ក្រោយពីអ្នកចាត់ការបានដើរចេញទៅបាត់ហើយមៃមានអារម្មណ៍មិនស្រណុកចិត្តសោះក្នុងការនៅតែពីរនាក់ម្ចាស់ហាងតទល់បែបនេះ។
"អ្នកនាងមៃសូមអញ្ជើញអង្គុយហើយញុាំទឹកសិនទៅ"ឡាវិញជាអ្នករាក់ទាក់ទៅមៃមុន
"ចាសមិនអីទេអ្នកនាងនិយាយធុរៈរបស់អ្នកនាងមកខ្ញុំរងចាំស្ដាប់"មៃ
"មៃសុខសប្បាយជាទេ?"ឡាវិញសួរដោយសម្លេងស្រទន់ដោយខុសពីមុននេះដាច់
"ចាសសុខធម្មតាទេ"មៃ
"បងនឹកមៃណាស់មៃនឹកបងទេ?"វិញនិយាយហើយព្រមទាំងដើរមកអង្គុយជិតមៃ
"ខ្ញុំថាអ្នកនាងកុំបង្វែសាច់រឿងអីថ្ងៃនេះខ្ញុំមកដើម្បីនិយាយរឿងការងារជាមួយអ្នកនាងសូមអ្នកនាងឆាប់ចូលសាច់រឿងទៅព្រោះអីខ្ញុំមានការងារត្រូវធ្វើច្រើនទៀត"មៃ
"ពេលនេះអូនស្អាតជាងមុនឆ្ងាយណាស់"ឡាវិញនិយាយសរសើរមៃ
"ខ្ញុំអគុណហើយតែថាអ្នកនាងជួយខិតចេញអោយឆ្ងាយពីខ្ញុំបន្តិចទៅ"មៃ
"មៃហាយើងដូចដើមបានទេ"ឡាវិញ
"សូមទោសអ្នកនាងឡាវិញរឿងយើងចប់ហើយកុំសាររើវាឡើងមកវិញអី ហើយអ្នកនាងឆាប់និយាយការងាររបស់អ្នកនាងមក"មៃនិយាយ
"បងកំពុងនិយាយហើយតើអូនមិនឮទេឬ?"ឡាវិញ
"បើអ្នកនាងមិននិយាយរឿងការងារទេខ្ញុំសុំលាទៅវិញហើយ ហើយខ្ញុំក៏សុំមិនមកដើរម៉ូតគ្រឿងពេជ្រអោយអ្នកនាងដែរលារហើយ"មៃនិយាយហើយក៏រៀបនឹងងើបចេញតែសម្លេងរបស់ឡាវិញក៏បន្លឺឡើងមក
"បើអូនមិនមកដើរម៉ូតអោយបងទេនោះអូនត្រៀមខ្លួនរកលុយមកសងបងអោយហើយផងព្រោះអីអ្នកចាត់ការអូនបានយល់ព្រមទទួលសំណើរបងរួចហើយ"ឡាវិញនិយាយព្រមជាមួយស្នាមញញឹុមជាអ្នកឈ្នះ
"ហើយចុះខ្ញុំត្រូវសងអ្នកនាងប៉ុន្មានដែរប្រាប់មកទោះបីខ្ញុំអស់ពីខ្លួនក៏ខ្ញុំសុខចិត្តចំណាយដែរ"មៃ
"5លានដុល្លាថ្លៃជំនឿចិត្តយ៉ាងមិចដែរយកមកសងមកក្នុងរយៈពេល២៤ម៉ោងបើរកមិនបានទេអង្គុយចុះវិញមក"ឡាវិញនិយាយព្រមទាំងធ្វើមុខដាក់គំនាបទៅកាន់មៃទៀតផង
"ថាមិច៥លានដុល្លាហេតុអីក៏ខ្ញុំមិនដឹងរឿងនេះអ្នកនាងកុហកខ្ញុំតើមែនទេ?"មៃ
"បើអូនមិនជឿទេក៏ខលទៅសួអ្នកចាត់ការអូនទៅ"ឡាវិញ
នៅពេលដែលឡាវិញនិយាយបែបនេះហើយមៃក៏ប្រញាប់រូតរះយកទូរសព្ទខលទៅអ្នកចាត់ការរបស់នាងភ្លាមហើយនៅពេលដែលដឹងចម្លើយហើយក៏ធ្វើអោយនាងស្លុតចិត្តរហូតដល់សន្លប់នេះបើមិនមានឡាវិញនៅជិតនឹងទេកុំអីផ្ទៃមុខដ៏សែនស្អាតគ្មានកន្លែងទាស់របស់មៃអាចនឹងមានរបួសហើយ។
"មៃហាមៃនេះអូនដឹងខ្លួនហើយហីនេះអូនធ្វើអោយបងភ័យខ្លាំងណាស់ណា"គ្រាន់តែមៃកម្រើកខ្លួនបើកភ្នែកភ្លាមឡាវិញក៏និយាយឡើងដោយទឹកមុខបារម្ភ
"ខ្ញុំមិនអីទេអគុណអ្នកនាងហើយដែលបានជួយខ្ញុំ"មៃ
"មៃអូនឈប់សោះអង្គើយដាក់បងបែបនេះបានទេអូនដឹងទេថា២ឆ្នាំមកនេះបងនឹកអូនខ្លាំងប៉ុន្នាបងខំតាមរកអូនរហូតតែមិនជួបអូនសោះបងជួលគេអោយរកផងអីផងតែនៅតែរកអូនមិនជួបពេលនេះបងបានជួបអូនវិញហើយបងនឹងមិនបណ្ដោយអោយអូនចាកចេញពីបងទៀតទេ"ឡាវិញនិយាយឡើងហូរហែរបូករួមនឹងទឹកភ្នែកក៏ហូរចេញមកដែរធ្វើអោយអ្នកដែលខំប្រឹងធ្វើចិត្តរឹងលូចហូរទឹកភ្នែកមកដែរ
"រឿងយើងចប់ហើយបងវិញបងគួតែរកអ្នកដែលល្អជាអូនបងមិនគួរងចាំអូននោះទេបងក៏ដឹងហេតុផលមិនចឹងហេថាហេតុអ្វីអូនបាត់ខ្លួនទៅអូនមិនចង់អោយបងមកលំបាកជាមួយអូននោះទេ"មៃនិយាយទាំងហូរទឹកភ្នែករហាម
កាលពី៣ឆ្នាំមុននៅសាកលវិទ្យាល័យដែលឡាវិញបានរៀនគេបានឃើញមនុស្សស្រីម្នាក់ត្រូវក្មេងស្រីដទៃធ្វើបាបគេក៏បានចូលទៅជួយហើយក៏នាំគ្នារត់ចេញមក
"ខ្ញុំអគុណបងខ្លាំងណាស់ដែលបានជួយខ្ញុំចេញពីពួកគេបាន"មៃនិយាយ
"មិនអីទេនេះប្អូនទៅធ្វើអីពួកគេបានជាពួកគេនាំគ្នាមកធ្វើបាបឯងយ៉ាងនេះ"ឡាវិញ
"គឺខ្ញុំមិនបានធ្វើអីពួកគេនោះទេបងគ្រាន់តែខ្ញុំដើរកាត់ពួកគេហើយច្រលំក្រលេកភ្នែកមើលទៅគេហើយគេថាខ្ញុំចង់ឌឺពួកគេបានជាពួកគេព្រួតគ្នាមកធ្វើបាបខ្ញុំចឹងហុស"មៃ
"លើកក្រោយឯងត្រូវប្រយ័ត្នខ្លួនផងណាឯងអាចនឹងមិនសំណាងល្អដូចថ្ងៃនេះក៏ថាបាន"ឡាវិញ
"ចាសបងខ្ញុំអគុណបងម្ដងទៀតណាដែរបានជួយខ្ញុំតើបងឈ្មោះអីទៅខ្ញុំឈ្មោះផាន់មៃបងហៅខ្ញុំថាមៃមៃក៏បានដែរណា"មៃ
"ចា៎បងឈ្មោះឡាវិញឯងអាចហៅបងថាបងវិញបានណាពេលនេះបងដល់ម៉ោងចូលថ្នាក់ហើយបាយបាយណាថែខ្លួនផង"ឡាវិញ
"ចាសបង"មៃ
រយៈពេលកន្លងទៅ១សប្ដាហ៍មៃក៏បានមកចួបឡាវិញម្ដងទៀតដោយលើកនេះនាងមានកាន់ប្រអប់អាហារនឹងទឹកផ្លែឈឺមួយដបមកទៀត
"បងវិញចាសនេះខ្ញុំធ្វើយកមកជូនបងទុកជាការសងគុណដែលបងបានជួយខ្ញុំកាលពីិថ្ងៃមុន"មៃ
"ចាអគុណណាស់មៃនេះមៃធ្វើខ្លួនឯងមែនទេមើលទៅគួអោយចង់ញុាំណាស់នៀក"ឡាវិញ
"ចាបងនេះខ្ញុំខំធ្វើមកអោយបងជាពិសេសណាបងសង្ឃឹមថាបងនឹងចូលចិត្តណាបង"មៃ
"ចាសបើឯងមានការអីឯងអាចមករកបងបានគ្រប់ពេលណា"ឡាវិញ
"ចាសបងតើខ្ញុំអាចសុំលេខទូរសព្ទឬ Account Facebook បងបានទេទុកស្រួលខ្ញុំទាក់ទងទៅបង"មៃ
"អូខេ"ឡាវិញបានអោយលេខទូរសព្ទរបស់ខ្លួនទៅមៃហើយក៏អោយទាំង Facebook account ទៅដែរ
ពេលវេលាចេះតែកន្លងទៅនេះក៏ចូលដល់ខែទី៥ហើយដែលពួកគេបានស្គាល់គ្នាមៃតែងតែធ្វើអាហារមកអោយឡាវិញជារៀងរាល់ថ្ងៃហើយក៏ចេះតែឆាតទៅឡាវិញរាល់យប់បបួលឡាវិញនិយាយពីនេះពីនោះរហូតដល់ថ្ងៃខ្លះគេងលក់ទាំងទូរសព្ទនៅលោតក៏មានដែរ។ក្នុងឆាត
វិញ"អូនមៃហាល្ងាចនេះទំនេរដែរទេ"
មៃ"ចាសទំនេរតើបងវិញ បងមានការអីមែនទេ"
វិញ"អ៎អត់មានអីទេបងគ្រាន់តែចង់បបួលអូនទៅញុាំអីអូនទៅជាមួយបងឬអត់?"
"ចាសទៅបងម៉ោងប៉ុន្មានដែរហើយនៅកន្លែងណា"ចាំកាលបានក្រាស់បបួលហើយមៃមៃមិនបដិសេធដាច់ខាត
វិញ"កុំភ័យអីមៃចាំបងទៅយកអូនហើយម៉ោង៥បងទៅដល់ផ្ទះអូនហើយណា"
មៃ"ចាសបងពេលល្ងាចជួបគ្នា"ពេលដែលឆាតជាមួយវិញហើយមៃញញឹមបិទមាត់មិនជិតទេសំខាន់កំពុងតែគិតថាល្ងាចនេះនាងគួតែស្លៀកពាក់បែបណាដើម្បីអោយវិញមើលមកឃើញថានាងស្អាត។
ពេលវេលាដែលមៃនឹងឡាវិញទន្ទឹងរងចាំក៏បានមកដល់ឡាវិញបានបើកឡានមកខ្លួនឯងដោយតែងខ្លួនយ៉ាងស្រស់សោភាដោយគ្រាន់តែមៃឃើញភ្លាមគាំងស្ដូកតែម្ដង។ចំណែកមៃវិញក៏ដូចគ្នានាងតែងខ្លួនរហូតដល់ឡាវិញមើលនាងឡើងចំហរមាត់។(មើលក្នុងរូបទៅថាសង្ហាប៉ុន្នា🤣)"មៃកូនពេលណាត្រឡប់មកវិញហាកូន"ម៉ាក់របស់មៃសួទៅកូន
"ចាសអ្នកម៉ាក់កូនមិនទាន់ដឹងច្បាស់ទេតែថ្ងៃនេះអាចនឹងយូរជាងពេលដែលកូនចេញទៅជាមួយមិត្តភក្ដិរាល់ដងណាម៉ាក់"មៃ
"ក្មួយមីងផ្ញើរអោយមើលកូនស្រីមីងផងណាមៃមិនសូវចេះនិយាយស្ដីប៉ុន្មានទេហើយកុំទៅយូពេកណាកូន"ម៉ាក់របស់មៃ
"ចាសអ្នកមីងកុំបារម្ភអីខ្ញុំនឹងមើលថែរមៃអោយល្អ"ឡាវិញ
"ចឹងម៉ាក់កូនទៅសិនហើយណាបាយៗ"មៃ
"ចាកូនសុខសប្បាយតាមផ្លូវ"ម៉ាក់របស់មៃ
"អ្នកមីង(អនាគតអ្នកម៉ាក់ក្មេក🤣)ក្មួយទៅសិនហើយ"ឡាវិញ
"ចាក្នួយបើកឡានអោយល្អណា"ម៉ាក់មៃ
ពេលដែលលាម្ដាយមៃរួចហើយពួកគេក៏នាំគ្នាទៅភោជនីយដ្ឋានដ៏លំដាប់១កន្លែងដែលកន្លែងនោះឡាវិញបានបញ្ជាគេអោយរៀបចំយ៉ាង រ៉ូមែនទិច (Romantic)។
#សូមរងចាំអានភាគបន្ដ
#តើហ៊ាវិញត្រូវជាអ្វីនឹងចែមៃកាលពីអតីត?ខមិនទាយលេងៗមកអ្នកទាំងអស់គ្នា
#សូមខន្ដីអភ័យទោសចំពោះកំហុសខុសឆ្គងផ្នែកអក្ខរាវិរុទ្ធ
#ស្រឡាញ់អ្នកអានទាំងអស់គ្នា
#ស្រឡាញ់បងមៃនឹងបងឡាវិញ
YOU ARE READING
My First Love ស្នេហាដំបូង❤️
Fanfictionគឺគេ...គេម្នាក់គត់ដែលធ្វើអោយខ្ញុំស្គាល់អ្វីទៅជាស្នេហាអ្វីទៅជាការខូចចិត្តអ្វីទៅជាការខកចិត្តអ្វីទៅជាការស្រឡាញ់...ហើយគេគឺ...