ភាគទី12 ( ទប់អារម្មណ៌ ) write by sakurak
អស់ពេលយូរក្រោយមកកន្លងហួសចំនួន3ខែកន្លងផុតទៅរវាងថេរយ៉ុង និង ជុងហ្គុកមានការស្និតស្នាលរវាងគ្នានឹងគ្នាខ្លាំងណាស់ចូលចិត្តទៅណាជាមួយគ្នានិយាយជាមួយគ្នាលេងជាមួយគ្នាក៏មានធ្វើឲនាក់ផ្ទះជាពិសេសគីយូ នាយម៉ៃ និង អុីលីង បង្អាប់រហូតពេលនេះជាពេលល្ងាចពួកគេទាំងពីរដើរទៅលើភ្នំព្រោះថ្ងៃនេះប៉ាម៉ាក់របស់គេទៅលេងអ៊ុំរបស់រាងតូចនៅខាងលើកំពូលភ្នំតែគេមិនបារម្មណ៌នោះទេរាងផ្លូវនោះព្រោះគេបានឈូសស្អាតតែម្ដង ពេលនេះពួកគេបានធ្វើដំណើរមកវិញដោយរាងតូចនិងរាងក្រាស់ទៅក្រោយគេព្រោះរាងក្រាស់ចង់ដឹងថាទេសភាពនៅទីនេះស្អាតយ៉ាងណា រាងក្រាស់ត្រដាងដៃស្រូបយកខ្យល់អាកាសធម្មជាតិមួយដង្ហើមចូលក្នុងសួត
« ត្រជាក់ទេ » រាងតូចមើលថ្ងៃលិចរួចញញឹមសួររាងក្រាស់
« ហឹមត្រជាក់គួរសមយើងចូលចិត្តទៅនេះណាស់ »
« ហឹមនៅទីនេះគឺសប្បាយណាស់ទាស់តែមានជើងកាងស្ទាវៗលោកគួរតែប្រយ័ត្នបន្តិចទៅណា »
« អឹម ចុះគេមានធ្វើអីឯងឫអត់ »
« ដែលតែពេលនោះបងយ៉ន់មកជួយទាន់គាត់ជាកូនរបស់លោកមេភូមិ »
« គេវ៉ៃឯងកន្លែងណាខ្លះ » គ្រាន់តែលឺបែបនឹងភ្លាមគេចាប់ដៃរាងតូចសួរតែម្ដង
« គឺវាប៊ីសនឹងបំពានរាងកាយខ្ញុំ តែពេលនោះបងយ៉ន់មកឆែកភូមិឃើញក៏ដេញវ៉ៃពួកវារត់ខ្ចាយតែម្ដង»
« ភ័យទេពេលនោះ »
« អ្នកណាមិនភ័យចង់លេចនោមតែបានបងយ៉ន់គាត់ឱបកុំឲភ័យបានលែងអីវិញ »
« ដល់ថ្នាក់ឱបចឹងឫ » គ្រាន់តែលឺអោបភ្លាមរាងក្រាស់ព្រលែងដៃរាងតូចយ៉ាងលឿន
« គ្រាន់តែឱបឲបាត់ភ័យតើអ្នកណាក៏បែបនឹងដែរតែភ័យដឹងតែមានអ្នកលួងលោមកុំឲភ័យហើយ »
« តែគ្រាន់តែនិយាយមិនបាន »
« ហុឹយបានហើយឯងឈប់និយាយទៅតោះ
ទៅផ្ទះ »
« យើងមិនទាន់ចង់ទៅទេ បើឯងទៅក៏ទៅតែឯងទៅយើងស្គាល់ផ្លូវហើយ »
« ហុឹម » រាងតូចក្រហឹមដើមករ រួចក៏ដើរទៅមុនបាត់ទុកឲរាងក្រាស់នៅឈរសញ្ជឹងគិតរឿងនោះ
« នេះគ្រាន់តែបុិននឹងសោះហេតុអីដូចជាមានអារម្មណ៌ខឹងទៀតយើងប្រច័ន្ទគេមែនទេវាជារឿងយូរហើយមិចក៏ខ្វល់ម្ល៉េះ » រាងក្រាស់គិតក្នុងចិត្តទាំងឆ្ងល់ខ្លួនឯង
ពេលរាងតូចដើរយឺតព្រោះពេលនេះដល់ផ្លូវចំណោតចោតហើយចឹងហើយត្រូវប្រុងប្រយ័ត្នពេលនោះ
« ចាក់អេរ អាថេរស្គាល់យើងទេ » ក៏លេចមុខមនុស្សប្រុសមួយក្រុមដែលជាក្មេងស្ទាវៗក្នុងភូមិផ្សេងតែងតែមកទីនេះដើម្បីគម្រាមយកលុយឫវ៉ៃតែម្ដង
« អា ឯង ឯង អាMin ឯងមកទីនេះធ្វើអី » រាងតូចចាប់ផ្ដើមភិតភ័យនេះហើយជាមនុស្សដែលគេចង់បំពានរាងកាយរាងតូចកាលពីមុនគេតែងតែនិយាយរាល់ដងក្នុងចិត្តថាកុំឲជួបតែថ្ងៃនេះបានមកដល់គេបែកញើសពិនគ្រាប់ពិនគ្រាប់ពោត
« មករំលោភឯងឲបាននឹងហើយក្មេងតូច »
« ទេៗៗ កុំអីអាមីនអញសុំអង្វរណាយើងគ្មានអីល្អទេ»
« អ្នកណាថាហាស ឯងនេះចង្កេះមួយក្ដាប់មុខតូចត្រមិចជាពិសេសបបូរមាត់របស់ឯងចង់បឺតណាស់ថាផ្អែមយ៉ាងណា » និយាយរួចលិតអណ្ដាតខ្លួនឯងរួចចាប់ផ្ដើមទៅជិតរាងតូចម្ដងមួយជំហ៊ានៗ
« កុំៗអីអាមីនចេញទៅកុំមកជិតយើង អ្ហាយ » រាងតូចដើរថយក្រោយតែពេលនោះប៊ីសនឹងធ្លាក់រមៀលពីលើភ្នំទៅហើយតែមីនក្រសោបចង្កេះជាប់
« អត់ទេចេញទៅចេញទៅ អ្ហាយ » រាងតូចខំប្រឹងរុញតែគេអឹបនិងខ្លួនគេកាន់តែស្និតជាងមុនទៅទៀតហើយតម្រង់ទៅកញ្ចឹងករសខ្ចីរបស់រាងតូចតែអឺនែក
ឌឹប ឌឹប ឌឹប
កណ្ដាប់ដៃមនុស្សម្នាក់ដាល់ចំនួន3ដៃបណ្ដាលឲមីនខ្ទាតទៅក្រោយរមៀលទៅក្រោមតែម្ដងព្រោះមួយដៃៗរបស់គេធ្ងន់ៗខ្លាំងណាស់
« ល្បងៗៗ ឯង ឌឹប » boy1ដែលជាកូនចៅឃើញបែបនេះកើតចិត្តខឹងសម្បារខ្លាំងណាស់គ្មានអ្នកណាហ៊ានលើកដៃវ៉ៃល្បងរបស់គេទេតែមិចអាម្នាក់នេះហ៊ានយ៉ាងនេះដោយទ្រាំងមិនបានមួយកណ្ដាល់ចំថ្គាមខាងឆ្វេងបណ្ដាលឲចេញឈាម
« សុីងមីង !! »រាងតូចស្រែកដោយភ្ញាក់ផ្អើលដែលត្រូវគ្នារបស់មីនវ៉ៃមួយដៃតែរាងក្រាស់វិញមិនស្គៀបជើងធ្មេញទាល់តែសោះ
« នេះមិនឈឺទេឫ នេះឯង ឌឹប » ដោយឃើញរាងក្រាស់មិនស្គៀបជើងធ្មេញក៏កើតចិត្តខឹងសម្បារព្រោះមើលទៅដូចជាឌឺជាមួយគេណាស់ដោយទ្រាំមិនបានដាក់មួយដៃទៀតបណ្ដាលឲថ្គាមខាងឆ្វេងហើមចេញឈាមមកទៀត
« ហិកមីងសុីង កុំវ៉ៃគេឈប់ទៅ » រាងតូចយំយកៗលើកដៃរាំងកុំឲគេវ៉ៃជុងហ្គុកបន្ត ( ប្រយ័ត្នវង្វេងមីងសុីងនឹងជាបងជុងហ្គុកទេណា គ្រាន់ដាក់ឈ្មោះបន្លំ 😂 )
« ឯងស្អីចេញទៅ » boy 1 ដោយឃើញទើសក៏រុញឲរាងតូចទៅខាងស្ដាំបោកនឹងដើមឈើ បណ្ដាលឲសន្លប់តែម្ដងព្រោះចេញឈាមមក វាធ្វើឲរាងក្រាស់ក្ដៅស្លឹកត្រចៀកងុឺងតែម្ដងដាល់គេពីរដៃហើយធ្វើបាបមនុស្សដែលគេការពារទៀត អត់មិនបានបញ្ចេញមុខសាតានដាក់តែម្ដងគេខំទប់ហើយតែបើឃើញរាងតូចបែបនឹងទៀតល្អណាស់ចាំឃើញសពធ្លាក់ពីលើភ្នំឲហើយទៅ
« ហុឹស ហាហាដាល់ទៀតមក » រាងក្រាស់សើចយកៗរួចចង្អុលមុខខ្លួនឲដាល់ត
« ឯងឌឹបឌឹបៗៗ » គេដាល់រាងក្រាស់ជាច្រើនដៃតែរាងក្រាស់វិញសើចដូចមនុស្សអឺ គិតខ្លួនឯងទៅ ដូចថាអត់ឈឺតែម្ដង
« ម៉ោះមិញឯងដាល់យើងដូចជាច្រើនហើយតោះយើងសុំម្ដង » រាងក្រាស់កាច់ម្រាមលឺក្រឹកៗរួច ក្ដាប់ដៃឲណែនបញ្ចេញសសៃររវាមរួច
« ឌឹបៗៗៗៗៗ » រាងក្រាស់ម៉ាត់យកៗមិនឈប់នោះទេបើមើលសុភាពមុខរបស់គ្នារបស់មីនគឺខ្ទេចតែម្ដងចេញឈាមពេញតែម្ដង
ឌឹប
មួយដៃចុងក្រោយធ្វើឲគេសន្លប់ដោយសភាពពិបាកមើលដង្ហើមចង្រឹតទៅហើយ
« នេះហើយជាអ្វីដែលឯងមករករឿងដោយអត់មូលហេតុវ៉ៃមនុស្សរបស់យើង បើយើងយកកាំភ្លើងមកប្រាកដណាស់ថាឯងនឹងត្រូវងាប់អូតូហើយ » នាយអង្គុយចោងហោងនិយាយជាមួយគេ
« ខ្ញុំអឹកឈប់ហើយ » គេប្រឹងនិយាយមួយៗសឹងតែមិនចេញ
« ហឹស នេះចាត់ទុកថាឯងរករឿងខុសមនុស្សទៅចុះ» និយាយរួចក៏ដើរចេញទៅយករាងតូចវិញ
គ្រាន់តែដើរមកយករាងតូចភ្លាមអារម្មណ៌ចិត្តបិសាចបានរសាត់ចេញអស់រួចនាយអង្គុយដោយដាក់រាងតូចនៅលើភ្លៅ
« ថេរយ៉ុង ថេរយ៉ុង » រាងក្រាស់ទះថ្ពាល់ហៅគេតិចៗ
« ហឹម អូយខ្ញុំឈឺក្បាលណាស់ » រាងតូចបានងើបទាំងឈឺក្បាលព្រោះគេបោកនឹងដើមឈើធ្ងន់តិចតួចដែរតែមិនដល់ថ្នាក់ឈាមច្រើនប៉ុន្មាន
« ហឹមចឹងឯងគេងនៅលើស្មារយើងមកយើងលីឯងទៅ »
« ហឹមធ្ងន់ឯងហើយ »
« មិនធ្ងន់ទេស្រាលឲដូចសំឡីនឹង » និយាយរួចរាងក្រាស់លើករាងតូចដាក់ក្បាលនៅលើស្មារួចដើរទៅផ្ទះដើរបានពាក់កណ្ដាលផ្លូវក៏ឃើញមីននៅកៀនផ្លូវ
សម្លឹងមុខរាងក្រាស់មិនព្រឹចទាល់តែសោះ រាងក្រាស់ក៏មិនណយក៏សម្លក់ទៅវិញដោយយកកែវភ្នែកសាតានតែម្ដង គ្រាន់តែឃើញកែវភ្នែកគេមុតពិនណាមីនចាប់ផ្ដើមភ័យខ្លាចតែម្ដងរួចថយបន្តិចឲគេទៅ រាងក្រាស់ក៏មិនខ្វល់ច្រើនក៏ដើរទៅទាំងរាងតូចគេងនៅលើស្មារាងក្រាស់ដើរបណ្ដើរហិតក្លិនរាងកាយពីរាងតូចបណ្ដើរ
« ហឹម ក្រអូបណាស់មនុស្សប្រុសទេតែក្លិនខ្លួនក្រអូបប្រហើរៗ » រាងក្រាស់បន្លឺក្នុងចិត្តទាំងញញឹម
ប្រហែលជា20នាទីក្រោយមក
« អ្នកមីង លោកពូខ្ញុំមកវិញហើយ » រាងក្រាស់បន្លឺសម្លេងឲអ្នកផ្ទះដឹងរួចដោះស្បែកជើងខ្លួនដើរចូលផ្ទះ
« អូ មកហើយអីកូនអាវថេេកើតអី បានគេងនៅលើស្មា ហើយមាត់កូនកើតអី » អ្នកស្រីគីម សួរទាំងក្ដីបារម្មណ៌
« គឺត្រូវក្រុមស្ទាវមួយក្រុមស្ទាក់ធ្វើបាបតែបានខ្ញុំទៅទាន់វ៉ៃ តែពួកវាវ៉ៃខ្ញុំជាច្រើនដៃ ហើយក្រវាសថេរយ៉ុងចេញធ្វើឲបុកនិងដើមឈើចេញឈាមតែមិនខ្លាំងទេ »
« អូ កូនដាក់កូនថេរនៅបន្ទប់ទៅចុះមកវិញម៉ាក់លាបរបួសអោយ » អ្នកស្រីគីមឥឡូវគាត់ទម្លាប់ហៅកូនម៉ាក់ព្រោះគាត់ឃើញថាគេជាក្មេងកំព្រាទើបហៅបែបនេះតែម្ដង ដើម្បីឲពួកគេកក់ក្ដៅជាងអត់ម្ដាយឳពុកហៅ និងគេលោកគីមក៏ហៅចឹងដូចគ្នា
« បាទ ម៉ាក់ » និយាយរួចក៏បីរាងតូចទៅលើតែម្ដង
មកដល់បន្ទប់រាងក្រាស់ដាក់រាងតូចឲគេងគ្រែស្រួលបួល ពេលនោះក៏ស្ទាបក្បាល
« ចុម ក្ដៅខ្លូនណាស់ » រាងក្រាស់បន្លឺដោយភ្ញាក់ផ្អើកដោយមិនឲចាំយូរយកទឹកមួយចានដែកតូចកូនកន្សែងមួយជូតខ្លួនរាងតូច គេចាប់ផ្ដើមដោះអាវរាងតូចម្ដងមួយគ្រាប់ ពេលនោះបង្ហាញឲឃើញសាច់សខ្ចីញេញទោះត្រូវថ្ងៃក៏មិនខ្មៅឡើយដើមទ្រូងក្រហមពឺកៗចង្កេះមួយក្តាប់ទៀត
« អាហ្គុកទប់អារម្មណ៌ៗ កុំវើយកូនប្រុសគេ » រាងក្រាស់សម្រួលអារម្មណ៌រួចចាប់ផ្ដើមពូតទឹកជូតខ្លួនឲរាងតូចនៅត្រង់កដៃដងកាំបិតធ្វើឲរាងក្រាស់ទប់អារម្មណ៌លែងបាន តែគេទះខ្លួនឯងមួយកំភ្លៀងឈឺមួយល្មម
« នែ៎អាហ្គុកកូនប្រុសគេ ហាមគិតអី » និយាយរួចក៏ប្រញាប់ជូតខ្លួនរួចដណ្ដប់ភួយត្រឹមស្មា
ដោយទ្រាំឃើញបបូរមាត់តូចត្រមិចក្រហមពេកក៌
« ហឹម » រាងក្រាស់ប្រថាប់បបូរមាត់បឺតជញ្ជក់ថ្នមៗ
រាងតូចមានអារម្មណ៌ថាថប់ៗដង្ហើមក៏រង្គើខ្លួនរួចបើកភ្នែកតិចៗ ពេលនោះគ្រាន់តែឃើញរាងតូចបើកភ្នែករាងក្រាស់រហ័សងើបចេញយ៉ាងលឿនទាំងចិត្តមិនចង់ទាល់តែសោះ រត់យ៉ាងលឿនចេញពីបន្ទប់រាងតូចទៅក្រោម តាមពិតទៅរាងតូចបើកភ្នែកមើលមិនសូវឃើញទេ ឃើញព្រៀលៗតែប៉ុណ្ណោះ
រាងក្រាស់ចុះមករួចដើរទៅអង្គុយនៅកៅអី
« ម៉ាក់ខ្ញុំចង់លាបថ្នាំ » រាងក្រាស់ស្រែកហៅអ្នកស្រីគីមដែលកំពុងនៅក្នុងផ្ទះបាយ
« ទៅហើយៗកូន » អ្នកស្រីគីមរត់ចេញពីផ្ទះបាយព្រោះត្រូវលាបរបួសបើទុកយូរអាចស្អែកឡើងនឹងហើមមិនខាន,អ្នកស្រីគីមចាប់ផ្ដើមយកប្រអប់ថ្នាំដាក់នៅលើតុចាប់ផ្ដើមលាងរបួសឲជុងហ្គុក
« សឺត ម៉ាក់ឈឺ » រាងក្រាស់ក្រហឹមតិចៗព្រោះរាងផ្សាអាម្នាក់នោះមិនមែនមាឌធំប៉ុនគេទេគឺវាមាឌបាល់តែម្ដងដាល់មួយដៃៗសឹងជ្រុះក្បាលប៉ន្តែគេមិនឈឺប៉ុន្មានតែពេលបានប៉ះទឹកអាកុលសម្លាប់មេរោគទើបដឹងថាវាឈឺគេធ្លាប់តែវ៉ៃគ្នាមិនសូវដែលបានលាបនោះទេគ្រាន់តែលាបអីបន្តិចក៏រួចទៅហើយ។
________________
𝗧𝗢 𝗕𝗘 𝗖𝗢𝗡𝗧𝗜𝗡𝗨𝗘𝗗
#𝗦𝗮𝗸𝘂𝗿𝗮𝗸 or #𝗠𝗼𝗼𝗻𝘆
YOU ARE READING
បន្លំខ្លួនផ្សងស្នេហ៌ [Completed ]
Боевикដើម្បីចង់ឲកូនរបស់ខ្លួនមានស្នេហ៌ពិតដោយមិនខ្វល់ពីវណ្ណៈទើបសម្រេចចិត្តឲកូនប្រុសស្រី សំណព្វចិត្តបន្លំខ្លួនធ្វើជាមនុស្សដែលលំបាក ដើម្បីរកស្នេហ៌ពិតនៅទីក្រុង Dae gu BL 💜 COMPLETED 💜✔️ write by moony TAE _LY