ភាគទី49 ( ភាគបញ្ចប់ )

2.8K 217 11
                                    

រឿង: បន្លំខ្លួនផ្សងសេ្នហ៍
អានដោយរីករាយ
សរសេរដោយ មូនី [ ថេយ៍-លី ]
———————————-

ពេលនោះនាងបានតម្រង់តែពេលនោះ......

< អក...អ្នកណាធាក់យើង > នាងត្រូវនរណាម្នាក់ធាក់គេចេញពេលនោះភ្លើងចាប់ផ្ដើមបើកក៏ឃើញជាអុីលីងកំពុងតែមើលនាងក្នុងក្រសែរភ្នែកសាតានពេលនោះរាងតូចក៏ស្ទុះងើបទៅក្រោយខ្នងអុីលីងតែម្ដង

< អឹកហឹកអុីលីងនាងចង់សម្លាប់ខ្ញុំ > រាងតូចនិយាយទាំងទឹកភ្នែលដៃជើងញ័រអស់ហើយព្រោះគេមិនដែលជួបប្រទះរឿងបែបនឹងនោះទេ

< កុំភ័យណាថេរចាំខ្ញុំកំចាត់នាងសិនណាឯងទៅបន្ទប់ទៅណាចាំយើងឡើងទៅក្រោយ > ពេលនោះរាងតូចទៅបាត់ដែលទុកអោយនាងប្រយុទ្ធជាមួយជីលីសតែគិតឬថាជីលីសឈ្នះអុីលីងនោះតែក្វាន់ដូរខ្សែរក្រវ៉ាត់ខ្មៅនិងបានពានរហូតមិនមែនលំៗនោះទេការប្រយុទ្ធគ្នាមានរយៈពេលយូរពេលនោះជីលីសបាននៅក្រោមអុីលីងពេលនោះរាងក្រាស់បានមកដល់ដូចគ្នាគេដឹងថាប្អូនគេបានទៅវ៉ៃគ្នាជាមួយជីលីសហើយតែគេបណ្ដោយមើលសមត្ថភាពនាងសិនព្រោះលឺថាមិនអន់នោះទេ

< មិនអន់មែនចនអុីលីងល្អណាស់ប្អូនស្រី > គេនិយាយទាំងទះដៃផ្លាប់តែម្ដងទាំងញញឹមចុងមាត់ចម្អកទៅអ្នកនៅក្រោមអុីលីង

< ល្អណាស់ដែលចេះរត់គេចនោះចង់មក
សម្លាប់ប្រពន្ធយើងទៀតល្អយើងថានិងដាក់នាងក្នុងទឹកតែពេលនេះនាងត្រៀមស្លាប់ដោយខ្លួនឯងទៅណាយូជីលីស > គេនិយាយទាំងចាប់បោចសក់នាងទាំងញញឹមចុងមាត់

< អាម៉ៃ!! > រាងក្រាស់ហៅចំនិតខ្លួនដែល
ធ្វើឲលាន់លឺពេញភូមិគ្រឹះតែម្ដង

< បាទមានការអីចាហ្វាយ ហឹយ!!នេះហ៊ានរត់ផងឬត្រូវថ្នាំខ្លាំងហើយ > អ្នកកម្លោះនិយាយទាំងភ្ញាក់ផ្អើលមិនស្ទើរនោះទេ

< នៅឈរមើលដល់ណាទៀតទៅយកខ្នោះមកហើយម្ដាយរបស់នាងប្រាប់ពួកខាងនោះផងត្រូវយកទៅអោយ killer សម្លាប់ទៅ
ចំណែកនាងតិចទៀតនាងនិងដឹងហើយ អូ...ភ្លេចយកកូនចៅមក3នាក់ទៀតផង >
រាងក្រាស់និយាយរួចនាយម៉ៃក៏ទៅយកភ្លាមហើយក៏ត្រឡប់មកវិញតាមបញ្ជារាងក្រាស់និយាយ

បន្លំខ្លួនផ្សងស្នេហ៌ [Completed ]Where stories live. Discover now