ភាគទី១៦

37 1 0
                                    

"Babe ហេតុអីក៏បងកាចបែបនេះបងធ្វើចឹងតិចនាងភ័យគាំងបេះដូងស្លាប់ទៅ"មៃលូកមាត់ចូលវឹប
"នាងមៃយើងផ្ញើរទុកសិនចុះ"រីហ្សាប្រញាប់ដាក់មេផាយព្រោះបើនៅទៀតប្រហែលជានាងអាចនឹងមិនសល់ឆ្អឹងផ្ញើរអ្នកផ្ទះទេ
"ប្រញាប់មកយកផងណាព្រោះអីយើងមិនមែនជាធនាគាដែលអាចចេញចូលស្រួលៗទេបើចូលប្រហែលជាអាចស្រួលតែបើចេញអាចនឹងពិបាកបន្តិចហើយ"មៃ
"បានហើយបានហើយវាទៅបាត់ហើយ"មរកត
"មនុស្សចឹងៗអីបានតែចាប់ដាក់បន្ទប់ងងឹតអីបានដឹងប្រឹង"រ៉ាវ៉ាន់
"បងវ៉ាន់បងថាមិចមិញ?"វិជ្ជរ៉ា
"អត់មានអីទេប្រពន្ធសម្លាញ់"រ៉ាវ៉ាន់
"អោយដឹងថាអត់មានអីដូចមាត់ទៅចុះ"វិជ្ជរ៉ា
"អឹមនិយាយចឹងស្អែកនេះខ្ញុំនឹងគ្រួសារបងវីញទៅលេងខេត្តពួកបងទៅទេ?"មៃសួទៅកាន់មរកតនឹងកិត្យា
"ហើយចុះពួកឯងទៅប៉ុន្មានថ្ងៃ?"កិត្យា
"មុនថ្ងៃសម្ភោធគ្រឿងពេជ្រ២ ៣ ថ្ងៃពួកយើងមកវិញហើយ"ឡាវីញ
"អញ្ចឹងបងទៅជាមួយពួកឯងដែរតែបងមិនអាចនៅយូដូចពួកឯងទេណាពួកបងទៅតែ៣ថ្ងៃទេមកវិញហើយព្រោះបងត្រូវជាប់ថត"កិត្យា
"អញខេហើយចុះឯងទៅទេអាវ៉ាន់"ឡាវីញសួទៅមិត្តខ្លួន
"ឈប់សិនសួប្រពន្ធសិន"រ៉ាវ៉ាន់
"អូនទំនេរទេប្រពន្ធសម្លាញ់?"រ៉ាវ៉ាន់សួទៅវិជ្ជរ៉ាទាំងស្នាមញញឹម
"អឹមអូនក៏ដូចជាចង់លំហែរកាយដែរពួកយើងទៅៗបងវ៉ាន់"វិជ្ជរ៉ា
"អូខេឯងឮហើយមែនទេសម្លាញ់ប្រពន្ធយើងប្រាប់ថាទៅ"រ៉ាវ៉ាន់ងាកទៅនិយាយដាក់ឡាវីញ
"ចឹងស្អែកពេលព្រឹកយើងមកជុំគ្នានៅផ្ទះខ្ញុំទៅល្អទេ"ឡាវីញ
"ល្អតែយើងនឹងទៅម៉ោងប៉ុន្មាន?"មរកត
"ម៉ោង៦ព្រឹកចេញពីផ្ទះខ្ញុំអូខេទេ?"ឡាវីញ
"អូខេ"កិត្យានឹងអ្នកនៅទីនោះនិយាយព្រមគ្នា
"ពួកបងនៅញុាំបាយថ្ងៃជាមួយពួកយើងសិនទេ?"រ៉ាវ៉ាន់
"អត់ទេថ្ងៃនេះបងត្រូវទៅញុាំបាយជាមួយប៉ាម៉ាក់អូនមរកត"កិត្យា
"អូអូខេបងតាមសប្បាយណាបងៗ"វិជ្ជរ៉ា
"ពួកឯងដូចគ្នាពួកបងសុំទៅមុនហើយចួបគ្នាព្រឹកស្អែក"កិត្យានិយាយរួចក៏ដើរចេញទៅជាមួយមរកតបាត់ទៅ
     *បន្ទាប់ពីកិត្យានឹងមរកចេញទៅហើយពួកគេក៏ចេញទៅរកភោជនីយដ្ឋានដើម្បីរកអីញុាំ។ក្រោយពីទទួលទានអាហាររួចរាល់អស់ហើយពួកគេក៏បានបំបែកគ្នាទៅធ្វើការរៀងៗខ្លួន។ដោយពេលនេះសល់តែឡាវីញហើយនឹងមៃពីអ្នកដែលកំពុងតែនៅក្នុងឡានដោយមានតៃកុងឡានជាអ្នកបើកឡានអោយទើបធ្វើអោយពួកគេបានអង្គុយណែបនិត្យជិតគ្នា។
"មៃបងចង់នាំអូនទៅកន្លែងមួយ"ឡាវីញ
"ពូជួយបត់ទៅផ្លូវ#&_-នេះផងខ្ញុំចង់នាំអូនមៃទៅកន្លែងមួយ"ឡាវីញ
"បាទអ្នកនាងតូច"សូហ្វើរឡាន
"បងចង់នាំអូនទៅណាបងវីញ?"មៃ
"ទៅដល់អូនគង់តែដឹងទេហើយអូននឹងស៊ុបប្រាយទៀតផង"ឡាវីញ
    រំលងផុតទៅ៣០នាទីកង់ឡានក៏បានចុះចតនៅទីកន្លែងមួយដែលគ្រាន់តែមៃចុះពីឡានមកនាងក៏គាំងតែម្ដង។
"បងវីញនេះជាអ្វីទៅនេះបងកុំប្រាប់ណាថា...?"មៃ
"ត្រូវហើយទីនេះគឺជាផ្ទះដែលអូនធ្លាប់បងថាអូនចង់បាននៅថ្ងៃអនាគតហើយបងក៏បានខិតខំកសាងវាឡើងមកដើម្បីអូនជាពិសេស"ឡាវីញ
"វីញនេះបងហេតុអីបងចំណាយលុយច្រើនយ៉ាងនេះដើម្បីអូន?"មៃ
"តាមពិតផ្ទះនេះបងអោយគេសាងសង់យូហើយតាំងពីអូនរត់ចោលបង១ខែដំបូងហ៎"ឡាវីញ
"អូនសុំទោសណាប្ដីសម្លាញ់អូនក៏មិនចង់ដែរតែអូនគ្រាន់តែចង់អោយបងមានអនាគតល្អតែប៉ុណ្ណោះចាប់ពីពេលនេះទៅអូននឹងសងបងទាំងដើមទាំងការណាបងចង់បានអ្វីក៏អូនព្រមគ្រប់យ៉ាងដែរ"មៃ
"មែនណាអូនត្រូវសន្យានឹងបងណាថាមិនទៅណាចោលបងទៀតទេ"ឡាវីញ
"អូនមិនទៅចោលបងទេទម្រាំតែញ៉ែរបងបានមិនមែនងាយឯណាហើយពេលញ៉ែបានហើយត្រូវនៅឆ្ងាយពីបងទៀតបើទៅចោលបងទៀតលុះត្រាតែអូនអស់ជីវិតរបស់អូនប៉ុណ្ណោះ"មៃ
"បានហើយកុំនិយាយអីអពមង្គលបែបនេះមោះយើងចូលមើលក្នុងផ្ទះទៅល្អដែលទេ"ឡាវីញ
"ល្អល្អអូនក៏ចង់ឃើញខាងក្នុងនឹងដែរ"មៃ
"តែមុននឹងចូលបងសុំរង្វាន់សិនមក"ឡាវីញ
"បងចង់បានអីជារង្វាន់ឬ អូនមិនបានត្រៀមអ្វីមកទេ?"មៃ
"មិនបាច់ត្រៀមមកទេព្រោះអីអូនមានជាប់នឹងខ្លួនអូនស្រាប់ហើយ"ឡាវីញ
"អ្វីឬ?"មៃ
"ថើបបងសិនមកបានអោយចូល"ឡាវីញ
"អូខេ"មៃនិយាយហើយក៏ថើបថ្ពាល់ខាងឆ្វេងរបស់មៃហើយឡាវីញក៏បែរថ្ពាល់ស្ដាំម្ដងមៃក៏ថើបឡាវីញក៏អោនមកថើបមាត់មៃយ៉ាងផ្អែមល្ហែម។
    បន្ទាប់ពីដើរមើលផ្ទះរួចរាល់ហើយក៏ដល់ពេលល្ងាចល្មមមៃនឹងឡាវីញក៏បានត្រឡប់ទៅផ្ទះធំវិញដើម្បីរៀបចំខ្លួនសំរាប់ដំណើរកំសាន្ដថ្ងៃស្អែកនេះ។
    *ព្រឹកឡើងគ្រប់គ្នាបានមកជួបជុំគ្នាអស់ហើយក៏នាំគ្នាធ្វើដំណើទៅកន្លែងដែលបានគ្រងទុក។ដោយកន្លែងដែលពួកគេត្រូវទៅនោះគឺរីសតរបស់ម៉ាក់មៃគាត់បានបើរីសតនៅខេត្តមួយយ៉ាងធំហើយក៏ល្បីល្បាញគួសមដែរ។
"យ៉ាងមិចដែរមៃហេតុអីបានជាម៉ាក់របស់ឯងមិនមកនៅទីក្រុងជាមួយឯងអញ្ចឹង?"មរកត
"អ៎គឺគាត់ធ្លាប់ខ្ញុំថានៅទីនោះខ្យល់អាកាសបរិសុទ្ធហើយវាធ្វើអោយម៉ាក់មានអារម្មណ៍ស្រស់ស្រាយហើយម៉ាក់ក៏សុំបើករីសតតូចៗល្មមទុកសំរាប់អោយភ្ញៀវជាតិនឹងអន្ដរជាតិទៅលំហែរនឹងណាបង"មៃ
"អូខេបងយល់ហើយ"មរកត
   នៅក្នុងពេលដែលពួកគេកំពុងតែធ្វើដំណើរពួកគេក៏នាំគ្នានិយាយគ្នាពីនេះពីនោះរហូតដល់មានអ្នកខ្លះគេងលក់អ្នកខ្លះក៏អង្គុយញញឹមដោយពួកគេបានមកលំហែរតាមធម្មជាតិបែបនេះ។អស់រយៈពេល៣ម៉ោងពួកគេក៏បានមកដល់ទីតាំងដែលកំណត់ទុក។
"កូនៗក្មួយៗពេលនេះបួកយើងមកដល់ហើយចុះពីឡានមក"ម៉ាក់របស់ឡាវីញបានចុះមកហៅកូនៗគ្រប់ៗគ្នាអោយចុះពីឡាន
"ចាសអ៊ំស្រី/បាទអ៊ំស្រី/បាទ/ចាសអ្នកម៉ាក់"ពួកគេនិយាយស្រុះគ្នា
"មៃម៉ាក់នឹកកូនណាស់"ម៉ាក់មៃបានចេញមកឈរចាំមួយសន្ទុះហើយ
"កូនក៏នឹកអ្នកម៉ាក់ណាស់ដែរ"មៃ
"នេះអ្នកម៉ាក់មិនកូនដែលទេឬ?"ឡាវីញនិយាយទាំងអន់ចិត្តតែនិយាយលេងទេ
"ចាសម៉ាក់ក៏នឹកកូនដែលកូនវីញនេះកូនស្អាតជាងមុនឆ្ងាយណាស់កូនវីញ"ម៉ាក់មៃ
"ជម្រាបសួរអ៊ំស្រី"វ៉ាន់/វិជ្ជរ៉ា/មរកត/កិត្យានិយាយព្រមគ្នា
"លើកដៃថ្វាយព្រះក្មួយៗ មោះអ្នកនឹងក្មួយៗទាំងអស់គ្នាចូលមកក្នុងសិនមកខ្ញុំបានអោយក្មេងៗរៀបចំកន្លែងនឹងបន្ទប់ទុកសម្រាប់អ្នកទាំងអស់គ្នារួចរាល់ហើយ"ម៉ាក់របស់មៃ
"ចាស/បាទ"និយាយរួចហើយពួកគេក៏នាំគ្នាដើរចូលទៅក្នុងរួចហើយក៏នាំគ្នាទៅរកបន្ទប់រៀងៗខ្លួនដើម្បីរៀបចំងូតទឹកសម្អាតខ្លួនដើម្បីចុះមកស្រូបយកខ្យាល់អាកាសបន្ត
"កូននៃកូនវីញម៉ាក់បានឃើញព័ត៍មានហើយពួកកូនមិនអីទេមែនទេ? ពេលដែលម៉ាក់បានឃើញព័ត៍មានដំបូងម៉ាក់ចង់ឡើងទៅរកពួកកូនដែរតែមៃហាមម៉ាក់មុន"ម៉ាក់របស់មៃ
"ចាសអ្នកម៉ាក់មិនអីទេពួកកូនដោះស្រាយរួចរាល់អស់ហើយ"ឡាវីញ

#សូមរងចាំតាមដានភាគបញ្ចប់
#គេបានត្រូវគ្នាហើយមានគូអស់ហើយនៅឡើយតែអេដមីនទេ
#សុំទោសផងណាទើបតែទំនេរដៃបានមកផុសអោយទេ

My First Love ស្នេហាដំបូង❤️Where stories live. Discover now