ភាគទី12 ( ខ្ញុំចូលចិត្តឯង )
ព្រះអាទិត្យចាប់ផ្ដើមចុះក្រោមពួកគេទាំងអស់គ្នាចាប់ផ្ដើមរៀបចំទៅផ្ទះវិញចំណែកថេរយ៉ុងញញឹមមិនឈប់ទាល់តែសោះ
« នែ៎អាថេរញញឹមម្ល៉េះហាសកើតអី » គីយូគោះស្មាថេរតិចៗ
« អរ គ្មានទេយើងញាំអីជូៗអំបាញ់មិញទើបវារាងទាញមាត់ទៅនឹងណា »
« អឺឲតែដូចមាត់តោះឲលឿនទៅយើងឃ្លានបាយណាស់ »នាងតូចនិយាយទាំងអង្អែលពោះតិចៗ
« ហុឺយសុីនោះសុីមិចក៏មិនធាត់ឲស្គមធ្វើស្អីទេ »
« ធ្វើយ៉ាងមិចជាតិមុនយើងធ្វើបុណ្យដល់ »
«អាចម៌គោតោះទៅផ្ទះយើងក៏ឃ្លានបាយដែរ »
« បងថេរ »
« ថីយូមីង »
« គឺអូនចុកជើងប៉ាគាត់ថាឲបងថេរអ្នកអៀវយូមីងទៅផ្ទះ »
« អីគេតែបងយកអីវ៉ាន់ទៅផ្ទះដែរនឹង »
« ប៉ាគាត់ថាឲទៅគាត់ទៅបងឯងអ្នកអៀវមីងទៅ »
« អូខេចឹងក៏ចឹងទៅ » និយាយរួចក៏ឲប្រដាប់ប្រដាឲលោកគីមកាន់រួចដើរមកវិញអៀវយូមីងទៅផ្ទះទាំងអស់គ្នាតែម្ដងចំណែកជុងហ្គុកដើរតាមពីក្រោយទាំងញញឹម ពេលនោះដំណើរមួយជំហ៊ានៗរបស់អ្នកគ្រប់គ្នាក៏បានមកដល់ផ្ទះពិតមែន
« បងថេរហាសមីងធំក្លិនឈ្ងុយៗអីម្ល៉េះ »យូមីងតាមហឹតក្លិនហើយធ្វើមុខដូចក្របីហិតញីរួចសសៀរចុះពីលើខ្នងរាងតូច
« ប្រាកដណាស់ក្លិននេះម្ហូបឆ្ងាញ់ទៀតផង »ដោយនិយាយមិនឲគិតយូរគេក៏រត់ទៅក្នុងផ្ទះបាយតែម្ដងតាមហិតក្លិនមិនដាច់ទាល់តែសោះ
« វ៉ាវ មូយីងធ្វើអីនឹងម្ហូបឈ្ងុយល្អម្ល៉េះ »
« គឺធម្មតាៗទេឯងមកវិញហើយឫចឹងឯងលាងដៃរួចរៀបចំចានបន្តិចទៅ »
« អូខេ » និយាយរួចរាងតូចចាប់ផ្ដើមញាប់ដៃញាប់ជើងលើកបាយមកដាក់នៅលើតុញាំចានស្លាបព្រាបានរៀបចំរួចស្រេច ម្ហូបដែល មូយីង(អុីលីង) ធ្វើហើយក៏ដាក់នៅលើតុហើយរួចអស់ប៉ុន្តែត្រូវគ្របទុកសិនព្រោះគ្រាន់តែមកដល់ផ្ទះភ្លាមនាំគ្នាទៅងូតទឹកស្រោចផ្កាអស់ហើយចំណែករាងតូចក៏ឡើងទៅងូតទឹកដែរ ជុងហ្គុកវិញអ្គុយនៅកៅអីតុបាយទាំងមុខមិនសូវស្រស់ប៉ុន្មានមូយីង(អុីលីង)ដោយអើតមើលឆ្វេងស្ដាំថាមានមនុស្សឫអត់ក៏រត់ទៅសួរបងប្រុសខ្លួន
« កើតអីមុខដូចគេអារក »
« គឺពួកគេដឹងថាយើងលែងគរហើយ »
« ហាស !! »រាងតូចភ្ញាក់ផ្អើលក្រោយពីលឺដំណឹងនេះនេះពួកគេដេញចេញពីផ្ទះទេខឹងដែរទេដែលដឹងថាគេបោកអញ្ចឹង សំណួរជាច្រើនបានផុសក្នុងខួរក្បាលនាងតូចយ៉ាងច្រើន
« ហើយពួកគេខឹងឫអត់ »
« អត់ទេគេមានតែសប្បាយចិត្តវិញ »និយាយរួចលើកទឹកមុខដែលមិនស្រស់នោះមកស្រស់វិញ
« យីហើយមិចមិនប្រាប់ឲអស់ឯងនេះភ័យចង់បុកពោះហើយណា »និយាយរួចក៏លើកដៃអង្អែលទ្រូងខ្លួននឹងដកដង្ហើមហ្វូរ!!
« ហឹមតែចឹងក៏ល្អដែរព្រោះយើងចង់និយាយជាមួយថេរយ៉ុងខ្លាំងណាស់ » នាយញញឹមគេគមនិយាយជាមួយថេរយ៉ុងយូរហើយតែមិនអាចព្រោះពេលនោះស្ថានភាពគេគឺជាមនុស្សគរទើបមិនអាច
« នែ៎ៗៗ ស្រឡាញ់កូនគេហើយឫ »នាងតូចចង្អុលទាំងញញឹមហើយនិយាយញ៉េះបងប្រុស
« ហុឺយមិនទេគ្រាន់តែចង់និយាយយកជាគ្នាតើហើយយលងក៏មិនទាន់ស្រឡាញ់ដែរព្រោះមិនទាន់មើលចិត្តច្បាស់នោះទេ »
« អូខេៗ ចឹងក៏ចឹងតែម៉ាក់ប្រាប់ថាស្អែកត្រូវនៅផ្ទះជាមួយខ្ញុំព្រោះត្រូវនិយាយជាមួយបងយ៉ុន »
« អូខេតែឥឡូវគេចុះមកឥឡូវហើយតោះរៀបបាយឲហើយទៅ »
« អូខេតោះរៀបឥរិយាបថ »នាងតូចរត់ទៅខាងកន្លែងដួសបាយចំណែកជុងហ្គុកសម្រួលឥរិយាបថខ្លួន
5 នាទីក្រោយមក
« អូហូនៀក ដួសបាយឲទៀតហើយឡើងអេមកូននឹង » ថេរយ៉ុងដើរចុះមកទាំងធ្វើមុខភ្ញាក់ផ្អើល
« ស្អីទេឯងរាល់ដងមិនមែនខ្មោចចូលចឹងទេនៀក »
« ថ្ងៃនឹងបានជេរនាងផ្លែល្វានោះយ៉ាងចាស់ដៃទើបសប្បាយចិត្ត »តាមពិតគេនិយាយកហុកទេគេសប្បាយចិត្តដែលរាងក្រាស់និយាយបានវិញនោះទេតែគេជ្រើសផ្លូវកហុក
« អូខេយើងក៏ចឹង » គីយូលើកដៃអូខេដាក់ថេរយ៉ុងទាំងសើច
« តោះៗញាំបាយឃ្លានដល់ហើយបានប្អូនស្រីជាទិស្រឡាញ់ធ្វើ » នាយម៉ៃនិយាយទាំងដាក់ដៃនៅលើស្មារតែមិនហ៊ានស្និតប៉ុន្មានទេគ្រាន់តែដាក់ថ្នមៗ
« ហិកហិកបងប្រុសខ្ញុំចេះធ្វើយូរហើយតែទាស់តែបងប្រុសមិនចង់ឲខ្ញុំធ្វើទេ »
« តោះញាំបាយទៅឃ្លានណាស់ » ថេរចាប់ផ្ដើមយកចានរបស់ខ្លួនចាប់ម្ហូបរួចអង្គុយញាំ
« យ៉ូយ អ្នកធ្វើស្អាតហើយចេះធ្វើម្ហូបទៀតបែបនេះអីឯងស្គាល់លោក ចនជុងហ្គុកទេ »គីយូ
« ស្គាល់តើ គាត់ជាម្ចាស់ក្រុមហ៊ុន »
« នឹងហើយគាត់ក៏ធ្លាប់ឧបត្តម្ថ អីនៅសាលាយើងដែររូបស្រស់សង្ហាដូចទេវបុត្រគ្មានពីរបើបានជាមួយដូចជាសមគ្នាខ្លាំងណាស់ អាវឯងកើតអី »គ្រាន់តែនិយាយដល់សមគ្នាធ្វើឲនាងតូចឈ្លួកបាយតែម្ដង
« អឺគឺយើងឈ្លក់បាយព្រោះអំបាញ់មិញម្ហូបឆ្ងាញ់ពេកភ្លេចទំពារ »
« អរ ហើយនិយាយតទៀតហើយ បើឯងបានជាប្រពន្ធអីឡូយណាស់ ព្រោះចំណូលចិត្រមនុស្សដែលគាត់ស្រឡាញ់ដូចឯងទាំងអស់ »
« អឺគឺយើងមិនហ៊ានយលទេព្រោះលឺថាសុីស្រីមិនចេះឈប់ទេយើងខ្លាចតែបានមួយថ្ងៃបោះយើងចោលណាមួយគេអ្នកមានខ្លាំងណាស់ទើបមិនចង់ប្រាថ្នា »
« មែនតើដូចយើងគិតណាស់ យើងមិនចង់យកគាត់គ្នាវណ្ណៈខុសគ្នា » នាងនិយាយទាំងធ្វើមុខស្អុយតិចៗរួចញាំបាយបន្ត
« កូនយូថ្ងៃនេះប៉ាឲកូនលាងម្ដងព្រោះមូយីងលាងរហូតហើយ »
« អត់អីទេពូខ្ញុំមិនអីទេ »
« អត់ទេកូនឲគេលាងទៅព្រោះកូនធ្វើការរហូតហើយ »
« ចាស ពូចឹងក៏ចឹងទៅណា »
អាហារពេលល្ងាចបានបញ្ចប់យ៉ាងរលូនរួចគីយូក៏ប្តមូលចានលាងមូយីងទៅបន្ទប់បាត់ពេលជួយប្រមូលចានគីយូរួច ចំណែករាងតូចវិញអង្គុយនៅក្រៅផ្ទះព្រោះថ្ងៃនេះគេឃើញមេឃស្អាតចម្លែក
« មកអង្គុយធ្វើអីនឹង » រាងក្រាស់អើតកមើលរាងតូច
« គឺឃើញផ្កាយស្អាតជាងរាល់ថ្ងៃទើបចង់អង្គុយមើល អង្គុយមើលជាមួយគ្នាទេ »
« បាទ ក៏បានដែរចឹង »និយាយរួចរាងក្រាស់ដាក់គូទអង្គុយជិតរាងតូចមើលផ្កាយជាមួយគ្នា
« លោកខ្ញុំសួរមួយបានទេ » ដោយគ្មានការសន្ទនាទើបរាងតូចផ្ដើមមុនព្រោះកុំឲស្ងាត់ពេក
« ហឹម?? »
« គឺលោកខឹងនាងឆ្កួតនោះទេដែលថាឲលោកនោះ»
« គឺមិនខឹងទេខ្ញុំវាគួរឲខ្ពើមដូចនាងនិយាយពិតហើយ»
« កុំនិយាយចឹងលោកមិនបានគួរឲខ្ពើមដូចនាងនិយាយទេ លោកស្អាតបាតមិនដូចនាងនិយាយទេបើលោកគួរឲខ្ពើមក៏មិនមែនខ្ញុំឲលោកនិយាយជាមួយខ្ញុំដែរ ខ្ញុំ.... »
« យើងអរគុណណាស់ដែលឯងមិនរើសអើងយើងអរគុណខ្លាំងណាស់ ខ្ញុំមានរឿងចង់ប្រាប់ឯង »
« រឿងអី »
« គឺ.... » រាងក្រាស់នេះអេះអុញមិនហ៊ានប្រាប់នោះទេ
« ខ្ញុំចូលចិត្តឯង »
____________
To be continued
#Moony
YOU ARE READING
បន្លំខ្លួនផ្សងស្នេហ៌ [Completed ]
Actionដើម្បីចង់ឲកូនរបស់ខ្លួនមានស្នេហ៌ពិតដោយមិនខ្វល់ពីវណ្ណៈទើបសម្រេចចិត្តឲកូនប្រុសស្រី សំណព្វចិត្តបន្លំខ្លួនធ្វើជាមនុស្សដែលលំបាក ដើម្បីរកស្នេហ៌ពិតនៅទីក្រុង Dae gu BL 💜 COMPLETED 💜✔️ write by moony TAE _LY