"បងកិត្យាមែនទេ?"មៃធ្វើជាសួឡាវីញ
"យើសសុទតែបងកិត្យាយ៉ាងម៉េចអីក៏ផ្អែមល្ហែមម្លេះ?"ឡាវីញនិយាយព្រមទាំងពេបមាត់ពេបករដាក់មៃដែលធ្វើអោយមៃអស់សំណើចជាខ្លាំង
"ហិហិហិហិបងវីញធ្វើមុខបែបនេះអូនទប់សើចមិនជាប់ទេហិហិហិ"មៃសើចឡាវីញរហូតដល់ចេញទឹកភ្នែក
"ឥឡូវឆាប់ប្រាប់បងមកថាគេនោះត្រូវជាអ្វីនឹងអូនកុំមកសើចបន្លប់"ឡាវីញអូសដៃមៃអោយមៃងាកមុខមកប្រសព្វភ្នែកនឹងគ្នា
"គាត់គឺជាមនុស្សដែលស្រីៗណាឃើញហើយក៏ប្រាថ្នាចង់យកមកធ្វើជាគូអនាគតសង្ហាក៏សង្ហាចំនេះក៏មានទ្រព្យសម្បត្តិកេរ្ដិ៍ឈ្មោះក៏ល្បីសុះសាយគេស្គាល់គាត់ឡើងចង់១ប្រទេសហើយមិចក៏បងមិនស្គាល់គាត់អញ្ចឹង?"មៃរៀបរាប់មកធ្វើអោយឡាវីញលួចជ្រេញកិត្យានៅក្នុងចិត្ត
"កុំមកបូរបាច់ច្រើនពេកគេត្រូជាអ្វីនឹងអូនអោយពិតប្រាកដឆាប់ប្រាប់បងភ្លាមមក"ឡាវីញនិយាយព្រមទាំងដាក់សម្ពាធមៃ
"គាត់ត្រូវជាគូស្នេហ៍របស់ខ្ញុំដែល..."មៃនិយាយមិនទាន់ចប់ផងឡាវីញក៏ស្រែកកាត់
"ថាមិចគូស្នេហ៍នេះអូនស្រឡាញ់គេហើយមែនទេនេះអូនកំពុងប្រាប់បងថាអូនមានអ្នកថ្មីហើយមែនទេ?ប្រាប់បងភ្លាមពេលនេះបងដូចជាចង់ឆ្កួតហើយនៀកមិនយល់ទេបងមិនយល់ពិតមែន"ឡាវីញនិយាយដូចស្រែកហើយនាងចាប់ដៃមៃឡើងខ្លាំងរហូតដល់មៃឈឺ
"បងវីញខ្ញុំឈឺ បងលែងដៃសិនមើល បងគិតទៅដល់ណាឆ្ងាយហើយហាសខ្ញុំនិយាយមិនទាន់ចប់ទេមិចក៏បងមកស្រែកអោយខ្ញុំចឹងហាស? ខ្ញុំនឹងបងកិត្យជាគូរស្នេហ៍ដែលហ្វេនជាអ្នកចាប់អោយតែប៉ុណ្ណោះ"មៃស្រែកអោយឡាវីញវិញ
"ថាមិចហ្វេនអ្នកចាប់អោយ?"ឡាវីញនិយាយទាំងទឹកមុខភ្ញាក់ផ្អើល
"ពិតមែនហើយខ្ញុំនឹងបងកិត្យាទើបតែថតរឿងថ្មីចប់ហើយខ្ញុំនឹងបងកិត្យាគឺជាតួឯកនៅក្នុងរឿងនេះហ្វេនមើលមកគិតថាសមគ្នាទើបពួកគេនាំគ្នាចាប់ផ្គុំតែម្ដងទៅយ៉ាងមិចបងលែងដៃខ្ញុំបានហើយឬនៅឈឺសឹងតែបាក់ឆ្អឹងហើយមិនដឹង?"មៃ
"អោយបងសុំទោសផងមៃក៏បងមិនដឹងនឹងណាមៃឈឺខ្លាំងទេ?"ឡាវិញប្រញាប់ពន្លែងដៃពីមៃហើយចាប់ដៃមៃមកអង្អែលថ្នមៗ
"អ៊ូយនៀកឈឺណាស់បាក់ឆ្អឹងហើយក៏មិនដឹងទេ"មៃចាំផ្ដើមរំអួយដាក់ឡាវីញភ្លាម
"បងសុំទោសណាមកពីអូននិយាយមិនអស់សេចក្ដីធ្វើអីអូនក៏ដឹងថាបងប្រច័ណ្ឌ"ឡាវីញនិយាយថែមទាំងធ្វើមុខគួអោយអាណិត
"អ៎នេះអ្នកនាងចង់ថាខ្ញុំជាអ្នកខុសអញ្ចឹងហេសចុះអ្នកនាងមានទុកកន្លែងអោយខ្ញុំបកស្រាយអោយអស់ទេខ្ញុំនិយាយទើបតែបានបន្តិចសោះអ្នកនាងក៏ស្រែកដាក់ខ្ញុំទៅហើយ"មៃ(ចែមៃឆេះហើយហ៊ា)
"បងមានបានថាអូនខុសឯណាមើលដៃយ៉ាងមិចហើយបងសុំមើលបន្តិចមើល"ឡាវីញទាញដៃមៃមកមើលយ៉ាងថ្នាក់ថ្នមហើយក៏ងើបទៅរកយកថ្នាំមកលាបដៃអោយមៃ (តាមពិតដៃមៃមិនបានធ្ងន់ធ្ងរអីណាស់ណាទេតែមៃគ្រាន់តែចង់អោយឡាវីញមើលថែរតែប៉ុណ្ណោះ)
បន្ទាប់ពីលាបរបួសអោយមៃរួចហើយឡាវីញបានចូលបន្ទន់ទឹកដើម្បីងូតទឹក។ពេលដែលឡាវីញងូតទឹករួចរាល់នាងបានដើរចេញមកវិញដោយរុំតែកន្សែងចងពុំបាត់បាំងរាងកាយដ៏សែនទាក់ទាញរបស់នាងតែប៉ុណ្ណោះ
"អាយយយយយហេតុអីក៏អ្នកនាងចេញមកទាំងបែបនេះហាស"មៃគ្រាន់តែឃើញឡាវីញដើរចេញមកទាំងសភាពនេះនាងក៏ស្រែកយកតែម្ដង
"យ៉ាងមិចហាមៃអូនស្រែកធ្វើអីនេះបងនៅជិតនេះទេតើ"ឡាវីញ
"ក៏.ក៏.ក៏..."មៃ
"ក៏អីហាសមៃឬមួយក៏អូនគិតប៉ងអាក្រក់មកលើរាងកាយរបស់បង បងមិនបដិសេធទេណា"ឡាវីញនិយាយទាំងទឹកមុខច្រលើម
"មិនមែនបែបនោះទេខ្ញុំគ្រាន់តែឆ្ងល់ថាហេតុអ្វីអ្នកនាងមិនព្រមស្លៀកពាក់អោយបានស្រួលបួលសិនចាំចេញមក"មៃប្រញាប់បដិសេធទាំងញ័រមាត់
"ហីយ៉ានេះអូនភ្លេចហើយមែនទេថាបងគ្មានសម្លៀកបំពាក់ពាក់ទេព្រោះយប់មិញស្រវឹងពេកភ្លេចយកខោអាវមកពេលនេះអូនមានខោអាវទេបងខ្ចីសិនមក"ឡាវីញនិយាយ
"ហុើយអំពុលទក្ខមែនអោយរំខានមួយយប់ហើយនៅមករំខានពេលព្រឹកទៀត"មាត់រអ៊ូមែនតែដៃជើងមៃបានធ្វើការយ៉ាងល្អសម្រាប់ការរកសម្លៀកបំពាក់អោយឡាវីញ
"នេះសង្ឃឹមថាអ្នកនាងអាចស្លៀកពាក់បានទៅចុះ"មៃ
"អគុណអូនមៃ"ឡាវីញនិយាយអគុណទាំងមុខញញឹម
កំឡុងពេលដែលរង់ចាំឡាវីញតែងខ្លួនមៃក៏បានចូលផ្ទះបាយរកមើលថាតើមានអីដែលអាចធ្វើអាហារពេលព្រឹកញុាំបានខ្លះ
"មៃអូនកំពុងតែធ្វើអីនឹង"ឡាវីញរៀបចំខ្លួនហើយក៏ដើរមករកមៃទើបឃើញមៃកំពុងតែធ្វើអាហារពេលព្រឹកល្មម
"ចាសកំពុងតែធ្វើអាហារពេលព្រឹកអ្នកនាងទៅអង្គយចាំសិនទៅបន្តិចទៀតរួចហើយ"មៃ
"អឹមមានអីអោយបងជួយទេបងមិនចង់អង្គុយចាំហ្រ្វីៗ"ឡាវីញ
"មិនអីទេខ្ញុំធ្វើជិតរួចហើយ"មៃនិយាយរួចក៏រុញឡាវីញចេញទៅចាំខាងក្រៅផ្ទះបាយ
កន្លងផុតទៅ២០នាទីមៃក៏បានធ្វើអាហាររួចរាល់នាងក៏លើកយកមកដើម្បីអោយឡាវីញនឹងនាងស្រស់ស្រូបអាហារដើម្បីចេញទៅធ្វើការរៀងខ្លួន។
"ឈ្ងុយណាស់មៃបងនឹកម្ហូបស្នាដៃអូនខ្លាំងណាស់"ពេលដែលមៃលើកម្ហូបមកហើយឡាវីញក៏និយាយភ្លាម
"ហឹមបានហើយអ្នកនាងឆាប់ញុាំទៅប្រយ័ត្នម្ហូបត្រជាក់អស់"មៃ
"ហឹមឆ្ងាញ់ណាស់មៃស្នាដៃអូននៅតែឆ្ងាញ់ដូចដើមបងចូលចិត្ត"ឡាវីញ
"បើឆ្ងាញ់ក៏ញុាំអោយច្រើនទៅអ្នកនាង"មៃ
"ពេលបងញុាំបែបនេះធ្វើអោយបងនឹកទៅដល់កាលពីមុនណាស់កាលពីមុនមានស្រស្អាតម្នាក់ទឹកមុខញញឹមញញែមគ្រប់ពេលហើយនាងតែងតែធ្វើម្ហូបអាហារយកមកផ្ញើរបងគ្រប់ពេលរហូតធ្វើអោយបងលង់ស្នេហ៍នឹងម្ហូបនាងខ្លាំងណាស់"ឡាវីញនិយាយ
នៅពេលដែលមៃបានឮឡាវីញនិយាយបែបនេះនាងមិននិយាយអ្វីតបតឡើយតែនាងអង្គុយសម្លឹងមើលមុខឡាវីញដោយក្រសែរភ្នែកស្រទន់នាងចង់អោយឡាវីញញញឹមបែបនេះរហូតទៅ។
"មៃអូនមិនញុាំទេហ៎"ឡាវីញនិយាយទាំងញញឹមមានក្ដីសុខ
"ញុាំតើតែខ្ញុំគ្រាន់តែចង់មើលមុខអ្នកនាងតែប៉ុណ្ណោះ"មៃ
"បើអូនចង់ឃើញមុខបងចឹងចាប់ពីស្អែកនេះទៅអត់ទេអត់ទេចាប់ពីយប់នេះទៅបងនឹងរើមកនៅជាមួយអូនយ៉ាងមិចដែរ?"ឡាវីញនិយាយ
"ល្អតាស"មៃនិយាយទាំងភ្លេចខ្លួន "ឆ្កួតមិនបានទេអ្នកនាងត្រូវនៅផ្ទះអ្នកនាងមិនអាចមកនៅផ្ទះខ្ញុំបានទេបើអ្នកនាងមកនៅជាមួយខ្ញុំប៉ាម៉ាក់អ្នកនាងបារម្មណ៍ស្លាប់ហើយ"មៃរហ័សកែពាក្យសម្ដីរបស់ខ្លួនឯងវិញ ពេលដែលមៃនិយាយចប់ឡាវីញក៏មិននិយាយអីទៀតដែរនាងគ្រាន់តែញញឹមប៉ុណ្ណោះ។#សូមរង់ចាំតាមដាមភាគបន្ដ
#ទាយមើលថាហ៊ាវីញរើមកនៅជាមួយចែមៃអត់?
#សូមជួយខមិនផងសរសេរអីក៏បានដែរណាដើម្បីជាកម្លាំងចិត្តដល់ខ្ញុំក្នុងការសរសេរបន្តទៀតផងណា❤️
#ថ្ងៃនេះរៀងខ្លីបន្តិចហើយបងបងដោយសារអត់បានសរសេពីយប់រវល់តាមដានបងឡាវីញនឹងបងមៃឡាយយប់មិញ
YOU ARE READING
My First Love ស្នេហាដំបូង❤️
Fanficគឺគេ...គេម្នាក់គត់ដែលធ្វើអោយខ្ញុំស្គាល់អ្វីទៅជាស្នេហាអ្វីទៅជាការខូចចិត្តអ្វីទៅជាការខកចិត្តអ្វីទៅជាការស្រឡាញ់...ហើយគេគឺ...