ភាគទី១៤

22 1 0
                                    

"មៃឯងដឹងទេពេលដែលបងបានឃើញដំណឹងនេះវាពិតជាធ្វើអោយបងស៊ុបប្រាយខ្លាំងណាស់ណា?"ជេននី
"តាមការពិតខ្ញុំកំពុងតែចង់ប្រាប់បងស្រាប់ផងតែព័ត៍មានវាផ្ទុះចេញមកមុននឹងណា"មៃ
"ហើយនេះឯងចង់ចាត់ការរឿងនេះយ៉ាងមិចឯងចង់អោយបងបិទព័ត៍មាននេះទេឬក៏ប្រលែងវាចោលបែបនេះ?"ជេននី
"ខ្ញុំគិតថា..."មៃនិយាយមិនទាន់ចប់ផងទូរសព្ទផ្ទាល់ខ្លួនរបស់មៃក៏រោទិ៍ឡើង (បញ្ជាក់មៃមានលេខទាក់ទងការងារផ្សេងលេខផ្ទាល់ខ្លួនផ្សេងដោយលេខទាក់ទងការងារមៃបានបិទចោលបាត់តាំងតែពីព្រឹកមកម្លេះព្រោះមានគេទាក់ទងមកសម្ភាសច្រើនពេក)
  
    In call
Mai: សួស្ដីបងមរកត
Morokot: មៃអូនយ៉ាងមិចហើយហើយពេលនេះអូននៅឯណា?
Mai: ចាសបងពេលនេះកំពុងនៅផ្ទះបងវីញ
Morokot: បងហើយនឹងបងកិត្យាចង់ទៅជួបអូនអូនអាចអោយអាស័យដ្ឋានបងបានទេពេលនេះបងកំពុងតែនៅផ្ទះអូនតែអូនមិននៅ
Mai: ចាសបងបានតើបងមកតាមនេះមកបានហើយបង
Morokot: តិចទៀតបងទៅដល់ហើយបាយបាយ
Mai: ចាសបងបាយបាយ
    Call end
"អ្នកណាគេអូនមៃ?"ជេននី
"អគឺបងមរកតសង្សាបងកិត្យានឹងណាបង"មៃ
"ហាសថាមិចកិត្យាមានសង្សាហើយស្លាប់ៗហេតុអីក៏បងមិនដឹងរឿងអីសោះអញ្ចឹងហា?"ជេននី
"បងចាំសួគាត់ខ្លួនឯងទៅព្រោះអីខ្ញុំក៏ទើបតែដឹងដែរ"មៃ
"អូខេនេះពួកគេកំពុងតែមកហើយមែនទេ?"ជេននី
    ពួកគេនិយាយគ្នាបន្ដើររងចាំកិត្យានឹងមរកតកន្លងផុតទៅជិត១ម៉ោងទម្រាំតែមរកតនឹងកិត្យាមកដល់ផ្ទះឡាវីញ
"យូម្លេះស្ទះផ្លូវមែនទេ?"ឡាវីញ
"អត់ស្ទះទេតែរវល់តែគេចពីអ្នកកាសែតនឹងណាមៃបងថាយល់ល្អឯងនៅផ្ទះឡាវីញសិនទៅព្រោះអីនៅផ្ទះឯងហុំព័ទ្ធទៅដោយអ្នកកាសែត"មរកត
"ចាសបងខ្ញុំក៏គិតបែបនឹងដែរ"មៃ
"ឥឡូវនេះឯងគិតយ៉ាងមិចហើយមៃចំពោះរឿងនេះ?"កិត្យា
"ចំពោះរឿងនេះខ្ញុំសុំគិតបន្ដិចសិនបងព្រោះអីខ្ញុំត្រៀមខ្លួនមិនទាន់ទេតំបូងថាចង់បង្ហាញគេខ្លួនឯងតែមានអីមានគេមកស៊ុបប្រាយមុនបាត់"មៃ
"អឹមមៃយើងគិតថាឯងគួគេចខ្លួនមួយរយៈសិនក៏ល្អដែរណា"វិជ្ជរ៉ា
"យើងមិនចង់គេចទេតែពេលនេះយើងចង់ដឹងថាអ្នកណាដែលហ៊ានថ្លើមធំយករឿងយើងមកផ្សាយបែបនេះ?មៃ
"មៃបងដឹងហើយថាអ្នកណាជាអ្នកផ្សាយរឿងនេះ"ឡាវីញ
"អ្នកណាគេ"អ្នកនៅក្នុងនោះស្រែកព្រមគ្នា
"មែនហើយកូនវីញវាជាអ្នកណាគេ"ម៉ាក់ឡាវីញមកដល់ក៏សួល្មម (ហីយ៉ាម៉ាក់ហៅគេសុទ្ធតែវា)
"អឹមវាឈ្មោះវាសនាជាហ្វេនរោគចិត្តរបស់មៃដែលតាមដានមៃរាល់ថ្ងៃហើយនេះរូបរបស់វា"ឡាវីញ
"បងអូនគិតថាអូនធ្លាប់ជួបគេម្ដងដូចជានៅហាងអាហារ.."មៃ
"ហាង...ម្នាក់ដែលបានបញ្ចេញរូបថាបងហើយនឹងមៃទៅ Date គ្នានឹងមែនទេ?"កិត្យា
"មែនហើយបងគឺគេម្នាក់នឹងហើយ"មៃ
"ពេលនេះគេកំពុងតែនៅជាមួយកូនចៅរបស់ខ្ញុំតើពួកឯងចង់ធ្វើអីបន្តទៀត?"រ៉ាវ៉ាន់
"យើងថាទុកវានៅទីនោះសិនហើយប្រាប់កូនចៅឯងផងថាកុំអោយវារត់រួចអោយសោះ"ឡាវីញ
"អូខេសម្លាញ់"រ៉ាវ៉ាន់
"បងជេននីស្អែកនេះបងណាត់អ្នកកាសែតមកខ្ញុំនឹងធ្វើសន្និសិតកាសែតនៅម៉ោង៩ព្រឹកនេះ"មៃនិយាយមកផាំង
"បងវីញអ្នកម៉ាក់ខ្ញុំសុំទោសណាដែលធ្វើអោយកេរ្ដិ៍ឈ្មោះហាងរបស់គ្រួសារម៉ាក់អាប់ឱនដោយសារខ្ញុំ"មៃនិយាយតទៀតដោយសម្លឹងមុខឡាវីញឆ្លាស់នឹងម៉ាក់ឡាវីញ
"មិនអីទេមៃកូនកុំគិតច្រើនពេកម៉ាក់មិនថាអីទេ"ម៉ាក់ឡាវីញនិយាយឡើងលួងលោមមៃ
"មិនអីទេកូនមៃប៉ាមិនថាអីទេរឿងតូចតាចទេគិតតែខ្លួនកូនទៅបានហើយ"ប៉ាឡាវីញបន្ទរ
"នឹងហើយអូនមៃអូនត្រូវគិតខ្លួនឯងទៅបានហើយមិនបាច់បារម្មណ៍ពីហាងបងទេបងអាចដោះស្រាយបានងាយងាយ"ឡាវីញនិយាយ
"កូនអគុណណាស់លោកប៉ាអ្នកម៉ាក់ដែលមិនថាអីអោយកូន"មៃនិយាយទាំងលើកដៃសំពះលោកទាំងពីរ
"ហាកចុះអូនមិនអគុណបងទេឬមៃបងក៏រួមចំណែកណាប្រយ័ត្នបងងរហាស"ឡាវីញ
"ហ៉ើយសម្លាញ់វីញហាពេលនេះជាពេលដែលឯងត្រូវងរប្រពន្ធឯងទេ?"រ៉ាវ៉ាន់និយាយឡើង
"មែនហើយ"អ្នកគ្រប់គ្នាបន្ទ (ពេលនឹងអ្នកសរសេរក៏បន្ទនឹងគេដែរ🤣)
"គឺនិយាយលេងនឹងណាកុំអោយសេដពេក"ឡាវីញនិយាយឡើង
"អឹមអញ្ចឹងមៃសម្រេចហើយណាថាស្អែកណាត់អ្នកកាសែតចាំបងទាក់ទងអោយ"ជេននី
"នេះជិតដល់ពេលបាយថ្ងៃត្រង់ហើយកូនៗនឹងក្មួយនៅញុាំបាយថ្ងៃត្រង់នៅទីនេះហើយ"ម៉ាក់ឡាវីញ
"ចាសសុំទោសផងអ្នកម៉ាក់ថ្ងៃនេះខ្ញុំរវល់ត្រូវទៅកន្លែងថតទៀតខ្ញុំសុំទៅមុនហើយណាសុំទោសម្ដងទៀតអ្នកម៉ាក់"ជេននី
"ពួកខ្ញុំក៏ដូចគ្នាដែលអ្នកមីងសុំទោសផង"កិត្យានិយាយ
"មិនអីទេអញ្ចឹងតែកូនវ៉ាន់ហាមបដិសេធកូនវិជ្ជរ៉ាដូចគ្នា"ម៉ាក់ឡាវីញ
"ចាសអ្នកម៉ាក់"រ៉ាវ៉ាន់/វិជ្ជរ៉ា
"អញ្ចឹងពួកខ្ញុំសុំលាទៅវិញហើយអ្នកមីង"កិត្យា/មរកត
"ចាសក្មួយ"ម៉ាក់ឡាវីញ
"មៃពួកបងទៅសិនហើយណាចាំស្អែកចាំពួកបងទៅផ្ដល់កម្លាំងចិត្ត"មរកត
"ចាសបង"មៃ
"មៃបងក៏ត្រូវទៅដែរណា"ជេននី
"ចាសបងជេននី"មៃ
    និយាយរួចពួកគេទាំងបីអ្នកក៏នាំគ្នាធ្វើដំណើរចេញទៅធ្វើធុរៈរៀងខ្លួននៅសល់តែ៤នាក់ដែលនៅអង្គុយមើលមុខគ្នានៅឡើយ។ ប៉ាម៉ាក់វីញក៏បានចេញទៅស្របនឹងបងបីនាក់នោះដែរ។
"មៃអូននៅនិយាយលេងជាមួយវិជ្ជរ៉ាសិនទៅណាបងសុំទៅនិយាយធុរៈជាមួយវ៉ាន់សិន"ឡាវីញ
"ចាសបង"មៃនិយាយចប់រ៉ាវ៉ាន់នឹងឡាវីញនាំគ្នាដើរចេញទៅបាត់
"មៃឯងគិតយ៉ាងមិចរឿងថ្ងៃស្អែកនេះ?"វិជ្ជរ៉ា
"គ្នានឹងប្រាប់ការពិតនឹងបកស្រាយគ្រប់យ៉ាង"មៃ
"ឯងប្រាកដចិត្តហើយមែនទេ?"វិជ្ជរ៉ា
"អឹមព្រោះអីយើងក៏មិនចង់បិតបាំងអ្នកគាំទ្រគ្នាដែរ"មៃ
"អូខេឯងត្រូវចាំណាឯងមានយើងនៅក្បែរឯងរហូតណា"វិជ្ជរ៉ា
"យើងអគុណណាស់វិជ្ជរ៉ា"មៃ
"មិនបាច់អគុណយើងទេព្រោះឯងជាមិត្តរបស់យើងណា"វិជ្ជរ៉ា
     *ក្រលេកមកខាងឡាវីញនឹងរ៉ាវ៉ាន់វិញ
"ឯងចង់ធ្វើយ៉ាងមិចជាមួយអាម្នាក់នោះហាសវីញ?"រ៉ាវ៉ាន់
"ដំបូងពេលដែលដឹងដំណឹងភ្លាមយើងចង់តែសម្លាប់វាចោលទេតែខ្លាចអូនមៃគិតច្រើន"ឡាវីញ
"ឯងធ្វើបែបនេះត្រូវហើយសម្លាញ់ឯងត្រូវគិតអោយបានវែងឆ្ងាយណា"រ៉ាវ៉ាន់
"ហឹមយើងសម្រេចតាមអូនមៃទេតែយ៉ាងណាក៏យើងចង់ប្រដៅវាខ្លះដែរអោយវាដឹងថាវាកំពុងតែលេងជាមួយភ្លើងហើយ"ឡាវីញ
"បើតាមកូនចៅយើងប្រាប់វាមិនបានជាអ្នកធ្វើខ្លួនវាទេតែមានអ្នកបញ្ជាវាមក"រ៉ាវ៉ាន់
"ឯងដឹងទេថាអ្នកណាជាអ្នកបញ្ជាវាមក?"ឡាវីញ
"អ្នកដែលនៅក្នុងរង្វង់សិល្បះជាមួយនឹងមៃនឹងហើយគេធ្វើព្រោះតែច្រណែននឹងមៃដែលល្បីជាងខ្លួនឯង"រ៉ាវ៉ាន់
"មកពីចរិកមិនបានចឹងហើយបានមិនល្បីទោះបីជាខំធ្វើអំពើថោកទាបយ៉ាងណាក៏មិនល្បីដែរ"ឡាវីញ
"ចុះឯងធ្វើយ៉ាងពេលដឹងរឿងនេះហើយ?"រ៉ាវ៉ាន់
"ចាំយើងអ្នកចាត់ការ"ឡាវីញ

#សូមរង់ចាំតាមដានភាគបន្ដ
#ហីយ៉ាហ៊ាវីញចង់ធ្វើអីនឹង?ហើយអ្នកណាអីក៏ចិត្តអាក្រក់ម្លេះចង់ធ្វើបាបចែមៃនឹង?អេដមីនឆ្ងល់ម៉ងមោះមកជួយឆ្ងល់ជាមួយអេដមីន

My First Love ស្នេហាដំបូង❤️Where stories live. Discover now