ភាគបញ្ចប់

32 2 0
                                    

"ម៉ាក់នៅតែមិនយល់"ម៉ាក់របស់មៃ
"អ្នកម៉ាក់ចាអ្នកម៉ាក់កុំបារម្មណ៍អីពេលនេះកូននឹងបងវីញបានដោះស្រាយបញ្ហារួចរាល់អស់ហើយ"មៃនិយាយដើម្បីលួងលោមម្ដាយ
"មែនហើយអ្នកម៉ាក់អ្នកម៉ាក់ត្រូវមើលថែសុខភាពខ្លួនឯងណាកុំបារម្មណ៍ពីពួកកូនអី"ឡាវីញ
"អឹមអញ្ចឹងក៏បានដែលម៉ាក់មិនគិតក៏បាន"ម៉ាក់មៃនិយាយចប់ក៏ឮសម្លេងមួយទៀតបន្លឺឡើងមក
"អ្នកដន្លងហាឮថានៅទីនេះមានទឹកជ្រោះមែនទេ?"ម៉ាក់ឡាវីញមិនដឹងមកតាំងពីពេលណា
"ចាសមែនហើយអ្នកដន្លងចង់ទៅលេងមែនទេចាំខ្ញុំជូនទៅ"ម៉ាក់របស់មៃ
"ចាសមែនហើយមិចម៉ាបបួលក្មេងៗទៅញុាំអីនៅទីនោះតែម្ដងតើល្អទេអ្នកដន្លង"ម៉ាក់ឡាវីញ
"ចាសល្អចឹងចាំខ្ញុំអោយក្មេងៗរៀបចំអាហារអោយរួចរាល់សិនណា"ម៉ាក់របស់មៃ
"អូខេចឹងខ្ញុំទៅប្រាប់លោកប្ដីហើយនឹងក្មួយៗសិន"ម៉ាក់ឡាវីញ
"អូខេអូខេ"ម៉ាក់របស់មៃ
"កូនវីញកូនមៃទៅត្រៀមខ្លួនទៅកូនយកសម្លៀកបំពាក់ទៅផងក្រែងបានងូតទឹកជ្រោះអោយត្រជាក់ចិត្តម្ដង"ម៉ាក់ឡាវីញ
"ចាសអ្នកម៉ាក់"ឡាវីញ&មៃ
   *រួចរាល់អស់ហើយពួកគេក៏នាំគ្នាធ្វើដំណើរចេញពីរីសតរបស់ម៉ាក់មៃអស់ប្រហែល១៥នាទីយើងក៏អាចមើលឃើញទឹកជ្រោះធ្លាក់ស្រស់ស្អាតមែនទែនធ្វើអោយអ្នកដែលរស់នៅទីក្រុងទាំងអស់គ្នាស្រឡាំងកាំងតែម្ដង។
"អ្នកម៉ាក់ចា៎ពិតជាស្រស់ស្អាតខ្លាំងណាស់កូនមិនដែលឃើញពីមុនមកទេ"វិជ្ជរ៉ាឧទានឡើងមកយ៉ាងរំភើបធ្វើអោយអ្នកនៅជាវិញខ្លួននាងអស់សំណើចជាខ្លាំង។
"ហេតុអីក៏នាំគ្នាសើចខ្ញុំអញ្ចឹងមៃអ្នកម៉ាក់បងវ៉ាន់ហេតុអីក៏សើចអញ្ចឹងគ្រាន់តែខ្ញុំរំភើបសោះនឹងណាហេតុអីក៏សើចអីសើចយ៉ាងនេះ?"វិជ្ជរ៉ានិយាយទាំងងរងក់
"អូៗកុំងរអីពៅព្រលឹងបងអូនងក់ងរបែបនេះបងមិនចេះលួងទេណា"រ៉ាវ៉ាន់ក្លែងសំដីទៅកាន់វិជ្ជរ៉ាសង្សាកំពូលដួងចិត្ត
"អូខេកូនៗយើងរៀបចំកន្លែងសម្រាកអង្គុយលេងសិនទៅ"ម៉ាក់របស់មៃនិយាយឡើង
"ហើយកូនៗណាចង់ថតរូបថតអីក៏បានដែរណា"ម៉ាក់ឡាវីញនិយាយឡើងម្ដង
"ចាសអ្នក"ពួកគេក៏នាំគ្នារៀបចំកន្លែងសម្រាប់សម្រាកលេងរួចរាល់អស់ហើយក៏នាំគ្នាទៅថតរូបដោយអ្នកមានគូក៏បំបែកទៅម្នាក់១គូៗអស់ទៅទុកអោយមនុស្សចាស់នៅជាមួយនេងកូនចៅ២ ៣នាក់
"អ្នកខានជួបគ្នាមកយូហើយអ្នកសុខទុក្ខយ៉ាងណាដែរ?"ម៉ាក់ឡាវីញសួទៅម៉ាក់របស់មៃ
"អ៎សុខទុក្ខខ្ញុំវាធម្មតាទេអ្នកចុះអ្នកនឹងស្វាមីនោះសុខទុក្ខយ៉ាងណាដែរ?"ម៉ាក់របស់មៃ
"ពួកខ្ញុំក៏សុខទុក្ខធម្មតាដែរអ្នកឃើញកូនៗមានក្ដីសុខដូច្នេះខ្ញុំក៏មានក្ដីសុខតាមដែរ"ម៉ាក់ឡាវីញ
"ត្រូវហើយ"ប៉ាឡាវីញបន្ទរ
"គិតទៅពេលវេលាដើរលឿនណាស់ណ៎ខ្ញុំមិនចង់ជឿសោះថាកាលពីមុនខ្ញុំប៊ិសនឹងធ្វើអោយកូនស្រីរបស់ខ្ញុំបាត់បងក្ដីសុខទៅរៀងរហូតហើយ"ម៉ាក់ឡាវីញ
"មែនហើយអ្នកពេលនោះខ្ញុំក៏សោកស្ដាយដែលតែមិនអីពេលនេះពួកគេក៏បានជម្នះមករស់នៅជាមួយគ្នាបានហើយ"ម៉ាក់របស់មៃ
"មែនហើយពេលនោះខ្ញុំអាណិតកូនវីញកូនមៃណាស់ដែលត្រូវរស់នៅបែកគ្នាហើយពេលនឹកគ្នាក៏មិនអាចមកចួបគ្នាបានទៀត"ប៉ាឡាវីញ
     *ត្រឡប់មកខាងរ៉ាវ៉ាន់នឹងវិជ្ជរ៉ាដែលកំពុងតែឈរមើលមៃនឹងឡាវីញប្រលែងគ្នាដោយស្នាមញញឹម
"បងគួរតែអគុណពួកគេមែនទេដែលបណ្ដាលអោយយើងពីរនាក់បានចួបគ្នាហើយស្រឡាញ់គ្នាបែបនេះ?"រ៉ាវ៉ាន់និយាយ
"មែនហើយពេលនោះបើមិនមានពួកគេយើងក៏មិនបានស្រឡាញ់គ្នាដែលអូនមិនថាអូនទៅស្រឡាញ់មនុស្សមាត់ដាចដៃដល់ដូចបងយ៉ាងមិចទេនេះ?"វិជ្ជរ៉ា
"ក៏មកពីបងគួអោយស្រឡាញ់ស្មោះត្រង់នឹងអូននឹងណាបងស្រឡាញ់អូនបងមិនដែលក្បត់អូនបងមិនដែលធ្វើអោយអូនមិនទុកចិត្តទេដឹង?"រ៉ាវ៉ាន់
"ហឹសតែអូនចាំបានថាថ្ងៃដំបូងបងសឹងតែរំលោភអូនទៅហើយណា"វិជ្ជរ៉ា
"ចុះអ្នកណាប្រើអោយអូនគួរអោយស្រឡាញ់គួអោយថ្នមធ្វើអីបងមិនដឹងធ្វើយ៉ាងមិចដើម្បីបានអូននឹងណា"រ៉ាវ៉ាន់
"ហើយអាថ្ងៃនោះបងក៏បានប្លន់យកស្នាមថើបដំបូងរបស់អូនដែរណា"វិជ្ជរ៉ា
"ហើយបងក៏ចាំបានដែរណាថាអូនធ្វើមុខយ៉ាងមិចអូនខឹងបងខ្លាំងណាស់តែបងធ្វើមិនដឹង"រ៉ាវ៉ាន់
"តែពេលនេះអូនស្រឡាញ់បងខ្លាំងណាស់"វិជ្ជរ៉ា
"បងដូចគ្នាបងស្រឡាញ់អូនខ្លាំងៗបើគ្មានអូនក៏បងរស់មិនបានដែរ"រ៉ាវ៉ាន់ (យីស្វីតជាងតួឯងទៀត)
   *ក្រលេកមកគូរកិត្យានឹងមរកតវិញម្ដង
"អូនមានក្ដីសុខខ្លាំងណាស់ដែលបានបងស្រឡាញ់អូនដូច្នេះ"មរកត
"បងជាអ្នកត្រូវនិយាយពាក្យនេះទើបត្រូវបងគួតែអគុណអូនដែលព្រមស្រឡាញ់បងហ៊ានលះបង់ក្ដីសុខផ្ទាល់ខ្លួនអោយបងបងគឺជាប្រុសដែលមានសំណាងជាងគេក្នុងលោកដែលបានអូនមកស្រឡាញ់"កិត្យា
"អូនស្រឡាញ់បង"មរកត
"បងក៏ស្រឡាញ់អូនដូចគ្នា"កិត្យា
    *នឹងមើលមកខាងតួឯកយើងទាំងពីរវិញម្ដង
"អូនគិតថាមួយជីវិតអូននេះស្រឡាញ់អ្នកផ្សេងលែងបានទៀតហើយ"មៃ
"បានហើយនេះអូនគិតថាចង់ស្រឡាញ់អ្នកផ្សេងទៀតមែនទេ?"ឡាវីញ
"មិនមែនទេបើអូនចង់ស្រឡាញ់អ្នកណាអូនយកអ្នកផ្សេងយូហើយ"មៃ
"អូនមានរឿងមួយចង់ប្រាប់បងបងសម្លាញ់"មៃ
"អូនមានរឿងអីប្រាប់បងមែនទេ?"ឡាវីញ
"មានរឿងនោះគឺជារឿងអាថ៍កំបាំងរបស់អូនដែលអូនខំលាក់បងមកជាយូហើយ"មៃ
"នេះអូនហ៊ានមានអាថ៍កំបាំងជាមួយបងផងហេស?"ឡាវីញ
"ស្ដាប់អូននិយាយសិនកុំទាន់ខឹង"មៃ
"អូខេនិយាយមកបងចាំស្ដាប់"ឡាវីញ
"បងចាំទេកាលពី១០ឆ្នាំមុនមានក្មេងស្រីម្នាក់បានរត់កាត់មុខឡានរបស់បងពឹងបងអោយជួយទេ?"មៃ
"បងសុំគិតមើលសិនអ៎បងចាំហើយពេលនោះក្មេងស្រីនោះមុខនឹងខ្លួនស្រមេកស្រមោគណាស់ព្រោះអីនាងភ័យពេក"ឡាវីញ
"ហើយក្មេងស្រីម្នាក់នោះគឺជារូបអូនហើយនៅថ្ងៃនោះដែលអូនសុំអោយបងជួយជូនអូនទៅពេទ្យនោះអូនបានចាប់អារម្មណ៍នឹងបងហើយពេលនោះបងមើលទៅសង្ហាណាស់អូនមិនដឹងយ៉ាងមិចដែរបេះដូងអូនលោតញាប់រំភើបនឹងបងណាស់ចង់បានបងតែអូនគិតថាអូននៅក្មេងពេកណាមួយអូនមិនដែលស្រឡាញ់អ្នកណាផងអូនក៏ស្មានថាអូនគ្រាន់តែរំភើបចំពោះបងធម្មតាតែពេលបែកបងយូទៅរូបភាពរបស់បងរត់ពេញខួក្បាលអូនរហូតធ្វើអោយអូនតាមស្វែងរកព័ត៍មានបងរហូតដល់ដឹងថាបងរៀននៅឯណាតែពេលនោះអូនមិនមានលុយចូលរៀនសាលាបងទេទើបពេលដែលបងចូលរៀនមហាវិទ្យាល័យអូនខំរៀនរហូតបានអាហារូបករណ៍ទៅរៀនសាលាជាមួយបងនឹងណា"មៃនិយាយយ៉ាងហូរហែរ
"ហឹមបងក៏ធ្លាប់គិតមករហូតដែរថាអូនគឺជាក្មេងស្រីស្រមេកស្រមោគម្នាក់នោះតែបងមិនហ៊ានសួរ"ឡាវីញ
"ហើយថ្ងៃដែលបងជួបហើយជួយអូននៅសាលានោះគឺអូនតាមរកបងហើយចួបពួកក្មេងពាលនោះតែបងមកជួយអូនទាន់ពេលបែបនោះអូនក៏បានគិតក្នុងចិត្តថារកអុសប្រទះចង្រ្កានហ្កាសហើយ"មៃនិយាយ
"ហីយ៉ានេះអូនខូចដែលទេតើអូនសម្លាញ់"ឡាវីញ
"មោះកូនៗមកញុាំបាយសិនមក"ម៉ាក់មៃ
"ចាស/បាទម៉ាក់"ពួកគេក៏នាំគ្នាមកកន្លែងដែលបានរៀបចំជុំគ្នា
      រំលងផុតទៅមិនប៉ុន្មានពេលនេះក៏ដល់ពេលដែលពួកគេត្រឡប់ទៅទីក្រុងវិញហើយព្រោះពួកគេមិនអាចនៅបានយូជានេះទេពយកគេមានភារកិច្ចត្រូវធ្វើច្រើនទៀតនៅទីក្រុង។
"ដល់ពេលដែលពួកយើងត្រូវទៅបងឈមមុខនឹងបញ្ហាវិញហើយ"មៃ
"តែបញ្ហាទាំងនោះធ្វើអោយពួកយើងរឹងមាំណាមៃ"ឡាវីញ
"ហឹមមែនហើយសង្ឃឹមថាអ្វីៗនឹងល្អ"មៃ
"ត្រូវហើយមៃអូនគិតតែអ្វីៗដែលល្អទៅបានហើយអូនត្រូវចាំថាបងនៅក្បែរអូនរហូតណាទោះបីបងមិនសូវចេះនិយាយតែបងនឹងបង្ហាញអោយអូនមើលណា"ឡាវីញ
"ចាសបងវីញអូនស្រឡាញ់បង"មៃ
"បងស្រឡាញ់អូនណាអូនវិជ្ជរ៉ា"រ៉ាវ៉ាន់ក៏សារភាពឡើងបន្ទាប់ពីឡាវីញនឹងមៃ
"អូនក៏ស្រឡាញ់បងដែរបងវ៉ាន់"វិជ្ជរ៉ា
"ហ៉ើយពួកឯងអោយយើងឈ្នះសិនមិនបានទេឬ"ឡាវីញ
"បានហើយៗបងកុំប្រកែកគ្នាអីនេះយើងដល់ផ្ទះហើយ"មៃ
"អូខេៗអូនមៃ"ឡាវីញ
"ចួបគ្នាថ្ងៃបង្ហាញម៉ូតពេជ្រថ្មីរបស់យើងវ៉ើយ"ឡាវីញផ្ដាំទៅសម្លាញ់របស់ខ្លួន
"អើអើយើងដឹងហើយ"រ៉ាវ៉ាន់
       ថ្ងៃបង្ហាញម៉ូតពេជ្រថ្មីរបស់ឡាវីញក៏បានមកដល់ភ្ញៀវអ្នកមុខអ្នកការទាំងអស់ក៏បានមកចូលរួមយ៉ាងច្រើនកុះករអ្នកខ្លះក៏ស្ដាយដែលឡាវីញមានគូរួចទៅហើយអ្នកខ្លះទៀតក៏នាំគ្នាចូលរួមអបអរដល់ពួកគេទាំងពីរទៅ។
        នៅពេលជិតចប់កម្មវិធីគេក៏បានអោយអ្នកគ្រប់គ្រងវ័យក្មេងឡើងទៅអគុណដល់ភ្ញៀវកិត្តិយសគ្រប់គ្នា។
    "ចាសក៏សូមអគុណដល់ភ្ញៀវកិត្តយសនៅក្នុងថ្ងៃនេះដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមនៅកម្មវិធីនៅថ្ងៃនេះនាងខ្ញុំមិនមានពាក្យអ្វីនិយាយច្រើននោះទេមានតែម្រាមដៃដប់លើកអគុណដល់អ្នកគ្រប់គ្នាហើយចុងបញ្ចប់នេះដែរខ្ញុំសូមប្រគល់តួនាទីនេះទៅបងប្រុសកិត្យាគាត់មានពាក្យពេជ្យខ្លះចង់និយាយ"ឡាវីញនិយាយរួចក៏ហុចមេក្រូទៅកាន់កម្លោះសត្យា
     "អគុណណាស់ឡាវីញបងជូនពរឯងអោយមានក្ដីសុខអោយច្រើនៗណាបាទថ្ងៃនេះខ្ញុំសុំយកកម្មវិធីរបស់ប្អូនមកប្រាប់ដល់អ្នកគ្រប់គ្នាថាខ្ញុំមានគូរហើយៗម្នាក់នោះមានឈ្មោះថាមរកតមរកតសូមអូនឡើងមកខាងលើនេះបន្តិចមកបងមានរឿងចង់ប្រាប់អូន"នៅពេលដែលកិត្យានិយាយអ្នកកាសែតក៏នាំគ្នាថតហើយមរកតក៏ដើរទៅរកគូរសង្សា
"បងធ្វើអីនឹងបងកិត្យា"មរកតឡើងមកដល់ភ្លាមក៏សួសង្សារខ្សឹបៗអោយលឺតែ២នាក់
"មរកតរៀបការនឹងបងទៅណាមកធ្វើជាព្រះនាងរបស់បងពេញមួយជីវិតទៅណា"កិត្យាលុតជង្គង់ព្រមទាំងនិយាយសារភាពទៅកាន់មរកតហើយអ្នកនៅទីនោះគ្រប់គ្នាក៏ស្រែកព្រមៗគ្នាថា"ព្រមទៅៗៗ"
"អូនយល់ព្រម"មរកត
"បងវីញបងបងដឹងរឿងដែលឬ?"មៃសួទៅឡាវីញ
"បងដឹងហើយក៏ជួយគ្នារៀបគម្រោងការស៊ុបប្រាយដែរ"ឡាវីញ
"ពិតជារំភើបជំនួសបងមរកតណាស់"មៃ
"មែនហើយបងស្ដាយណាស់ដែលប្រទេសយើងមិនទាន់មានច្បាប់ចុះអោយយើងរៀបការបានបើគេមានច្បាប់បែបនោះបានបងនឹងស៊ុបប្រាយអូនខ្លាំងជាបងកិត្យាទៀតណ៎"ឡាវីញនិយាយព្រមទាំងថើបស្នៀតផ្កាមៃ១ខ្សើត
"មិនបាច់បងស៊ុបប្រាយអូននោះទេព្រោះអ្វីដែលបងធ្វើមកទាំងអស់នេះវាពិតជាធ្វើអោយអូនរំភើបស្ទើរស្លាប់ទៅហើយ"មៃ
"មៃអូនជាមនុស្សដែលបងស្រឡាញ់ដំបូងនឹងជាមនុស្សចុងក្រោយរបស់បងណាបងស្រឡាញ់អូនខ្លាំងណាស់"ឡាវីញនិយាយហើយក៏អោនថើបបបូរមាត់មៃយ៉ាងទន់ភ្លន់ដែលធ្វើអោយអ្នកនៅជុំវិញស្រែកហ៊ូគ្រប់គ្នា

#ចប់ដោយបរិបូរណ៍
#សូមអគុណបងៗគ្រប់គ្នាដែលបានចំណាយពេលវាលាដ៏មានតម្លៃមកអានរឿងមួយនេះ
#ហើយក៏សូមទោសផងដែលមួយរយៈនេះប្អូនផុសរៀងយឺតដោយសារប្អូនជាបើរវល់រៀន
#ចាំជួបគ្នានៅរឿងក្រោយទៀតណា
#សុំទោសរាល់កំហុសអក្ខរាវីរុទ្ធព្រោះប្អូនសរសេររួចមិនទាន់បានកែរនោះទេ

My First Love ស្នេហាដំបូង❤️Where stories live. Discover now