ភាគទី៥

29 1 0
                                    

"មិនហៅទេអៀនមាត់ណាស់"មៃ
"បើមិនហៅទេតិចចាប់រំលោភ"ឡាវីញ
"អេឥឡូវនេះហ៊ានណាស់ណ៎សង្ស័យតែអនុវត្តន៍ញឹកញាប់ហើយមើលទៅ"មៃនិយាយទាំងលួចប្រចណ្ឌ
"មិនដែលបានអនុវត្តន៍ទេចាំអនុវត្តន៍ជាមួយអូនមៃតែម្នាក់គត់"ឡាវីញនិយាយទាំងទឹកមុខច្រលឹម
"បានហើយបិទមាត់ទៅបើមិនចង់អោយខ្ញុំទុកអ្នកនាងនៅលើការ៉ូនេះទេ"មៃ
"មៃមិនហ៊ានទេ"ឡាវីញ
"ហេតុអីអ្នកនាងគិតថាខ្ញុំមិនហ៊ាន?"មៃ
"ព្រោះមៃនៅតែស្រឡាញ់បង"ឡាវីញ
"អ៊ាកខ្ពើមហាសកុំមកនិយាយថ្លង់ហាសខ្ញុំមិនចង់ស្ដាប់ទេ"មៃ
"បងនៅតែស្រឡាញ់អូនដូចដើមណាមៃ អេមិនមែនទេបងស្រឡាញ់អូនលើសកាលពីមុនទៅទៀត"ឡាវីញ
"(ហីយ៉ាបងវីញនេះទៅរៀនចេះនិយាយផ្អែមនេះមកពីណានឹង)មៃគិតក្នុងចិត្តម្នាក់ឯងទាំងអៀន
"អូនអៀនមែនទេមៃពេលអូនអៀនបែបនេះមុខអូនគួអោយស្រឡាញ់ណាស់"ឡាវីញ
"បានហើយគេងទៅ"មៃគ្រាឡាវីញមកដល់លើគ្រែហើយក៏រៀបចំកន្លែងគេងអោយឡាវីញយ៉ាងល្អ
"មៃមកគេងជាមួយគ្នាមកបងនឹកអូនចង់អោបអូនអោយបាត់នឹក"ឡាវីញ
"មិនបានទេកុំធ្វើបែបនេះអីបើម៉ាក់ប៉ាអ្នកនាងដឹងគាត់នឹងគិតបែបណា"មៃ
"បានបើអូនមិនគេងជាមួយបងទេក៏ហីទៅបងទៅផ្ទះបងវិញក៏បានហើយមិនបាច់មកខ្វល់ពីបងទេចង់បងស្លាប់ឬរស់យ៉ាងណាក៏អូនមិនបាច់មកខ្វល់ជាមួយនឹងបងទេ"ឡាវីញនិយាយឡើងដោយការងរងក់ព្រមទាំងប្រញាប់ក្រោកទាំងមិននឹងខ្លួនគ្រាន់តែឈរបានបន្តិចក៏រកកលចង់ដួលទៅវិញហើយ
"បានបានខ្ញុំព្រមគេងជាមួយអ្នកនាងក៏បាន(បារម្មណ៍គេហ្មងចែមៃ)"មៃទ្រាំមើលឡាវីញទៅផ្ទះវិញទាំងសភាពបែបស្រវឹងមិនបានក៏យល់ព្រមតាមព្រោះមៃក៏នឹកឡាវីញណាស់ដែរ
"មោះមោះមកគេងលើដៃបងមក"ឡាវីញនិយាយទាំងភ្នែកបើកមិនចង់រួច
មៃខ្ជិលប្រកែកក៏ឡើងលើគ្រែហើយចូលគេងឆាប់បានគេងព្រោះអីព្រឹកនេះនាងត្រូវងើបពីព្រឹក
"ក្មេងល្អមោះបងសុំឱបអូនអោយណែនៗណា"ឡាវីញ
"អឹមតែកុំរឹតខ្លាំងពេកដកដង្ហើមមិនរួចទេ"មៃនឹងឡាវីញបានគេងអោយគ្នារហូតដល់ម៉ោង២រំលងអាធ្រាតមៃនឹងឡាវីញត្រូវភ្ញាក់ឡើងព្រោះឡាវីញបានយល់សប្ដិអាក្រក់
"បងវីញបងកើតអីមិចបានស្រែកចឹង"មៃសួទៅឡាវីញទាំងមីងមាំង
"បងយល់សប្ដិអាក្រក់ណាស់មៃបងខ្លាចបាត់អូនទៀតអូនកុំទៅចោលបងអីណាសន្យានឹងបងមកថាមានរឿងអីកើតឡើងក៏ដោយអូនត្រូវមកពិភាក្សាជាមួយបងសិនណា"ឡាវីញ
"មិនអីទេណាបងវីញបងគេងវិញមកពាក្យចាស់លោកពោលថាយល់សប្ដិអាក្រក់មានន័យប្រែមកវិញថាល្អណាបងគេងវិញមក"មៃនិយាយរួចក៏ទាញដៃឡាវីញអោយគេងហើយពួកគេក៏គេងឱបគ្នាដល់ព្រឹកទៅ
"អូយឈឺក្បាលមេះ"ឡាវីញភ្ញាក់ពីដំណេកមុនមៃហើយក៏រអ៊ូតិចៗ
"តែនេះយើងមិនមែនយល់សប្ដិទេមែនទេនេះយើងនៅផ្ទះអូនមៃមែនឬ"ឡាវីញនិយាយម្នាក់ឯងតិចៗហើយក្បិចថ្ពាល់ខ្លួនឯងឡើងឡើងពណ៍ក្រហម
"នេះអូនមៃពេលគេងស្អាតណាស់អ៊ូយលង់ស្នេហ៍ដកចិត្តដកប្រាណលែងរួចហើយនាងវីញអើយ"ឡាវីញគិតក្នុងចិត្តរួចហើយក៏យកច្រមុះដ៏ស្រស់ស្អាតរបស់ខ្លួនទៅថើបលើថ្ពាល់មៃដែលគេងលង់លក់តែពេលនេះមានអារម្មណ៍ថាមៃចាប់ផ្ដើមភ្ញាក់ពីដំណេកហើយព្រោះអីមានការរំខានពីអ្នកខ្លះ។ពេលឡាវីញឃើញមៃកម្រើកខ្លួនហើយឡាវីញក៏ធ្វើពុតជាគេងបន្ដចង់ដឹងថាបើមៃភ្ញាក់ឡើងមៃនឹងធ្វើយ៉ាងណាចំពោះខ្លួន។
មៃចាប់ផ្ដើមបើកភ្នែកបន្តិចម្ដងៗដើម្បីអោយសុាំនឹងពន្លឺព្រះអាទិត្យដែលចាំងចូលមកក្នុងបន្ទប់នាងពេលដែលមៃបើកភ្នែកឃើញច្បាស់ណាស់ថានាងកំពុងតែនៅក្នុងរង្វង់ដៃមនុស្សដែលនាងតែងតែនឹករលឹកមករហូតនាងចង់អោយពេលវេលាឈប់តែត្រឹមនេះណាស់មិនចង់អោយមានថ្ងៃស្អែកថ្ងៃខានស្អែកនោះទេព្រោះអីនាងមិនអាចទាយអនាគតបានទេថានាងត្រូវជួបនឹងអ្វីខ្លះ។មៃបានយកដៃដ៏ស្រស់ស្អាតរបស់នាងទៅដាក់នៅលើថ្ពាល់របស់ឡាវីញហើយអង្អែលថ្នមៗដោយក្ដីស្រឡាញ់។
"អូនចង់អោយបងញញឹមអោយបានច្រើនណាបងវីញព្រោះពេលបងញញឹមអូនក៏ញញឹមតាមបងបានយ៉ាងមានក្ដីសុខអូនមិនចង់ឃើញបងយំទេ"មៃនិយាយបំណងមិនអោយឡាវីញឮតែសោកស្ដាយឡាវីញបានបើកភ្នែកមកសម្លឹងមុខមៃចំៗធ្វើអោយមៃធ្វើខ្លួនមិនត្រូវ
"បើអូនចង់អោយបងញញឹមបានច្រើនអូនត្រូវតែនៅក្បែរបងមិនត្រូវទៅចោលបងដូចពេលមុនទៀតឡើយអូនដឹងទេរយៈពេលដែលអូនចាកចោលបងទៅបងមិនដែលមានក្ដីសុខ១វិនាទីណាឡើយបងនឹកអូនរហូត"ឡាវីញ
"អូនក៏នឹកបងដូចគ្នាតែអូនមិនអាច"មៃ
"ហេតុអ្វីអូនថាមិនអាចអូនដឹងទេបងរស់វេទនាដូចស្លាប់ទាំងរស់ចឹងបងដូចជាមនុស្សដែលមានដង្ហើមតែបេះដូងបងឈប់លោតបាត់ទៅហើយតាំងពីពេលដែលអូនចាកចេញទៅអូនបានយកបេះដូងបងទៅជាមួយអូនហើយអូនមានដឹងខ្លួនទេ?"ឡាវីញនិយាយរៀបរាប់យ៉ាងវែងអន្លាយនិយាយផងទឹកភ្នែកក៏រកកលចង់ស្រក់មកតែនាងនៅប្រឹងទប់វាជាប់
"អូនក៏ដូចគ្នាអូនគ្មានក្ដីសុខទេពេលដែលអូនឃ្លាតពីបងទៅតែដើម្បីអនាគតបងអូនត្រូវតែហ៊ានកាត់ចិត្តដើរចេញពីបង"មៃនិយាយទាំងអួលដើមករ
"មៃអូនដាច់ចិត្តណាស់ថ្ងៃដែលអូនចេញទៅអូនគួតែលាបងមួយមាត់តែអូនចាកចេញទៅទាំងស្ងាត់ៗគ្មានដំណឹងសូម្បីតែបន្តិចអូនធ្វើបែបនេះប្រៀបបីដូចជាសម្លាប់បងទាំងរស់អញ្ចឹង"ឡាវីញ
"បងដឹងទេថាហេតុអ្វីបានជាអូនចាកចេញទៅដោយមិនលាបង?ហេតុអ្វីអូនចាកចេញទៅស្ងាត់ៗ?អូនធ្វើបែបនោះព្រោះអូនដឹងថាបើសិនជាអូនប្រាប់បងនោះបងនឹងមិនអោយអូនចាកចេញទៅទេហើយអូនក៏ដូចគ្នាអូននឹងមិនដាច់ចិត្តចាកចេញពីបងទេបែបនេះហើយការចាកចេញស្ងាត់ៗរបស់អូនជាជម្រើសមួយដ៏ល្អសម្រាប់យើងទាំងពីរនាក់"មៃនិយាយទាំងទឹកភ្នែកហូរមកដាបថ្ពាល់ដោយឡាវីញក៏ធ្វើជាអ្នកជូតទឹកភ្នែកអោយមៃយ៉ាងស្ងៀមស្ងាត់រងចាំស្ដាប់មៃបរិយាយ
"ហើយពេលដែលអូនចេញអូនកាន់តែធ្វើអោយបងឈឺចាប់ណាស់អូនដឹងទេមៃអូនមកធ្វើអោយបងស្រឡាញ់អូនបាត់មុខមិនបានហើយអូនក៏ចាកចោលបងអូនដឹងទេថាបេះដូងបង១ដួងនៀកវាខ្ទេចខ្ទាំអស់ហើយ"ឡាវីញ
"បងវីញហឹហឹហឹ😭😭"មៃនឹងឡាវីញបានយំអោបគ្នាជាប់ដោយមិនមានអ្នកណានិយាយអ្វីទៀតឡើយកំពុងតែយំឱបគ្នាសុខៗសម្លេងទូរសព្ទរបស់មៃក៏រោទិ៍ឡើង(អេនមីន:ហុើយអ្នកតេមកអត់ដឹងគេកំពុងលួងគ្នាទេអី?)
មៃបានយកទូរសព្ទមកលើកមករកនិយាយឡាវីញបានដណ្ដើមយកមកដាក់ជិតនាងទាំងពីរនាក់ហើយបើក Speaker អោយឮស្ដាប់បានទាំងអស់គ្នា÷
In call
មៃ: "អាឡូជម្រាបសួរខ្ញុំផាន់មៃនិយាយ"
...: "អូនមៃថ្ងៃនេះអូនត្រូុវមានណាត់ញុាំបាយថ្ងៃត្រង់ជាមួយនឹងលោកកិត្យាអូនចាំបានទេ?"គ្រាន់តែឮភ្លាមឡាវីញរៀបនឹងស្រែកបដិសេធទៅហើយតែមៃបានយកដៃរបស់នាងទៅបិទមាត់ឡាវីញទាន់
មៃ: "ចាសចាំបានបង"
អ្នកចាត់ការរបស់មៃ: "ចឹងអូនចង់អោយបងទៅយកឬក៏អូនបើកឡានមកខ្លួនឯង?"
មៃ: "មិនអីទេបងចាំខ្ញុំបើកឡានទៅខ្លួនឯងវិញងាយស្រួលជាង"
អ្នកចាត់ការរបស់នៃ: "Okey អូនបានហើយបងមិនរំខានពេលវេលារបស់អូនទេ"
មៃ:"ចាសបងបាយៗ"
Call end

"អាលោកកិត្យានឹងត្រូវជាអ្វីជាមួយអូនហាសមៃ"គ្រាន់តែមៃដាក់ទូរសព្ទចុះភ្លាមឡាវីញក៏ចាប់ផ្ដើមសួរមកផាំងទាំងភ្លើងប្រចណ្ឌចេញមកតាមក្រសែភ្នែកអោយឃើញច្បាស់

#សូមរងចាំតាមដានភាគបន្ត
#មោះទាយលេងៗមកបងៗថាបងកិត្យាត្រូវជាអ្វីនឹងចែមៃយើង?
#អគុណចំពោះការអានរបស់បងបង
#បើសិនជាមានចំណុចខ្វះខាតឬលើសលោះត្រង់ប្រការណាមួយនាងខ្ញុំសូមខន្ដីអភ័យទោសទុកជាមុនផង

My First Love ស្នេហាដំបូង❤️Where stories live. Discover now