សរសេរដោយ មូនី ( យើងស្រឡាញ់ឯង )
អានដោយរីករាយ💜😽
ការកាន់ដៃនេះវាធ្វើឲបេះដូងរាងក្រាស់ចាប់ផ្ដើមលោតខុសចង្វាក់ប្រៀបដូចជាខ្សែរភ្លើងឆក់ចឹងដោយអ្នកកាន់ដៃក៏មិនខុសអ្នកដែលត្រូវកាន់ដៃក៏មិនខុសគ្នាឡើយមួយជំហ៊ានៗរបស់ពួកគេបានមកដល់ផ្ទះវិញរាងតូចប្រលែងដៃចេញពីការចាប់រួចដើរទៅលើផ្ទះតែម្ដងព្រោះត្រូវយកខោអាវទៅបោកពេលនេះខោអាវរបស់គេចាប់ផ្ដើមគរទៅៗហើយចឹងត្រូវសម្អាតខ្លះហើយទើបបានណាមួយបើគេមិនបោកខានស្អែកគេគ្មានខោអាវស្លៀកនោះទេដៃស្រឡូនចាប់យកខោអាវដែលគេដាក់ក្នយងបន្ទប់ទឹកម្ដង
មួយៗរហូតទាល់តែអស់ក៏យកទៅក្រោមវិញសម្ដៅទៅបន្ទប់ទឹកក្នុងផ្ទះបាយរួចចាត់ការបោកមួយស្អាតក្នុងរយៈពេលត្រឹមតែ30នាទីដោយសភាពខោអាវគឺសស្អាតដូចទិញថ្មីចឹងធ្វើឲអ្នកលួចមើលមិនសរសើរមិនបាននេះឫប្រុសអីចឹងការងារផ្ទះចេះមួយចប់មិនថាអីក៏ចេះចុះរឿងលើគ្រែចេះឫអត់ណ៎
( បងហ្គុកហាកុំឈ្លើយពេក ) គេតាមមើលរហូតតាំងពីរាងតូចចាប់ផ្ដើមបោកមកម្ល៉េះនេះលឿនហើយស្អាតទៀតហុឹម
< អាវ មីងសុីងមកទីនេះធ្វើអីយើងបិះភ្ញាក់ > រាងតូចលើកខោអាវចេញបំណងយកទៅហាលក៏បិះភ្ញាក់ដែលរាងក្រាស់មកធ្វើមុខម៉ង់ៗដូចខ្មោចចឹង
< គឺ....យើងថាមករកយកទឹកតែឃើញឯងកំពុងបោកខោអាវ >
< អរ ចឹងចូលទៅយកទៅយើងទៅហាលខោអាវមួយភ្លែតណា > និយាយរួចក៏កាន់ចាន់ដែកដែលមានខោអាវយកទៅក្រោយដោយមានតម្ពក់ដែកទុកថ្ពក់ខោអាវ
< Lalala shishi > រាងតូចច្រៀងបណ្ដើរហាលខោអាវបណ្ដើរង៉ក់ក្បាលបណ្ដើរ អស់ខោអាវម្ដងមួយរហូតបាត់ចេញពីចានដែកហើយបានដើរមកវិញយ៉ាងរំភើយតែម្ដងព្រោះកិច្ចការគេធ្វើហើយអស់ហើយគេមិនចាំបាច់ភ័យខ្វល់គិតនោះទេ
ចំណែករាងក្រាស់វិញកំពុងនៅក្នុងបន្ទប់ដោយមិនភ្លេចចាក់សោរគេកំពុងនិយាយពិភាក្សាជាមួយបងប្រុសរបស់គេគឺ Park Jimin ដែលជាអតីយគូរ
ដណ្ដឹងរបស់យ៉ន់ជីព្រោះយ៉ន់ជីលួចក្បត់ចិត្តរបស់ជីមីនរហូតដល់គេទ្រាំមិនបានក៏ផ្ដាច់ពាក្យចោលតែម្ដងដោយយ៉ន់ជីស្តាយនឹងទង្វើរដែលគេធ្វើហើយពេលនេះជីមីនក៏មិននៅកូរ៉េនោះទេគេបានមកនៅសហរដ្ឋអាមេរិចបាត់ហើយព្រោះមិនចង់ជួបមុខអតីតគូរដណ្ដឹងរបស់គេ
< គិតយ៉ាងមិចទៅ hyung ខ្ញុំចង់សារភាពប្រាប់គេណាស់ > រាងក្រាស់និយាយមុខអេក្រង់ទូរស័ព្ទទាំងធ្វើមុខស្អុយតែម្ដង
< ឯងណាត់ជួបគេកន្លែងណាមួយទៅ >
< កន្លែងណាទៅ Hyung >
< ហឹម អញបងមិនភ្លើចឹងទេតែប្អូនភ្លើម៉ងអញហាស កន្លែងណាស្ងាត់ៗក៏ប្រាប់សារភាពទៅ >
< ចុះបើគេថាខ្ញុំយកកូនគេមករំលោភគិតយ៉ាងមិចទៅhyung អូនខ្លាច >
< ដឹងអូនអីទេ ក្បាលឡើងកញ្ចាស់ជិតបានប្រពន្ធស្អែកខានស្អែកហើយនៅអូនទៀត រាល់ថ្ងៃនៅក្រោមអីបានថាអូនៗនឹងហាស >
< ចេះថាខ្ញុំឯណានៅក្រោមហរកុំសង្ឃឹមដឹងតែលើមិនឲនៅក្រោមនោះទេ >
< អឺៗៗឲតែដូចមាត់និយាយចឹងកុំភ្លេចសារភាពណាកូនប្រុសដើមទ្រូង5ហត្ថកុំអន់ពេកថាយើងទៅ3-4ហត្ថមិនហ៊ានយល់ទេ >
< បាទ hyungអូនដឹងហើយ >
< ហុឹម ចឹងបុិននឹងបានហើយបងទៅក្រៅមួយភ្លែតណាបាយៗអាកូនទន្សាយ > និយាយរួចជីមីនក៏បានផ្ដាច់ការសន្ទនាតែម្ដង
< ហុឹមគួរដែរទេណ៎ ហុឹមដូចhyungនិយាយចឹងកូនប្រុសដើមទ្រូង5ហត្ថត្រូវតែធ្វើអាគុកស៊ូៗ> គេលើកដៃបញ្ជក់ប្រាប់ថាគេនឹងស៊ូរួចក៏ដើរចេញទៅក្រៅបន្ទប់តែម្ដង ពេលនោះក៏ប្រទះឃើញថាថេរយ៉ុងកំពុងអង្គុយមើលទូរទស្សន៌
< ថេរយ៉ុង ហាស >
< ហុឹម មានការអីមែនទេ > ភ្នែកដ៏ស្រទន់ដែលភ្លឹកមើលទូរទស្សន៌បានងាកមកមើលរាងក្រាស់វិញ
< គឺ យើងទៅក្រៅមួយភ្លែតណាប្រហែលជាតិចទៀតយើងមកវិញ >
< ហឹម ទៅៗ > និយាយរួចរាងក្រាស់ក៏ដើរចេញទៅតែម្ដង
ពេលនេះថេរយ៉ុងនៅតែមើលទូរទស្សន៌បន្ត
រហូតដល់ចេញរឿងដែលគេតាមដានលុះក្ស័យប៉ុន្តែមិនបានមើលប៉ុន្មាននោះទេព្រោះគេរវល់ជួយប៉ាម៉ាក់របស់គេ
< ហុឹយ នេះខានមើលកន្លះឆ្នាំសោះមិនទាន់ចប់ទៀត>
< ខានមើលយូរដូចជាភ្លេចខ្ទេចអស់ហើយមិនបាច់មើលប៉ុស្តិ៍និងទៀតទេមើលប៉ុស្ដិ៍នេះវិញទំនងជាង >
3ម៉ោងក្រោយមក
ពេលនេះព្រះអាទិត្យបានធ្លាក់ចុះសន្សឹមៗតែមិនទាន់ងងឹតឡើយមនុស្សគ្រប់គ្នាបានចូលផ្ទះអស់រលីងហើយនៅឡើយតែរាងក្រាស់ដែលមិនទាន់ចូលធ្វើឲអ្នកផ្ទះកើតក្ដីបារម្ភ
< ហុឹយ នេះបងហ្គុកទៅណាណ៎ ថេរយ៉ុងឯងមានដឹងទេថាគាត់ទៅណា > នាងតូចនិយាយត្រឹមជុងហ្គុកគេនៅឯណានៅក្នុងចិត្តរួចចោតសួរថេរយ៉ុងដែលគេគ្មានបានផ្ដល់ដំណឹងឲសូម្បីតែបន្តិច
< យើងក៏មិនដឹងដែរប្រហែលវង្វេងទៅណាមិនដឹងទេយើងថាមិនចឹងទេព្រោះនៅទីនេះយូរហើយវាមិនដែលទេ >
< ឥឡូវកុំឲនេះច្រើនថេរយ៉ុងកូនទៅរកទៅណាមានដំណឹងផ្ញើរតាមក្មេងៗមកប្រាប់ប៉ាផងណា >
< បាទ ប៉ា > និយាយរួចថេរយ៉ុងក៏ដើរចេញក្រៅពាក់ស្បែកជើងទៅដើររកតែម្ដង
< មីងសុីងៗៗ ឯងនៅឯណា > រាងតូចខំប្រឹងដើររកពីដើមភូមិរហូតដល់ចុងភូមិនៅតែមិនឃើញតែពេលនោះគេក៏បានមកដល់កន្លែងមួយជិតព្រៃក៏មានសម្លេងអ្វីមួយស្រែកហៅគេ
< ថេរយ៉ុង > ថេរយ៉ុងក៏ងាកមើល
< មីងសុីង > រាងតូចខំប្រឹងរត់សម្ដៅទៅទាំងទឹកមុខស្លេកភ័យតិចៗដែរព្រោះគេថាកន្លែងនឹងមានខ្មោច
< ឯងមកទីនេះធ្វើអី >
< គឺ យើងចង់មកកន្លែងនេះព្រោះអាកាសធាតុត្រជាក់ល្អ មានអីមែនទេ >
< គឺកន្លែងគេថាមានខ្មោចណា អត់ខ្លាចទេឫ >
< ខ្លាចអីបានថេរយ៉ុងនៅជិតហើយ > គេនិយាយទាំងលមុខជិតរាងតូចដែលមានកម្ពស់ត្រឹមស្មារបស់គេ
< គឺ...តោះកុំនិយាយច្រើនទៅវិញទៅ>
< អត់ទេយើងមានរឿងចង់ប្រាប់ឯង >
< រឿងអី >រាងតូចធ្វើភ្នែកម៉ក់ៗរង់ចាំស្ដាប់រឿងគេប្រាប់
< ខ្ញុំស្រឡាញ់ឯង >
_______________
TO Be Continued
សំទោសដែលឲចាំយូរ 💜🥺
YOU ARE READING
បន្លំខ្លួនផ្សងស្នេហ៌ [Completed ]
Açãoដើម្បីចង់ឲកូនរបស់ខ្លួនមានស្នេហ៌ពិតដោយមិនខ្វល់ពីវណ្ណៈទើបសម្រេចចិត្តឲកូនប្រុសស្រី សំណព្វចិត្តបន្លំខ្លួនធ្វើជាមនុស្សដែលលំបាក ដើម្បីរកស្នេហ៌ពិតនៅទីក្រុង Dae gu BL 💜 COMPLETED 💜✔️ write by moony TAE _LY