«ថេយ៉ុងដឹងទេខ្ញុំនិយាយច្រើនជាមួយមនុស្សទើបនិងស្គាល់ព្រោះបងប្រុសខ្ញុំជាអ្នកណែនាំថេយ៉ុងអោយខ្ញុំស្គាល់ ចឹងហើយទើបខ្ញុំហ៊ាននិយាយច្រើនជាមួយ»តាំងពីចូលថ្នាក់រៀនមកមិនទាន់ដល់ម៉ោងចូលរៀនអាន់ចានិយាយច្រើនណាស់ជាមួយថេយ៉ុង កម្លោះតូចបែរមកក្រោយអង្គុយស្ដាប់នាងនិយាយក៏មានអារម្មណ៍ថាសប្បាយខុសធម្មតាព្រោះមិនដែលមានមិត្តណាមកនិយាយលេងជាមួយគេទេទើបតែមានអាន់ចាម្នាក់នេះឯង
«ជេខេ ហ្យុងជាអ្នកណែនាំខ្ញុំអោយអាន់ចាស្គាល់ឬ??»
«មែនហើយ...មុនមកដល់ថ្នាក់បងប្រុសប្រាប់ថាមានមនុស្សម្នាក់ចង់ណែនាំអោយគេជាមនុស្សល្អស្លូតត្រង់គឺជាថេយ៉ុងនេះឯង បងប្រុសមិនងាយណែនាំនរណាអោយខ្ញុំស្គាល់ផ្ដេសផ្ដាសទេទាល់តែមនុស្សម្នាក់នោះជាមនុស្សដែលគាត់ទុកចិត្តខ្លាំងទើបគាត់ណែនាំថេយ៉ុងជាមនុស្សទី៣ដែលបងប្រុសណែនាំអោយខ្ញុំស្គាល់ មនុស្ស២នាក់ដំបូងគឺបងមីនហើយបងហូប៊ី»
«អរ៎...ហើយខ្ញុំមានរឿងមួយទៀតចង់សួរខ្ញុំឮបងប្រុសថាថេយ៉ុងគ្មានមិត្តវាជាការពិតហេស៎??»
«ប្រាកដណាស់ខ្ញុំរៀនទីនេះមកយូរហើយខ្ញុំគ្មានមិត្តសូម្បីតែម្នាក់ខ្ញុំ...ខ្ញុំគ្មានមនុស្សណែនាំអោយអាន់ចាស្គាល់ទេ»
«មិនអីទេខ្ញុំក៏មិនចង់ស្គាល់នរណាទៀតដែលមានអារម្មណ៍ថាស្គាល់ថេយ៉ុងតែម្នាក់គឺគ្រប់គ្រាន់ហើយ»អាន់ចាសើចញាក់ចិញ្ចើមដាក់ថេយ៉ុង កម្លោះតូចក៏ញញឹមតបនាង បានមិនសន្ទុះក្រោយមកម៉ោងសិក្សាក៏មកដល់អាន់ចាបានឡើងណែនាំខ្លួនប្រាប់ថាខ្លួនប្តូរមកពីណាទៅមិត្តរួមថ្នាក់ក្នុងមួយថ្នាក់នេះនាងវ៉ាដាច់គេហើយស្អាតជាងគេក្នុងចំណោមនិស្សិតស្រីរួមទាំងមនុស្សដែលស្អប់ថេយ៉ុងផងដែរ...
«...»
នាយកម្លោះជីមីនឯណេះវិញថ្មើនេះហើយទើបនិងមកសកលវិទ្យាល័យរៀនសូត្រគេចូលរៀនអស់ហើយនៅតែនាយទើបនិងចុះពីលើម៉ូតូរបស់ខ្លួនកាតាបមានដៃពីរតែស្ពាយតែមួយចំហៀង ចង់សក់ទៅក្រោយដូចតាមធម្មតាតាមទម្លាប់របស់គេស៊កដៃចូលក្នុងហោប៉ៅខោឯកសណ្ឋានរបស់ខ្លួនបោះជំហានសំដៅរកអគារសិក្សារបស់នាយទឹកមុខរាបស្មើមើលទៅកាន់តែHot Sexyសមនិងនាមដែលនារីៗក្នុងសកលវិទ្យាល័យដាក់អោយ...
YOU ARE READING
ឃាំងស្នេហ៍គ្រងបេះដូង💙
Romanceអារម្មណ៍ស្រឡាញ់ដែលមិនដឹងថាកើតមានឡើងតាំងពីពេលណានោះទេ ដឹងត្រឹមថាខ្ញុំស្រឡាញ់គេស្រឡាញ់មនុស្សដែលគេគ្មានសូម្បីចិត្តស្រឡាញ់មួយផ្នែកតូចមកខ្ញុំ។ ខ្ញុំមិនប្រាថ្នាការតបស្នងក្តីស្រឡាញ់របស់គេវិញឡើយ សូមត្រឹមគេមិនស្អប់ខ្ញុំគឺគ្រប់គ្រាន់ហើយ...«ស៊ូហា្គ សុីឡាសអ៉ីវឺរ...