ឃាំងស្នេហ៍គ្រងបេះដូង💙ភាគទី:3

792 71 0
                                    

មកដល់ច្រកចូលបន្ទប់ផ្លាស់ប្តូរខោអាវពួកគេបង្អាក់ដំណើរពេលឮសំឡេងស្រាលៗរបស់Jiminបន្លើឡើង ពួកគេងាក
មើលឆ្វេងស្ដាំបន្តិចឃើញថាស្ងាត់ហើយនិស្សិតៗចូលរៀនតាមថ្នាក់សិក្សារៀងខ្លួននៅឡើយតែពួកគេបីនាក់ដើរពេញតែសាកលវិទ្យាឈុតកីឡាដដែលមិនដឹងមកពីណា

«ចាំយើងបន្តិចយើងឈឺនោមសិន»ជីមីនក្រឡែកភ្នែកឃើញ
បន្ទប់ទឹកក្រៅបន្ទប់ផ្លាស់ខោអាវគេក៏ចង់សម្រេចទុក្ខលំបាកគេពេលនេះសិនចូលទៅក្នុងបន្ទប់ខ្លាចស្ទះ បន្ទប់ទឹកក្នុងបន្ទប់ផ្លាស់ខោអាវមានបន្ទប់ទឹក៤ប្រើរួមមួយក្រុមបាល់ទះពួកគេ នៅក្នុងបន្ទប់មានទូរដែកជាប់ៗគ្នាសម្រាប់ទុកដាក់សម្ភារៈរបស់ពួកគេរៀងៗខ្លួន

«ឆាប់ទៅហើយក៏ឆាប់មកវិញផងឯងនេះរើសអើងបន្ទប់ទឹកណាស់ខាងក្នុងមិនចូលទេសុខចិត្តចូលក្រៅ»ជេខេមាត់និយាយស្ដាប់ដូចមិនពេញចិត្តតែសុខចិត្តនៅចាំដដែលសោះ ជីមីនមិនខឹងបែរជាញាក់ចិញ្ចើមម្ខាងរត់ទៅបន្ទប់ទឹកយ៉ាងលឿននៅសល់តែជេខេ/ហ៊ូប៊ីនៅឈរមុខច្រកចូលបន្ទប់

«ក្មេងម្នាក់នោះក្លាយជាបែបនេះមិនមែនដោយសារឯងទេ..តែបើទៅឯងដូចបារម្ភគេម្ល៉េះ»ហ៊ូប៊ីភ្នែកភ្លឹសៗដាក់ជេខេចំណែកឯដៃកំពុងបកស្ករកៅស៊ូដាក់មាត់មិនដឹងបានមកពីពេលណាទំពារបណ្ដើរនិយាយបណ្ដើរកុំអោយទំនេរមាត់

«ឯងក៏ដឹងយើងមិនចង់អោយអ្នកណាមកត្រូវឈឺចាប់ដោយ
សារការប្រកួតឬការវឹកហាត់របស់ពួកយើងទេដូចក្មេងម្នាក់នេះគេឈរស្ងៀមៗក៏មកត្រូវបែបនេះក៏ដោយសារការប្រកួតរបស់ពួកយើង»រាងក្រាស់ឆ្លើយមិនស្ទាក់ស្ទើមកពីចឹងមែនគេមិនបានគិតអ្វីលើសពីនេះ គ្រាន់តែអាណិតចង់ដឹងអការៈតែ
ប៉ុណ្ណឹងហ៊ូប៊ីភ្នែកភ្លឹសៗនៅតែដដែលគ្រាន់តែលែងសួរអ្វីទៀតគេក៏ស្គាល់ចរិករាងក្រាស់ច្បាស់មកហើយ

ងាកមកមើលជីមីនម្នាក់ឯងឯណេះវិញឃើញកម្ពស់រៀងទាបជាងគេក្នុងក្រុមបីនាក់គ្នាគេនេះមែនប៉ុន្តែបើសម្តីបានជាងគេ រឿងក៏ឧស្សាហ៍កើតមានឡើងជាងគេដែលពូកែណាស់ខាងសន្សំរឿងឈឺខ្លួនតែបើថាឱ្យគេតែម្នាក់ក៏មិនបាន គេគ្រាន់តែមិនចូលចិត្តមនុស្សដូចគូសម្អប់របស់គេទើបសម្តីរៀងមិនចុះញ៉មជាមួយ

ឃាំងស្នេហ៍គ្រងបេះដូង💙Where stories live. Discover now