សួស្តីអ្នកអានជាទីស្រឡាញ់របស់រឿង«ឃាំងស្នេហ៍គ្រងបេះដូង» និពន្ធដោយខ្ញុំ«មីនជូ»💙 ជាដំបូងមកទីនេះចង់មកបកស្រាយសាច់រឿងខ្លះៗ ហើយក៏ ចង់សុំទោសសម្រាប់ការយឺតយ៉ាវ និងពាក្យសម្តីមិនគម្បីដោយអចេតនាខ្លះៗនៅក្នុងរឿងមួយនេះផង។ល។
សម្រាប់សាច់រឿងមួយនេះឃើញមានអ្នកខ្លះឆ្ងល់ថាតួណាជាតួអង្គឯក😀សម្រាប់តួឯកនៃរឿងមួយនេះគឺ«Yoonmin(ស៊ូហ្គា និង ជីមីន) ដូចដែលបានប្រាប់ខ្លះៗនៅDescription សម្រាប់នៅក្នុងចំណងជើងរឿងមួយនេះគ្មានតួអង្គរង តួអង្គផ្សេងៗក្រៅពីតួអង្គឯកគ្រាន់តែជាតួអង្គបន្ទាប់សន្សំដែលលើកមកបើកបង្ហាញនៅដើមទំព័រនៃរឿងប្រធាន សាច់រឿង ដើម្បីអបសាច់រឿងតួអង្គឯងទើបមើលមកពីដំបូងឃើញតួអង្គផ្សេងមានសកម្មភាព ការនិយាយច្រើនជាងតួឯក មើលមកវាហាក់មិនទំនងតែខ្ញុំចង់អោយវាក្លាយជាបែបនេះដោយប្រើសកម្មភាពតួអង្គផ្សេងបើកបង្ហាញរឿងខ្លះៗនៅក្នុងសាច់មួយនេះដោយតួអង្គឯកជាអ្នកក្ដោបសាច់រឿងទាំងមូល រឿងរ៉ាវទាំងអស់និងបើកបង្ហាញម្ដងតិចៗដោយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានិងអធ្យាស្រ័យរាល់កំហុសនៅក្នុងរឿងមួយនេះដែលជានាំអោយមានការពិបាកក្នុងការអាន ពិបាកយល់នៃសាច់រឿង ការសរសេររបស់ខ្ញុំនៅមានកម្រិតដូច្នេះខ្ញុំនិងព្យាយាមកែលម្អទៅលើបញ្ហាចោទណាមួយអោយអស់ពីចិត្តដោយសង្ឃឹមថាអ្នកអានទាំងអស់យោគយល់...។
៚ជួបគ្នាវិញនៅសប្តាហ៍ក្រោយ៚
អរគុណ🙏💙
YOU ARE READING
ឃាំងស្នេហ៍គ្រងបេះដូង💙
Romantikអារម្មណ៍ស្រឡាញ់ដែលមិនដឹងថាកើតមានឡើងតាំងពីពេលណានោះទេ ដឹងត្រឹមថាខ្ញុំស្រឡាញ់គេស្រឡាញ់មនុស្សដែលគេគ្មានសូម្បីចិត្តស្រឡាញ់មួយផ្នែកតូចមកខ្ញុំ។ ខ្ញុំមិនប្រាថ្នាការតបស្នងក្តីស្រឡាញ់របស់គេវិញឡើយ សូមត្រឹមគេមិនស្អប់ខ្ញុំគឺគ្រប់គ្រាន់ហើយ...«ស៊ូហា្គ សុីឡាសអ៉ីវឺរ...