ឃាំងស្នេហ៍គ្រងបេះដូង💙ភាគទី:33

358 51 2
                                    

នាយកម្លោះទាំងពីរនាក់នេះវិញជិៈម៉ូតូជាមួយគ្នាមកញ៊ាំអ្វីជាមួយគ្នាតាមពាក្យសម្តីពួកគេជ្រើសរើសការញ៊ាំអាហារបែបសាមញ្ញញ៊ាំតាមចិញ្ចើមផ្លូវ ម៉ូតូពណ៌ស្វាយចតនៅក្បែរតូបតូចមួយដែលមិនសូវជាមានមនុស្សនៅសល់កន្លែងអង្គុយរាងក្រាស់និងរាងតូចដើរចូលមកអង្គុយតុដាច់ពីគេទល់មុខគ្នា ថេយ៉ុងញញឹមដាក់ជេខេមិនឈប់នាយក្រាស់ពេលប្រសព្វមុខជាមួយរាងតូចឃើញគេញញឹមដាក់ក៏ចេះតែញញឹមដាក់វិញទៅរៀងប្លែកដែលឃើញញញឹមដាក់នាយរហូត

«អ្នកកម្លោះទាំងពីរយកអ្វីខ្លះអ៊ំស្រីម្ចាស់តូបចេញមកសួរនាំនាយកម្លោះទាំងពីរពួកគេបែរមើលមុខគ្នាគិតក្នុងចិត្តរៀងខ្លួនថាតើឱ្យនរណាជាអ្នកកម្មង់ព្រោះមិនដឹងចំណងចូលចិត្តគ្នា ជេខេឃើញថេយ៉ុងគិតតែពីញញឹមភ្នែកភ្លឹសៗដាក់គេប្រាកដណាស់រាងតូចឱ្យគេជាអ្នកកម្មង់

«Bibimbap,Japchae,Sundubu-jjiga,យកមួយមុខពីរចាន»

«ចាសបានរងចាំបន្ដិចណាអ្នកកម្លោះ»

«អ៊ំស្រីសុំជាភេជន្ជៈអ្វីក៏បានពីរដបផងបាទ»

«ចាស»

«ហ្យុងញ៊ាំអស់ដែលហេស៎

«រឿងអីមិនអស់មួយមុខពីរចានមានន័យថាឯងមួយចានខ្ញុំមួយចានពួកយើងចែកគ្នាញ៊ាំតើមិនមែនខ្ញុំញ៊ាំម្នាក់ឯងទេតែឯងញ៊ាំច្រើនតិចក៏ល្អ»

«ញ៊ាំច្រើនខ្លាចធាត់»

«មនុស្សដូចឯងញ៊ាំយ៉ាងណាក៏មើលទៅមិនធាត់ដែលណាមួយអាហារដែលញ៊ាំសុទ្ធតែមានជាតិបន្លែពួកខ្ញុំមួយថ្ងៃៗ
ញ៊ាំច្រើនណាស់ព្រោះត្រូវការកម្លាំងច្រើនដូចជាឯងបើសិនជាមិនមានសាច់ជាងនេះខ្ញុំធានាឯងស៊ូការហាត់មិនបានយូរទេ»

«ខ្ញុំនិងព្យាយាមញ៊ាំឱ្យរឹងមាំដូចហ្យុង»

«សម្រាប់អាហារកម្មង់មកដល់ហើយ»លើកនេះជាមនុស្សប្រុសលើកអាហារយកមកឱ្យអាហារទាំងប៉ុន្មានដែលជេខេនាយបានកម្មង់បានមកដល់ពេលតុ អាហារនៅតូបតូចៗរហ័សជាងហាងធំៗទៅទៀតសម្រាប់រសជាតិលេខ១អាហារម្នាក់បីមុខថែមភេជន្ជៈSpriteម្នាក់មួយដប

ឃាំងស្នេហ៍គ្រងបេះដូង💙Where stories live. Discover now