអាម៉ៃអ្នកនាងឈ្មោះអីដែរ > សម្ដីប្រុសព្រានដូចជាចាហ្វាយចាប់ផ្ដើមចែចង់ទាំងដែលគេមិនដឹងថាជារបស់មិត្តសម្លាញ់ខ្លួន
< ខ្ញុំឈ្មោះគីយូចាស ប្រុសស្អាត >
< អ្នកនាងគីយូមានសង្សាឫនៅអាយុប៉ុន្មានហើយបាទ >
< នែ៎នាងជារបស់យើងហើយកុំមកចង់ចែចង់មួយដៃបត់កទៅក្រោយឥឡូវហើយ >
< ហុឹយ នេះគេមានគូរអស់ហើយឫហេតុអីទេវតាអើយជីវិតខ្ញុំអភ័ព្វម្ល៉េះមិនមានគូរដូចគេ >
< អូខេអូនសម្ដែងបានល្អអាចចូលប៉ុស្ដិ៍បានហើយ > ជុងហ្គុកដើរមកមើលថេរយ៉ុងវិញអង្គុយនិយាយគ្នាលេងជាមួយពួកគេ
< ប៉ុស្ដិ៍អីចាហ្វាយ >
< ប៉ុស្ដិ៍ប៉ូលីងទៅទេ >
< បាទទៅ ហុឹយទេអត់ទេខ្ញុំបាទនិយាយលេងទេចាហ្វាយហិកហិកសម្លាញ់ហាសយើងចង់ដើរមើលទេសភាពនៅទីនេះណាស់ >
< តោះទៅតែម្ដងទៅណាមួយទុកឲចាស់គាត់និយាយគ្នាណា > ថេរយ៉ុងដោយខានបន្លឺប្រយោគនិយាយរបស់ខ្លួនក៏ងើបនិយាយតែម្ដង
< បាទៗតោះខ្ញុំក៏ចង់ដែរ >
< ថេរយ៉ុងហាស > លោកគីមបានបន្លឺប្រយោគហៅកូនប្រុសខ្លួនឲមក
< បាទ លោកប៉ា >
< កូនឆាប់ទៅហៅម៉ាក់កូនមកណាកូន >
< បាទ ប៉ា > និយាយរួចថេរយ៉ុងក៏ឡើងទៅលើហៅម៉ាក់របស់គេតែម្ដងមិនឲគុតចាំយូរឡើយ
តុកៗ
< ម៉ាក់ តុកៗ ម៉ាក់ > រាងតូចគោះទ្វារហៅម៉ាក់របស់ខ្លួននៅខាងក្នុងបន្ទប់
ក្រាក!!
ទ្វារបានរបើកបង្ហាញនៅម្ដាយរូបស្រស់វ័យ42ឆ្នាំតែស្បែកនៅតែតឹងណែនម៉ត់រលោងគ្មានចាស់អ្វីបន្តិចគ្រងរ៉ូបពណ៌ផ្ទៃមេឃត្រឹមកំភួនជើង
< គឺប៉ាម៉ាក់បងសុីងអាសមិនមែនទេបងហ្គុកមកលេង>
< ហាសនេះមិនហៅម៉ាក់ឲចុះទៅទទួលគាត់ឲពួកគាត់មកចាំម៉ាក់បែបនេះឫហុឹមចឹងម៉ាក់ទៅហើយ > និយាយរួចអ្នកស្រីគីមចុះទៅយ៉ាងលឿន
< ជម្រាបសួរលោកចននិងលោកស្រី សុំទោសដែលខ្ញុំមិនបានមកទទួល > អ្នកស្រីគីមអោនគោរពពួកគាត់ទាំងពីររួចអង្គុយជិតលោកគីម
< មិនអីទេអ្នកដម្លងហិកហិកតោះនិយាយពីរឿងកូនៗពីរនាក់នោះវិញ > អ្នកស្រីចន
< ម៉ាក់ៗ > ក្មេងប្រុសសាច់ទ្រលុកទ្រលន់ដើរមកពីរក្រោយផ្ទះព្រោះទើបតែលេងជាមួយមិត្តភក្តិរួចដើរមកខាងមុខវិញថានឹងលាងដៃលាងជើងទៅរកម៉ាក់ប៉ាខ្លួនតែបានឃើញមនុស្សដែលគេមិនស្គាល់កំពុងនិយាយជាមួយប៉ាម៉ាក់គេ
< អូ យូមីងកូននេះជម្រាបសួរលោកអ៊ុំៗទៅ >
< ជម្រាបអ៊ុំប្រុសជម្រាបសួរអ្នកមីង > យូមីងអោនគោរព
< នេះចេះណាស់ណ៎អាយុប៉ុន្មានហើយនិង > អ្នកស្រីចនញញឹមព្រោះពេលនេះគាត់មិននឹកស្មានថាមានក្មេងប្រុសមកនិយាយដាក់ប្ដីរបស់គាត់ជាលោកអ៊ុំនិងហៅគាត់ជាអ្នកមីងសោះ
< បាទខ្ញុំ6ឆ្នាំហើយ >យូមីងញញឹមស្ញេញដាក់ម៉ាក់របស់រាងក្រាស់
< អូហូយនេះ6ឆ្នាំសោះចេះណាស់នេះមិចបានហៅមីងជាមីងចឹង >
< ព្រោះអ្នកមីងស្អាតនៅក្មេងដូចម៉ាក់អូនចឹងបើលោកអ៊ុំគាត់ចាស់ដូចប៉ាៗអូន >
< ហុឹយនេះមិនអយត្តិធម៍ពេកទេឫហៅពូជាលោកអ៊ុំហៅប្រពន្ធពូជាមីងនោះ >
< មិនទេល្អបំផុតហើយហិកៗ >
< ចេះណាស់លោកអើយ >
< យូមីងកូនទៅខាងលើទៅណាចាស់ៗនិយាយគ្នា >
< បាទ ម៉ាក់ជម្រាបលាលោកអ៊ុំអ្នកមីង > យូមីងគោរពរួចក៏រត់ទៅបន្ទប់ម៉ាក់គេតែម្ដង។
_________________________
To be continued 💗😘
មូនីស្លាញ់អ្នកអានខ្លាំងៗ💜🤟
YOU ARE READING
បន្លំខ្លួនផ្សងស្នេហ៌ [Completed ]
Açãoដើម្បីចង់ឲកូនរបស់ខ្លួនមានស្នេហ៌ពិតដោយមិនខ្វល់ពីវណ្ណៈទើបសម្រេចចិត្តឲកូនប្រុសស្រី សំណព្វចិត្តបន្លំខ្លួនធ្វើជាមនុស្សដែលលំបាក ដើម្បីរកស្នេហ៌ពិតនៅទីក្រុង Dae gu BL 💜 COMPLETED 💜✔️ write by moony TAE _LY