ភាគទី37( ដើរមិនចេះមើល )

1.3K 131 1
                                    

សរសេរដោយ មូនី
អានដោយរីករាយ
បន្លំខ្លួនផ្សងស្នេហ៌
_______________________

ពេលព្រឹកព្រលឹមដ៏ស្រស់ស្រាយព្រះច័ន្ទក៏ត្រូវបំបាំងខ្លួនទៅវិញជំនួសដោយព្រះអាទិត្យបំភ្លឺមេឃដីជាងពាក់កណ្ដាលដោយឥទ្ធិពលរបស់គេទើបធ្វើឲមនុស្សគ្រប់គ្នាត្រូវភ្ញាក់ដើម្បីទទួលយកថ្ងៃថ្មីនោះ

ទីកៗៗៗគ្រឹងៗៗ

សម្លេងនាឡិកាដើរទីកតុកៗតែក៌ត្រូវព្រោះពេលនេះម៉ោង6ព្រឹកហើយរាងតូចត្រូវបង្ខំចិត្តភ្ញាក់ទាំងមុខស្អុយព្រោះគេធ្លាប់តែគេម៉ោង9ភ្ញាក់ម៉ោង6នេះយប់មិញគេគេងម៉ោងជិត12ភ្ញាក់ម៉ោង6វាមិនអយត្តិធម៌ឡើយ

< អុញ កាយូភ្ញាក់មុនឯងទៀតព្រះនេះវាទៅណាហើយ> ដោយងាកទៅមើលខាងឆ្វេងឃើញថានាងតូចទៅបាត់ហើយក៏ប្រញាប់រត់ទៅងូតទឹកដើម្បីទៅរៀនព្រោះថ្ងៃដំបូងផងទៅរៀនយឺតទៀតវាមិនសមទាល់តែសោះទើបត្រូវប្រញាប់រៀបចំអោយលឿនតាមដែលអាចធ្វើទៅបាន

30 នាទីក្រោយមក

រាងតូចក៌រៀបចំខ្លួនរួចរាល់ប្រញាប់ចុះទៅក្រោមតែម្ដងក៏ឃើញថាអ្នកគ្រប់គ្នាកំពុងតែចាំបាយរាងតូចទាំងអស់ធ្វើឲគេរអៀសចិត្តខ្មាសនេះអោយគេមកចាំទៅកើតពិតជាមិនចេះគោរពពេលវេលាមែន

< អារុណសួស្ដីអ្នកទាំងអស់គ្នាសំទោសដែលមកយឺត> រាងតូចឆ្លើយទាំងអោនជាការសំទោស

< មិនអីទេកូនព្រោះអ៊ុំទើបតែធ្វើម្ហូបអំបាញ់មិញហើយ>

< បាទ អ្នកមីង >

< អ៊ុំចាប់ផ្ដើមដួសបាយមក > លោកចន បន្លឺប្រយោគរួចម៉ែដោះក៌ចាប់ផ្ដើមដួសបាយដូចសព្វដងដោយអាហារពេលព្រឹកលើកនេះគេមានការប្រញាប់ប្រញាលណាស់សម្រាប់ថេរយ៉ុងគីយូនិងអ៊ីលីងនោះ

< ម៉ាក់ប៉ាកូនទៅរៀនហើយសឺត... > កូនស្រីពៅដើរទៅគោរពលានិងថើបថ្ពាល់លោកទាំងពីរទៀតហើយមិនភ្លេចលាទាំងម៉ែដោះដូចគ្នា

ឡានចាប់ផ្ដើមបើកចេញពីភូមិគ្រឹះសម្ដៅទៅសាកលវិទ្យាល័យដែលស្ថិតនៅកណ្ដាលក្រុងស៊េអ៊ូដោយសុវត្ថិភាពថេរយ៉ុងមើលដោយភ្លឹកនេះឫសាកលវិទ្យាល័យគេនោះធំខ្លាំងណាស់ទីធ្លាធំទូលាយទៀតពិតជាល្អខ្លាំងមែនទែនព្រោះគេចូលចិត្តទីធ្លាដែលមានដើមឈើទុកអង្គុយលេងព្រោះវាម្លប់ត្រជាក់

បន្លំខ្លួនផ្សងស្នេហ៌ [Completed ]Where stories live. Discover now