ឃាំងស្នេហ៍គ្រងបេះដូង💙ភាគទី:15

461 44 2
                                    

«គួរតែឱ្យអ្នកជំងឺសម្រាកឱ្យច្រើន កុំរំខានអ្នកជំងឺអី» គ្រូពេទ្យពីរនាក់នោះនាំអ្នកជំងឺផាក ជីមីនមកដល់បន្ទប់សម្រាកនៅមុនត្រឡប់ទៅវិញឆ្លៀតផ្តាំទៅហូប៊ីសិនឃើញគេអើតចុះអើតឡើងសម្លឹងមុខមិត្តភក្តិខ្លួនមិនឈប់

«អរ៎..អរគុណច្រើនគ្រូពេទ្យ»ហូប៊ីគ្រាន់បានឮខិតថយជំហានចេញពីគ្រែអ្នកជំងឺបន្តិចឱនក្បាលចុះបន្តិចជាការគួរសមដល់គ្រូពេទ្យទាំងពីរ គ្រូពេទ្យក៏ឱនចុះបន្តិចតាមគេផងដែលទើបនាំគ្នាចេញទៅបន្ទប់បែរជាស្ងាត់ទើបនាយកម្លោះហូប៊ីភ្ញាក់ខ្លួនបន្តិចដឹងថាបាត់គ្នាម្នាក់

«ហុឺយយ...អាខេ????»

«ទៅណាទៅ?កុំប្រាប់ថា...ហុឺយយ!!ចំមែនអាមិត្តម្នាក់នេះ»ហូប៊ីស្ទុះចេញមកខាងក្រៅបន្តិចងាកឆ្វេងងាកស្ដាំរកមើលនាយក្រាស់ជេខេ អ្វីដែលធ្វើឱ្យគេដកដង្ហើមធំទាំងក្នុងចិត្តចាប់ផ្តើមព្រួយបារម្ភគឺមិនបានឃើញមិត្តភក្តិខ្លួននៅខាងក្រៅបន្ទប់ទេចឹងតើគេទៅណា??

«អេ៎...រកមើលអីនាយកម្លោះហូប៊ីច្រត់ចង្កេះដកដង្ហើមធំចុះឡើងៗក៏មានសំឡេងគ្រលធំមួយបន្លើឡើងអបជាមួយដំណើរជំហានវែងៗចូលមករក ក្នុងដៃកាន់មួកឃ្លោបដែលទុកនៅលើកៅអីរងចាំមុននេះចំហៀងម្ខាងទៀតកាន់អាវក្រៅពីរដែលប្រឡាក់ដោយឈាម

«ឯងទើបមកពីណាយើងស្មានតែឯងទៅ!!!»ហូប៊ីគ្រាន់ងាកទៅរកប្រភពសំឡេងភ្លាមក្នុងទ្រូងដូចត្រូវបានដកបន្លាចេញពីទ្រូងអញ្ចឹង គេធូរទ្រូងខ្លាំងណាស់ដែលបានឃើញនៅទីនេះខ្លួនគ្មានរបួស

«យើងចេញទៅខាងក្រៅខលប្រាប់លោកពូនិងអ្នកមីងរឿងអាមីន យើងដោះស្រាយជាមួយលោកពូអ្នកមីងហើយគ្រាន់តែជាបញ្ហាជម្លោះតិចតួចរបស់និស្សិត ហើយក៏ឆ្លៀតទៅយកអាវ»ជេខេលើកអាវក្នុងដៃបង្ហាញឱ្យហូប៊ីមើល នាយកម្លោះខាងនោះដកដង្ហើមវែងបញ្ជេញចោលធូរចិត្តបានដឹងថានាយក្រាស់មិនបានទៅកន្លែងដែលគេកំពុងគិត

«បន្តិចទៀតលោកពូនិងអ្នកមីងមកហើយ ឯងចង់ទៅApartmentឥឡូវនេះទេ

ឃាំងស្នេហ៍គ្រងបេះដូង💙Where stories live. Discover now