ឃាំងស្នេហ៍គ្រងបេះដូង💙ភាគទី:28

365 49 5
                                    

៚៣ថ្ងៃក្រោយ៚

សរុបទាំងថ្ងៃនេះវាជាថ្ងៃទី៥ហើយដែលនាយកម្លោះជីមីននៅមន្ទីរពេទ្យតែមិនថ្វើយទេវាក៏ជាថ្ងៃដែលជីមីនអាចចេញពីមន្ទីរពេទ្យបានដូចគ្នា លោកស្រីផាកមិនទាន់ចង់ឱ្យជីមីនចេញប៉ុន្មានទេតែនាយជជែសចង់ចេញគ្រាន់តែអាចងើបចេញពីគ្រែអ្នកជំងឺខ្លួនឯងបានអាចងើបដើរស្រួលបួលបានភ្លាមនាយសុំចេញពីមន្ទីរពេទ្យតែម្ដង ស្នាមជាំនៅលើផ្ទៃមុខក៏រៀងរលុបខ្លះៗហើយនៅតែរបួសបែកនៅត្រង់ខ្ទង់ច្រមុះមិនទាន់រលុបជីមីនបិទបង់បិទរបួសពណ៌សនៅលើខ្ទង់ច្រមុះ ចំណែកកន្លែងបែកនៅលើចិញ្ចើមនាយលែងរុំបង់ហើយបិទតែបង់បិទរបួសត្រង់កន្លែងរបួសស្នាមនិងបន្តិចប៉ុណ្ណោះ...

«មីនម៉ាក់ថាកូន!!!»លោកស្រីផាកចុះពីលើផ្ទះមកនិយាយបង្អាក់ដំណើរនាយកម្លោះជីមីនកំពុងគ្រវីសោរម៉ូតូដើរហួចរៀបចេញទៅរៀន ជីមីនផ្អាកដំណើរបែរទៅរកលោកស្រីផាក

«ម៉ាក់ខ្ញុំអូខេហើយកម្លាំងមានពេញខ្លួនតែម្ដងខ្ញុំមិនចង់ខាតរៀនចូលពេកទេម៉ាក់ ម៉ាក់កុំបារម្ភខ្ញុំសន្យានិងមើលថែខ្លួនឯងឱ្យបានល្អ»

«ចុះបើឈឺលើសដើមកូនឱ្យម៉ាក់ធ្វើយ៉ាងម៉េចចំពោះកូនហា៎មីន»

«កូននិងឱ្យម៉ាក់ថើប...ហិហិហិ...ថើបថ្ពាល់ថើបថ្ងាសឱ្យម៉ាក់ថើបសេរីណាបាទម៉ាក់ឈប់បារម្ភទៅខ្ញុំធំហើយធានាមិនឱ្យឈឺលើសដើមទេខ្ញុំទៅរៀនសិនហើយណាម៉ាក់ស្រឡាញ់ម៉ាក់ណាស់..ជុបជុប»ជីមីនធ្វើបបូលមាត់ស្រួចដាក់លោកស្រីផាកមិននៅចាំយូរស្ដាប់លោកស្រីផាកនិយាយអ្វីបន្តនាយកម្លោះជីមីនស្លៀកពាក់ឯកសណ្ឋាននិស្សិតកីឡាឆ្នាំទី៤ដើរ
សំដៅរកម៉ូតូសំណព្វចិត្តរបស់ខ្លួនខានជិៈមក៥ថ្ងៃ

«អាកូនពុកថ្ងៃនោះប្រហែលជាឈឺខ្លាំងហើយមែនត្រូវត្រង់ណាឬអត់ហា៎ជីមីនដើរសង្ខេកមើលម៉ូតូចុះឡើងៗដកដង្ហើមធំដូចពិបាកចិត្តដល់ហើយជីមីនលើកដៃអង្អែលកែបម៉ូតូមើលគ្រប់ជ្រុងម៉ូតូប៉ុន្តែគ្មានអ្វីទេនៅស្អាតនៅថ្មីដដែលគ្មានស្លាកស្នាមអ្វីឡើយជាហេតុធ្វើឱ្យបេះដូងនាយកម្លោះលែងមានអ្វីជាកង្វល់

ឃាំងស្នេហ៍គ្រងបេះដូង💙Where stories live. Discover now