ភាគទី៧

28 1 0
                                    

បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចហើយឡាវីញក៏ត្រូវមៃដេញអោយទៅផ្ទះវិញព្រោះអីនេះក៏ម៉ោងជិត៩ទៅហើយ
   "មៃហានេះអូនទៅណាត់ជួបអាលោកកិត្យានោះម៉ោងប៉ុន្មានដែរហើយម៉ោងប៉ុន្មានត្រឡប់មកវិញមកវិញ?"ឡាវីញបានសួទៅមៃមុនពេលដែលមៃដេញនាងម្ដងទៀត
   "ហើយអ្នកនាងចង់ដឹងធ្វើអីយើងមិនត្រូវជាអីនឹងគ្នាផង"មៃ
   "អូនឆ្លើយនឹងសំនួរបងសិនមកបើមិនចឹងទេបងនឹងមិនត្រឡប់ទៅផ្ទះវិញទេបងនឹងនៅទីនេះរហូតហើយ១ទៀតបងក៏មិនអោយអូនទៅជួបអាបុិកិត្យានឹងដែរ"ឡាវីញនិយាយទាំងក្រាញននៀល(ដល់ម៉ោងលេងចរិកដាក់គេទៀតហើយហ៊ាវីញ)
   "Okey okey ខ្ញុំសុំចាញ់អ្នកនាងហើយ"មៃ
   "អូខេប្រាប់មកបងចាំស្ដាប់"ឡាវីញ
   "ទៅជួបម៉ោង១០ព្រឹកនេះហើយចប់ណាត់ម៉ោង១២ឬលើសនឹងតិចតួចហើយពេលចប់ក៏ទៅថតរឿងថ្មីចេញពីថតរឿងអាចនឹងទៅជួបជាមួយមិត្តភ័ក្រ្ដទំរាំតែត្រឡប់មកវិញប្រហែលជាម៉ោង៨ ឬ ៩យប់នេះ"មៃ
   "អឹមល្អ"ឡាវីញញញឹម
   "យ៉ាងមិចបានហើយឬនៅអ្នកនាងអ្នកនាងអាចត្រឡប់ទៅវិញបានហើយឬនៅ?"មៃ(ប្រញាប់ដេញប្ដីមេះចែមៃ)
   "អូខេបងទៅហើយជួបគ្នាពេលក្រោយទៀតអូនសម្លាញ់"នៅពេលដែលឡាវីញក្រោកហើយឡាវីញក៏បានងាកទៅថើបថ្ពាល់មៃ២ខ្សើតដើម្បីអោយត្រជាក់ចិត្ត "ហ៉ើយត្រជាក់ចិត្តណាស់លោកអើយនេះបើបានថើបរាល់ថ្ងៃមុនចេញទៅធ្វើការមិនដឹងជាល្អយ៉ាងណាទេ?"(ខូចដែលនឹងហាហ៊ាវីញ)ឡាវីញនិយាយព្រមទាំងរត់ព្រោះថាបើនៅច្បាស់ជាត្រូវធ្ងន់មិនខានព្រោះទឹកមុខមៃពេលនេះគឺខឹងបន្លំនឹងអៀន
   "ឆ្កួតឲហើយនាងមៃអើយនាងមៃនេះទើបតែត្រឡប់មកជួបគ្នាវិញសោះបងវីញហ៊ានដល់ថ្នាក់នេះហើយចុះទម្រាំតែជួបមុខគ្នារាល់ថ្ងៃវិញនោះយើងមិនព្រមបូជាជីវិតខ្លួនឯងថ្វាយគាត់ហើយទេឬ?"ពេលដែលឡាវីញចេញទៅផុតមៃក៏សួរខ្លួនឯងឆ្លើយខ្លួនឯង (អេដមីន:ហេចែមិចនឹង មៃ:កុំមកចេះ អេនមីន:គេគ្រាន់តែបារម្មណ៍អត់បានមែន មៃ: មិនបានហេបានហើយប្រញាប់សរសេរតទៀតហូវតិចគេគិតថាឯងរោគចិត្តទៅ អេដមីន:អូខេអូខេទៅក៏បាន😂)
   "បានហើយមៃឈប់គិតនេះជិតដល់ម៉ោងណាត់បងកិត្យាហើយទៅរៀបចំខ្លួនវិញល្អជាង"មៃរអ៊ូទាំងដែលយកដៃទៅស្ទាបថ្ពាល់ដែលឡាវីញបានថើបមុននេះ
   បន្ទាប់ពីមៃបានរៀបចំខ្លួនរួចហើយមៃក៏បានចាកចេញពីផ្ទះដើម្បីទៅកន្លែងណាត់ជួបដោយមៃមិនបានដឹងទេថាខ្លួនឯងមានអ្នកលួចតាម។
   នៅអាហារដ្ឋាន១កន្លែង
   "បងកិត្យានេះបងមកយូហើយឬនៅនឹង"ពេលដែលមៃចូលមកដល់ក៏ឃើញកិត្យាមកចាំមុនបាត់ទៅហើយ
   "បាទបងទើបតែមកដល់ដែរទេមោះអង្គុយមក"កិត្យាបានងើបមកទាញកៅអីដើម្បីអោយមៃចូលអង្គុយ
   "ចាសអគុណណាស់បង"មៃ
   "ថ្ងៃនេះបងបាននាំមនុស្សពិសេសម្នាក់មកអោយមៃស្គាល់ផងដែរណា"កិត្យានិយាយ
   "ចាសជាអ្នកណាទៅណ៎ដែលអាចធ្វើអោយបងប្រុសខ្ញុំនេះហៅសុទ្ធតែមនុស្សបែបនេះខ្ញុំចង់ឃើញដល់ហើយ"មៃ
   "អ៎នោះគេមកដល់ល្មម"គ្រាន់តែមនុស្សស្រីស្អាតម្នាក់ឈានជើងចូលមកភ្លាមកិត្យាក៏រត់ទៅរកនាងភ្លែត
    "បងកិត្យានេះបងមកយូហើយឬអូនមៃដូចគ្នាមកយូហើយឬនៅ?"មរកត
    "ចាសបង..."មៃមិនទាន់ស្គាល់ឈ្មោះរបស់ស្រីម្នាក់នេះទេទើបនាងរៀងអាក់បន្តិចតែកិត្យាក៏បានណែនាំជាផ្លូវការតែម្ដង
   "មៃនាងឈ្មោះមរកតជាសង្សាររបស់បង"កិត្យា
   "ចាសបងមរកតខ្ញុំទើបតែមកដល់ទេរីករាយដែលបានស្គាល់បង"មៃ
   "ចាសបងរីករាយដូចគ្នាណាអូនមៃធ្លាប់តែឃើញមៃនៅក្នុងទូរទស្សន៍បងគិតថាស្អាតហើយតែពេលមកជួបផ្ទាល់បែបនេះអូនស្អាតជាងក្នុងទូរទស្សន៍ឆ្ងាយណាស់"មរកត
   "ចាសបងមរកតក៏ស្អាតណាស់ដែរ"មៃ
   "មោះស្រីៗមកកុម្មង់អីញុាំសិនទៅចាំនិយាយគ្នាតទៀត"កិត្យា
   "ចាស"មរកត&មៃ
   "ប្អូនហា"កិត្យាក៏បានហៅអ្នករត់តុមក
   "បាទបងបងត្រូវការកុម្មង់អ្វីដែរ?"អ្នករត់តុសួទៅកិត្យានឹងអ្នករួមតុនូវអ្វីដែលពួកគេចង់កុម្មង់នៅពេលដែលកុម្មង់រួចហើយអ្នករត់តុក៏បានត្រឡប់ទៅវិញ
   "និយាយចឹងខ្ញុំចង់ដឹងដល់ហើយថាបងទាំងពីរជួបគ្នាបានដោយរបៀបណាណ៌"មៃនិយាយ
   "រឿងគឺវាវែងឆ្ងាយណាស់មៃ"នាយកិត្យាប្រាប់
   "បងមរកតបងអាចប្រាប់ខ្ញុំបានទេថាអ្នកណាជាអ្នកសារភាពថាស្រឡាញ់មុន?"មៃនៅតែជីកឆ្កឹះសួរមរកត
   "គឺបងកិត្យានឹងណាអូនមៃបងជាស្រីបងមិចនឹងហ៊ានទៅ?"មរកត
   "ហឹមគិតទៅអាណិតខ្លួនឯងដែរណ៎កាលពីមុនសារភាពប្រាប់គេមុនហ៉ើយគិតៗទៅសេដបណ្ដោយ"មៃនិយាយរអ៊ូរតែម្នាក់ឯងគិតទៅដល់កាលពីពេលខ្លួនសារភាពស្នេហ៍ទៅឡាវីញ🤣(យីចែមៃនិយាយគ្នាសុខៗទៅនឹកដល់ប្ដីអីណា🤣)
    "មៃឯងនិយាយអីមុននេះបងស្ដាប់មិនបាន"កិត្យា
    "មែនហើយបងឮឯងរអ៊ូអីងូវៗមិញនេះ?"មរកតបន្ទរ
    "ចាសគ្មានអីទេបង"មៃ
    "អឹមបើគ្មានអីទេញុាំបាយអោយច្រើនៗទៅ"កិត្យា
    ក្រោយពីទទួលទានអាហារពេលថ្ងៃហើយមៃនឹងកិត្យាបានដើរចេញមកជាមួយគ្នាមុនដោយមរកតបានសុំខ្លួនទៅបន្ទប់ទឹកមួយភ្លែត។ក្នុងពេលនោះដែរក៏មានហ្វេនម្នាក់បានចូលមកសុំថតរូបជាមួយពួកគេទាំងពីរនាក់ផងដែរ។
    "បងកិត្យាបងមរកតខ្ញុំទៅមុនហើយណាបងថ្ងៃនេះខ្ញុំត្រូវប្រញាប់ទៅថតផង"មៃនិយាយលាអ្នកទាំងពីរហើយក៏ឡើងឡានបើកចេញទៅ
    "បាទ/ចាសអូនបើកបរដោយសុវត្តិភាព"មរកតនឹងកិត្យានិយាយរួមគ្នា
     ត្រឡប់មករកឡាវីញវិញពេលនេះនាងកំពុងតែមមាញឹកក្នុងការជញ្ជូនឥវ៉ាន់របស់ខ្លួនមកទុកនៅផ្ទះមៃ។សម្លៀកបំពាក់របស់ឡាវីញនាងបានយកទៅទុកក្នុងទូជាមួយនឹងសម្លៀកបំពាក់ជាមួយមៃរួចជាស្រេចចំណែកឥវ៉ាន់ផ្សេងៗទៀតនាងបានយកទៅទុកតាមកន្លែងរបស់វារួចជាស្រេច។
#សូមរង់ចាំតាមដានភាគបន្ត
#ចាំមើលថាចែមៃត្រឡប់មកវិញស៊ុបប្រាយអត់ពេលដែលសង្សារចាស់រើឥវ៉ាន់មកនៅជាមួយ
#សូមជួយខមិនផងណាអគុណ_ហើយក៏សុំទោសរាល់កំហុសខុសឆ្គងផ្នែកអក្ខរាវីរុទ្ធ
#ជួយឡាចផេកអូនម្នាក់១ផងណាអគុណ
    
 

My First Love ស្នេហាដំបូង❤️Where stories live. Discover now