ភាគទី១

113 2 0
                                    

#ផ្ដើមរឿង
កែវ ឡាវិញជាកូនស្រីច្បងនៅក្នុងត្រកូលកែវនាងមានរូបសម្រស់ស្រស់ស្អាតថែមទាំងសង្ហាមិនថាបុរសឬនារីណាទេអោយតែឃើញគឺសុទ្ធតែលង់ស្នេហ៍បូករួមទាំងគេគឺជាកូនស្រីអ្នកមានមុខមានមាត់ក្នុងសង្គមផងក៏កាន់តែធ្វើអោយអ្នកមានមួយចំនួនចង់ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយគ្រួសារនេះទៀតផង។ ឆ្នាំនេះឡាវិញមានអាយុ២៤ឆ្នាំរៀនចប់ផ្នែកគ្រប់គ្រងដែលពេលនេះនាងកំពុងតែគ្រប់គ្រងតំណែងតពីឪពុករបស់គេនៅក្នុងក្រុមហ៊ុនគ្រឿងអលង្ការ។
  "លោកប៉ាអ្នកម៉ាក់កូនសុំតែ១ឆ្នាំនេះទៀតតែប៉ុន្នោះណា"ឡាវិញ
  "នេះកូនរៀនចប់ហើយណាអាយុក៏ច្រើនហើយដែរប៉ាម៉ាក់ក៏កាន់តែចាស់ហើយកូនល្មមគិតគូររកបុសណាម្នាក់មកសាងអនាគតជាមួយកូនហើយណា"ប៉ារបស់ឡាវិញ
  "លោកប៉ាកូនសុំតែ១ឆ្នាំនេះទៀតទេកូននឹងព្រមតាមលោកប៉ាគ្រប់យ៉ាងណាលោកប៉ាណា"ឡាវិញ
  "ម៉ាក់វាអូនមើលចុះកូនស្រីអូននេះពូកែរអង្វរយកចិត្តណាស់មិនដឹងកាត់ទៅរកអ្នកណាទេ"ប៉ាឡាវិញ
  "កូនគឺកាត់ទៅរកបងនឹងហើយមិនបាច់មកសួរអូនទេ"ម៉ាក់ឡាវិញ
  "នក៎លោកប៉ាអ្នកម៉ាក់ងរហើយឆាប់លួងអ្នកម៉ាក់ទៅកូនសុំឡើងទៅខាងលើងូតទឹកសិនហើយព្រោះអីថ្ងៃនេះកូនត្រូវទៅមើលអ្នកដែលត្រូវមកដើរម៉ូតអោយគ្រឿងពេជ្រយើងនៅចុងខែនេះផង" ឡាវិញនិយាយហើយក៏ដើរដូចរត់ឡើងទៅលើបន្ទប់បាត់ទៅ
  "អូនហាតើអូនគិតយ៉ាងមិចចំពោះកូនស្រីយើង"ប៉ាឡាវិញ
  "អូនគិតថាបណ្ដោយគេមួយឆ្នាំទៀតសិនទៅបង"ម៉ាក់ឡាវិញ
  "បានបងព្រមតាមអូនតែបងមិនចង់ចាំយូទៀតទេណា"ប៉ាឡាវិញ
  "នេះអូនដល់ម៉ោងទៅ Shopping ជាមួយលោកជំទាវហើយបាយបាយបងសម្លាញ់"ម៉ាក់ឡាវិញ
  "បាទបាយបាយអូន"ប៉ាឡាវិញនិយាយហើយក៏ថើបថ្ពាល់ភរិយាហើយម៉ាក់ឡាវិញក៏ដើរចេញទៅជាមួយអង្គរក្ស២នាក់នឹងសូហ្វ័រឡានម្នាក់

   យ៉ា សុផាន់មៃតារ៉ាស្រីដែលទើបតែប្រលូកក្នុងវិស័យសិល្បះតែមានភាពល្បីល្បាញខ្លាំងពីសំណាក់យុវវ័យដល់ថ្នាក់នាងសឹងតែមិនជឿស្មានថាវាគ្រាន់តែជាយល់សប្ដិព្រោះថានាងជាក្មេងស្រីដែលមកពីគ្រួសារមួយដែលមានជីវភាពមធ្យម។ ឆ្នាំនេះនាងមានអាយុ២២ឆ្នាំហើយថ្ងៃនេះនាងក៏ត្រូវទៅជួបជាមួយនឹងម្ចាស់មាងពេជ្រដ៏ល្បីដើម្បីនិយាយគ្នាពីរឿងដែលអ្នកចាត់ការរបស់នាងបានទទួលសំណើរថានាងនឹងទៅដើរម៉ូតគ្រឿងពេជ្រអោយគេ។
  "អូនមៃចានេះជិតដល់ម៉ោងណាត់ហើយណាអូនរៀបចំខ្លួនរួចហើយឬនៅនៀក"អ្នកចាត់ការមៃ
  "ចាសបងខ្ញុំរួចរាល់ហើយបងប្រញាប់អីក៏ប្រញាប់យ៉ាងនេះ"មៃ
  "មិនអោយប្រញាប់យ៉ាងមិចអូនបើអ្នកដែលយើងត្រូវទៅចួបថ្ងៃនេះមិនមែនមនុស្សធម្មតាឯងណាអូន"អ្នកចាត់ការរបស់មៃ
  "ទោះគេជាអ្នកណាក៏ដោយបងគេជាមនុស្សដូចតែយើងដែរនឹង"មៃ
  "ចាបងដឹងហើយតែឥឡូវបើរួចហើយតោះទៅ"អ្នកចាត់ការរបស់មៃនិយាយហើយក៏កាន់កាបូបអោយមៃដើរចេញទៅរកឡាន
  "តោះតៃកុងឡានចេញទៅហាងគ្រឿងអលង្ការត្រកូលកែវទៅ"អ្នកចាត់ការរបស់មៃនិយាយ
  "បាទបង"តៃកុងឡាន
ចំណាយពេលអស់រយៈពេល៣០នាទីនៃការធ្វើដំណើររបស់មៃពីផ្ទះរបស់មៃមកដល់ហាងគ្រឿងពេជ្រដ៏ល្បីនៃត្រកូលកែវក៏បានមកទាន់ពេលវេលាបានយ៉ាងល្អ។
   "វ៉ាយយយពួកឯងមកមើលអាយដលរបស់យើងនៀក"គ្រាន់តែមៃចុះពីលើឡានមកភ្លាមក៏មានហ្វេន១ក្រុមស្រែកហៅគ្នាបាត់ទៅហើយ
   "បងមៃចាពួកប្អូនសុំថតរូបជាមួយបង១ប៉ុស្ដិ៍បានឬទេបង"ពួកហ្វេនក៏បាននិយាយសុំសំណូមពរទៅកាន់មៃ
  "បានណាពួកប្អូនតែត្រូវប្រញាប់បន្តិចណាព្រោះអីប្អូនមៃមានការរវល់ណាប្អូន"អ្នកចាត់ការរបស់មៃតប
  "ចាស/បាទបានណាបង"ពួកហ្វេននាំគ្នានិយាយព្រមៗគ្នាទាំងស្រីនឹងប្រុស
  "មៃសូមអគុណដល់បងប្អូនទាំងអស់គ្នាហើយណាដែលបានស្រឡាញ់ចូលចិត្តមៃពេលនេះមៃដល់ពេលណាត់ហើយណាបាយបាយបងប្អូនទាំងអស់គ្នាចួបគ្នាពេលក្រោយណា"បន្ទាប់ពីបានថតរូបជាមួយអ្នកគាំទ្រហើយមៃក៏បានលាពួកគេដោយស្នាមញញឹម

  "ហុើយពួកឯងបងមៃនេះណាទោះបីល្បីមែនពិតតែមិនរឹកទេគួអោយស្រឡាញ់ណាស់"ពេលដែរមៃដើរចេញទៅផុតពួកហ្វេនៗក៏នាំគ្នានិយាយព្រោងព្រាត
  "មែនហើយចាំមើលយើងយកទៅផុសអួតគេក្នុង Facebook ណាថាយើងបានចួប idol ក្នុងដួងចិត្តហើយអត់រឹកទៀតគួរអោយស្រឡាញ់ណាស់" ហ្វេនម្នាក់នៅក្នុងក្រុមក៏និយាយឡើងហើយពួកគេក៏នាំគ្នាដើរលេងបន្តទៀតទៅ

     នៅក្នុងបន្ទប់ម្ចាស់ហាងគ្រឿងអលង្ការពេលនេះមានមនុស្សស្រីរាងខ្ពស់កំពុងតែអង្គុយរងចាំភ្ញៀវពិសេសរបស់គេយ៉ាងអន្ទះសារហើយម្នាក់នោះក៏គ្មានអ្នកណាដែរក្រៅពីកញ្ញាឡាវិញរូបស្រស់ខាបព្រលឹងបុរស់នារីគ្រប់រូបនោះឯង។

   តុតុតុ សម្លេងគោះទ្វាពីលេខារបស់ឡាវិញក៏បានបន្លឺឡើងមក
"អ្នកនាងឡាវិញចាសអ្នកនាងមៃអញ្ជើញមកដល់ហើយ"លេខា
   គ្រាន់តែឮភ្លាមឡាវិញក៏ញញឹមឡើងចង់រីកមាត់តែក៏ត្រូវរៀបឬកពាររបស់ខ្លួនដែរកុំអោយគេមើលមកថាចង់ចួបគេពេក។
  "Okey បងអោយគេចូលមក"ឡាវិញបាននិយាយដោយសម្លេងរាបស្មើរបានយ៉ាងល្អឥតខ្ចោះ (នេះបានហៅថាកំពូលមែនហ៊ាវិញអេនមីនសុំសរសើរ🤣)
  បន្ទាប់ពីទទួលបានការអនុញ្ញាតិហើយលេខាក៏បានបើកទ្វាអោយមៃចូលមកក្នុងរួមទាំងអ្នកចាត់ការផងដែរ
    "សុំទោសផងបងអ្នកចាត់ការអាចចេញទៅក្រៅបានទេខ្ញុំសុំនិយាយជាមួយមៃជាលក្ខណះផ្ទាល់ខ្លួន"ឡាវិញនិយាយយ៉ាងសុភាពរាបសារទៅកាន់អ្នកចាត់ការរបស់មៃតែសម្លេងបង្កប់ដោយភាពសោះអង្គើយ
    "ចាសបានអ្នកនាងឡាវិញតាមសម្រួល"គ្រាន់តែឮភ្លាមអ្នកចាត់ការក៏ងាកខ្លួនដើរចេញភ្លាមទោះបីជាមានការសុំជំនួយពីមៃក៏គាត់ត្រឹមតែញញឹមហើយងក់ក្បាលដាក់មៃតែប៉ុណ្ណោះ។
      សូមរង់ចាំភាគបន្ដ
ហីយ៉ាហ៊ាវិញចង់ធ្វើអីចែមៃនឹងចាប់គេនៅតែ២នាក់តទល់ចឹងមោះអ្នកទាំងអស់គ្នាទាយលេងៗមកហី
បើមានកំហុសខុសឆ្គងចំពោះអក្ខរាវីរុទ្ធអីខ្ញុំសូមខន្ដីអភ័យទោសទុកមុនផង

My First Love ស្នេហាដំបូង❤️Where stories live. Discover now