ភាគទី៤

28 1 0
                                    

   *បច្ចុប្បន្ន*
"តែបងមិនចប់បងមិនជឿទេថាអូនឈប់ស្រឡាញ់បង"ឡាវីញ
"បានហើយពេលនេះខ្ញុំសូមលាទៅផ្ទះវិញហើយចាំថ្ងៃក្រោយចាំយើងមកនិយាយគ្នាយើងការងារយើងតទៀត"មៃ
"បានបងយល់ព្រម"ឡាវីញ
"ខ្ញុំលាសិនហើយអ្នកនាងឡាវីញ"មៃ
"បងចង់អោយអូនហៅបងថាបងវីញដូចមុនតើបានទេ"ឡាវីញ
"សូមកុំបង្ខំខ្ញុំអីអ្នកនាងឡាវីញ"មៃ
"បានហើយចួបគ្នាពេលក្រោយអ្នកនាងមៃ"ពេលនិយាយសម្លេងរបស់ឡាវីញពេលនេះខុសពីមុននេះដាច់ដូចមេឃនឹងដី
"ចាសលាហើយ"មៃរាងបន្ថយសម្លេងហើយរាងអន់ចិត្តនឹងឡាវីញ

     ពេលនៅតាមផ្លូវទៅផ្ទះវិញមៃបានសួរទៅអ្នកចាត់ការរបស់នាងរឿងការចុះកុងត្រាជាមួយនឹងឡាវីញហេតុអីក៏អ្នកចាត់ការមិនសួនាងមុនថានាងយល់ព្រមឬអត់។
   "បងសូមទោសណាអូនមៃអូនសាកគិតមើលទៅថាយើងមានខាតឯណា"អ្នកចាត់ការ
  "មិនខាតយ៉ាងមិចគឺខ្ញុំមិនចង់ធ្វើការអោយគេនឹងណាហើយនេះមិចក៏បងទៅចុះកុងត្រាអីសម្បើមម្លេះនេះថ្លៃសងជំងឺចិត្តរបស់គេនេះទោះបីខ្ញុំធ្វើការ១ជីវិតទៀតក៏រកមកសងគេវិញមិនបានផង"មៃ
  "ហើយហេតុអីអូនមៃមិនចង់ធ្វើការអោយអ្នកនាងឡាវិញហាហាងពេជ្ររបស់គេល្បីក៏ល្បីមានទណនួលខុសត្រូវល្អហើយសំខាន់គេជួលថ្លៃខ្លួនអូនដល់ទៅ២លានដុល្លាណាសម្រាប់ការដើរម៉ូតនេះ"អ្នកចាត់ការ
  "ហុើយយយពិបាកអីម្លេះទេលោកអើយ"មៃ
  "ហើយនេះអូនមានរឿងអីជាមួយអ្នកនាងឡាវីញមែនទេហាសបានជាមិនចង់ធ្វើការជាមួយគេហាស"អ្នកចាត់ការ
  "គឺគ្មានរឿងអីទេបងគ្រាន់តែមិនចង់ធ្វើការជាមួយតែពេលនេះបើបងយល់ព្រមសំណើរគេហើយខ្ញុំមានតែទ្រាំបិទភ្នែកបិទច្រមុះធ្វើការជាមួយគេទៅបងកុំខ្វល់អី"មៃ

    *ចំណែកឯខាងឡាវីញវិញបន្ទាប់ពីមៃចេញទៅផុតហើយនាងក៏បានចេញទៅតាមដែរតាមរហូតដល់ដឹងថាមៃស្នាក់នៅឯណាពេលដែលដឹងហើយឡាវីញក៏បើកឡានចេញទៅវិញក្នុងខណៈនោះដែរឡាវិញក៏បានតេទៅប្រាប់អ្នកផ្ទះថានាងមិនបានទៅគេងនៅផ្ទះទេគឺនាងទៅគេងនៅខុនដូរ។
ខុនដូរនោះឡាវិញបានទិញកាលពី២ឆ្នាំមុននៅពេលដែលនាងតាមរកមៃនាងមិនដែលបានទៅគេងនៅផ្ទះទេក្នុង១សប្ដាហ៍នាងទៅផ្ទះតែ១ថ្ងៃប៉ុណ្ណោះ។
បើកឡានចុះឡើងៗឡាវីញក៏បើកឡានមកដល់ខ្លឹបរបស់មិត្តរបស់នាងឈ្មោះថារ៉ាវ៉ាន់។
   "ហីយ៉ាថ្ងៃនេះខ្យល់អីបក់អោយអ្នកនាងអគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្កាដ៏ល្បីមកដល់ខ្លឹបរបស់ខ្ញុំនៀក"រ៉ាវ៉ាន់
  "គឺខ្យល់នឹងឯងនឹងណា"ឡាវីញ
  "🤣🤣បានហើយយើងមិនជឿឯងទេឯងមានរឿងអីនៅក្នុងចិត្តចង់ប្រាប់យើងដែរទេ?"រ៉ាវ៉ាន់
  "មានតែមុននឹងយើងនិយាយអោយស្រា១កែវសិនមក"ឡាវីញ
  "ប្អូនយកស្រាមក"រ៉ាវ៉ាន់
  "យើងបានចួបនាងហើយ"ឡាវីញ
  "អ្នកណាហាស មនុស្សស្រីដែលឯងតែងតែតាមរកមករហូតនឹងមែនទេ?"រ៉ាវ៉ាន់
  "មែនហើយ"ឡាវីញ
  "ពេលនេះនាងនៅឯណាឯងបាននិយាយជាមួយនាងឬនៅ"រ៉ាវ៉ាន់
  "បានចួបបាននិយាយហើយតែនាងចិត្តដាច់ណាស់"ឡាវីញ
  "ចិត្តដាច់យ៉ាងមិចយើងមិនយល់ទេ"រ៉ាវ៉ាន់
  "យើងសុំអោយនាងត្រឡប់មកដូចដើមតែនាងបដិសេធយើង"ឡាវីញ
  "ឯងត្រូវចិត្តត្រជាក់ៗលួងនាងបន្តិចម្ដងៗទៅណាឯងក៏ដឹងដែរថាហេតុអ្វីបានជានាងគេចចេញពីឯងមកបែបនេះ"រ៉ាវ៉ាន់
   "អឹមគ្នាដឹងហើយ"ឡាវីញ
  ពួកគេនិយាយគ្នាបណ្ដើរផឹកស្រាបណ្ដើររហូតដល់ពេលនេះម៉ោង១១យប់ទៅហើយរ៉ាវ៉ាន់មិនសូវស្រវឹងប៉ុន្មានទេតែឡាវីញវិញចាប់ផ្ដើមទន់ករហើយ។
  "វីញហាពេលនេះឯងស្រវឹងហើយឯងអាចទៅផ្ទះខ្លួនឯងបានទេ"រ៉ាវ៉ាន់
  "បានយើងអាចទៅបាន"ឡាវីញ
  "ច្បាស់ហើយហីថាឯងអូខេអោយយើងជូនឯងទៅទេ?"រ៉ាវ៉ាន់
  "មិនបាច់ទេយើងអូខេយើងអាចទៅខ្លួនឯងបាន"ឡាវីញ
  "អឺអឺបើកឡានអោយស្រួលបួលណាដល់ផ្ទះតេប្រាប់យើងផង"រ៉ាវ៉ាន់
   "អូខេសណព្វចិត្ត🤣🤣"ឡាវីញ
   "អូយឯងកុំនិយាយបែបនេះគ្នាព្រឺសំបុរណាស់"រ៉ាវ៉ាន់
   "យើងទៅហើយ"ឡាវីញ
   "អឺអឺ"រ៉ាវ៉ាន់
  

My First Love ស្នេហាដំបូង❤️Where stories live. Discover now