មកដល់ការិយាន័យលោកគ្រូនាយកឮសំឡេងនិយាយ
ខ្លាំងៗរបស់គ្រូនាយកខ្លាំងជាងរាល់ដង អ្នកតាមមកមើលមកស្ដាប់ដល់ការិយាល័យឡើងព្រឺសម្បុរលើកនេះពួកគេអាចរួចខ្លួនដូចមុនទេ លើកមុនៗត្រឹមទទួលទោសស្រាលៗលើកនេះនិងទៅជាបែបណា...«ពួកឯងកាន់តែបង្ករឿងទៅហើយពួកឯងគិតថាច្បាប់វិន័យក្នុងសាកលជារឿងលេងសើចមែនទេបានជាម្នាក់ៗកាន់តែបង្ករឿងលើសច្បាប់រហូតអញ្ចឹង»
«ពួកឯងពីរនាក់នេះជាមេក្រុមគេមែនទេល្បីខ្លាំងណាស់នៅក្នុងសាកលវិទ្យាល័យ ពិន័យដែលគ្រូដាក់ឱ្យកាលពីម្សិលមានធ្វើតាមទេ?»
«អត់ទេ»ការឆ្លើយតបដំណាលគ្នាធ្វើឱ្យនាយទាំងពីរងាកសម្លក់មុខគ្នាដូចចង់ហែកសាច់គ្នានៅមុខគ្រូនាយកហើយនាយទាំងពីរមិនញញើតបន្តិចណាទេគ្រូនាយកគាត់ឈឺក្បាលជាមួយពួក
នាយណាស់មករៀនជាសិស្សឬមកធ្វើមេធំ??«មើលទៅច្បាស់ហើយពួកឯងយកសម្តីគ្រូនិងច្បាប់វិន័យក្នុងសាកលជាលេងសើច គ្រូប្រមានឯងលើកនេះបើឯងនៅតែបង្ករឿងជម្លោះជាមួយគ្នាក្នុងសាកលទៀតគ្រូផ្អាកការ
សិក្សារបស់ពួកឯងក្រុមរបស់ពួកឯងគ្មាននរណាម្នាក់បានទៅប្រកួតអន្តរជាតិទេ»«លោកគ្រូ!!!»
«ពួកឯងបង្ករឿងដដែលៗច្រើនឆ្នាំមកហើយគ្រូមិនតាមចិត្តពួកឯងទៀតទេបើមានរឿងនេះកើតឡើងទៀតគ្រូផ្អាកការសិក្សា
របស់ពួកឯងរហូតដល់ការប្រកួតអន្តរជាតិរួចរាល់ ការផ្អាកការ
សិក្សាមិនមែនតែឯងពីរនាក់គ្នាៗឯងទាំងប៉ុន្មាននាក់និងត្រូវផ្អាកការសិក្សាដូចគ្នាប្រសិនជាឯងចង់ឱ្យគ្នាៗឯងជាមិត្តភក្តិឯងត្រូវខូចអនាគតទៅជាមួយទង្វើរបស់ពួកឯងក៏តាមចិត្ត បន្តការ
សន្សំរឿងរបស់ឯងតទៅទៀតចុះ»«លោកគ្រូនេះវាធ្ងន់ធ្ងរពេកហើយ»ជេខេលាន់មាត់តវ៉ាជាមួយលោកគ្រូជំទាស់រឿងពិន័យដែលគាត់ត្រៀមសម្រាប់ពួកគេ គាត់ចង់លេងមែនទែនជាមួយពួកគេពិតមែនហេស៎?
«ធ្ងន់ធ្ងរ!!ស្រាលៗពួកឯងចេះស្ដាប់ទេដោយសារពួកឯងមិនស្ដាប់ទើបគ្រូសុខចិត្តឱ្យសាកលគ្មានក្រុមកីឡាទៅប្រកួតជាមួយសាកលផ្សេងប្រសើរជាងមានក្រុមកីឡាទៅប្រកួតតែជាប់ឈ្មោះជាសាកលគ្មានច្បាប់វិន័យ ពួកឯងចាំទុកបើពួកឯងចង់ឱ្យមិត្តរបស់ឯងនិងខ្លួនរួមទាំងសាកលត្រូវវិនាសតាមចិត្តឯងចង់ធ្វើចុះ ធ្វើបន្តចុះ»
YOU ARE READING
ឃាំងស្នេហ៍គ្រងបេះដូង💙
Romansaអារម្មណ៍ស្រឡាញ់ដែលមិនដឹងថាកើតមានឡើងតាំងពីពេលណានោះទេ ដឹងត្រឹមថាខ្ញុំស្រឡាញ់គេស្រឡាញ់មនុស្សដែលគេគ្មានសូម្បីចិត្តស្រឡាញ់មួយផ្នែកតូចមកខ្ញុំ។ ខ្ញុំមិនប្រាថ្នាការតបស្នងក្តីស្រឡាញ់របស់គេវិញឡើយ សូមត្រឹមគេមិនស្អប់ខ្ញុំគឺគ្រប់គ្រាន់ហើយ...«ស៊ូហា្គ សុីឡាសអ៉ីវឺរ...