ភាគទី44 ( វាចង់រំលោភអូន )

1.6K 138 20
                                    

រឿង:បន្លំខ្លួនផ្សងស្នេហ៍
អានដោយរីករាយ
សរសេរដោយ មូនី ( ថេយ៍-លី )
_____________

ថ្ងៃស្អែក*

ដោយពេលនេះពួកគេចាប់ផ្ដើមក្រោកពីគេងគ្រប់គ្នាតែដោយឡែកថ្ងៃនេះជាថ្ងៃអាទិត្យទើបពួកគេចង់ធ្វើអ្វីដែលលំហែរខួរក្បាលកុំអោយស្មុគស្មាញពេកបើសម្រាប់រាងក្រាស់វិញគឺគេរវល់ប្រជុំភាគហ៊ុនធំបានត្រឡប់មកពីស្វីសវិញគ្រប់គ្មានៅក្នុងផ្ទះគឺទំនេរមិនទៅណានោះទេសូម្បីតែប្រុសស្អាតជីយ៉ន់មិនបានណាត់សង្សាគេនោះទេចំណែកអុីលីងលឺថាថ្ងៃនេះបានណាត់គ្នាជាមួយមិត្តរបស់គេម្នាក់បានមកពី Los angles សហរដ្ឋអាមេរិចនៅពេលល្ងាចនេះដោយឡែកស្រីស្រស់ជីលីសមិនទាន់ងើបនៅឡើយទេ ( ទម្លាប់អាខក់-_- ) នេះម៉ោង7:30ទៅហើយដែលពួកគេបាយហើយរួចអស់ទៅហើយនៅតែនាងប៉ុណ្ណោះរាងតូចដោយទំនេរមិនធ្វើអីក៏សម្រេចចិត្តទៅដាំផ្កាដែលមានពូជគ្រាប់ផ្កានៅសល់មួយកូនថង់ដាំលេងចំណែកគីយូបានទៅជាមួយនាយម៉ៃទាំងដែលគេជូនជុងហ្គុកទៅប្រជុំដូចគ្នា

< ហឹម!!ស្រស់ស្អាតណាស់ហិហិមើលចុះ > រាងតូចអង្គុយធ្វើបណ្ដើរសើចបណ្ដើរនឹងផ្កាដែមានពណ៍ខៀវមើលទៅស្អាតខ្លាំងណាស់មើលទៅកម្រទៀតផង

< បែបនេះតែម្ដងទៅហុឹម!!ហុឹម!!នេះរួចស្រេចទឹកមកបានហើយយើងនឹងថែរអោយបានល្អបំផុតណា > គេយកដៃចុចដើម្បីអោយ
មានប្រហោងដីរុកជ្រៅៗរួចដាក់គ្រាប់ពូជចូលកប់ដីវិញរួចស្រោចទឹកហើយគេបន្តធ្វើបែបនេះរហូតដល់គ្រាប់ពូជក្នុងថង់នៅសល់ប្រហែលជិតពាក់កណ្ដាលរួចរាល់ហើយអស់ទើបគេទៅសម្អាតខ្លួនក្នុងបន្ទប់វិញ

ងាកមកមើលនាងស្រីស្រស់មុខដូចចប់កាប់វិញ
( យាយលេងហេរឆីលីសស្អាតហាសណា ) ពេលនេះក៏ដាច់ចុះក្រោមហើយតែទំរាំចុះម៉ោង8:30ឯណោះនៅធ្វើខ្លួនចុះឡើងៗទំរាំបានចុះនាងដើរមកតុមកមិនឃើញបាយម្ហូបនាងក៏ដើរទៅផ្ទះបាយសួរអ្នកបម្រើ

< នែ៎អាហារពេលព្រឹកយើងនៅឯណា >
នាងនិយាយទាំងឈ្លើយម៉ងទាំងដែលមើលទៅគេបងនាងទៅទៀតមិនគិតគោរពសោះ

< គ្មានទេចាសអស់រលីងហើយចាស > អ្នកបម្រើនិយាយតបទៅវិញ

បន្លំខ្លួនផ្សងស្នេហ៌ [Completed ]Where stories live. Discover now