*ពេលយប់ឡើង
"បងវីញចាសអូនសួរបងមួយមក?"មៃ
"ហឹមមានការអីសណព្វចិត្ត?"ឡាវីញ
"បងនិយាយអីខ្លះជាមួយរ៉ាវ៉ាន់ថ្ងៃមិញ?"មៃ
"បងនិយាយគ្នារឿងការងារនឹងណា"ឡាវីញ
"ប្រាប់អូនអោយត្រង់មកបងក៏ដឹងមែនទេថាបងមិនពូកែរកុហក"មៃ
"បងមានបានកុហកអូនឯណាបងនិយាយមុខស្មើរនៀកមើលទៅ"ឡាវីញ
"ហឹមក៏បានមិនកុហកក៏មិនកុហកទៅយប់នេះអូនចង់គេងម្នាក់ឯងបងអនុញាត្តទេអូនចង់គិតអ្វីដោយខ្លួនឯងខ្លះ"មៃ
"មិនបានបងមិនព្រម"ឡាវីញ
"ហេតុអីបានជាបងមិនព្រមអូនមានបានទៅណាឯណាអូនគ្រាន់តែចង់គេងម្នាក់ឯង"មៃ
"មនុស្សមានប្ដីមានអីហើយគេមិនដែលគេងម្នាក់ឯងទេ"ឡាវីញស្រែកវិញផាំង
"អ្នកដែលមានប្រពន្ធហើយមិនទុកចិត្តប្រពន្ធបានន័យថាមិនបានស្រឡាញ់ប្រពន្ធទេមានរឿងអីលាក់ប្រពន្ធរហូតតិចបានរត់ចោលបាត់ស្រមោលទៀតទៅ"មៃ
"មៃនេះអូនកំពុងតែដាក់សម្ពាធអោយបងហើយអូនដឹងមែនទេថាបងស្រឡាញ់អូនប៉ុន្នា?"ឡាវីញ
"មិនដឹងទេអូនដឹងត្រឹមថាអូនស្រឡាញ់បងលើសពីជីវិតអូនប៉ុន្នឹងឯង"មៃ
"អូខេអូខេបងចាញ់អូនហើយបងប្រាប់អូនក៏បាន"ឡាវីញ
"អូខេប្រាប់មកអូនចាំស្ដាប់"មៃ(ញិញក់ណាស់ស្រីមៃហក)
"បងបានដឹងហើយថាអ្នកណាជាអ្នកនៅពីក្រោយរឿងនេះ អាអ្នកដែលវាបញ្ចេញព័ត៍មាននោះវាគ្រាន់តែជាអ្នកស៊ីឈ្នួលអោយគេតែប៉ុណ្ណោះ"ឡាវីញរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅមៃ
"ស្លាប់ហើយហេតុអីក៏នាងអាក្រក់ដល់ថ្នាក់នេះបងវីញអូនមិនចង់ជឿទេអូនគ្រាន់តែគិតថារីហ្សានាងស្អប់អូនលេងៗតែអូនមិនចង់ជឿថានាងស្អប់អូនដល់ថ្នាក់នេះសោះ"មៃ
"ចុះអូនចង់អោយបងធ្វើយ៉ាងមិចចំពោះនាងនោះ"ឡាវីញសួរ
"អូនមិនចង់ធ្វើអីនាងទេ"មៃ
"មៃនេះអូនចិត្តធម៍ពេកហើយណានេះគេធ្វើអោយកេរ្ដិ៍ឈ្មោះអូនធ្លាក់ចុះហើយអូននៅតែមិនរករឿងគេទៀតមែនទេ"ឡាវីញចាប់ផ្ដើមច្រលោត
"បងសម្លាញ់ចាសបងកុំទាន់ខឹងបានទេអូនមិនចង់អោយបងយកដៃដ៏ល្អរបស់បងទៅប្រលាក់នឹងរឿងស្មោគគ្រោកបែបនោះទេ"មៃ
"រឿងស្មោគគ្រោកអីបងមិនចង់ឃើញអូនត្រូវគេលបខាំបែបនេះទេ"ឡាវីញ
"បងសម្លាញ់ចាសបើសិនជាឆ្កែវាកំពុងតែព្រុសហើយអោយវាព្រុសទៅយើងជាមនុស្សយើងប្រើវិធីបង្រា្កបឆ្កែទៅយើងកុំប្រើវិធីតាមឆ្កែអីវាធ្វើអោយយើងធ្លាក់តម្លៃទៅតាមនឹងដែរ"មៃ
"បានបងតាមអូន"ឡាវីញ
"អគុណបងវីញតែថានេះយប់ហើយយើងគេងទៅព្រឹកនេះត្រូវប្រឈមនឹងបញ្ហាជាច្រើនទៀត"មៃ
"តែបងមិនចង់គេងទេ"ឡាវីញ
"ហើយបងធ្វើអីនៅយប់ហើយណា"មៃ
"បងចង់ញុាំអូន"ឡាវីញនិយាយទាំងធ្វើទឹកមុខទាក់ទាញ
"បងថាមិចហាសបងវីញនេះបងជាបីសាចមែនទេបានជាចង់ញុាំអូន?"មៃនិយាយធ្វើមុខមិនដឹងអី
"មៃមិនបាច់មកធ្វើមុខបែបនេះទេណាបងដឹងថាអូនយល់"ឡាវីញនិយាយទាំងខិតខ្លួនមកជិតមៃ
"ហឹមអូនមិនយល់មែនណាអេហេតុអីបងធ្វើមុខគួអោយស្អប់បែបនេះ?"មៃ
"ធ្វើមុខបែបណាអូនសម្លាញ់"ឡាវីញ
"គឺមុខដូចបងកំពុងតែធ្វើនឹងហើយនេះមុខនេះអូនហាមបងដាច់ខាតណាមិនអោយប្រើជាមួយអ្នកផ្សេងទេបើសិនជាបងធ្វើដាក់អ្នកផ្សេងអូននឹងខឹង"មៃ
"អូយយនេះមៃរបស់បងចូលចិត្តខឹងផងហេស"ឡាវីញ
"មែនហើយនេះមនុស្សអូនស្រឡាញ់ណាអូនហួងហែងនេះអូនគ្រាន់តែគិតថាបងធ្វើមុខបែបនេះដាក់អ្នកផ្សេងអូនមានអារម្មណ៍ថាខឹងបាត់ទៅហើយ"មៃ (ប្រចណ្ឌអីក៏ប្រចណ្ឌមេះចែមៃអើយ)
"អូខេអូខេបងនឹងមិនធ្វើបែបនេះដាក់អ្នកណាទេម្ចាស់ចិត្តថ្លើមប្រមាត់ពោះវៀនសួតបង"ឡាវីញ
"អូនស្រឡាញ់បងខ្លាំងម្ចាស់ជីវិតអូន"មៃ
"បងក៏ដូចគ្នា អញ្ចឹងបងសុំញុាំបន្តិចមក"ឡាវីញ
"ញុាំអី"មៃ (ដឹងហើយចូលចិត្តធ្វើភ្លើ)
"មិនបាច់ចឹងដឹងទេអូនគ្រាន់តែឆ្លើយមកថាអោយញុាំឬអត់?"ឡាវីញ
"អត់ទេអត់អោយញុាំទេ"មៃ
"ចឹងបងទៅរកគេផ្សេងក៏បាន"ឡាវីញ
"ហេបងចង់ទៅណាអូនិយាយលេងតើ Sorry បងសម្លាញ់"មៃនិយាយទាំងដើរទៅឱបឡាវីញពីក្រោយ
"មិនបាច់ទេ"ឡាវីញ
"អូនសុំទោសណាគឺអូនខ្លាចបងលេងដៃធ្ងន់នឹងណាបងសាកគិតមើលមើសបើសិនបងលេងដៃធ្ងន់ស្អែកអូនទៅធ្វើសន្និសិទកាសែតមិចនឹងកើត?"មៃនិយាយទាំងសម្លេងទន់ភ្លន់នឹងអង្វរករ
"បងសន្យាថានឹងថ្នមដៃណា"ឡាវីញ
"អឹមក៏បាន"គ្រាន់តែមៃនិយាយចប់ភ្លាមឡាវីញក៏ថើបមាត់មៃពីតិចទៅខ្លាំងដែលមៃក៏សហការយ៉ាងល្អថើបគ្នាបណ្ដើរឡាវីញនឹងមៃក៏នាំគ្នាដោះសម្លៀកបំពាក់បោះអោយហោះហើរពេញបន្ទប់រហូតដល់អាវឡាវីញហោះហើរមកបិទបាំងក្បាលអេដមីនមើលអីលែងឃើញបណ្ដោយ🤣😁
*កន្លែងធ្វើសន្និសិទកាសែតអ្នកកាសែតក៏បានមកពាសពេញរងចាំសម្ភាសមៃយ៉ាងច្រើននាក់
"នោះៗអូនមៃមកហើយមានកញ្ញាឡាវីញមកជាមួយដែលតើតោះៗថតរូបទុកទៅគ្នាយើង"សម្លេងអ្នកកាសែតនិយាយគ្នាយ៉ាងអ៊ូអរក្រោយឃើញមៃនឹងឡាវីញដើរចេញមកដោយកាន់ដៃគ្នា
YOU ARE READING
My First Love ស្នេហាដំបូង❤️
Fanfictionគឺគេ...គេម្នាក់គត់ដែលធ្វើអោយខ្ញុំស្គាល់អ្វីទៅជាស្នេហាអ្វីទៅជាការខូចចិត្តអ្វីទៅជាការខកចិត្តអ្វីទៅជាការស្រឡាញ់...ហើយគេគឺ...