សរសេរដោយ សាគូរ៉ាក់ ( តិចវាងាប់ទៅ )
ពេលនេះនាងតូចបានមកដល់ជាន់ទី12ដែលជាជាន់ត្រូវសម្ភាសការងារក្នុងអូហ្វីសតែម្ដងនាងតូចក៏រាងភ័យខ្លាចតិចៗដូចគ្នាតែខំប្រឹងធ្វើមុខមាំដើរទៅ
តុកៗៗ!!
សម្កេងគោះទ្វារដោយស្នាដៃនាងតូចធ្វើឲបុរសម្នាក់ត្រូវបង្អាក់មើលការងារខ្លួន
« ចូលមក » សម្លេងបុរសម្នាក់ដែលនៅក្នុងនោះបន្លឺនាងតូចគ្រាន់តែលឺក៏រាងញ័រជើងមិនតិចព្រោះសម្លេងនេះគ្រាន់តែដឹងក៏គេកាចកម្រិតណា
ក្រាក!!
« សួស្ដីលោក » នាងតូចបើកទ្វារយឺតៗរួចបឹទទ្វារវិញមកអង្គុយកៅអីនៅក្នុងការិយាយល័យរបស់គេ
« នាងមកមានការអីដែរ » រាងក្រាស់មើលមុខនាងតូចបន្តិចក៏ដឹងថាមនុស្សម្នាក់នេះមិនមែនជាមនុស្សក្នុងក្រុមហ៊ុនគេនោះទេ
« គឺខ្ញុំមកសម្ភាសការងារចាស » នាងតូចនិយាយទាំងញញឹមគួរសម
« អូខេចាប់ផ្ដើមតែម្ដងទៅចឹង » រាងក្រាស់ងក់ក្បាលរួចទាញកៅអីរុញមកមុខបន្តិចរួចចាប់ផ្ដើមរៀបចំសម្ភាស
« នាងមានឈ្មោះអី »
« ខ្ញុំឈ្មោះ លីមូយីង »
« អាយុប៉ុន្មានរាល់ថ្ងៃនៅឯណា »
« គឺខ្ញុំអាយុ19ឆ្នាំរាល់ថ្ងៃខ្ញុំនៅ Daegu »
«អូខេនាងចេះភាសាអីខ្លះ »
« នាងខ្ញុំចេះភាសាអង់គ្លេសកូរ៉េជប៉ុនចិនខ្មែរនិងថៃ »
« អូខេចុះអ្នកនាងចំណុចខ្សោយនិងខ្លាំងអ្វីខ្លះ »
« គឺចំណុចខ្លាំងខ្ញុំគឺ រហ័សរហួន ចំណុចខ្សោយខ្ញុំរាងភ្លេចៗភ្លាំងច្រើន »
« អូខេៗនាងមានបទពិសោធន៌ការងារទេ » នាយកកម្លោះសួរបណ្ដើរកត់បណ្តើរ
« ខ្ញុំមាន1ឆ្នាំហើយផ្នែកត្រួតពិនិត្យឯកសារ និង accountant »
« អូខេចុះចំណង់ចំណូលចិត្តអ្នកនាងចូលចិត្តធ្វើអី »
« ខ្ញុំចូលចិត្តអានសៀវភៅធ្វើលំហាត់ផ្សេងៗ »
« អូខេ ហេតុអីបានអ្នកនាងមកធ្វើការកន្លែងខ្ញុំ »
« ព្រោះកន្លែងធ្វើការខ្ញុំចាស់ឆ្ងាយពីផ្ទះខ្ញុំខ្លាំងទើបប៉ាម៉ាក់ខ្ញុំសម្រេចចិត្រឲខ្ញុំមកធ្វើនៅទីនេះ »
« អូខេចឹងស្អែកខ្ញុំនិងប្រាប់អ្នកនាងតាមក្រោយ ខ្ញុំសុំលេខទូរស័ព្ទអ្នកនាងមួយពេលលទ្ធផលចេញពេលណាខ្ញុំនិងប្រាប់អ្នកនាង អរគុណច្រើន » រាងក្រាស់ប្រាប់រួចក៏ញញឹមបែបគួរសម
« ចាស អរគុណលោកខ្ញុំសុំទៅសិនហើយ » នាងតូចនិយាយរួចក៏ដើរចេញទៅ
*ត្រឡប់មកមើលរាងក្រាស់ជុងហ្គុកវិញពេលនេះគេបានមកផ្ទះវិញហើយព្រោះឯកសាររួចរាល់ហើយនៅព្រឹកនេះ ពេលនេះគេកំពុងនៅកៅអីបង្គុយនៅទីនោះដោយរាងតូចកំពុងធ្វើកិច្ចការផ្ទះជិតហើយៗ
ពេលនេះគេកំពុងដាំបាយទុកយកទៅឲម្ដាយឪពុករបស់គេ
« ហុឺយរួចហើយ » រាងតូចចំណាយពេល10នាទីក្នុងការដាំបាយរួចព្រោះគេមានឆ្នាំងភ្លើងមិនបារម្ភឡើយថាមានបញ្ហា
« អឺរ មីងសុីង ខ្ញុំទៅលើមួយភ្លែតណាចាំមើលផ្ទះខាងក្រោមផងណា »
« អុឹម ទៅៗយើងនៅទីនេះតើធ្វើមើលយើងទៅក្រៅចឹង »
« ហុឹយប្រាប់មិនបានខ្ជិលនិយាយជាមួយណាស់ទៅហើយ » និយាយរួចរាងតូចក៏ឡើងទៅលើផ្ទះតែម្ដងដើម្បីសម្រាកបន្តិចអាងពេលថ្ងៃមានកម្លាំងលេងទឹកជ្រោះ
ចំណែកអុីលីងពេលនេះនាងតូចក៏បានមកវិញដោយផ្លាស់ឈុតហើយរួចអស់ក៏មកផ្ទះវិញតែជួនអីជួបនឹងប្រុសសង្ហាម្នាក់តាមផ្លូវ
« អូ មូយីងមកពីណា » ប្រុសសង្ហាកំពូលសុភាពរួសរាយជីយ៉ុនសួរនាងតូចដោយទឹកមុខញញឹមគេឆ្ងល់ណាស់ហេតុអ្វីបានជាជួបនាងពេលណាគេញញឹមរហូតចឹង
« គឺខ្ញុំទើបតែមករកការងារធ្វើចុះបង »
« គឺបងដូចរាល់តែដងទេមើលអ្នកភូមិនឹងតែឥឡូវមកលឿនជាងមុនៗព្រោះមានកិច្ចការសំខាន់ត្រូវទៅវិញ »
« អរ ចាសនឹងហើយកុំឲហួសពេលបង បងទៅចុះណា »
« បាទចឹងបងទៅសិនហើយ » និយាយរួចរាងក្រាស់បោះជំហ៊ានចេញទៅចំណែកនាងតូចក៏ដូចគ្នា
មិនយូរនោះទេសម្លេងបើកទ្វារបញ្ជក់ថាមានអ្នកចូលក្នុងផ្ទះបង្ហាញឲឃើញនាងតូចដើរចូលមកក៏ឃើញរាងក្រាស់អង្គុយគិតពីរឿងអ្វីម្យ៉ាងមិនចាប់អារម្មណ៌នាងតូចបើកទ្វារឡើយ
« នែ៎គិតស្អីបងសុីងឯណាថេរយ៉ុង » នាងតូចវ៉ៃស្មាជុងហ្គុកដែលជាមីងសុីងព្រោះគេភ្លឹករហូតមិនកម្រើកអីបន្តិចសោះ
« គឺគេនៅឯលើតិចទៀតចុះមកហើយ យ៉ាងមិចហើយការងារនោះ »
« គឺមិនទាន់ដឹងទេបង »
« ចុះអាម៉ៃ »
« ខ្ញុំបាទវិញជាប់ហើយចាហ្វាយ »
« ធ្វើការងារអី លាងចានគុយទាវឲគេឫហឹសៗ »
« មិនទេចាហ្វាយខ្ញុំប្រុសសង្ហាទៅលាងចានគុយទាវឲគេខូចក្រេឌីតខ្ញុំអស់ហើយ »
« ចឹងធ្វើអី »
« គឺអ្នកចាត់ការ ចាហ្វាយ »
« អឹម ល្អតើ »
« បាទ ចឹងចាហ្វាយខ្ញុំបាទសុណទៅងូតទឹកសិនហើយព្រោះរាងស្អុសស្អាប់ណាស់ »
« ហុឹមទៅៗ »
« បាទ ចាហ្វាយ » និយាយរួចក៏ដើរចេញទៅបន្ទប់ទេកបាត់ទៅដោយមានកន្សែងជាប់ដៃតែម្ដង
« អូ មូយីងមកវិញហើយឫ » រាងតូចចុះមកក្រោមព្រោះដល់ពេលទៅយកអាហារពេលថ្ងៃឲប៉ាម៉ាក់គេហើយ
« នឹងហើយមកហើយ »
« ចុះជាប់ឫអត់ ប្រហែលបានធ្វើការធំហើយមើលទៅ ព្រោះឯងពូកែបានជាប់ថ្នាក់12ដែរ »
« ហុឹម យើងមិនទាន់ដឹងទេចាំមើលថ្ងៃស្អែក »
« នឹងហើយ ចឹងយើងទៅយកបាយឲម៉ាក់ហើយប្រហែលជា2ម៉ោងក្រោយបានយើងមកវិញ »
« ឯងទៅធ្វើអីយូរម្ល៉េះ »
« គឺយើងទៅងូតទឹកជ្រោះឯងទៅទេ »
« អត់ទេ យើងហត់មួយថ្ងៃហលយយើងចង់សម្រាកចាំថ្ងៃក្រោយចុះណា »
« អូខេចឹងក៏ចឹងទៅយើងទៅរៀបចំបាយសិនបើឯងឃ្លានបាយមានណាព្រោះយើងដាំហើយៗម្ហូបនៅព្រឹកយើងក៏កម្ដៅហើយដែរ »
« អូខេយើងដឹងហើយ »
« ហឹម » រាងតូចចាប់ផ្ដើមដាក់បាយក្នុងស្រាក់បាយទាំងសម្លនិងបាយគ្រប់រួចអស់ក៏ដើរទៅតែម្ដង
ដោយមានខោអាវមួយសម្រាប់ផងដែររាងតូចគេមិនចេះងូតទឹកស្លៀកខោក្នុងតែមួយទេ ព្រោះគេថាវាលពេកខ្មាសខ្មោចឈរមើលដែលមើលមិនឃើញនោះ
«ឡាៗៗៗ ឈីៗៗៗ » រាងតូចដើរបណ្ដើរច្រៀងចម្រៀងបណ្ដើររហូតមកដល់កន្លែងប៉ាម៉ាក់គេធ្វើ
« ប៉ាម៉ាក់ គីយូ មីងបងមកហើយ »រាងតូចនិយាយលឺៗសឹងធ្វើឲសត្វក្អែកដែលកំពុងរកសុីគ្រាប់ស្រូវនោះបានផ្អើលអស់រលីង
« ហើយក៏ស្រែកម្ល៉េះអាថេេ អាណាងាប់ » គីយូ
« ហុឺយ គ្រាន់ស្រែកលេងសោះមិនបានទេឫ »
« មិនបានទេយើងកំពុងដាក់នុយត្រីបើឯងមកស្រែកចឹងផ្អើលអស់ហើយ »
« ហុឹយ យើងសុំទោស នេះបាយអ្នកទាំងអស់គ្នាខ្ញុំយកមកហើយ » រាងតូចរត់មកកន្លែងដែលគេញាំបាយនោះគ្រប់គ្នាបានមកជុំគ្នារាងតូចវិញដួសបាយឲចំណែកគីយូរៀបចំម្ហូប រាងតូចដាក់ចានតាមលេខរៀងម្ដងរហូតដល់វេនខ្លួនឯងម្ដង
« នេះពួកគេបានធ្វើការនៅកូនថេរ » អ្នកស្រីគីមញាំបាយរួចសួរថេរយ៉ុងដែលកំពុងចាប់ម្ហូបមើលទៅដូចជាលឿនទៀតផង
« គឺមីងសុីងមកហើយម៉ាក់គេថាជាប់កូនសួរថាធ្វើការនៅឯណាគាត់ថា ចុះឈ្មោះតាមអនឡាញ »
« អរ ចុះមូយីង និង ម៉ៃកូន »
« គឺចេះប៉ាម៉ៃជាប់ហើយនៅឡើយមិនទាន់ដឹងមូយីង»
« គិតទៅកូនគេទោះគ្មានម្ដាយទទួលស្គាល់តែគេរៀនបានចប់អស់ បើកូនវិញមិនបានរៀនចប់ ម៉ាក់សុំទោស »
« កុំចឹងអីម៉ាក់ទោះម៉ាក់មិនបានឲកូនចប់តែកូនបានសញ្ញាប័ត្រទី12តើម៉ាក់ ណាមួយអាហាររូបករណ៌ នៅតើម៉ាក់ ម៉ាក់កុំភ័យពេលកូនធ្វើចិត្តបែកពីគ្រួសារបានកូននឹងទៅរៀនណាម៉ាក់ណា »
« កូនឆ្កួតនេះខ្លាចអីខ្លាចបែកម៉ាក់ប៉ាវិញនេះកូនកូនក្មេងមែនទេហាស »
« អត់ទេកូនមិនមែនក្មេងទេ គ្រាន់តែធ្លាប់នៅទីនេះមិនទាន់ចេះនៅក្រុង »
« ហុឹយ កូនវាដូចតែនៅ dae gu ទេកូនចឹងចេះទៅ4ខែទៀតប៉ាឲកូននឹងគីយូទៅហើយ ប៉ាម៉ាក់ធ្វើស្រែចម្ការនៅទីនេះគឺអូខេទេ ណាមួយទំរាំកូនទៅប៉ាម៉ាក់ដល់រដូវវាស្រូវទុំហើយចឹងគ្មានអីត្រូវបារម្មណ៌ទេកូន »
« ចឹងក៏បានដែរប៉ាម៉ាក់កូននឹងខំប្រឹងឲបាបសម្រេចតែម្ដង ខ្ញុំនិងសន្យាថានិងមកវិញមិនឲប៉ាម៉ាក់ពិបាកចិត្តទេ »
« កូនក៏ចឹងដែរប៉ាម៉ាក់ »
« ចាស/បាទ កូន » និយាយគ្នារួចក៏ញាំបាយការជួបជុំញាំបាយនេះត្រឹម30នាទីរាងតូចក៏ប្រញាប់ដើរចូលទៅកន្លែងទឹកជ្រោះដែរឆ្ងាយពីភូមិប្រហែល150
ម៉ែត្រតែប៉ុណ្ណោះ រាងតូចដើរចូលព្រៃដោយមានក្រសែរភ្នែកមួយគូរតាមមើលដើរតាម ពេលនេះក៏មកដល់មើលទៅទឹកជ្រោះមានថ្មធំៗខាងឆ្វេងនឹងស្ដាំ
ខ្យល់បក់មកត្រជាក់ឥតឧបមារ ត្រជាក់ខ្លួនរាងតូចក៏ត្រដាងដៃរួចអង្គុយនៅមាត់ច្រាំងជ្រោះពេលនោះមានដៃមនុស្សរុញគេឲធ្លាក់ទៅទឹក
« អ្ហាយ ជួយខឹកៗៗ ខ្ញុំមិនចេះហែលទឹកទេ » រាងតូចហែលខ្វៃៗខំប្រឹងទធាកើដៃជើងតែគ្មានប្រយោជន៌ក៏ដៃដែលធ្លាប់តែមានចលនាក៏ត្រូវបានឈប់ ចំណេកអ្នកដែលឈរមើលនោះមានអាការៈភ័យខ្លាចខ្លាំងណាស់
« អូយ ទេតិចវាងាប់បាត់ទៅ »?? គេឆ្លេឆ្លាពេញព្រៃរត់ទៅភូមិបាត់។
________________
តើម្នាក់នោះជាអ្នកណា ខមិនមក
TO BE CONTINUED
#SAKURAK💜😘
YOU ARE READING
បន្លំខ្លួនផ្សងស្នេហ៌ [Completed ]
Açãoដើម្បីចង់ឲកូនរបស់ខ្លួនមានស្នេហ៌ពិតដោយមិនខ្វល់ពីវណ្ណៈទើបសម្រេចចិត្តឲកូនប្រុសស្រី សំណព្វចិត្តបន្លំខ្លួនធ្វើជាមនុស្សដែលលំបាក ដើម្បីរកស្នេហ៌ពិតនៅទីក្រុង Dae gu BL 💜 COMPLETED 💜✔️ write by moony TAE _LY