ភាគ៣

42 1 0
                                    

    កំឡុងពេលដែលកំពុងទទួលទានអាហារវិញនឹងមៃបានសំណេះសំណាលគ្នាជាច្រើនរឿងហាក់បីដូចជាពួកគេខានបានចួបគ្នាយូយ៉ាងអញ្ចឹង។
  "បងវិញហាខ្ញុំសួរបង១បានអត់?"នៃ
  "សួរមកបានតើបើបងឆ្លើយបានបងនឹងឆ្លើយ"ឡាវិញ
  "រាល់ថ្ងៃនេះបងមានមនុស្សក្នុងចិត្តហើយឬនៅ?"មៃ
  "បើកាលពីមុនបងអាចថាគ្មានតែមួយរយៈក្រោយនេះបងដូចជាចាប់អារម្មណ៍លើគេម្នាក់ហើយមៃតែបងមិនដឹងថាគេគិតដូចបងឬមួយក៏អត់"ឡាវិញ
  "អ៎បងវិញស្អាតឆ្លាតពូកែរបែបនេះមានអ្នកណាមិនស្រឡាញ់បងទៅបើមិនស្រឡាញ់បងមានតែម្នាក់នឹងភ្នែកស្អុយហើយ"មៃតបទាំងដែលបេះដូងរបស់ខ្លួនធ្ងន់កណ្ដុកហើយលើកកែវស្រាឡើងផឹកមួយដង្ហើមដាច់តែម្ដង
  "ហើយចុះមៃវិញមានមនុស្សក្នុងចិត្តហើយឬនៅ"ឡាវិញ
   "ខ្ញុំហ៎មានហើយបង"មៃ
   "គេម្នាក់នោះជាអ្នកណាហាសមៃហើយម្នាក់នោះស្រីក៏ប្រុសស្អាតឬមិនស្អាតចិត្តល្អឬមួយក៏អត់..ហើយបងស្គាល់គេឬអត់?"គ្រាន់តែឮភ្លាមឡាវិញក្ដៅឆេវតែម្ដង
   "បងវិញនេះបងសួខ្ញុំច្រើនម្លេះខ្ញុំមិនដឹងឆ្លើយ១ណាមុនទេនេះបើបងលេងសួខ្ញុំដូចសូត្រមេលេខបែបនេះហុស"មៃ
   "ឥឡូវនេះអូនឆ្លើយតបបងតែ១សំនួរមកបានហើយគេម្នាក់នោះឈ្មោះអី?"ឡាវិញ
  "បើសិនជាខ្ញុំឆ្លើយហើយបងខឹងនឹងខ្ញុំឬអត់បងវិញ"មៃ
  "បងមិនខឹងនឹងមៃទេព្រោះបងគ្មានសិទ្ធទៅហាមឃាត់មៃទេ"ឡាវិញ
   "ហីយ៉ានេះបងកំពុងខឹងមែនទេនែកមុខបងពេលខឹងគួរអោយស្រឡាញ់ណាស់"មៃ
   "ឥឡូវអូនមៃឆ្លើយសិនមកថាគេនោះជាអ្នកណា?"ឡាវិញ
  "បងវិញបងចាំស្ដាប់អោយច្បាស់ណាគេនោះឈ្មោះថា កែវឡាវិញបងបានឮហើយឬនៅហា"មៃ
  "មៃនិយាយថាមិចមញនឹងបងស្ដាប់អត់ច្បាស់"ឡាវិញស្ដាប់បានយ៉ាងច្បាស់តែគ្រាន់តែចង់សួបញ្ជាក់
   "មនុស្សដែរខ្ញុំស្រឡាញ់ឈ្មោះថាកែវឡាវិញបងស្ដាប់បានច្បាស់ហើយឬនៅ ខ្ញុំដឹងណាថាបងមានមនុស្សក្នុងចិត្តរួចហើយតែខ្ញុំគ្រាន់តែចង់ប្រាប់បងអោយដឹងបងកុំគិតច្រើនអីណា"មៃ
  "មៃអូនស្រវឹងទេដឹងមុននេះបងឃើញអូនផឹកស្រាច្រើនណាស់"ឡាវិញឮហើយក៏ញញឹមតែក៏គិតថាមៃស្រវឹងហើយនិយាយផ្ដេសផ្ដាស់
   "មិនស្រវឹងទេបងវិញមុននឹងខ្ញុំផឹកតែតិចនឹងវាមិនអាចស្រវឹងបានទេ"មៃ
  "តែតិចអូនឯងស្អីលើកដាច់ឡើង១កែវហើយនឹង"ឡាវិញ
  "ខ្ញុំប្រាប់ហើយថាខ្ញុំមិនបានស្រវឹងទេ"មៃ
  "អឹមអត់ស្រវឹងក៏អត់ទៅចឹង"ឡាវិញ
  "បងវិញហាបងវិញស្រឡាញ់ខ្ញុំវិញអត់អត់ទេអត់ទេខ្ញុំមិនគួរសួរបងបែបនេះទេព្រោះអីបងមានមនុស្សក្នុងចិត្តរួចហើយខ្ញុំមិនគួរសួរបងបែបនេះសោះ"មៃនិយាយទាំងអន់ចិត្ត
  "ចុះមៃមិនចង់ដឹងទេហីថាមនុស្សក្នុងចិត្តបងជាអ្នកណា"ឡាវិញ
   "មែនហើយមនុស្សប្រុសម្នាក់នោះជាអ្មកណាទៅណ៎ដែលអាចយកបេះដូងបងវិញរបស់ខ្ញុំបាន"មៃ
   "ម្នាក់នោះមិនមែនមនុស្សប្រុសទេ"ឡាវិញ
   "ហីយ៉ាបងវិញនេះចូលចិត្តលេងសើចមេះនេះបងចង់ប្រាប់ខ្ញុំថាបងស្រឡាញ់ស្រីដូចគ្នាចឹងមែន?"មៃ
   "មែនហើយហើយមនុស្សស្រីម្នាក់នោះអូនមៃស្គាល់ច្បាស់ណាស់"ឡាវិញ
   "អ្នកណាទៅ"មៃ
   "ម្នាក់នោះគឺជាក្មេងរពឹសនៅពេលដែលបងបានជួបគេដំបូងគេបិះតែត្រូវក្រុមក្មេងស្ទាវក្នុងសាលាវាយហើយបងក៏បានចូលទៅជួយបន្ទាប់ពីជួយហើយក្មេងនោះតែងតែធ្វើអាហារមកអោយបងញុាំរហូតសុំលេខទូរសព្ទបងទៀតផង"ឡាវិញនិយាយព្រមទាំងស្នាមញញឹមទៅកាន់គ្រាន់តែមៃឮភ្លាមនាងក៏យំចេញមកតែម្ដងដោយនឹកស្មានមិនដល់ទេថាមនុស្សដែលនាងស្រឡាញ់ក៏ស្រឡាញ់នាងវិញដែរ
    "បងវិញបងធ្វើអោយអូនយំហើយ"មៃ
    "មៃហាយើងមកសាកស្រឡាញ់គ្នាហីបងស្រឡាញ់មៃណា"ឡាវិញ (អីយ៉ាហ៊ាហ៊ានណាស់ណ៎)
     "អូនស្រឡាញ់បងបងវីញ"មៃគ្រាន់តែឮឡាវិញសារភាពភ្លាមនាងងើបពីកន្លែងដែលខ្លួនឯងអង្គុយទៅកន្លែងរបស់ឡាវិញហើយឱបឡាវិញឡើងណែន
    បន្ទាប់ពីការសារភាពស្នេហ៍របស់គូស្នេហ៍ថ្មីថ្មោងរួចរាល់ពេលនេះម៉ោង៩យប់ទៅហើយ
   "មៃហាបងគិតថាយើងទៅផ្ទះវិញទៅព្រោះអីពេលនេះយប់ហើយបងខ្លាចម៉ាក់អូនគាត់បារម្មណ៍ពីអូន"ឡាវិញ
    "អត់ទេអូនចង់ញុាំស្រាទៀតថ្ងៃនេះអូនសប្បាយចិត្តព្រោះអីអញនបានក្រាស់អូនធ្វើសង្សារហើយ"មៃនិយាយទាំងស្រវឹងស្រឿងៗ
    "បងថាអូនស្រវឹងហើយណា"ឡាវិញ
    "យ៉ាងមិចអូនស្រវឹងបងក៏គ្រាអូនទៅចប់ហើយបងមិនចង់អោយអូនជប់លាងទេហី"មៃ
    "បានៗតែបងអនុញាត្តិអោយញុាំតែ១កែវទៀតទេណា"ឡាវិញ
    "អូខេសង្សារអ្នកណាទេចិត្តល្អអើយចិត្តល្អ"មៃ (អេនមីនជ្រេញអ្នកមានស្នេហាណាស់មិនជាស្អីទេសរសើរគ្នាឌឺអេដមីនរហូត)
     "សង្សារអូននឹងណា"ឡាវិញ
   ស្អែកឡើងឡាវិញបានទៅផ្ទះមៃដើម្បីមកយកមៃទៅសាលារៀន
  "ក្មួយឡាវិញមោះក្មួយចូលមកក្នុងផ្ទះសិនមកកូនមៃគេភ្លេចយករបស់គេឡើងទៅយកមួយភ្លេតសិនណា"ម៉ាក់របស់មៃ
   "ចាសអ្នកមីង"ឡាវិញ "អ្នកមីងថ្ងៃនេះក្មួយហើយនឹងមៃអាចនឹងមកផ្ទះយឺតបន្តិចហើយណាព្រោះអីថ្ងៃជាប់ណាត់ជាមួយមិត្ត
  "ចាសក្មួយមីងពឹងអោយជួយមើលប្អូនផងណា"ម៉ាក់របស់មៃ
   "បងវីញបងមកយូហើយហ៎"មៃ
   "អ៎បងមកមុននេះមួយសន្ទុះនឹងទេអ្នកមីងក្មួយទៅសិនហើយជម្រាបលាអ្នកមីង"ឡាវីញ
   "ម៉ាក់កូនទៅសាលាហើយបាយបាយ"មៃ
   "ចាសកូន ចាសក្មួយ"ម៉ាក់របស់មៃ
  ពេលវេលាចេះតែកន្លងផុតទៅភាពស្នឹតស្នាលរវាងមៃនឹងឡាវិញក៏កាន់តែបើកបង្ហាញចេញមកធ្វើអោយឪពុកម្ដាយរបស់គេទាំងសងខាងមានការងឿងឆ្ងល់។
ថ្ងៃមួយម៉ាក់នឹងប៉ារបស់ឡាវិញបានបញ្ជាអង្ករក្ស២នាក់ទៅសុើបមើលទំនាក់ទំនងរបស់ឡាវិញនឹងមៃហើយអ្វីដែលគាត់បានដឹងមកនោះគឺធ្វើអោយគាត់ចង់សន្លប់ទាំងឈរតែម្ដងព្រោះអីកូនស្រីដែលគាត់មានតែម្នាក់គត់បែរទៅជាស្រឡាញ់ស្រដូចគ្នាទៅវិញគាត់មិនព្រមជាដាច់ខាត។

My First Love ស្នេហាដំបូង❤️Where stories live. Discover now