ឃាំងស្នេហ៍គ្រងបេះដូង💙ភាគទី:51

1.2K 95 12
                                    

រោងកុន!!

      ចូលមកដល់ក្នុងរោងកុនពួកគេចែកកន្លែងគ្នាអង្គុយថេយ៉ុង/អាន់ចាអង្គុយនៅចំកណ្ដាលជិតគ្នា ជុងហ្គុកអង្គុយឆ្វេងដៃថេយ៉ុង ហូប៊ីអង្គុយស្ដាំដៃអាន់ចា ចំណែកជីមីនអង្គុយក្បែរហូប៊ីមើលទៅគេម្នាក់មួយគូលើកលែងប្រូមីន សំខាន់កៅអីជាប់ជីមីនទំនេរ -៤កៅអីបន្ទាប់ពីជីមីនអង្គុយទំនេរទាំងអស់នាយសង្ហាជីមីនកាន់Popcornពីរឈុតម្នាក់ឯង ចំណែកពីរគូនោះគេយកតែមួយឈុតៗទេតែឈុតធំៗញ៊ាំជាមួយគ្នាពីរនាក់ កម្សត់ជាងគេគឺជីមីនបបួលមិត្តមកដូចខ្លួនឯងមកកំដរគេដើរលេងគូរសង្សា

«គិតខុសឬត្រូវដែលមកជីមីនងាកទៅមើលមនុស្សជិតខ្លួនអង្គុយក្បែរគ្នាសម្លឹងមើលទៅកុនដែលកំពុងបញ្ជាំងទឹកមុខញញឹមញញែមសំខាន់នាំគ្នាមើលរឿងភាគផ្អែមល្ហែមទៀតស្នាដៃរើសរឿងដោយអាន់ចា...

«Popcornពីរឈុតនេះយើងហូបម្នាក់ឯងក៏បាន»ដាក់របស់ញ៊ាំនៅសងខាងដៃខំគិតថាទិញមកញ៊ាំជុំគ្នាតែមើលទៅមិនបាច់ទេព្រោះគេនោះញ៊ាំតែមួយជាមួយគ្នានុង៎...

«ហុឺស...មើលរឿងស្អីនិងមើលមិនយល់ទេ»ជីមីនអង្គុយនៅមិនស្ងៀមរសាប់រសល់យ៉ាងម៉េចមិនដឹងមើលទៅកុនកំពុងបញ្ជាំង

     បរិយាកាសក្នុងរោងកុនស្ងប់ស្ងាត់ឮតឺសំឡេងកុនប៉ុណ្ណោះអ្នកចូលមកគ្រប់គ្នារក្សាភាពស្ងៀមស្ងាត់ទោះនិយាយគ្នាក៏និយាយដោយសំឡេងស្រាលបំផុត ណាមួយសំឡេងកុនឮខ្លាំងផងទើបសំឡេងនិយាយគ្នាមិនសូវរំខានដល់អ្នកដទៃ

«ហុឹមម»ជីមីនប្រែខ្លួនចុះឡើងគេដូចនៅមិនសុខសោះ

«អាមីនឯងថី?មិនចូលចិត្តកុននេះមែនទេហូប៊ីងាកមកសួរមិត្តលើកចិញ្ចើមទឹកមុខឆ្ងល់ដាក់ជីមីន

«ហុឹម អត់ទេធម្មតាតើ»

«តែយើងដូចមិនអូខេ!!!កុនភាគនេះដូចផ្អែមល្ហែមហួសពេកហើយមិនដឹងស្អីទេមិនទាន់បានប៉ុន្មានផងថើបរហូត រឿងTopថើបមែនទេបានឃើញតែថើប»ពេលនេះជីមីនមិនឯការទៀតទេព្រោះហូប៊ីមិត្តសម្លាញ់របស់គេក៏មានអារម្មណ៍ដូចគេអ៊ីចឹងដែរ គឺមើលមិនចូល

You've reached the end of published parts.

⏰ Last updated: Nov 16, 2022 ⏰

Add this story to your Library to get notified about new parts!

ឃាំងស្នេហ៍គ្រងបេះដូង💙Where stories live. Discover now