*វីឡាត្រកូនកែវ
"មៃចុះមកដល់ផ្ទះហើយ"ឡាវីញនិយាយ
"អូនខ្លាច"មៃ
"កុំខ្លាចអី"ឡាវីញ
"វីញកូនមកដល់ហើយហេមោះចូលមកខាងក្នុងមកកូន"ម៉ាក់ឡាវីញនិយាយព្រមទាំងដើរមករកឡានកូន
"ណកអ្នកម៉ាក់ដើរមកហើយចុះមកមៃ"ឡាវីញ
"អូខេអូខេ"មៃ
"អ៎មៃមកដែរឬមកនេះមក"ម៉ាក់ឡាវីញគ្រាន់តែឃើញមៃភ្លាមក៏ញញឹមយ៉ាងរាក់ទាក់
"ចាសអ៊ំស្រី"មៃដើរតាមម៉ាក់ឡាវីញ
"លោកប៉ានៅផ្ទះទេអ្នកម៉ាក់?"ឡាវីញ
"អឹមគាត់នៅតើតែពេលនេះកំពុងតែនៅក្នុងបន្ទប់ធ្វើការ"ម៉ាក់ឡាវីញ
"ចឹងកូនផ្ញើរមៃមួយភ្លែតសិនណាអ្នកម៉ាក់កូនសុំទៅជួបលោកប៉ាមួយភ្លែតសិន"ឡាវីញ (ប្រយ័ត្នចុះមកវិញបាត់ប្រពន្ធទៀតណាហ៊ា)
"អឹមអូខេ"ម៉ាក់ឡាវីញ
"អូននៅជាមួយម៉ាក់បងសិនទៅណាបងទៅចួបលោកប៉ា១ភ្លែតសិន"ឡាវីញ
"អូខេ"មៃ
បន្ទាប់ពីឡាវីញឡើងទៅចួបឪពុកបាត់ម៉ាក់ឡាវីញក៏ចាប់ផ្ដើមបើកសន្ទនាគ្នាយ៉ាងធំមួយ
"កាលពីថ្ងៃនោះឯងបាត់ខ្លួនទៅណាមៃ?"ម៉ាក់ឡាវីញ
"ចាសពេលថ្ងៃនោះដែលខ្ញុំចេញពីចួបអ៊ំស្រីទៅម្ដាយខ្ញុំក៏រៀបចំឥវ៉ាន់រួចស្រេចហើយខ្ញុំនឹងម៉ាក់ខ្ញុំបានទៅរស់នៅតាមខេត្តមួយរយៈខ្ញុំដឹងណាថាអ៊ំស្រីដឹងថាខ្ញុំទៅណាព្រោះអ៊ំស្រីបាននិយាយជាមួយម៉ាក់ខ្ញុំតាំងពីមុនអ៊ំស្រីនិយាយជាមួយខ្ញុំទៀត"មៃ
"មែនយើងដឹងតែឯងក៏មិនបាននៅទីនោះរហូតឯងនៅតែ១ខែឯងក៏ចាកចេញពីទីនោះបាត់ទៅទោះជាយើងចង់រកឯងយ៉ាងណាក៏មិនឃើញឯងគិតយ៉ាងមិចហាស"ម៉ាក់ឡាវីញ
"ពីដំបូងខ្ញុំក៏គិតដូចអ៊ំស្រីដែរថាស្នេហារវាងខ្ញុំនឹងបងវីញមិនអាចទៅរួចទេខ្ញុំក៏ព្យាយាមកាត់ចេញពីគាត់តែអ្វីអ៊ំស្រីដឹងទេខ្ញុំមិនអាចភ្លេចគាត់បានសូម្បី១វិនាទីគ្រប់ដង្ហើមចេញចូលរបស់ខ្ញុំដង្ហើយរកតែបងវីញម្នាក់គត់"មៃ
"ចុះហេតុអ្វីបានជាឯងមិនមករកកូនស្រីរបស់យើងវិញយើងដឹងណាថាឯងតាមដានរាល់សកម្មភាពរបស់កូនស្រីយើងមករហូត"ម៉ាក់ឡាវីញ
"គឺពីដំបូងខ្ញុំក៏គិតថាបងវីញស្រឡាញ់ខ្ញុំជាលក្ខណៈស្នេហាធម្មតាៗខ្ញុំមិនចង់អោយគាត់បាត់បង់អនាគតដោយសារតែខ្ញុំទើបខ្ញុំត្រូវតាមមើលគាត់ពីចម្ងាយ"មៃ
"ចុះហេតុអីពេលនេះឯងមករកកូនស្រីរបស់យើងវិញ?"ម៉ាក់របស់ឡាវីញ
"ពីដំបូងខ្ញុំមិនចង់មករកគាត់ទេព្រោះគិតថាបើសិនជាខ្ញុំមករកគាត់គាត់ស្អប់ខ្ញុំក៏មិនដឹងព្រោះអីខ្ញុំរត់ចោលគាត់ដោយមិនប្រាប់បែបនោះតែបេះដូងរបស់ខ្ញុំដង្ហោយរកគាត់ពេកទើបខ្ញុំអត់ទ្រាំលាក់មុខទៀតមិនបាន"មៃ
"បន្ទាប់ពីនាងបាត់ខ្លួនទៅកូនស្រីរបស់ខ្ញុំបានក្លាយទៅជាមនុស្ស១នាក់ផ្សេងទៀតដែលខ្ញុំមិនដែលស្គាល់នាងធ្វើអោយកូនស្រីខ្ញុំផ្លាស់ប្ដូខ្លាំងណាស់នាងដឹងទេមៃ?"ម៉ាក់របស់ឡាវីញ
"ចាសដឹងតែពេលនេះខ្ញុំសុំអ៊ំស្រីទៅចុះកុំបំបែកពួកខ្ញុំទៀតអីខ្ញុំដឹងថាអ៊ំស្រីខ្លាចថាខ្ញុំស្រឡាញ់បងវីញព្រោះតែលុយតែសូមអ៊ំស្រីទុកចិត្តខ្ញុំស្រឡាញ់បងវីញដោយបេះដូងស្មោះត្រង់ពីតមែន"មៃ
"ចុះឯងគិតយ៉ាងមិចចំពោះហ្វេនរបស់ឯងក្រែងពេលនេះឯងជាតារាល្បីមិនចឹងហីឯងមិនខ្លាចខូចកេរ្ដិ៍ឈ្មោះទេហី?"ម៉ាក់របស់ឡាវីញ
"ចាសតាមពិតទៅដូចខ្ញុំធ្លាប់អ៊ំស្រីអញ្ចឹងថាបើសិនជាពេលដែលខ្ញុំត្រឡប់មករកបងវីញវិញពេលណាខ្ញុំនឹងមិនដោះលែងគាត់ទៀតទេហើយខ្ញុំចូលធ្វើជាតារានេះក៏ដោយសារចង់អោយមានអ្នកស្គាល់ច្រើនដើម្បីប្រកាសប្រាប់គេអោយដឹងថាខ្ញុំនឹងស្រឡាញ់បងវីញរហូតទៅ"មៃ
"យើងពិតជាមិនយល់ពីនាងពិតមែនមៃមិនយល់ថាហេតុអីឯងចាំបាច់ធ្វើដល់ថ្នាក់នោះដោយគ្រាន់តែឯងបង្ហាញខ្លួនម្ដងទៀតមកបានហើយកូនវីញក៏នឹងលើកឯងទូលហើយមិនចាំបាច់ដល់ថ្នាក់នឹងក៏បានដែរ"ម៉ាក់ឡាវីញ
"លោកអ៊ំដឹងទេថាបងវីញគឺជាមនុស្សម្នាក់ដែលខ្ញុំហ៊ានលះបង់គ្រប់យ៉ាងដើម្បីគាត់ខ្ញុំស្រឡាញ់គាត់ព្រោះគាត់ជាមនុស្សដែរខ្ញុំរស់នៅជាមួយហើយកក់ក្ដៅខ្ញុំស្រឡាញ់ទោះបីជាខ្ញុំដឹងថាខ្ញុំនឹងចួបឧបសគ្គជាច្រើនទៀតនាពេលខាងមុខតែពេលនេះខ្ញុំសង្ឃឹមថាអ៊ំស្រីនឹងមិនបំបែកពួកយើងទៀតទៅចុះទោះបីអ្នកផ្សេងគេថាយ៉ាងមិចក៏ដោយក៏ពួកខ្ញុំមិនខ្វល់ដែរតែអ្វីដែលសំខាន់នោះគឺពួកយើងចង់បានគ្រួសាលើកទឹកចិត្តសូមអ៊ំស្រីមេត្តាផងចុះ"មៃនិយាយរៀបរាប់យ៉ាងវែងអន្លាយ
"ពីដំបូងយើងក៏មិនចង់ដែរតែយើញឃើញថាពួកឯងរស់នៅដោយខ្វះគ្នាមិនបានពិតមែនយើងក៏មិនចង់ធ្វើជាម្ដាយចិត្តខ្មៅនោះទេយើងធ្លាប់បានប្រាប់កូនយើងហើយថាយើងនឹងមិនជំទាស់គេទៀតទេទោះគេចង់ធ្វើអីក៏ដោយគេចង់ស្រឡាញ់អ្នកណាក៏យើងឈប់ឃាត់ដែរ"ម៉ាក់ឡាវីញ
"អគុណណាស់អ៊ំស្រី"មៃ
"តែបើឯងចង់រស់នៅជាមួយកូនយើងឯងត្រូវឈប់ហៅយើងថាអ៊ំទៀត"ម៉ាក់ឡាវីញ
"ចុះអ៊ំស្រីចង់អោយខ្ញុំហៅយ៉ាងណាវិញ"មៃ
"ចុះឯងដែលឃើញទេកូនប្រសារអ្នកស្រុកណាហៅម្ដាយក្មេកថាអ៊ំហាស"ម៉ាក់ឡាវីញ
"ចឹងខ្ញុំត្រូវហៅថាអ៊ំស្រី អ៎អត់ទេខ្ញុំត្រូវហៅម៉ាក់មែនទេមែនទេម៉ាក់"មៃ
"អើបើឯងចង់ស្រឡាញ់កូនយើងឯងត្រូវហៅបែបនោះតែបើឯងមិនចង់ទេក៏ហៅថាលោកអ៊ំទេទៅ"ម៉ាក់ឡាវីញ
"ចាសអ្នកម៉ាក់កូនអគុណណាស់អ្នកម៉ាក់ដែលអ្នកម៉ាក់យល់ព្រមកូនសន្យាថាបើទោះជាមានបញ្ហាអីក៏ដោយក៏កូនមិនទៅណាចោលបងវីញទៀតដែរទោះបីបងវីញដេញកូនអោយចេញពីជីវិតគាត់ក៏កូនមិនទៅណាដែរកូននឹងធ្វើជាមនុស្សមុខក្រាស"មៃ
"បងគ្មានថ្ងៃដេញអូនចេញទៅណាទេមៃ"កំពុងតែសន្ទនាគ្នាសុខៗឡាវីញមិនដឹងជាមកលួចស្ដាប់តាំងពីពេលណាទេក៏លេចសម្ដីចេញមក
"អឹមកូនវីញនេះម៉ាក់បាននិយាយជាមួយកូនមៃរួចហើយ"ម៉ាក់ឡាវីញ
"ចាសកូនអគុណអ្នកម៉ាក់ខ្លាំងណាស់ដែលបានយល់ពីពួកកូនកូនស្រឡាញ់អ្នកម៉ាក់"ឡាវីញ
"ម៉ាក់ក៏ស្រឡាញ់កូនដែលណា"ម៉ាក់ឡាវីញ
"នេះពីរនាក់ម៉ាក់កូននឹងស្រឡាញ់គ្នាតែពីរនាក់ទេឬចុះលោកប៉ានោះមិនស្រឡាញ់ទេហ៎?"ប៉ាឡាវីញមិនដឹងជាមកដល់តាំងពីថ្មាលណាទេ
"ចាសកូនក៏ស្រឡាញ់លោកប៉ាដែរស្រឡាញ់លោកប៉ាអ្នកម៉ាក់ស្មើរៗគ្នាលោកប៉ាកុំច្រណែននឹងអ្នកម៉ាក់អីណា"ឡាវីញ
"អឹមប៉ាជូនពរអោយកូនស្រឡាញ់គ្នាអោយបានយូៗណាកូនបើមានរឿងអីទាស់ចិត្តគ្នាកូនត្រូវសួគ្នាសិនកុំខឹងតែម្នាក់ឯងណាពេលនេះអាចនិយាយបានហើយថាកូនស្រីរបស់ប៉ាម្នាក់នេះមានគូជីវីតហើយណាកូនកុំធ្វើខ្លួនដូចនៅតែម្នាក់ឯងអីណាមានខុសទាស់អ្វីចេះអធ្យាស្រ័យអោយគ្នាណាកូន"ប៉ាឡាវីញ
"ចាសលោកប៉ាកូនសូមអគុណលោកប៉ាណាស់ដែលបានប្រណីពួកកូន"ឡាវីញ/មៃនិយាយព្រមគ្នា
"ម៉ាក់ក៏ជូនពរអោយកូនទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នងណាត្រូវចេះយោគយល់អធ្យាស្រ័យអោយគ្នាពេលនេះពួកកូនមិនមែននៅខ្លួន១ទៀតទេណាមានគ្នាហើយមានរឿងអ្វីក៏កុំលាក់ទុកម្នាក់ឯងណាមានរឿងអីត្រូវជួយគ្នារកដំណោះស្រាយទើបជីវិតគូរបស់ពួកកូនប្រកបទៅដោយភាពរលូនល្អណា"ម៉ាក់ឡាវីញនិយាយទាំងហូរទឹកភ្នែក(យាយទៅអ្នកនៅកន្លែងនឹងទាំងអស់សុទ្ធតែយំមៃឡាវីញប៉ាឡាវីញប្អូនឡាវីញអ្នកបម្រើអ្នកសរសេក៏យំដែរ)
"កូនអគុណណាស់លោកប៉ាអ្នកម៉ាក់ហើយកូនក៏សូមទោសដែរដែលបានធ្វើអោយលោកប៉ាអ្នកម៉ាក់ខកបំណងមកលើរូបកូន"ឡាវីញ
"ពួកកូនមិនបាច់គិតច្រើនទេណាវីញមៃម៉ាក់ហើយនឹងប៉ាយល់ណា"ប៉ាឡាវីញនិយាយ
"បានហើយយើងមកជប់លាងឆ្លងទាំងអស់គ្នាហីមិចមកនាំគ្នាយំបែបនេះថ្ងៃពួកយើងគួតែសប្បាយមិនចឹងហេស"ប្អូនប្រុសឡាវីញ
"មែនហើយតោះកូនៗយើងមកជប់លាងមក"ម៉ាក់ឡាវីញ
"ម៉ាក់កូនសុំហៅពួកម៉ាកកូនមកផងបានទេ?"ឡាវីញ
"អូខេតែយប់នេះពួកកូននៅគេងនៅទៅនេះហើយមិនបាច់ទៅវិញទេណា"ម៉ាក់ឡាវីញ
"អូខេម៉ាក់"វីញ
រួចហើយឡាវីញក៏បានយកទូរសព្ទតេទៅរកមិត្តរបស់ខ្លួន÷
In call
ឡាវីញ: អាឡូវ៉ាន់ឯងទំនេរទេ?
រ៉ាវ៉ាន់: អឺមទំនេរតើឯងមានការអីមែនទេ?
ឡាវីញ: អឹមថ្ងៃនេះផ្ទះយើងមានកម្មពិធីជប់លាងតិចតួចចង់ហៅឯងមកហើយឯងយកសង្សាឯងមកផងណា
រ៉ាវ៉ាន់: អូខេតិចទៀតយើងទៅដល់ហើយ
ឡាវីញ :អូខេតិចទៀតជួបគ្នាសម្លាញ់
Call end
ពេលវេលាចេះតែរំកិលទៅមុខរ៉ាវ៉ាន់នឹងវិជ្ជរ៉ាមកដល់ផ្ទះ(ចង់ហៅវីឡាក៏បានដែរណាព្រោះវាធំ)ឡាវីញមួយសន្ទុះហើយពួកគេក៏កំពុងតែជប់លាងនិយាយគ្នាពីនេះពីនោះរហូតពេលនេះក៏មានអ្នកស្រវឹងតិចៗហើយដែរ
"វីញហាសង្សារឯងស្រវឹងហើយ"រ៉ាវ៉ាន់
"កុំហៅថាសង្សាអីគេហៅថា..."
#សូមរង់ចាំតាមដានភាគបន្ដ
#បញ្ហាជាមួយគ្រួសារឡាវីញក៏បានដោះស្រាយហើយអស់ដែរហើយរឿងនេះក៏ជិតដល់ពេលចប់ហើយណា។
#ជួយប្រាប់តិចមកថាគេគួហៅគ្នាថាមិចល្អណ៎?
ជួយឡាចផេកអូនម្នាក់១ផងណា
YOU ARE READING
My First Love ស្នេហាដំបូង❤️
Fanfictionគឺគេ...គេម្នាក់គត់ដែលធ្វើអោយខ្ញុំស្គាល់អ្វីទៅជាស្នេហាអ្វីទៅជាការខូចចិត្តអ្វីទៅជាការខកចិត្តអ្វីទៅជាការស្រឡាញ់...ហើយគេគឺ...