ឃាំងស្នេហ៍គ្រងបេះដូង💙ភាគទី:21

447 56 3
                                    

៚ព្រឹកថ្ងៃថ្មី៚

    ព្រឹកថ្ងៃថ្មីចូលមកដល់ពន្លឺព្រះអាទិត្យឡើងរះខ្ពស់បញ្ជេញពន្លឺជាមួយចំហាយកម្តៅមកលើទីក្រុងសេអ៊ូលប៉ុន្តែមិនថ្វើយ
កម្តៅថ្ងៃមិនសូវជាការរំខានលើមនុស្សទេវាជិតដល់រដូវរងាហើយតែប៉ុន្មានខែទៀតក៏ចូលរដូវរងាហើយ ភ្លេចខ្លួនតែបន្តិចនិស្សិតកីឡាពួកគេក៏បានបញ្ចប់ការសិក្សារបស់ខ្លួនឆ្នាំសិក្សាពិសេសបានបញ្ចប់នៅចំរដូវរងា និស្សិតដទៃជាច្រើនណាស់កំពុងធ្វើដំណើរទៅសាលារៀងៗខ្លួនអ្នកខ្លះក៏កំពុងនិងរៀបចំ
ខ្លួនទៅសាលាខុសប្លែកតែនាយកម្លោះម្នាក់នេះអង្គុយនៅលើគ្រែអ្នកជំងឺស្ងៀមស្ងាត់ ភ្នែកមើលទៅពន្លឺព្រះអាទិត្យដែលឬះជះចូលមក

«មីន!!ក្រោកហើយហេស៎កូនម៉ាក់គិតថាមកឱ្យទាន់កូននៅគេងតែមកដល់កូនភ្ញាក់ទៅហើយ ក្រោកមកមានតែម្នាក់ឯងខ្លាចទេកូនម៉ាក់សុំទោសណា»

«ម៉ាក់ខ្ញុំ២៤ឆ្នាំហើយបាទទទទ»កម្លោះសង្ហាផាក ជីមីនឆ្លើយបង្អូសសំឡេងសើចដាក់លោកស្រីផាកទើបនិងដើរចូលមកជាមួយសម្លៀកបំពាក់ថ្មី ក្នុងដៃមានកាន់របស់របរជាច្រើនគឺសម្រាប់កូនប្រុសទាំងអស់ហ្នឹងទិញផ្លែឈើទាំងកន្ត្រក់ៗទុកឱ្យកូនហូប

«ម៉ាក់រវល់ទៅធ្វើអ្វីឱ្យកូនហូបថ្ងៃនេះម៉ាក់ចូលផ្ទះបាយធ្វើអាហារសម្រាប់កូនផ្ទាល់ដៃណា កូនឃ្លានឬនៅ

«នៅទេបាទលោកប៉ាអត់មកជាមួយម៉ាក់ទេហេស៎?បានជាមិនឃើញចូលមក»

«លោកប៉ាកូនជាប់និយាយជាមួយលោកគ្រូពេទ្យតិចទៀតមកតាមហើយកូនមានឈឺត្រង់ណាទៀតឬអត់មានអ្វីមិនស្រួលក្នុងខ្លួនប្រាប់ម៉ាក់ណា របួសត្រង់ក្បាលនៅឈឺទេហ្នឹងលោក
ស្រីផាកយករបស់របរក្នុងដៃទុកមួយកន្លែងចូលមកជិតកូនប្រុសលើកដៃអង្អែលក្បាលដែលរុំបង់នោះថ្នមៗដោយទឹក
មុខព្រួយបារម្ភ

«លែងឈឺហើយម៉ាក់ខ្ញុំស្បែកស្វិតរបួសប៉ុណ្ណឹងឈឺមិនយូរទេម៉ាក់»

«ឱ្យតែដូចសម្តីនិយាយ....ថ្ងៃនេះមើលទៅម៉ាក់មិនបាននៅកំដរកូនយូរទេតែម៉ាក់ទៅឆ្លៀតមកមើលកូនឱ្យញឹកនៅហាងមមារញឹកណាស់ឥឡូវនេះ»

ឃាំងស្នេហ៍គ្រងបេះដូង💙Where stories live. Discover now