បន្លំខ្លូនផ្សងស្នេហ៌

3.1K 269 5
                                    

ភាគទី11(ឈ្លើង)

នៅពេលធ្វើបន្តរហូតដល់ថ្ងៃរសៀលជាម៉ោងបាយថ្ងៃនេះអុីលីងនឹងយកបាយឲដោយថ្ងៃនេះនាងមុនធ្វើអីច្រើននោះទេដោយចៀនពងទាត្រីបំពងនិងសាច់ជ្រូកបំពងមួយល្មមឆ្អែតសម្រាប់អ្នកគ្រប់គ្នាដោយទំរាំធ្វើហើយមិនមែនងាយទេគឺវេទនាតិចតួចដែរព្រោះផ្ទុះខ្លាញ់លើធ្វើឲនាងស្រែកចង់បែកផ្ទះ( អ្នកចូលផ្ទះបាយពេលឃើញស្ថានភាពនឹងបានយល់អារម្មណ៌មួយនឹងអេតមីនធ្លាប់🌚😂😂) ពេលនេះនាងតូចយកមួកដែលមានមួយនៅលើទូដាក់ស្បែកជើងមកពាក់ព្រោះមើលទៅនៅថ្មីមិនប្រលាក់ឡើយនាងតូចដើរចេញមកដោយដំណើរយឺតៗដោតក្រោមកម្ដៅថ្ងៃនេះសំណាងហើយដែរនាងតូចពាក់មួកមកបើមិនចឹងទេខ្មៅមុខហើយដំណើរដោយជើងស្រឡូនដើរបន្ថែមល្បឿនជាងមុនរហូតមកដល់ស្រែដែលពួកគេកំពុងធ្វើ
« មកហើយៗហូយមើលទៅសប្បាយណាស់ »នាងតូចមកស្រែកតិចៗមួយល្មមគេលឺពេលនោះគ្រាន់តែឃើញមូយីងមកភ្លាមថេរយ៉ុងគីយូ យូមីងមកយ៉ាងលឿនចំណែករាងក្រាស់មកក្រោយរាងតូច
« អូហូមូយីងនេះធ្វើអីនឹងឈ្ងុយៗល្អម្ល៉េះ »ថេរយ៉ុងកាន់ស្មាគីយូរួចស្រូបក្លិនចូលពោះទាំងទឹកមុខញញឹម
« តោះញាំតែម្ដងទៅខ្ញុំយកចានអីនឹងមកមួយគ្រប់តែម្ដង » អុីលីងនិយាយរួចក៏ចាប់ផ្ដើមដើរទៅអង្គុយនៅខ្ទមមួយនៅក្រោមដើមឈើត្រជាក់ល្ហឹមនិងមិនមានសម្រាមនោះទេ ព្រោះថេរយ៉ុងនិងគីយូសម្អាតរាល់ថ្ងៃ
« តោះៗៗ ញាំបាយ »ថេរយ៉ុងចាប់ផ្ដើមយកចានដួសបាយម្ដងមួយចានៗរហូតដល់គ្រប់ក៏ចាប់ផ្ដើមញាំទាំងអស់គ្នាតែម្ដង
« ហុឹមបងយីងធ្វើម្ហូបឆ្ងាញ់មែនអូនដាក់ពិន្ទុឲ09ជាមួយបងយូចំណែកម៉ាក់អូន10 »យូមីងលើកដៃសរសើរទាំងទឹកមុខគួរឲស្រឡាញ់
« ហុឹមញាំបាយទៅកូនក្រែងឃ្លានអី »
« បាទម៉ាក់ » ពួកគេបន្តញាំជាមួយគ្នារហូតដល់រួចអស់ក៏ប្រមូលយកទៅផ្ទះវិញ,នាងតូចគីយូដើរមកមិនប្រយ័ត្នក៏បុកនឹងស្មាមនុស្សម្នាក់
« ប៊ុក អួយសំទោសលោក »នាងតូចភ្លឹកទៅក្រោមមិនបានមើលខាងលើក៏បុកនាងក៏ប្រញាប់សំទោស
« បាទមិនអីទេអ្នកនាងមិនអីទេឫ » សម្លេងស្រទន់ស្រាលៗនាងតូចក៏ងើយមុខមើលក៏ប្រទះឃើញកម្លោះសង្ហាដោយកម្ពស់បុិនបងប្រុសរបស់នាងសង្ហាបែបមនុស្សសុភាពប៉ុន្តែមិនមែនbottomធ្វើឲនាងភ្លឹក
« អរចាសខ្ញុំមិនអីទេចុះលោក »
« ខ្ញុំមិនអីទេតែអ្នកនាងទើបតែមកនៅមែនឫខ្ញុំមិនដែលឃើញមុខអ្នកនាងសោះ »
« ចាស ខ្ញុំទើបតែមកនៅបាន3ថ្ងៃទេ »នាងនិយាយរួចក៏ញញឹម
« អរបាទចុះអ្នកនាងឈ្មោះអី »
« គឺខ្ញុំមូយីង ចុះលោក »
« ខ្ញុំ Jiyeon អាចហៅខ្ញុំ yeon បានចុះអ្នកនាងអាយុប៉ុន្មានហើយ »
« ខ្ញុំ19ឆ្នាំចុះលោក »
« ខ្ញុំ22ហើយអ្នកនាងប្អូនខ្ញុំ3ឆ្នាំ »
« អរ ចាសហិកហិក អូទេខ្ញុំប្រញាប់ទៅហើយលោកលាហើយ »នាងតូចមើលមេឃព្រោះនាងតូចចេះមើលម៉ោងដោយស្មានតាមមេឃទើបដឹងនិយាយរួចក៏ប្រញាប់ទៅព្រោះនាងតូចត្រូវទៅជូតផ្ទះបោសផ្ទះបោកខោអាវទៀត ចំណែកអ្នកតាមមើលនាងញញឹមមិនដឹងខ្លួន
« គួរឲស្រឡាញ់ណាស់ »រាងក្រាស់និយាយរួចដើរទៅផ្ទះវិញ ព្រោះគេក៏មានតួនាទីពិនិត្យមើលភូមិបន្ទាប់ពីប៉ារបស់គេ
គ្រាន់តែមកដល់ផ្ទះភ្លាមនាងតូចសម្រាកបន្តិចរួចចាប់ផ្ដើមប្រតិបត្តិការងារឲហើយរួចរាល់ព្រោះនាងតូចមិនចូលចិត្តពាក្យថាចាំឡើយបើជ្រុលជាមកត្រូវធ្វើឲហើយៗតែម្ដង
3ម៉ោងក្រោយមក
« ហុឺយហើយអស់ហើយហត់ណាស់ »នាងតូចគេងនៅលើឥដ្ឋតែម្ដងព្រោះនាងតូចទំរាំធ្វើរួចមិនមែនងាយនោះទេ
« តោះទៅងូតទឹក » និយាយរួចនាងតូចដើរទៅយកកន្សែងពីបន្ទប់រួចដើរទៅផ្ទះបាយងូតទឹកប្រហែល15នាទីនាងតូចចេញមកវិញដោយសក់សើមរួចក៏យកទូរស័ព្ទមកលេងបណ្ដើរបោសផ្ទះបណ្ដើរ ហើយស្រោចផ្កានៅខាងមុខផ្ទះ
ត្រឡប់មកមើលអ្នកដែលកំពុងនៅស្រែចម្ការវិញរាងក្រាស់កំពុងអោនងើបៗដកស្ទូងចំណែកយូមីងវិញកំពុងរកក្តាមសុខៗក័ប្រទះឃើញសត្វមួយក្បាលវារយឺតៗតែមិនបាច់មើលខ្លួនទេឡើងរលោង
« អាឈ្លើងតើចាប់លេងសិន »យូមីងចាប់ផ្ដើមដើរទៅរួចពាក់ថង់រួចកាន់វា
« អូយធំណាស់ » គ្រាន់តែឃើញទំហំអស់របស់វាក៏ញញើតក៏បោះទៅប៉ុន្តែ
« អ្ហាយ អ្ហាយ អីនឹងអី » ឈ្លើងបានបោះមកចំក្បាលរាងក្រាស់ធ្វើឲគេស្រែកចាចតែម្ដង ( នោះបងហ្គុកនិយាយបាត់ចាប់បាត់ហើយ 🌚😂)
«ក្មួយៗកុំកម្រើកពូចាប់ឲ »លោកគីមពាក់ស្រោមដៃស្រាប់ចាប់វាវាសចេញពីសក់បោះទៅយ៉ាងឆ្ងាយ
« អរគុណពូណាស់ »
« ហាសនេះក្មួយនិយាយបានហើយមែនទេ » លោកគីមភ្ញាក់ផ្អើលមិនស្ទើរដែលគេនិយាយបានវិញ
« អឺ...គឺ... »
« នេះលោកនិយាយបានហើយខ្ញុំសប្បាយចិត្តណាស់ » រាងតូចនិយាយទាំងសប្បាយចិត្ត
« ហេតុអ្វីបានក្មួយនិយាយបាន »អ្នកស្រីគីម
« ប្រហែលបងប្រុសខ្ញុំភ័យខ្លាចពេកស្រែករហូតដល់និយាយបានលោកពូអ្នកមីង ខ្ញុំសប្បាយចិត្រណាស់»
« ហុឹមក៏ល្អដែរណាក្មួយនិយាយបានវិញតោះធ្វើស្រែបន្តទៅណាក្មួយហើយអំបាញ់មិញអ្នកណាអ្នកគប់មក »
« អូនប៉ាៗ » យូមីងស្រែករួចលើកដៃទាំងអោនមុខចុះ
« កុំធ្វើមយខចឹងណាមីងប្អូនជួយឲបងនិយាយបានវិញហើយបងអរគុណប្អូនណាស់ » និយាយរួចអោបយូមីងធ្វើមុខសប្បាយចិត្តតែក្នុងចិត្តភ័យមិនស្ទើរ
« តោះៗធ្វើបន្តល្ងាចឥឡូវហើយ » ថេរយ៉ុងនិយាយរួចក៏ចាប់ផ្ដើមធ្វើបន្ត។
_____________
TO BE CONTINUED 💜😂
#Kim Moony

បន្លំខ្លួនផ្សងស្នេហ៌ [Completed ]Where stories live. Discover now