ក្រោយពីមៃបានដាក់ទូរសព្ទចុះពីអ្នកចាត់ការនាងហើយនាងក៏បានចូលបន្ទប់ទឹកដើម្បីឆ្លុះកញ្ចក់មើលស្នាមនោះអោយច្បាស់។
"ស្លាប់ហើយមិនដឹងជាប៉ុន្មានថ្ងៃទេបានបាត់នៀកបើបងវីញធ្វើអោយស្នាមម្លឹងៗ?"មៃនិយាយម្នាក់ឯងមុខកញ្ចក់
"មិនអីទេនាងមៃអើយធ្វើចិត្តអោយត្រជាក់គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ"មៃនៅតែបន្ដនិយាយម្នាក់ឯង
"មៃអូនធ្វើអីយូម្លេះបងធ្វើអាហារពេលព្រឹករួចហើយណា"ដោយមៃកំពុងតែស្លុងអារម្មណ៍សំឡេងរបស់ឡាវីញក៏ស្រែកមកពីខាងក្រៅបន្ទប់ទឹក
"ចាំបន្តិចបងវីញអូនចេញទៅឥឡូវហើយ"មៃ
"អុនធ្វើអីយូមេះហាស"គ្រាន់តែមៃចេញពីបន្ទប់ទឹកភ្លាមឡាវីញក៏សួភ្លែត
"បងជំរឿនអូនមែនទេនៀកគ្រាន់តែអូនចូលបន្ទប់ទឹកក៏បងមកសួដែរ"មៃ
"មិនមែនទេបងគ្រាន់តែបារម្មណ៍ពីងូនប៉ុណ្ណោះ"ឡាវីញនិយាយព្រមទាំងដើរទៅឱបមៃ
"និយាយចឹងថ្ងៃនេះបងមិនទៅធ្វើការទេឬ"មៃ
"មិនទៅទេបងបានតេប្រាប់លេខារួចហើយ"ឡាវីញនិយាយទាំងញញឹមខិល
"ហេតុអីបានបងមិនទៅហាសក្រែងនៅចុងខែនេះបងមានសម្ភោធគ្រឿងពេជ្រម៉ូតថ្មីហី?"មៃ
"បងមិនចង់ឃ្លាតពីអូននឹងណាហើយណាមួយគ្រប់គម្រោងទាំងអស់បងបានដាក់អោយកូនចៅធ្វើអស់ហើយ"ឡាវីញ
"បានហើយញុាំអាហារទៅប្រយ័ត្នត្រជាក់អស់លែងឆ្ញាញ់ទៅ"មៃ
"មៃអូនបានឃើញព៍ត័មានហើយឬនៅ?"ឡាវីញ
"ព័ត៍មានអីទៅបងមិនទាន់បានមើលអីផងនៀក"មៃ
"គឺរឿងរបស់អូននឹងណាគេបានចុះផ្សាយថា {កាលពីម្សិលមិញនេះកញ្ញាយ៉ាសុផាន់មៃបានណាត់ជួបគ្នាជាមួយនឹងលោកសម្បត្តិកិត្យាស្ងាត់ៗតែពីរនាក់ដោយហ្វេនម្នាក់បានឃើញហើយសុំថតរូប...} នេះហេសដែលអូនប្រាប់បងថាមិនបានទៅតែ២នាក់ចុះនេះអីហាមៃបងមិនយល់"ឡាវីញនិយាយទាំងងរងក់
"អើយវេទនាមហាវេទនាម្សិលមិញនេះអូនមិនបានទៅតែ២នាក់បងកិត្យាទេសង្សាបងកិត្យាក៏ទៅដែរនេះបើមិនជឿបងមើលរូបនេះទៅ"មៃនិយាយរួចក៏បើរូបថតដែលនាងបានថតរួមគ្នាជាមួយកិត្យានិងមរកត{ចេះសំណាងហើយដែលបានថតរូបទុកកុំអីមិនដឹងងរទៅដល់ឋានណាទេនាងមៃអើយ}មៃគិតក្នុងចិត្តម្នាក់ឯង
"នេះអូនមិនមែនកុហកបងឯណាហី"ឡាវីញរាៀងញញឹមបានវិញបន្តិច
"អូនកុហកបងហើយបានអីមកវិញហាស?"មៃ
"បងចេះតែគិតច្រើនទៅណា"ឡាវីញ
"ហ៉ើយស្មើនេះមិនដឹងជាបងកិត្យានឹងបងមរកតកំពុងតែគិតយ៉ាងណាទេនេះ?"មៃនិយាយ
"កុំគិតច្រើនពេកអូនមៃនេះពួកយើងខលទៅគេទៅល្អដែរទេ?"ឡាវីញនិយាយ
"ល្អអូនតេទៅពួកគាត់សិន"មៃ
In call
មៃ:បងកិត្យាបងបានឃើញព័ត៍មានហើយឬនៅ?
កិត្យា: បងបានឃើញហើយ
មៃ:នេះបងមរកតមានថាយ៉ងមិចទេ?
កិត្យា:អឹមគេប្រាប់បងថាគេយល់ព្រោះកាពិតវាខុសពីក្នុងព័ត៍មានគេចុះផ្សាយ
មរកត:មៃអូនកុំគិតច្រើនអីណាព័ត៍មានបែបនេះបន្តិចទៀតនឹងស្ងាត់ហើយ
មៃ:នេះបងមរកតកំពុងតែនៅជាមួយបងកិត្យាមែនទេ?
មរកត:មែនហើយនៅពេលដែលឃើញព័ត៍មាននេះភ្លាមបងកិត្យាក៏មករកបងភ្លែតគាត់ខ្លាចថាបងយល់ច្រលំលើគាត់
មៃ:និយាយចឹងថ្ងៃនេះពួកបងទាំងពីរទំនេរដែរទេខ្ញុំចង់នែនាំមនុស្សម្នាក់អោយពួកបងស្គាល់
មរកត:បងទំនេរតើតែបងកិត្យាចាំបងសួគាត់សិន
កិត្យា:បងទំនេរតើណាត់ទីតាំងមក
មៃនិងមរកតនិយាយគ្នាពីរបីមាត់ទៀតក៏ដាក់ទូរសព្ទចុះទៅ
Call end
"យ៉ាងមិចបងពេញចិត្តហើយឬនៅថាបងកិត្យាមានសង្សារហើយ"មៃសួទៅឡាវីញភ្លាមបន្ទាប់ពីដាក់ទូរសព្ទចុះ
"រួចចុះថ្ងៃនេះអូនចង់ណែនាំអ្នកណាអោយលោកកិត្យាស្គាល់?"ឡាវីញសួរ
"ចាសគឺនែនាំសង្សាអោយគាត់ស្គាល់នឹងអោយគាត់ជួយមើលផងខ្លាចថាសង្សារខ្ញុំពូកែរាយមន្ដស្នេហ៍ណាស់មិនថាស្រីឬប្រុសទេអោយតែឃើញដឹងតែលង់ហើយ"មៃនិយាយមាត់ៗ
ក្រោយពីនិយាយគ្នារួចរាល់អស់ហើយពេលនេះក៏ដល់ម៉ោងដែរមៃណាត់មរកតនិងកិត្យាហើយ។*កន្លែងណាត់ជួបគ្នារវាងនារីស្រស់សោភាទាំ៣នឹងប្រុសសង្ហា
"មៃបងនៅទីនេះ"កិត្យាស្រែកហៅ
"អូបងកិត្យាបងមរកតពួកបងមកដល់យូហើយហ៌"មៃ
"អឹមពួកបងទើបតែមកដល់ដែរទេនេះឯងចង់ណែនាំអ្នកណាអោយបងស្គាល់"កិត្យា
"នេះគឺកែវឡាវីញអ្នកគ្រប់គ្រង់ហាងពេជ្រដែលល្បីសព្វថ្ងៃនេះ"នៃ
"សួរស្ដីអ្នកនាងឡាវីញខ្ញុំធ្លាប់តែឮគេថាអ្នកនាងស្អាតសង្ហាណាស់ដល់បានជួបផ្ទាល់ទើបដឹងថាអ្នកនាងពិតជាស្រស់ស្អាតដូចគេថាមែនហើយនេះអ្នកនាងមានសង្សាហើយឬនៅ?"កិត្យានិយាយដោយធ្វើទឹកមុខព្រាននារី (បាក់ធ្មេញមុខឡូវហើយពូ)
"អឹហ៊ែមអឹហ៊ែមធ្វើអីអោយចេះក្រែងចិត្តបងមរកតផងហលយមិញនេះខ្ញុំនែនាំមិនទាន់អស់គាត់ត្រូវជាសង្សាររបស់ខ្ញុំដែរ"មៃ
"ថាមិចសង្សា?"មរកតនឹងកិត្យាស្រែកដំណាលគ្នា
"មានអីគួអោយចម្លែកមែនទេ?"ឡាវីញសួទៅពីរនាក់សង្សារនោះ
"គឺចម្លែកត្រង់ថាស្រីស្អាត២នាក់ស្រឡាញ់គ្នានឹងណា"កិត្យា
"ការស្រឡាញ់វាហាមមិនបានទេណាបងកិត្យា ហើយពួកយើងក៏មិនបានទើបតែស្គាល់គ្នាដែរយើងស្គាល់គ្នាយូហើយ"មៃ
"អឹមហើយស្រឡាញ់ខ្លាំងទៀតផង"ឡាវីញ
"ខ្ញុំឆ្ងល់ថាអ្នកនាងឡាវីញស្រឡាញ់ប្អូនស្រីខ្ញុំបានយ៉ាងមិចនៀក"កិត្យា
"ខ្ញុំយ៉ាងមិចហាសបងកិត្យា?"មៃស្រែកកាត់វឹប
"គឺឯងក្បាលរឹង យកតែចិត្តខ្លួនឯង ហើយស្អាតចាញ់អ្នកនាងឡាវីញដាច់🤣"កិត្យានិយាយបំភ្លៃការពិតដើម្បីបង្អាប់មៃ
"ចាសខ្ញុំមិនបានស្រឡាញ់មៃព្រោះសម្រស់ឬអ្វីផ្សេងនោះទេតែខ្ញុំស្រឡាញ់មៃព្រោះមៃជាមៃផ្ទាល់"ឡាវីញ
"យ៉ាងមិចស្ដាប់បានឬនៅបងប្រុស?"មៃបានដៃចោទសួទៅនាយកិត្យាភ្លាម
"អឺមិនយ៉ាងមិចទេមិញនេះបងនិយាយលេងទេណាជូនពរអ្នកទាំហពីរស្រឡាញ់គ្នាអោយបានយូណា"កិត្យា
"បងជូនពរអោយអ្នកទាំងពីរស្រឡាញ់គ្នារហូត"មរកត
"ចាសអគុណបងណាស់បងកិត្យាបងមរកត"មៃ
"អគុណអ្នកទាំងពីរហើយអ្នកទាំងក៏ដូចគ្នាជូនពរអោយស្រឡាញ់គ្នារហូត"ឡាវីញ
"អគុណហើយសូមជួយមើលថែរប្អូនស្រីខ្ញុំអោយល្អផងណា"កិត្យា
"ចាស"ឡាវីញ
"តែមៃឯងនឹងគិតយ៉ាងមិចបើសិនជាហ្វេនឯងដឹងថាឯងមានសង្សាហើយ?"កិត្យាសួរ
"រឿងនោះខ្ញុំបានគិតទុកមកជាយូហើយបង"មៃ#សូមរងចាំតាមដានភាគបន្ដ
#ថ្ងៃនេះមករៀងយឺតបន្តិចហើយបងៗទើបតែរួចធុរៈមិញនេះទេ
#ទាយមើលថាមៃគិតអីទុក?
#សូមទោសរាល់កំហុសអក្ខរាវីរុទ្ធឡាចផេកអោយអូនម្នាក់១ផង
YOU ARE READING
My First Love ស្នេហាដំបូង❤️
Fanfictionគឺគេ...គេម្នាក់គត់ដែលធ្វើអោយខ្ញុំស្គាល់អ្វីទៅជាស្នេហាអ្វីទៅជាការខូចចិត្តអ្វីទៅជាការខកចិត្តអ្វីទៅជាការស្រឡាញ់...ហើយគេគឺ...