ចំណែកនៅខាងឡាវីញឯនេះវិញកំពុងតែរង់ចាំផ្លូវមៃយ៉ាងអន្ទះសារខ្លាចថាមៃមានគ្រោះថ្នាក់អ្វីព្រោះអីពេលនេះម៉ោងជិត១១ទៅហើយមៃប្រាប់នាងពីព្រឹកថាម៉ោង៩អីមកវិញតែពេលនេះមិនទាន់ឃើញមកសោះ។(បានអីមកហ៊ាអើយរវល់ផឹកស្រានិយាយដើមហ៊ានឹងហើយហ៊ា)
"ចាំមើលណាមៃអូនមកដល់ផ្ទះពេលណាបងនឹងដាក់ទោសអូនអោយធ្ងន់តែម្ដងដែលហ៊ានកុហកបង"ឡាវីញនិយាយរអ៊ូតែឯងស្រពេលនោះដែរក៏មានសម្លេងឡានបើកចូលមកដោយច្បាស់ណាស់ថាគ្មានអ្នកណាទេក្រៅពីម្ចាស់ផ្ទះនេះ
"ហ៉ើយអ្នកណាគេវ៉ើយថ្លើមធំម្លេះហ៊ានយកឡានមកដាក់ក្នុងផ្ទះយើងផងតិចហៅប៉ូលីសមកអូសឡាននឹងយកទៅបុស្ដិ៍បាត់ទៅ"មៃបើកឡានចូលមកក្នុងផ្ទះរួចហើយក៏ចុះមកក្រៅឡានស្រែកយកស្រែកយកព្រោះអីនាងចូលចតឡានមិនកើត
"យ៉ាងមិចមកផ្ទះវិញបានហើយឬមិចមិនព្រមចាំព្រឹកចាំមកតែម្ដងទៅ"ឡាវីញឈឱបដៃមើលអ្នកស្រវឹងស្រែក
"ចង់មកផ្ទះម៉ោងប៉ុន្មានជារឿងរបស់ខ្ញុំអ្នកនាងកុំមកចេះ"មៃស្រែកតបទៅវិញ
"នេះទៅជួបមិត្តឬទៅងូតស្រាអោយប្រាកដទេនៀកខ្លួនស្អុយសុទ្ធតែស្រា"ឡាវីញថាអោយមៃចំៗ
"ខ្ញុំស្រវឹងខ្ញុំមកផ្ទះខ្ញុំត្រូវមិនមែនដូចអ្នកខ្លះទេស្រវឹងមិនទៅផ្ទះខ្លួនឯងទេតែទៅនៅផ្ទះគេ"មៃ (ពីរនាក់នេះដាក់វេនគ្នាស្រវឹងក៏មិចនឹង?)
"ហីយ៉ានេះហ៊ានថាបកមកបងវិញផងហេស?"ឡាវីញ
"អើបើមិនថាអោយអ្នកនាងអោយខ្ញុំទៅថាអោយអ្នកណាចុះ បើគ្មានអ្នកណាស្រវឹងហ៊ានមករំខានផ្ទះខ្ញុំផង?"មៃ
"ខ្លាំងដៃសម្បើមណាស់តើយើងនៀក"ឡាវីញ
"ហ៉ឹសបានហើយខ្ជិលឈ្លោះជាមួយអ្នកនាងណាស់ទៅគេងវិញល្អជាងអ្នកនាងប្រញាប់ទៅផ្ទះអ្នកនាងទៅយប់ហើយ"មៃដេញឡាវីញ
"នេះអូនដេញបងទៀតហើយណាអូនមិនចាំទេអីថាព្រឹកមិញបងនិយាយថាមិចខ្លះ?"ឡាវីញ
"ទេមិនចាំទេ អ៎អត់ទេចាំតើអ្នកនាងថានឹងមកនៅផ្ទះជាមួយខ្ញុំមែនទេ?"មៃ
"អឹមត្រូវហើយស្រវឹងហើយនៅចាំបែបនេះល្អ"ឡាវីញនិយាយផងឡាវីញក៏គ្រាមៃអោយចូលក្នុងផ្ទះ
"ខ្ញុំឆ្ងល់អ្នលនាងណាស់ផ្ទះអ្នកនាងក៏មានហើយធំជាងផ្ទះខ្ញុំដល់ទៅ៣ដងទៅហើយខុនដូរក៏មានមិចមិនទៅដេកមកដេកអីនៅផ្ទះគេនឹង?"មៃសួរ
"បងមិនដឹងដែរដឹងត្រឹមថាទោះបីជាផ្ទះនឹងខុនដូរបងធំមែនតែគ្មានអូននៅជាមួយផ្ទះនោះប្រៀបបីដូចជាផ្ទះដែលមានតែសម្បកផ្ទះអញ្ចឹង"ឡាវីញ
"ហ៉ឹសសម្ដីផ្អែមណាស់"មៃ
"មៃនេះអូនស្រវឹងទៀតហើយបងចាំបានថានៅថ្ងៃដែលអូនសារភាពថាស្រឡាញ់បងក៏អូនស្រវឹងដែរណា"ឡាវីញ
"ហើយពេលនោះបងនិយាយថាពេលអូនស្រវឹងគួអោយស្រឡាញ់ណាស់ពេលនេះបងនៅស្រឡាញ់អូនទៀតទេហឹម?មៃ
"បងនៅតែស្រឡាញ់អូនដូចដើមណាមៃអូនជាមនុស្សដំបូងហើយក៏ជាមនុស្សចុងក្រោយរបស់បងដែរ"ឡាវីញនិយាយហើយក៏អោនទៅថើបបបូមាត់មៃយ៉ាងស្រទន់
"អូនក៏នៅស្រឡាញ់បងដែរបងវីញអូនគេងនឹកបងរាល់យប់អូនចង់ទៅជួបបងតែអូនគ្មានភាពក្លាហាននោះទេពេលអូនឃើញបងយំអូនចង់ចូលទៅជួយលួងលោមបងណាស់តែអូនមិនហ៊ានអូនសុំទោសដែលអូនចាកចេញមិនប្រាប់បងអូនគ្រាន់តែចង់អោយបងមានអនាគតអូនមិនចង់អោយគេនិយាយមិនល្អពីបងអូនគ្រាន់តែចង់ស្រឡាញ់បងពីចំងាយអូនចង់ឃើញបងញញឹម"មៃយំផងនិយាយផងអោបឡាវីញផង
"ពេលនេះអូនដឹងឬនៅថាការចាកចេញរបស់អូនបានធ្វើអោយបងស្ទើរតែក្លាយជាមនុស្សឆ្កួតបងធ្លាប់ប្រាប់អូនហើយមែនទេថាបើមានរឿងអីអោយអូនពិភាក្សាជាមួយបងហេតុអីអូនមិនស្ដាប់ហាសហើយបងសរសើរអូនពិតមែនដែលអូនអាចលាក់ខ្លួនពីបងបាន"ឡាវីញ
"អូនសុំទោសណាបងវីញបងអត់ទោសអោយអូនឬអត់អូនឈប់ធ្វើបែបនឹងទៀតហើយអូនមិនចង់ឃើញបងយំនោះទេអូនស្រឡាញ់បងណាបងវីញ"មៃ
"បងក៏ស្រឡាញ់អូនដូចគ្នាទៅងូតទឹកចេញទៅណាចាំបងដុសក្អែលអោយ"ឡាវីញ
"អូខេបងវីញចិត្តល្អហើយគួអោយស្រឡាញ់❤️"មៃ
"គួអោយស្រឡាញ់ចុះអូនស្រឡាញ់បងឬអត់?"ឡាវីញ
"ស្រឡាញ់បងជាទីបំផុតបើមិនស្រឡាញ់បងទេម្លេះពេលនេះអូនរៀបការមានប្ដីមានកូនតាំងពីយូណាស់មកហើយមិនមែនត្រឡប់មកចួបបងវិញនោះទេ"មៃ
"ហឹមបងស្រឡាញ់អូន"ឡាវីញថើបស្នៀតថ្កាមៃមួយខ្សើតមុននឹងពួកគេនាំគ្នាចូលងូតទឹក (អាងតែគេមានគូគេងូតទឹកម្ដងសុទ្ធតែពីរនាក់ណ៎🤣)
បន្ទាប់ពីងូតទឹករួចហើយ(កុំសួរអេដមីនណាថាគេធ្វើអីខ្លះអេដមីនក៏អត់ដឹងដែរអេដមីនកូនល្អ🤣)មៃនឹងឡាវីញក៏បានផ្លុំសក់អោយគ្នាទៅវិញទៅមកផ្លុំសក់បណ្ដើរពួកគេនិយាយគ្នារឿងពីមុនបណ្ដើររហូតដល់សក់ស្ងួតអស់ហើយឡាវីញក៏ថើបថ្ពាល់មៃដោយមៃក៏នៅស្ងៀមអោយគេថើបតាមចិត្ត
"មៃបងសុំណា?"ឡាវីញ (គេសុំអីគ្នាណ៎)
"បងសុំអីបងវីញ?"មៃ (ថាតែអេដមីនទៅឆ្ងល់មៃក៏ឆ្ងល់ដូចអេដមីនដែរនឹង😁)
"បន្តិចទៀតអូននឹងដឹង"ឡាវីញលើកបីមៃទៅដាក់នៅលើពូក (អេដមីនបំភ្លៃការពិតតិចហើយបងវីញនៅក្រៅបីមៃអត់រួចហេ🤣) ហើយក៏ផ្ដល់ស្នាមថើបដ៏សែនទន់ភ្លន់ទៅអោយមៃដោយមៃក៏ធ្វើជាអ្នកទទួលយកយ៉ាងល្អដោយមិនបដិសេធឡើយនៅពេលដែលវីញឃើញថាមៃមិនបដិសេធហើយគេក៏បានបិទភ្លើងបន្ទប់ទាំងមូល (អេដមីន:អុញល្ងឹតឈឹងមើលអីលែងឃើញបណ្ដោយ ហ៊ាវីញ:បានហើយចេញទៅកុំមករញេរញៃគេ មៃ:មែននឹងចេញទៅ)ហើយអេដមីនក៏មើលអីលែងឃើញទៀតដែរសង្ស័យតែគេនាំគ្នាលេងដេញចាប់ហើយបានបិទភ្លើងចឹងហុស😁🤣*ព្រឹកឡើងពន្លឺព្រះអាទិត្យបានជះពន្លឺចូលមកក្នុងបន្ទប់របស់គូស្នេហ៍១គូរដែលទើបតែផ្សះផ្សាចិត្តគ្នាបានគេងអោបគ្នាយ៉ាងស្អិតរមួតខ្លាចថារបេះគ្នាបាត់ក៏មិនដឹងអោបគ្នាដូចមិនដែលបានអោបចឹង(អ្នកសរសេរច្រណែននឹងណា🤣)
"ហ៉ើយរឿងយប់មិញដូចយល់សប្ដិ"ឡាវីញបានភ្ញាក់មុនមៃតែគេក៏មិនបានងើបទៅណាដែរគឺគេគេងបែមុខទៅរកមៃហើយនិយាយម្នាក់ឯងដោយយកដៃទៅវែកសក់ដែលធ្លាក់បាំមុខមៃ
"មិនដឹងជាយល់សប្ដិស្អីទេមើលស្នាមពេញខ្លួនអូនហើយ"មៃភ្ញាក់ក្រោយឡាវីញតែបន្តិចប៉ុណ្ណោះដោយនាងចាំមើលថាឡាវីញនឹងធ្វើបែបណា
"បងខំទប់ចិត្តខ្លួនឯងដែរតែធ្វើមិនបាននឹងណានេះអោយបងសុំមើលបន្តិចមកណាអូហូស្នាមបែបនេះល្អហើយអោយគេដឹងថាអូនមានម្ចាស់ហើយកុំចង់មកញ៉ែ"ឡាវីញ
"ថ្ងៃនេះខ្ញុំត្រូវថតពាក់ឈុតសុិចសុីផងបើខ្លួនអូនស្នាមបែបនេះអូនមិចនឹងហ៊ានទៅថតទៅហ៉ើយយ៉ាប់មែន"មៃ
"បងសូមទោសណាមៃមនុស្សល្អ"ឡាវីញ
"មិនបាច់ទេថ្ងៃនេះបងទៅធ្វើអាហារពេលព្រឹកទៅអូនតេទៅប្រាប់បងអ្នកចាត់ការសិនថាអូនមិនសូវស្រួលខ្លួនមិនបានទៅថតទេថ្ងៃនេះ"មៃ
"Okey អូនសម្លាញ់"ឡាវីញ
In call
Mai : អាឡូបងអ្នកចាត់ការនេះខ្ញុំមៃណាបងថ្ងៃនេះខ្ញុំសុំពឹងបងអោយជួយប្រាប់អ្នកដឹកនាំរឿងផងថាខ្ញុំមិនអាចទៅថតបានទេព្រោះអីថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួនទេ"មៃ
អ្នកចាត់ការ : អូនកើតអីធ្ងន់ធ្ងរទេមៃអូនអោយបងជូនអូនទៅមន្ទីពេទ្យឬអត់ហាស
Mai : ចាសបងខ្ញុំមិនអីទេលេបថ្នាំតែបន្តិចទេជាហើយពេលនេះបានសិនហើយណាបង
អ្នកចាត់ការ : អូខេអូនបាយបាយឆាប់ជាណា
Mai : ចាសបង
Call end#សូមរង់ចាំតាមដានភាគបន្ត
#យ៉ាងមិចដែរភាគនេះគេត្រូវគ្នាវិញហើយណាសប្បាយចិត្តអត់?
#ខ្ញុំសូមទោសទុកជាមុនរាល់កំហុសនៃការសរសេររបស់ខ្ញុំដែលមានចំណុចលើសលោះត្រង់ណាសូមខន្ដីអភ័យទោសអោយខ្ញុំផង_ហើយក៏សូមទោសរាល់កំហុសអក្ខរាវីរុទ្ធផង
YOU ARE READING
My First Love ស្នេហាដំបូង❤️
Fanfictionគឺគេ...គេម្នាក់គត់ដែលធ្វើអោយខ្ញុំស្គាល់អ្វីទៅជាស្នេហាអ្វីទៅជាការខូចចិត្តអ្វីទៅជាការខកចិត្តអ្វីទៅជាការស្រឡាញ់...ហើយគេគឺ...