បន្ទាប់ពីញុាំអារហាររួចរាល់ពួកគេទាំង៤នាក់ក៏បានបំបែកគ្នារៀងៗខ្លួន។
"បងវីញអូនចង់មើលកុនយើងចូលមើលកុនទៅល្អដែរទេ?"មៃ
"អត់ទេបងថាមិនល្អទេបើសិនជាមានអ្នកឃើញអូនទៅគេនឹងគិតយ៉ាណាយើងទៅកន្លែងផ្សេងទៅល្អទេ"ឡាវីញ
មៃមិននិយាយតបតនឹងឡាវីញតទៀតទេតែនាងបានដើរនាំមុខឡាវីញទៅរកឡានដោយធ្វើអោយឡាវីញធ្វើមុខឆ្ងល់។
"មៃអូនទៅណានឹងអូនញុាំការ៉េមទេ?"ឡាវីញសួ
"អ្នកណាទៅញុាំចូលលោកប្ដីបើទើបតែញុាំបាយហើយមិញនឹងហឹស"មៃ
"អូនកើតអីមែនទេមៃ?"ឡាវីញ
"គ្មានកើតអីទេ"មៃ (ហីយ៉ាមៃងរប្ដីបាត់មិនទាន់ដឹងអីផង🤣 មៃ:កុំចេះរឿងខ្ញុំអ្នកសរសេរអត់លិឍ)
"មៃហាអូនខឹងមែនទេ?"ឡាវីញ
"អូនមិនខឹងទេតោះទៅផ្ទះអូនអស់កម្លាំងហើយ"មៃ
"អូខេលោកស្រី"ឡាវីញ ស្ដាប់ឡាវីញនិយាយហើយមៃក៏ដើរវឹងនាំមុខទៅបាត់ហើយ
តាមផ្លូវត្រឡប់ទៅផ្ទះវិញ
"មៃហាបងសុំទៅនោះមួយភ្លែតណាអូនចាំបងនៅក្នុងឡាននឹងសិនហើយណាចាំបងមកវិញ"ឡាវីញមៃមិនតបតនឹងឡាវីញទេ
១សន្ទុះកន្លងផុតទៅមៃអង្គុយក្នុងឡានធ្វើមុខស្អុយ
"នេះបាត់ខ្លួនទៅណាបាត់ហើយយីឯងខឹងប៉ុន្នឹងហើយមិនលួងឯងទៅណាបាត់ខឹងណាស់ចាំមើលមកវិញខ្ញុំនឹងងរអោយណាណីតែម្ដង"មៃអង្គុយរអ៊ូតែម្នាក់ឯងបន្ទាប់ពីររងចាំឡាវីញយូពេក
"មៃចាសបងមកវិញហើយនេះ chocolate ដែលអូនចូលចិត្តបងទិញមកអោយអូនញុាំ"ឡាវីញ
"អគុណ"មៃនិយាយទាំងមិនមើលមុខឡាវីញ
"អូនមើលមុខបងផងមើល"ឡាវីញ
មៃមិនមើលមិននិយាយអ្វីតទៀតទេតែស្កសូកូឡាដែលឡាវីញទិញអោយមុននេះនាងញុាំរហូតជិតអស់ហើយក៏ជិតដល់ផ្ទះមៃហើយ។
"មៃអូនមិនគិតនិយាយរកបងបន្តិចទេឬ?"ឡាវីញ
"នេះជិតដល់ផ្ទះហើយណាអូនចង់មិននិយាយរកបងទេហី?"ឡាវីញ
មៃនៅតែស្ងាត់តែបើយើងក្រលេកទៅមើលទៅយើងឃើញថាមៃបានគេងលក់បាត់ទៅហើយ÷
"អុញតាមពិតគេងលក់សោះស្មាថាចង់ខឹងប្ដីដល់កាល់នេះសង្ស័យតែអស់កម្លាំងពីយប់មិញពេកក៏មិនដឹង"ឡាវីញនិយាយទាំងស្នាមញញឹមខិលៗ"មៃដល់ផ្ទះយើងហើយអូនល្មមងើបបានហើយកុំគេងយូពេក"ឡាវីញ
"បងបីអូនទៅ"មៃ
"អឹមហ៉ើយធ្វើដូចខ្លួនឯងស្រាល"ឡាវីញ
"បីឬមិនបីហាសយប់មិញឃើញបីឡើងស្រាលហឹសមិនបីក៏មិនបីទៅ"មៃ
"នេះងរទៀតហើយឬហ៉ើយនេះមកអូនសម្លាញ់បងបីណាកុំងរច្រើនពេកប្រយ័ត្នបាក់សម្រស់ណា"ឡាវីញ
"យើសនេះចង់មកថាអូនអាក្រក់ផងហេស"មៃ
"បងមានថាអីណាបាត់ខឹងបងទៅណាបងសុំទោស"ឡាវីញ
"បងមានបានខុសណាមិនបាច់មកសុំទោសអូនទេ"មៃ
"បងខុសដែរមិនបាននាំអូនចូលមើលកុននឹងណាគឺបងគិតពីអូនទេអូនសាកគិតមើលថាបើសិនជាមានហ្វេនអូនបានឃើញអូននឹងគិតយ៉ាងកេរ្ដិ៍ឈ្មោះដែលអូនខំសាងមកទាំងប៉ុន្មានមិនអសាបង់ទៅហើយទេហី?"ឡាវីញ
"ចង់គេដឹងក៏ដឹងទៅអូនមិនខ្វល់ទេរួចបងដឹងទេថាអូនចូលសិល្បះនេះដើម្បីអីគឺអូនចូលដើម្បីបងនឹងហើយ"មៃនិយាយទាំងងរងក់
"អូខេបងចាញ់អូនហើយតែទោះបីជាយើងមិនបានមើលក្នុងរោងកុនក៏ដោយយើងមកមើលរឿងនៅក្នុង Netflix ល្អទេបាត់ខឹងបងទៅណា"ឡាវីញ
"អូនមិនខឹងបងក៏បានហឹកតែថ្ងៃក្រោយបងកុំជំទាស់ចិត្តអូនទៀតណាអូនធ្វើគ្រប់យ៉ាងព្រោះអូនស្រឡាញ់បង"មៃនិយាយហើយក៏ថើបថ្ពាល់ឡាវីញទាំងសងខាង (អូយច្រណែនគេដល់ហើយនៀក មៃ :បើច្រណែនមិចមិនរក១ខ្លួនឯងដែលទៅ អត់អ្នកយកនឹងណាយី មៃ:បើថាចឹងកុំមកច្រណែន)
"បងក៏ស្រឡាញ់អូនដែរមោះអូនចង់មើលរឿងអីដែលមៃ"ឡាវីញ
"រឿងអីក៏បានតែកុំមើលរឿងខ្មោចរឿងអីណាអូនចូលចិត្តមើលរឿង Romantic {រ៉ូមែនទិក}
"អូខេចឹងយើងមើលរឿងនេះទៅល្អដែលទេ?"ឡាវីញ
"ល្អ"មៃ
បន្ទាប់ពីសម្រេចចិត្តថាមើលរឿងអីហើយពួកគេទាំងពីនាក់ពេលខ្លះក៏អង្គុយឱបគ្នាមើលរឿងពេលខ្លះក៏គេងអោបគ្នាពេលខ្លះក៏ថើបគ្នាពោពេញទៅដោយក្ដីស្រឡាញ់
រយៈពេលកន្លងទៅជារយៈៗពេលនេះមេឃក៏ងងឹតទៅហើយមៃក្រោកឡើងចេញពីឡាវីញដើម្បីទៅធ្វើអាហារពេលល្ងាចញុាំជាមួយគ្នា"មៃអូននៅឯណាមៃ"ឡាវីញភ្ញាក់ឡើងបាត់មៃក៏ស្រែកហៅមៃឡើងពេញផ្ទះ
"ហើយបងស្រែកអីក៏ស្រែកមេះនេះអូនមានបានទៅណាបងមើលមើសថានេះវាយប់ហើយណាអូនចុះមកធ្វើម្ហូបអោយបងញុាំនឹងណា"មៃ
"បងខំតែភ័យស្មានតែអូនរត់ចោលបងនៀកមើលនេសបងបែកញើសឡើងពេញខ្លួនហើយ"ឡាវីញនិយាយញិកញក់ដាក់មៃ
"ហើយបងកើតស្អីហាសបានគិតថាអូនរត់ចោលបង?"មៃ
"គឺបងមិនបានគិតអីទេតែមុននេះបងយល់សប្ដិថាអូនរតចោលបងនឹងណាមនុស្សវាចេះតែភ័យទើបតែរកអូនឃើញផង"ឡាវីញនិយាយព្រមទាំងចូលមកអោបមៃហើយផ្ដល់ស្នាមថើបអោយមៃយ៉ាងទន់ភ្លន់ទៀតផង
"បានហើយបងអង្គុយចាំអូនសិនទៅអូនធ្វើម្ហូបអោយបងញុាំ"មៃ
"បងចង់ជួយអូនធ្វើដែរមានអីអោយបងជួយទេ?"ឡាវីញ
"មានចឹងបងជួយចិត្តបន្លែនេះមកអូនចាំអូនជាអ្នកស្ល"មៃ
បន្ទាប់ពីនោះមកមៃនឹងឡាវីញបានធ្វើម្ហូបរួមគ្នារួចរាល់ហើយក៏ទទួលទានរួចឡាវីញមើលការងារបន្ដិចហើយក៏ទៅងូតទឹកជាមួយមៃ។
ពេលនេះកន្លងផុតទៅ២០ថ្ងៃហើយដែលពួកគេបានត្រូវគ្នាវិញថ្ងៃនេះមៃត្រូវទៅសមដើរម៉ូតនៅឯហាងរបស់ឡាវីញ។
"មៃអូនហត់ទេបើអូនហត់អូនអាចសម្រាកសិនបានណា"ឡាវីញនិយាយបន្ទាប់ពីមៃបានហាត់សមវគ្គទី១
"មិនអីទេបងវីញអូនមិនហត់ទេអូនសប្បាយចិត្តដែលបានធ្វើការងារនេះជាពិសេសគឺធ្វើការងារនេះអោយបងនឹងណា"មៃ (បញ្ជាក់ពេលនេះពីរនាក់នេះកំពុងតែនៅក្នុងបន្ទប់ឡាវីញដែលជាបន្ទប់ផ្ទាល់ខ្លួនរបស់ឡាវីញ)
"អូខេបើអូនហត់អូនអាចសម្រាកបានណានិយាយចឹងល្ងាចនេះយើងត្រូវទៅញុាំបាយនៅផ្ទះរបស់បងណាបងចង់នាំអូនទៅជួបប៉ាម៉ាក់បង"ឡាវីញ
"អូខេចាំអូនប្រាប់អ្នកចាត់ការអូនសិន"មៃនិយាយចប់ឡាវីញក៏ថើបមៃ១ខ្សើតដើម្បីផ្ដល់កំលាំងចិត្តហើយមៃក៏ថើបទៅឡាវីញដូចគ្នា
"ដល់ពេលដែលអូនត្រូវទៅសមវិញហើយណាជួបគ្នាពេលល្ងាចបងសម្លាញ់"មៃ
"ចាសអូនសម្លាញ់"ឡាវីញ
រួចហើយពេលវេលាដែលមៃនឹងឡាវីញត្រូវទៅជួបគ្រួសារឡាវីញក៏បានមកដល់។
"បងវីញអូនភ័យ"មៃ
"អូនកុំភ័យអីណាម៉ាក់ប៉ាបងគាត់មិនថាអីទេគាត់យល់ព្រមអស់ហើយ"ឡាវីញ
"មកពីអូនធ្លាប់ធ្វើខុសនឹងណាអុនចេះតែបារម្មណ៍ទៅ"មៃ
"អូនកុំភ័យអីនេះបងនៅជិតអូនហើយបើអូនមានរឿងអីអូនចាប់ដៃបងអោយជាប់មកបងនៅជិតអូនជានិច្ចសូមអូនចាំទុកណា"ឡាវីញ
"ចាសបងសម្លាញ់"មៃ#សូមរងចាំតាមដានភាគបន្ត
#ដល់ពេលដែលមៃទៅជួបម៉ាក់ក្មេកប៉ាក្មេកហើយចាំមើលមៃនឹងធ្វើមិចពេលដែលជួបម៉ាក់ប៉ាក្មេក។
#សុំទោសណាថ្ងៃយឺតទៀតហើយ_សុំទោសរាល់កំហុសអក្ខរាវីរុទ្ធ
ឡាចផេកអូនម្នាក់១ផងណាអគុណទុកមុន
![](https://img.wattpad.com/cover/268532495-288-k522064.jpg)
YOU ARE READING
My First Love ស្នេហាដំបូង❤️
Fanfictionគឺគេ...គេម្នាក់គត់ដែលធ្វើអោយខ្ញុំស្គាល់អ្វីទៅជាស្នេហាអ្វីទៅជាការខូចចិត្តអ្វីទៅជាការខកចិត្តអ្វីទៅជាការស្រឡាញ់...ហើយគេគឺ...